ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/11/2026 - 14:59

ឃុំ​អាង​និញ ឧបត្ថម្ភ​ថវិកា​ជាង​ ១៥០ លាន​ដុង​ ប្រគេន​វត្ត​ចំ​នួន​ ២ ដែល​ចូល​រួម​ពិ​ធី​បុណ្យ​ 

ថ្នាក់​ដឹក​នាំ​ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ​ ទើប​ចុះ​សួរ​សុខ​ទុក្ខ​និង​លើក​ទឹក​ចិត្ត​ដល់​គណៈ​កម្ម​ការ​វត្ត​នា​នា​ គ្រូ​បង្វឹក​ កី​ឡា​ករ​ កី​ឡា​ការិនី​នៃ​ក្រុម​ទូក​-ង ទូក​គែ​ហ៊ៅ​និង​ប្រទីប​ នៅ​ភូមិ​ឋាន​ឃុំ​ដែល​កំ​ពុង​មមាញឹក​ចូល​រួម​ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦។

ថ្នាក់​ដឹក​នាំ​ឃុំ​អាង​និញ ប្រគេន​ថវិកា​ឧបត្ថម្ភ​វត្ត​បទុម​រង្សី​ទំ​នប់​ ។

ក្នុង​ឱ​កាស​នេះ​ ថ្នាក់​ដឹក​នាំ​ឃុំ​អាង​និញ ប្រគេន​ថវិកា​ឧបត្ថម្ភ​ជាង​ ១១០ លាន​ដុង​ដល់​វត្ត​បទុម​រង្សី​ទំ​នប់​ និង​ជាង​ ៤០ លាន​ដុង​ ប្រគេន​វត្ត​កំ​ពង់​ត្រប់​។ ក្នុង​នោះ​ ថវិកា​ពី​គណៈ​ចាត់​តាំង​ពិ​ធី​បុណ្យ​ បាន​ឧបត្ថម្ភ​ទូក​គែ​ហ៊ៅ​ នីមួយៗ​ចំ​នួន​ ១៧ លាន​ដុង​ និង​ប្រទីប​ចំ​នួន​ ១២ លាន​ដុង​៕

ថា​ច់ពេជ្រ​-មេ​ងលី​

ចែករំលែកអត្ថបទ