កម្មវិធីសិល្បៈបើក Festival អន្តរជាតិវិស័យស្រូវអង្ករវៀតណាម លើកទី II - កឹងធើ ឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងដោយមាន ៣ កម្មវិធី៖ ដីល្បាប់ - ចិញ្ចឹមព្រលឹងជនជាតិវៀតណាម; តំណក់ញើស - ខ្លឹមទៅជាគ្រាប់ត្បូង; អង្ករបៃតងវៀតណាម - ល្បីរន្ទឺទ្វីបទាំងប្រាំ។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ អញ្ជើញចូលរួមកម្មវិធីពិនិត្យជាបឋម កម្មវិធីសិល្បៈបើក Festival អន្តរជាតិវិស័យស្រូវអង្ករវៀតណាម លើកទី II - កឹងធើ ឆ្នាំ ២០២៦។
នៅឧទ្យានទន្លេហូវ សង្កាត់កៃខេ ទីក្រុងកឹងធើ បានប្រព្រឹត្តឡើងពិធីពិនិត្យជាបឋមកម្មវិធីសិល្បៈបើក Festival អន្តរជាតិវិស័យស្រូវអង្ករវៀតណាម លើកទី II - កឹងធើ ឆ្នាំ ២០២៦។
លោក ត្រឹងជីហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង និងលោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយអ្នកតំណាងថ្នាក់ដឹកនាំមន្ទីរ និងផ្នែកនានារបស់ទីក្រុង បានអញ្ជើញចូលរួមផងដែរ។
Festival អន្តរជាតិវិស័យស្រូវអង្ករវៀតណាម លើកទី II - កឹងធើ ឆ្នាំ ២០២៦ មានប្រធានបទ៖ “អង្ករបៃតងវៀតណាម - ឈានដល់កម្រិតអន្តរជាតិ”។ កម្មវិធីសិល្បៈបើកពិធីរួមមាន ៣ កម្មវិធីសិល្បៈ៖ ដីល្បាប់ - ចិញ្ចឹមព្រលឹងជនជាតិវៀតណាម; តំណក់ញើស - ខ្លឹមទៅជាគ្រាប់ត្បូង; អង្ករបៃតងវៀតណាម - ល្បីរន្ទឺទ្វីបទាំងប្រាំ។
សាច់រឿងនៃព្រិត្តិកាណ៍ បានកសាងឡើងដោយផ្អែកលើផែនការចាត់តាំង Festival សំដៅលើកតម្កើងតម្លៃគ្រាប់អង្ករ ផ្សព្វផ្សាយរូបភាពនៃតំបន់វាលរាបទន្លេគឺវឡុង ជំរុញកសិកម្មបៃតង អនុវត្តវិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងពង្រីកការចងសម្ព័ន្ធជាមួយទីផ្សារអន្តរជាតិ។
ផ្តើមពីប្រធានបទ “អង្ករបៃតងវៀតណាម - ឈានដល់កម្រិតអន្តរជាតិ” កម្មវិធីបានជ្រើសរើសដំណើរនៃគ្រាប់អង្ករវៀតណាមធ្វើជាភាសាសិល្បៈ ដើម្បីនិទានរឿងរ៉ាវចាប់ពីដីល្បាប់ ទឹកដី និងស្នាដៃរបស់កសិកររហូតដល់ខឿនកសិកម្មបៃតង ទំនើប និងសមាហរណកម្ម។
កម្មវិធីនីមួយៗគឺជាជំហានផ្លាស់ប្តូរមួយ ជាកន្លែងមានតម្លៃប្រពៃណី បានបន្តវេនដោយការផ្លាស់ប្តូរថ្មី បច្ចេកវិទ្យា និងសេចក្តីប្រាថ្នាឈានទៅមុខ។
តាមរយៈការរួមបញ្ចូលរវាងតន្ត្រីប្រពៃណី និងបច្ចេកវិទ្យាសម្តែងទំនើប កម្មវិធីបង្កើតបានជាដំណើរសិល្បៈមួយសម្បូរទៅដោយអត្តសញ្ញាណ ប៉ុន្តែបង្កប់នូវស្មារតីអន្តរជាតិ; ជាកន្លែងដែលព្រលឹងដី ព្រលឹងស្រូវ បញ្ញា និងមនុស្សវៀតណាមប្រមូលផ្តុំមក។ ផ្តើមពីគ្រាប់អង្ករបៃតងនាថ្ងៃនេះ បានបើកចេញនូវដំណើរនាំយកតម្លៃអង្ករវៀតណាមឈានដល់កម្រិតអន្តរជាតិ។
ឆ្លងតាមរយៈការពិនិត្យជាបឋម អ្នកតំណាងទាំងឡាយបានទទួលស្គាល់នូវការខិតខំរបស់ក្រុមការងាររៀបចំឆាក សិល្បករ សិល្បការិនី និងកងកម្លាំងចូលរួមសម្តែង។ ទន្ទឹមនឹងនោះ ក៏បានរួមមតិយោបល់ជាច្រើនសំដៅលើកកម្ពស់គុណភាពកម្មវិធី ដោយផ្តោតលើការកែសម្រួលខ្លឹមសារ ក្បាច់រាំ សំឡេងឱ្យមានភាពស៊ីសង្វាក់គ្នា ទឹកមុខឱ្យស្រស់ស្រាយជាង; បទចម្រៀងមួយចំនួនត្រូវកែសម្រួលសំនៀងឱ្យច្បាស់ពាក្យ ពីរោះជាង; ពាក្យអត្ថាធិប្បាយសម្រាប់ឈុតសម្តែងនីមួយៗត្រូវច្បាស់លាស់ និងត្រឹមត្រូវ; តន្រ្តី ពន្លឺ និងឆាកសម្តែងត្រូវកែតម្រូវឱ្យសមស្រប រូបភាពស្រស់ស្អាត ឆ្លើយតបកម្មវិធីផ្សាយផ្ទាល់តាមទូរទស្សន៍។
មតិយោបល់មួយចំនួនបានសំណូមពរឱ្យកែសម្រួលពិធីសែនអារក្សវាលឱ្យបានសមស្រប; ឈុតសម្តែងមួយចំនួនមិនទាន់ធានាល្អ គប្បីបង្កើនកម្លាំងអ្នករាំដើម្បីឱ្យសមស្របនឹងឆាកធំទូលាយ; កែសម្រួលផ្ទាំងទស្សនីយភាពឆាក និងការប្រើប្រាស់រូបភាព AI ត្រូវឱ្យសមស្របជាមួយនឹងភាពជាក់ស្តែង...

ឈុតសម្តែងបញ្ចប់ពិធីបើក Festival ។
តំណាងឱ្យគណៈចាត់តាំង លោកស្រី ង្វៀងធីង៉ុកឌេប បានស្ងើចសរសើរចំពោះស្មារតីទទួលខុសត្រូវ និងការខិតខំរបស់សមូហភាពសិល្បករ សិល្បការិនី តន្ត្រីករ និងក្រុមការងាររៀបចំឈុតឆាក។ ទន្ទឹមនឹងនោះ លោកស្រីក៏បានស្នើឱ្យអង្គភាពចាត់តាំងនិងអនុវត្តកម្មវិធី ទទួលយកនូវមតិយោបល់របស់អ្នកតំណាង និងអ្នកជំនាញដោយយកចិត្តទុកដាក់; ប្រញាប់ពិនិត្យ កែសម្រួល និងបំពេញបន្ថែមនូវខ្លឹមសារដែលនៅខ្វះខាត ជាពិសេគឺឈុតឆាកសម្តែង រូបភាពបង្ហាញ សម្លៀកបំពាក់ និងរាល់ឈុតសម្តែងសិល្បៈ; កែលម្អបន្ថែមនូវកម្មវិធីពិធីសែនអារក្សវាល រៀបចំក្រុមរាំឱ្យមានភាពស្មើគ្នានិងសមស្រប; កែសម្រួលឃ្លីបវីដេអូចាក់បញ្ចាំងឱ្យខ្លីល្មម និងសមស្រប... អង្គភាពចាត់តាំង ត្រូវធានាកម្មវិធីប្រព្រឹត្តទៅត្រឹមត្រូវតាមពេលវេលាកំណត់ផ្សាយផ្ទាល់នៅលើប្រព័ន្ធទូរទស្សន៍ជាតិ។
ហាវ៉ាំង - វ៉ាន់តឹន