21/11/2026 - 07:19

បទ​ភ្លេង​ក្នុង​ពិ​ធី​ដាក់​ទូក​ - ងចុះ​ទឹក​ 

ប្រ​ណាំង​ទូក​-ង គឺ​ជា​ប្រ​ភេទ​កី​ឡា​ដែល​ផ្តោត​លើ​កម្លាំង​ លើក​កម្ពស់​បច្ចេក​ទេស​និង​ភាព​ស្រុះ​ស្រួល​គ្នា​។ ថ្វី​ត្បិត​ដូច្នោះ​ក្តី​  ដោយ​សារ​តែ​បាន​រៀប​ចំ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​ ម្ល៉ោះ​ហើយ​អ្នក​ចូល​រួម​ក្នុង​ក្រុម​ទូក​-ងក៏​ឱ្យ​តម្លៃ​យ៉ាង​ខ្លាំង​ទៅ​លើ​ជំនឿ​ខាង​ផ្លូវ​ចិត្ត​ផង​ដែរ​។ ទូក​-ងត្រូវ​តែ​រៀប​ចំ​ពិ​ធី​សែន​ក្រុង​ពា​លី​ដាក់​ចុះ​ទឹក​ មុន​ពេល​ចេញ​ទៅ​កាន់​ខ្សែ​ទឹក​ប្រ​ណាំង​។ ទោះ​បី​ជា​តំ​បន់​នីមួយៗ​មាន​របៀប​រៀប​ចំ​ខុស​ៗគ្នា​ក៏​ដោយ​ ប៉ុន្តែ​កន្លែង​ណា​ក៏​តែង​មាន​វង់​ភ្លេង​សម្រាប់​បម្រើ​ក្នុង​ពិ​ធី​ដាក់​ទូក​-ងចុះ​ទឹក​នេះ​ដែរ​។

ក្នុង​ពិ​ធី​ប្រ​ពៃ​ណី​ផ្សេង​ៗរបស់​ជន​រួម​ជាតិ​ខ្មែរ​ ភាគ​ច្រើន​សុទ្ធ​តែ​មាន​វត្ត​មាន​នៃ​បទ​ភ្លេង​។  ហើយ​នៅ​ក្នុង​ពិ​ធី​ដាក់​ទូក​-ងចុះ​ទឹក​ក៏​ដូច​គ្នា​ដែរ​ យើង​ងាយ​នឹង​ប្រ​ទះ​ឃើញ​បទ​ភ្លេង​នៅ​ពេល​ប្រារព្ធ​ពិ​ធី​នេះ​។ តាម​ប្រ​សាសន៍​សិប្ប​ករ​ប្រ​ជា​ជន​ ចូវ​អូន​ នៅ​ទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ បទ​ភ្លេង​ដើម្បី​ជួយ​ពាំ​នាំ​នូវ​ខ្លឹម​សារ​ដែល​មនុស្ស​ប្រាថ្នា​ចង់​បាន​ ទៅ​កាន់​វត្ថុ​ស័ក្តិសិទ្ធិ​ ព្រម​ទាំង​ជា​ការ​លើក​ទឹក​ចិត្ត​ស្មារតី​ដល់​មនុស្ស​គ្រប់​គ្នា​។ “នៅ​ក្នុង​ពិ​ធី​ដាក់​ទូក​ចុះ​ទឹក​ ក្រៅ​ពី​ការ​សែន​ព្រេន​ ក៏​មាន​ការ​ប្រ​គំ​ភ្លេង​ទៀត​ផង​។ បទ​ភ្លេង​គេ​ច្រៀង​ដើម្បី​អញ្ជើញ​វត្ថុ​ស័ក្តិសិទ្ធិ​មក​ជួយ​សព្ទ​សាធុ​ការ​ពរ​ដល់​ទូក​-ង ជំនួយ​កម្លាំង​ និង​ស្មារតី​បន្ថែម​ ឆ្ពោះ​ដល់​ដណ្តើ​មជ័យ​ជម្នះ​ក្នុង​ការ​ប្រ​ណាំង​។ ក្នុង​នោះ​មាន​បទ​ភ្លេង​ និង​ទំនុក​ច្រៀង​ដាច់​ដោយ​ឡែក​ពី​គ្នា​”។ សិប្ប​ករ​ប្រ​ជា​ជន​ចូវ​អូន​ ឱ្យ​ដឹង​ដូច្នេះ​។

ការ​ប្រ​គំ​ភ្លេង​ក្នុង​ពិ​ធី​ដាក់​ទូក​-ងចុះ​ទឹក​។

ខុស​ប្លែក​ពី​ភ្លេង​ពិ​ណ​ពាទ្យ​ ឬ​ភ្លេង​ការ​ ភ្លេង​នៅ​ក្នុង​ពិ​ធី​ដាក់​ទូក​-ងចុះ​ទឹក​មាន​ភាព​សាមញ្ញ​ជាង​ទាំង​ប្រ​ភេទ​ឧប​ករណ៍​ភ្លេង​ ការ​សម្រួល​ភ្លេង​ និង​ការ​ប្រ​គំ​។ ថ្វី​ត្បិត​ដូច្នោះ​ក្តី​ វង់​ភ្លេង​នេះ​នៅ​តែ​បង្ហាញ​ពី​ចង្វាក់​ និង​បង្ក​បាន​នូវ​ភាព​ព្រឺ​ព្រួច​ ឱ​ឡា​រិក​ សម្រាប់​ពិ​ធី​សែន​ក្រុង​ពា​លី​។ ទន្ទឹម​នឹង​នោះ​ ឧប​ករណ៍​ភ្លេង​នៅ​ក្នុង​វង់​ភ្លេង​ដាក់​ទូក​ចុះ​ទឹក​ក៏​មា​នល​ក្ខណៈ​ពិ​សេស​ និង​លក្ខ​ណៈដោយ​ឡែក​ផង​ដែរ​។ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដែល​បាន​ធ្វើ​ជា​អ្នក​ភ្លេង​លេង​ក្នុង​ពិ​ធី​ដាក់​ទូក​-ងចុះ​ទឹក​ លោក​ តាំង​លឿង​  នៅ​សង្កាត់​វិញ​ចូវ​ ទី​ក្រុង​កឹង​ធើ​ ចែក​រំលែក​៖ “ឧប​ករណ៍​ភ្លេង​នៅ​ក្នុង​ពិ​ធី​ដាក់​ទូក​ចុះ​ទឹក​ រួម​មាន​ ឃឹម​ ទ្រ​ ស្គរ​ និង​ប៉ី​អ។ ក្នុង​នោះ​ សំ​ខាន់​បំ​ផុត​គឺ​ ប៉ី​អ និង​ឃឹម​ ដែល​ចាំ​បាច់​ត្រូវ​តែ​មាន​នៅ​ក្នុង​វង់​ភ្លេង​សែន​ក្រុង​ពា​លី​។ ប៉ុន្តែ​បច្ចុប្បន្ន​ ពិ​បាក​រក​សិប្ប​ករ​ដែល​ចេះ​ផ្លុំ​ប៉ី​អណាស់​ ដូច្នេះ​នៅ​កន្លែង​ខ្លះ​មាន​តែ​ឃឹម​ប៉ុណ្ណោះ​”។

បន្ទាប់​ពី​ការ​សំបូងសង្រូង​របស់​លោក​អា​ចារ្យ​ គណៈ​កម្ម​ការ​វត្ត​ លោក​អា​ចារ្យ​ចាប់​ផ្តើម​ពិ​ធី​ដោយ​ការ​អញ្ជើញ​គ្រូ​ភ្លេង​ និង​ប្រ​គំ​ភ្លេង​សែន​ទូក​-ង ជា​មួយ​នឹង​បទ​ចម្រៀង​បុរាណ​ទៅ​តាម​លំ​ដាប់​លំ​ដោយ​នៃ​ពិ​ធី​។ បទ​ចម្រៀង​ទាំង​នោះ​មាន​លំ​នាំ​ជា​បទ​ចម្រៀង​ប្រ​ជា​ប្រិយ​ ដែល​មាន​ខ្លឹម​សារ​បួង​សួង​ និង​ច្រៀង​ដោយ​វោ​ហា​សព្ទ​ភ្លាម​ៗដើម្បី​សែន​ព្រេន​ បន្ទរ​ឡើង​ដោយ​ការ​ព្រឺ​ព្រួច​ និង​ឱ​ឡា​រិក​។ ក្នុង​ពេល​ច្រៀង​ សិប្ប​ករ​ក៏​អាច​បន្ថែម​ទំនុក​ដោយ​ខ្លួន​ឯង​ជា​មួយ​នឹង​ចង្វាក់​ដ៏​អង់​អាច​ក្លា​ហាន​ ដែល​ស្ងើច​សរសើរ​ក្រុម​កី​ឡា​ករ​ទូក​-ង និង​បំ​ផុស​គំ​និត​ បង្កើន​កម្លាំង​ចិត្ត​ លាយឡំ​ជា​មួយ​សំឡេង​បន្ទរ​របស់​កី​ឡា​ករ​ថា​៖ “ហៃ​ យ៉ើ​ ហៃ​ យ៉ើ​ យ៉ើ​”។

តាំង​ពី​បុរាណ​កាល​រហូត​មក​ដល់​បច្ចុប្បន្ន​ រៀង​រាល់​ពេល​ដាក់​ទូក​-ងចុះ​ទឹក​ គ្រប់​វត្ត​ទាំង​អស់​សុទ្ធ​តែ​អញ្ជើញ​វង់​ភ្លេង​មក​ប្រារព្ធ​ពិ​ធី​នេះ​។ បទ​ភ្លេង​មិន​ត្រឹម​តែ​ញ៉ាំង​ឱ្យ​ពិ​ធី​កាន់​តែ​មាន​ភាព​អ៊ូ​អរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​លើក​ទឹក​ចិត្ត​ស្មារតី​ដល់​កី​ឡា​ករ​ និង​ជា​ស្ពាន​តភ្ជាប់​ផ្នែក​ផ្លូវ​ចិត្ត​រវាង​អ្នក​ជិះ​ទូក​ ជា​មួយ​នឹង​វត្ថុ​ស័ក្តិសិទ្ធិ​ដែល​ជួយ​ប្រោះ​ព្រំ​ទូក​របស់​ខ្លួន​ផង​ដែរ​។ សិប្ប​ករ​ឆ្នើម​ ឡឹម​ហួន នៅ​សង្កាត់​វិញ​ភឿក ទី​ក្រុង​កឹង​ធើ​ ដែល​ជា​សិប្ប​ករ​ជើង​ចាស់​ម្នាក់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ចូល​រួម​ក្រុម​ភ្លេង​ពិ​ធី​ដាក់​ទូក​ចុះ​ទឹក​ ចែក​រំលែក​បន្ថែម​៖ “បទ​ចម្រៀង​ដែល​តែង​ច្រៀង​ពេល​ដាក់​ទូក​ចុះ​ទឹក​ មាន​ដូច​ជា​បទ​ខ្លោង​ បទ​ នាង​ខ្មៅ​ជា​ដើម​។ ហើយ​អ្នក​ច្រៀង​ក៏​ត្រូវ​ចេះ​ជ្រើស​រើស​បទ​ឱ្យ​បាន​សម​ស្រប​ មិន​មែន​ចេះ​តែ​ច្រៀង​គ្រប់​បទ​នោះ​ទេ​។ ខ្ញុំ​ក៏​បាន​រៀន​សូ​ត្រ​ពី​ចាស់​ទុំ​ ហើយ​ច្រៀង​តាម​ឱ្យ​ត្រូវ​ទៅ​តាម​អត្ថ​ន័យ​បួង​សួង​សុំ​ឱ្យ​វត្ថុ​ស័ក្តិសិទ្ធិ​ជួយ​ប្រោះ​ព្រំ​ទូក​របស់​យើង​”។

វង់​ភ្លេង​ដាក់​ទូក​-ងចុះ​ទឹក​និយាយ​ដោយ​ឡែក​ និង​បទ​ភ្លេង​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​និយាយ​រួម​ គឺ​ជា​តម្លៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​ដ៏​មាន​តម្លៃ​របស់​ជន​ជាតិ​។ បទ​ភ្លេង​មិន​ត្រឹម​តែ​នាំ​មក​សប្បាយ​រីក​រាយ​ក្នុង​ជីវ​ភាព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កត្តា​សំ​ខាន់​នៅ​ក្នុង​ពិ​ធី​ប្រ​ពៃ​ណី​ផ្សេង​ៗរបស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​។ ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​បទ​ភ្លេង​បុរាណ​របស់​ជន​រួម​ជាតិ​ខ្មែរ​ មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​បំ​ផុត​ ពិ​សេស​នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន​ ខណៈ​ដែល​នៅ​តាម​តំ​បន់​ជា​ច្រើន​ បទ​ចម្រៀង​ដ៏​ពិ​សេស​នៅ​ក្នុង​ពិ​ធី​ដាក់​ទូក​-ងចុះ​ទឹក​កំ​ពុង​បាត់​បង់​បន្តិច​ម្តង​ៗ៕

 ថាញ​ហ៊ុង - លី​សៀ​

ចែករំលែកអត្ថបទ