ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/11/2026 - 18:57

ត្រៀម​រួច​រាល់​សម្រាប់​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ និង​ទិវា​វប្ប​ធម៌​វៀត​ណាម 

(អ.ឡ​) - ថ្ងៃ​នេះ​ (២២-១១) នៅ​ទី​លាន​តី​ដូ (សង្កាត់​ហឹង​ភូ​) នឹង​ប្រ​ព្រឹត្ត​ទៅ​សកម្ម​ភាព​ជា​ច្រើន​នៃ​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ ទិវា​វប្ប​ធម៌​វៀត​ណាម​ និង​សប្តា​ហ៍វប្ប​ធម៌​ - មហា​សាមគ្គី​ ឆ្នាំ​ ២០២៦។

ក្នុង​នោះ​ ផ្នែក​ពិ​ធី​បុណ្យ​នឹង​មាន​សកម្ម​ភាព​តាំង​ពិ​ព័ណ៌​ និង​ឧទ្ទេស​នាម​នំ​ប្រ​ពៃ​ណី​ ផលិត​ផល​ OCOP កសិ​ផល​ពិ​សេស​នៅ​ភូមិ​ភាគ​ ឧទ្ទេស​នាម​សៀវ​ភៅ​ តាំង​ពិ​ព័ណ៌​ និង​ឧទ្ទេស​នាម​អាវ​ផាយ​ អាវ​បា​បា​ ចាត់​តាំង​ពិ​និត្យ​ជំងឺ​ និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ ព្រម​ទាំង​ល្បែង​ប្រ​ជា​ប្រិយ​ជា​ដើម​។

បណ្តា​អង្គ​ភាព​ត្រៀម​តាំង​ពិ​ព័ណ៌​និង​ឧទ្ទេស​នាម​សៀវ​ភៅ​។ រូប​ថត​៖ ង៉ុក​ក្វៀង​

ផលិត​ផល​ក្រ​មា​បាន​ដាក់​តាំង​ពិ​ព័ណ៌​និង​ឧទ្ទេស​នាម​ដ៏​គួរ​ទាក់​ទាញ​។ រូប​ថត​៖ ង៉ុក​ក្វៀង​

បណ្តា​អង្គ​ភាព​ត្រៀម​តាំង​ពិ​ព័ណ៌​ផលិត​ផល​ប្រ​ចាំ​ភូមិ​ភាគ​។ រូប​ថត​៖ ង៉ុក​ក្វៀង​

ផលិត​ផល​ភូមិ​ភា​គជា​ច្រើន​បាន​តុ​បតែង​យ៉ាង​ស្រស់​ស្អាត​និង​គួរ​ឱ្យ​ទាក់​ភ្នែក​។ រូប​ថត​៖ ង៉ុក​ក្វៀង​

បណ្តា​អង្គ​ភាព​ត្រៀម​តាំង​ពិ​ព័ណ៌​ និង​ឧទ្ទេស​នាម​ផលិត​ផល​ OCOP។ រូប​ថត​៖ ង៉ុក​ក្វៀង​

ក្នុង​ផ្នែក​ពិ​ធី​កិច្ច​ មាន​សិល្បៈ​អប​អរ​សា​ទរ​ រំលឹក​ឡើង​វិញ​នូវ​ប្រ​ពៃ​ណី​ ៩៦ ឆ្នាំ​ នៃ​ទិវា​បង្កើត​រណ​សិរ្ស​ជាតិ​ឯក​ភាព​វៀត​ណាម​ (១៨-១១) និង​អត្ថ​ន័យ​ប្រ​វត្តិ​សាស្ត្រ​នៃ​ទិវា​វប្ប​ធម៌​វៀត​ណាម​ (២៤-១១) ចាក់​ផ្សាយ​បទ​យក​ការណ៍​ឆ្លុះ​បញ្ចាំង​ពី​សកម្ម​ភាព​នា​នា​នៃ​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ និង​ទិវា​វប្ប​ធម៌​វៀត​ណាម​ នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ ព្រម​ទាំង​មាន​បទ​មតិ​យោបល់​ និង​ពិភាក្សា​ស្នើ​ដំ​ណោះ​ស្រា​យក​សាង​សហ​គម​ន៍ប្រ​ជា​ជន​ឱ្យ​មាន​ការ​អភិវឌ្ឍ​។

ក្រៅ​ពី​នេះ​ គណៈ​ចាត់​តាំង​បាន​ជូន​អំ​ណោយ​ដល់​គ្រួ​សា​រគោល​នយោ​បាយ​ និង​បុគ្គល​គំ​រូ​ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្សា​នុសិស្ស​ដែល​ជម្នះ​ការ​លំ​បាក​ រៀន​ពូ​កែ​; ប្រ​គល់​ផ្លាក​និមិត្ត​រូប​ឧបត្ថម្ភ​ថវិកា​សាង​សង់​ និង​ជួស​ជុល​ផ្ទះ​មហា​សាមគ្គី​ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ និង​គ្រួ​សា​រគោល​នយោ​បាយ​ដែល​ជួប​ការ​លំ​បាក​ ព្រម​ទាំង​បំ​ផុស​ការ​ចូល​រួម​គាំ​ទ្រ​ចលនា​ប្រឡង​ប្រ​ណាំង​ កសាង​តំ​បន់​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​សាមគ្គី​ សុវត្ថិ​ភាព​ សម្បូរ​សប្បាយ​ និង​សុភ​មង្គល​។

ការ​ពិ​និត្យ​ទូ​ទៅ​កម្ម​វិធី​សិល្បៈ​សម្រាប់​ទិវា​បុណ្យ​។ រូប​ថត​៖ ង៉ុក​ក្វៀង​

ការ​ត្រៀម​ឈុត​សម្តែង​សិល្បៈ​ក្នុង​ទិវា​បុណ្យ​។ រូប​ថត​៖ ង៉ុក​ក្វៀង​

លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ (ទី​ ២ រាប់​ពី​ខាង​ស្តាំ) ចុះ​ពិ​និត្យ​ស្តង់​តាំង​ពិ​ព័ណ៌​នា​នា​ក្នុង​ទិវា​បុណ្យ​។ រូប​ថត​៖ ង៉ុក​ក្វៀង​

 លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ (ឈរក​ណ្តា​ល) ត្រួត​ពិ​និត្យ​ការ​ងារ​ត្រៀម​បម្រុង​សម្រាប់​ទិវា​បុណ្យ​។ រូប​ថត​៖ ង៉ុក​ក្វៀង​

ការ​រៀប​ចំ​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ ផ្សារ​ភ្ជាប់​ជា​មួយ​ទិវា​វប្ប​ធម៌​វៀត​ណាម​ គឺ​ជា​ឱ​កាស​ដើម្បី​លើក​តម្កើង​តម្លៃ​វប្ប​ធម៌​ដ៏​ល្អ​ប្រ​ពៃ​ ពង្រីក​ស្មារតី​សាមគ្គី​ ការ​ទទួល​ខុស​ត្រូវ​ និង​កម្លាំង​ច្នៃ​ប្រ​តិដ្ឋ​របស់​ប្រ​ជា​ជន​ រួម​គ្នា​កសាង​សហ​គម​ន៍ប្រ​ជា​ជន​ឱ្យ​កាន់​តែ​ស៊ី​វិល័យ​ ពោរ​ពេញ​ដោយ​មនោ​សញ្ចេតនា​ សុវត្ថិ​ភាព​ សម្បូរ​សប្បាយ​និង​សុភ​មង្គល​៕

 ង៉ុក​ក្វៀង​ - ថា​ច់ធី​

ចែករំលែកអត្ថបទ