រសៀលថ្ងៃទី ១៩ ខែវិច្ឆិកា គណៈកម្មាធិការបក្សនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំចេញសេចក្តីសម្រេចដឹកនាំអនុវត្តភារកិច្ចឆ្នាំ ២០២៧ ។ វរសេនីយ៍ឯក ផាមង៉ុកក្វាង សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុលេខាប្រចាំការគណៈកម្មាធិការបក្ស ស្នងការនយោបាយទីបញ្ជាការយោធាទីក្រុងកឹងធើ អញ្ជើញចូលរួមនិងចង្អុលការកិច្ចប្រជុំ។ វរសេនីយ៍ឯក ហ្វិញថាញហ៊ុង លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយកងទ័ពការពារព្រំដែនទីក្រុង អធិបតីកិច្ចប្រជុំ។

ទិដ្ឋភាពនៃកិច្ចប្រជុំ។
ឆ្នាំ ២០២៦ គណៈកម្មាធិការបក្ស នៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងបានពង្រីកស្មារតីសាមគ្គី ម្ចាស់ការ ច្នៃប្រតិដ្ឋ ដឹកនាំ ចង្អុលការផ្សព្វផ្សាយព្រមៗគ្នាលើគ្រប់ផ្នែកការងារ សម្រេចគ្រប់ជ្រុងជ្រោយភារកិច្ចដែលបានប្រគល់ រួមចំណែករក្សាអធិបតេយ្យ សន្តិសុខព្រំដែនសមុទ្រ ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅលើភូមិឋាន។ អង្គភាពនានារក្សាយ៉ាងម៉ឺងម៉ាត់របបយាមត្រៀមប្រយុទ្ធ; ចាត់តាំងដើរល្បាត ត្រួតពិនិត្យ គ្រប់គ្រងភូមិឋានយ៉ាងហ្មត់ចត់ មិនឱ្យបាត់ភាពម្ចាស់ការនិងចៃដន្យកើតឡើង; អនុវត្តបានល្អនូវកិច្ចការហ្វឹកហ្វឺន កសាងរបៀបរៀបរយ គ្រប់គ្រងក្រឹត្យវិន័យ។
ក្នុងការបង្ការ ប្រឆាំងបទល្មើស កងទ័ពការពារព្រំដែនទីក្រុងបានប្រទះឃើញ ឃាត់ខ្លួន ដោះស្រាយ ៥៤ ករណី មានមុខសញ្ញាចំនួន ១១២ នាក់ នៅ២អង្គការ; ក្នុងនោះ ធ្វើបណ្ដឹង ស៊ើបអង្កេតដំបូងចំនួន ៩ ករណី មានមុខសញ្ញាចំនួន ១១ នាក់ អំពីបទស្តុកទុក ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ រឹបអូសបានប្រភេទគ្រឿងញៀន Methamphetamine ១៦,៥៧៨១ ក្រាម។ អង្គភាពសហការបង្ក្រាបជោគជ័យ ២ សំណុំរឿងពិសេសអំពីការជួញដូរមនុស្ស ធ្វើបណ្ដឹង ស៊ើបអង្កេតដំបូង ២ ករណី មានមុខសញ្ញាចំនួន ១៣ នាក់ សង្គ្រោះអ្នករងគ្រោះ ៤ នាក់ ក្នុងនោះមានករណីជួញដូរមនុស្សអាយុក្រោម ១៦ ឆ្នាំ។ កិច្ចការដោះស្រាយបទល្មើសរដ្ឋបាលបានផ្សព្វផ្សាយយ៉ាងប្តូរផ្តាច់ ចំនួន ៤៣ ករណីមានមុខសញ្ញាចំនួន ៨៨ នាក់ និង២អង្គការ ដោយទឹកប្រាក់ពិន័យសរុបជាង ១,១ ពាន់លានដុង។ ទន្ទឹមនឹងនោះ កងកម្លាំងកងទ័ពការពារព្រំដែនទីក្រុងបានចូលរួមសង្គ្រោះអ្នករងគ្រោះដោយជោគជ័យ ៣២ នាក់ មធ្យោបាយ ៤ គ្រឿង និងកប៉ាល់ ១ គ្រឿងដែលជួបគ្រោះថ្នាក់ចូលច្រាំងដោយសុវត្ថិភាព។
ការងារប្រជាចលនា សុខុមាលភាពសង្គមបន្តបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជាក់ស្តែង ឆ្ពោះមកប្រជាជនតំបន់ព្រំដែនសមុទ្រ។ តាមរយៈកម្មវិធី “និទាឃរដូវការពារព្រំដែន កក់ក្តៅចិត្តអ្នកភូមិ” និងសកម្មភាពក្នុងឱកាសទិវាការពារព្រំដែនទូទាំងប្រជាជនឆ្នាំ ២០២៦ អង្គភាពបានកៀរគរថវិកាសរុបជិត ៤ ពាន់លានដុងដើម្បីជួយសាងសង់ផ្ទះមហាសាមគ្គីចំនួន ២៣ ខ្នង សំណង់ទឹកស្អាតនិងស្ពានជនបទ; ជូនអំណោយនិងអាហារូបករណ៍ដល់គ្រួសារគោលនយោបាយ គ្រួសារក្រ សិស្សានុសិស្សមានស្ថានភាពលំបាក។

វរសេនីយ៍ឯក ផាមង៉ុកក្វាង សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុលេខាប្រចាំការគណៈកម្មាធិការបក្ស ស្នងការនយោបាយទីបញ្ជាការយោធា ទីក្រុងកឹងធើ ថ្លែងដឹកនាំកិច្ចប្រជុំ។
ការងារភស្តុភារ បច្ចេកទេសបានធានាទាន់ពេល; សកម្មភាពបង្កើនការផលិតសម្រេចបានជាង ៤១៥ លានដុង។ បណ្តាសមូហភាព បុគ្គលបានសកម្មចូលរួមពិធីប្រឡង សមយុទ្ធកីឡា និងទទួលបានលទ្ធផលលេចធ្លោជាច្រើន។ កិច្ចការកសាងបក្សបានយកចិត្តទុកដាក់ បក្ខភាគកងទ័ពការពារព្រំដែនទីក្រុងសម្រេចឆ្នើមភារកិច្ច; អង្គការបក្សក្រោមឱវាទ ១០/១០ សម្រេចល្អនិងសម្រេចភារកិច្ចឆ្នើម។ ជាមួយនឹងស្នាដៃសម្រេចបាន អង្គភាពមានសមូហភាពចំនួន ១ និងបុគ្គលម្នាក់មានកិត្តិយសបានប្រធានរដ្ឋជូនគ្រឿងឥស្សរិយយសយុទ្ធជ័យលេខ២; សមូហភាពនិងបុគ្គលជាច្រើនទៀតបានក្រសួងការពារប្រទេស អគ្គមេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននិងគណៈកម្មាធិការប្រជាជនទីក្រុងស្ងើចសរសើរនិងជូនរង្វាន់។
ថ្លែងដឹកនាំកិច្ចប្រជុំ វរសេនីយ៍ឯក ផាមង៉ុកក្វាង សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុលេខាប្រចាំការគណៈកម្មាធិការបក្ស ស្នងការនយោបាយទីបញ្ជាការយោធាទីក្រុងកឹងធើ បានកត់សម្គាល់និងស្ងើចសរសើរចំពោះលទ្ធផលដែលគណៈកម្មាធិការបក្ស គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងសម្រេចបានក្នុងឆ្នាំ ២០២៦ ។ សមមិត្តបញ្ជាក់៖ ដើម្បីអនុវត្តជោគជ័យភារកិច្ចឆ្នាំ ២០២៧ គណៈកម្មាធិការបក្ស គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងត្រូវបន្តជ្រួតជ្រាប ផ្សព្វផ្សាយយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេច បទបញ្ជារបស់ថ្នាក់លើអំពីភារកិច្ចយោធា ការពារប្រទេស; ការពារព្រំដែន; រក្សាយ៉ាងម៉ឺងម៉ាត់របបយាមត្រៀមប្រយុទ្ធ ម្ចាស់ការក្តាប់ច្បាស់ស្ថានភាព គ្រប់គ្រងភូមិឋានយ៉ាងដិតដល់ មិនឱ្យបាត់ភាពម្ចាស់ការ ចៃដន្យកើតឡើង។ បង្កើនកិច្ចសហការជាមួយកងកម្លាំង គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគក្នុងការគ្រប់គ្រង ការពារព្រំដែនសមុទ្រ; តស៊ូបង្ក្រាបមានប្រសិទ្ធភាពបទល្មើសគ្រប់ប្រភេទ និងអំពើល្មើសច្បាប់។ ព្រមទាំង លើកកម្ពស់គុណភាពហ្វឹកហ្វឺន សមយុទ្ធ ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរឌីជីថលនិងកែទម្រង់រដ្ឋបាល។
ទន្ទឹមនឹងនោះ សមមិត្តសំណូមពរឱ្យយកចិត្តទុកដាក់កសាងបក្ខភាគស្អាតស្អំ មុតមាំ អង្គភាពរឹងមាំគ្រប់ជ្រុងជ្រោយ “ជាគំរូ ឆ្នើម”; រក្សាសាមគ្គីភាព ឯកភាព លើកកម្ពស់គុណភាពកងជួរកម្មាភិបាល។ បន្តផ្លាស់ថ្មី លើកកម្ពស់ប្រសិទ្ធភាពការងារប្រជាចលនា ឃោសនាពិសេស; កសាងជំហរយុទ្ធសាស្រ្តការពារព្រំដែនទូទាំងប្រជាជនផ្សារភ្ជាប់ជាមួយជំហរយុទ្ធសាស្រ្តការពារប្រទេសទូទាំងប្រជាជននិងជំហរយុទ្ធសាស្រ្តសន្តិសុខប្រជាជនឱ្យរឹងមាំ។ យកចិត្តទុកដាក់គិតគូរជីវភាពសម្ភារៈ ស្មារតីសម្រាប់កម្មាភិបាល យុទ្ធជន; អនុវត្តល្អនូវគោលនយោបាយសមរភូមិក្រោយនៃកងទ័ពនិងត្រៀមបម្រុងឱ្យបានហ្មត់ចត់សម្រាប់កម្មវិធី “និទាឃរដូវការពារព្រំដែន កក់ក្តៅចិត្តអ្នកភូមិ” ឆ្នាំ២០២៧៕
យ្វីអាញ - លីសៀ