ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/11/2026 - 21:54

ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​ពិ​ធី​ជួប​ជុំ​រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍ទិវា​បេតិក​ភណ្ឌ​វប្ប​ធម៌​វៀត​ណាម​ 

(អ.ឡ​) នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា នៅ​សារ​មន្ទីរ​ទី​ក្រុង​កឹង​ធើ​ មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ បាន​ចាត់​តាំង​ពិ​ធី​ជួប​ជុំ​រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍ទិវា​បេតិក​ភណ្ឌ​វប្ប​ធម៌​វៀត​ណាម​(ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា)។

លោក​ស្រី​ វ៉​ធី​មី​ត្រាង​ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ លោក​ស្រី​ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​ អ្នក​បំ​ពេញ​ការ​ងារ​អភិ​រក្ស​ សារ​មន្ទីរ​និង​ក្រុម​អ្នក​ប្រ​មូល​វត្ថុ​តាង​។ល។ បាន​អញ្ជើញ​ចូល​រួម​ពិ​ធី​ជួប​ជុំ​។

អ្នក​តំ​ណាង​ទាំង​ឡាយ​ទស្សនា​ការ​តាំង​ពិព័រណ៍​ “នឹក​ពី​អតីត​កាល​”។ រូប​ថត​៖យ្វី​ខោ​យ

ឆ្នាំ​នេះ​ ទិវា​បេតិក​ភណ្ឌ​វប្ប​ធម៌​វៀត​ណាម​ បា​នទី​ក្រុង​កឹធើ​ ចាត់​តាំង​ក្នុង​ខ្សែ​សង្វាក់​សកម្ម​ភាព​អប​អរ​សា​ទរ​ទិវា​វប្ប​ធម៌​វៀត​ណាម​(ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា)។ បច្ចុប្បន្ន​ ទូ​ទាំង​ទី​ក្រុង​មាន​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​វប្ប​ធម៌​ចំ​នួន​ ១០៩  បេតិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​ចំ​នួន​១៦ ក្នុង​នោះ​ មាន​បេតិក​ភណ្ឌ​ចំ​នួន​ ១ បាន​អង្គ​ការ​យូណេស្កូ (UNESCO) ចុះ​បញ្ជី​ គឺ​សិល្បៈ​ល្ខោន​ដើងកាតៃទឺណាម​បូ​។

បណ្តា​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​បាន​បង្កើត​តម្លៃ​ពិ​សេស​ដោយ​ឡែក​របស់​តំ​បន់​ និង​មនុស្ស​កឹង​ធើ​ ដូច​ជា​៖ ចម្រៀង​ហ​កឹង​ធើ​ ចម្រៀង​បំពេ​រកូន​របស់​ជន​ជាតិ​វៀត​ណាម​នៅ​កឹង​ធើ​ ពិ​ធី​បុណ្យ​គី​អៀង​នៅ​វិហារ​ប៊ិញធ្វី​ វប្ប​ធម៌​ផ្សារ​អណ្តែ​តកៃ​រ៉ាំ​ង ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង ពិ​ធី​បុណ្យ​ង៉ិនអុង​ របាំ​រាំ​វង់​ ចម្រៀង​អា​យ៉ៃ​…។

លោក​ង្វៀង​មិញ​ត្វឹង​ នា​យក​រង​មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ ឱ្យ​ដឹង​៖ អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨០-NQ/TW របស់​ការិយា​ល័យ​នយោ​បាយ​ ស្តី​ពី​ការ​អភិវឌ្ឍ​វប្ប​ធម៌​វៀត​ណាម​ ក្រុង​កឹង​ធើ​បាន​កំ​ណត់​ផ្លាស់​ប្តូរ​ពី​ការ​អភិ​រក្ស​បេតិក​ភណ្ឌ​វប្ប​ធម៌​ទៅ​ជា​ម្ចាស់​ការ​ពង្រីក​និង​ទាញ​យក​តម្លៃ​វប្ប​ធម៌​។ នា​ពេល​ខាង​មុខ​ មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ ជំ​រុញ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ ឌីជី​ថល​កម្ម​ទិន្ន​ន័យ​កេរ​ដំ​ណែល​និង​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​ ដើម្បី​អភិ​រក្ស​ផង​និង​ជួយ​ឱ្យ​មហា​ជន​ងាយ​ស្រួល​បង្ខិត​ជិត​ផង​។

មន្ទីរ​បន្ត​ជំ​រុញ​ការ​ងារ​អប់​រំ​អំ​ពី​បេតិក​ភណ្ឌ​នៅ​តាម​សា​លា​រៀន​ ផ្សារ​ភ្ជាប់​ការ​អភិ​រក្ស​បេតិក​ភណ្ឌ​ជា​មួយ​ការ​អភិវឌ្ឍ​ទេស​ចរណ៍​។កសាង​បេតិក​ភណ្ឌ​កឹង​ធើ​ ក្លាយ​ជា​ម៉ាកយី​ហោ​សម្គាល់​ដ៏​រឹង​មាំ​លើ​ផែ​នទី​ទេស​ចរណ៍​ក្នុង​ប្រ​ទេស​និង​អន្តរ​ជាតិ​។ បន្ត​ផ្តល់​កិត្តិ​យស​ លើក​ទឹក​ចិត្ត​ និង​ឧបត្ថម្ភ​សិប្ប​ករ​ ដើម្បី​បេតិក​ភណ្ឌ​បាន​ផ្តល់​ផ្ទេរ​ពី​មួយ​ជំ​នាន់​ទៅ​មួយ​ជំ​នាន់​។ បង្ក​លក្ខ​ណៈងាយ​ស្រួល​ទាក់​ទាញ​បណ្តា​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម​ និង​អា​ជីវ​កម្ម​រួម​ដំ​ណើរ​ក្នុង​ការវិ​និយោគ​ អភិវឌ្ឍ​ផលិត​ផល​វប្ប​ធម៌​ផ្អែក​លើ​ថ្នាល​បេតិក​ភណ្ឌ​។

មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ នឹង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​អភិ​បាល​កិច្ច​រដ្ឋ​ គួប​ផ្សំ​យ៉ាង​សម​ស្រ​បរ​វាង​ការ​អភិ​រក្ស​និង​ការ​ទាញ​យក​សម​ហេ​តុ​ផល​នូវ​កេរ​ដំ​ណែល​ និង​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​។

លោក​ស្រី​វ៉​ធី​មី​ត្រាង​ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​(ទី​៤រាប់​ពី​ស្តាំ)និង​លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​(ទី​៥រាប់​ពី​ឆ្វេង​) ជូន​បាច់​ផ្កា​អំ​ណរ​គុណ​ចំ​ពោះ​ក្រុម​អ្នក​ប្រ​មូល​និង​បុគ្គល​ដែល​ជូន​វត្ថុ​តាង​ដល់​សារ​មន្ទីរ​ទី​ក្រុង​កឹង​ធើ​។ រូប​ថត​៖ យ្វី​ខោ​យ

នៅ​ក្នុង​ពិ​ធី​ជួប​ជុំ​ សារ​មន្ទីរ​ទី​ក្រុង​កឹង​ធើ​ បាន​ទទួល​វត្ថុ​តាង​ដ៏​មាន​តម្លៃ​ជា​ច្រើន​ពី​ក្រុម​អ្នក​ប្រ​មូល​ និង​បុគ្គល​ផ្តល់​ជូន​ ដើម្បី​បម្រើ​ការ​ងារ​ទាញ​យក​និង​ពង្រីក​បេតិក​ភណ្ឌ​វប្ប​ធម៌​។

ថ្នាក់​ដឹក​នាំ​សារ​មន្ទីរ​វប្ប​ធម៌​ទី​ក្រុង​កឹង​ធើ​ ជូន​លិខិត​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​លោក​ង្វៀង​ង៉ុក​អឹង​ អ្នក​ប្រ​មូល​បាន​ជូន​វត្ថុ​តាង​ជា​ច្រើន​ដល់​សារ​មន្ទីរ​ទី​ក្រុង​។ រូប​ថត​៖ យ្វី​ខោ​យ

ស្រប​ក្នុង​ឱ​កាស​នេះ​ សារ​មន្ទីរ​ទី​ក្រុង​បាន​សហ​ការ​ជា​មួយ​ក្រុម​អ្នក​ប្រ​មែ​ប្រ​មូល​និង​បុគ្គល​មួយ​ចំ​នួន​នៅ​ក្នុង​និង​ក្រៅ​ទី​ក្រុង​ ចាត់​តាំង​ការ​តាំង​ពិព័រណ៍​ប្រ​ធាន​បទ​ “នឹក​ពី​អតីត​កាល​” ឧទ្ទេស​នាម​ដល់​មហា​ជន​នៅ​វត្ថុ​បុរាណ​ជាង​ ១០០ មុខ​ ដើម្បី​បង្ហាញ​ឡើង​វិញ​នូវ​ផ្នែក​មួយ​នៃ​ស្លាក​ស្នាម​ប្រ​វត្តិ​សាស្ត្រ​ វប្ប​ធម៌​និង​ជីវ​ភាព​របស់​សហ​គម​ន៍ជន​ជាតិ​ទាំង​៣ គឺ​កិញ ខ្មែរ​ ហ្វា​ នៅ​ទី​ក្រុង​កឹង​ធើ​ ក្នុង​អំ​ឡុង​សត​វត្ស​ទី​២០។ ការ​តាំង​ពិព័រណ៍​ប្រ​ធាន​បទ​ជួយ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ទស្សនា​ឆ្លង​បទ​ពិសោធន៍​ ធ្វើ​ឱ្យ​រីក​សាយ​ភាយ​តម្លៃ​វប្ប​ធម៌​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។

ភ្ញៀវ​ទេស​ចរ​កំ​ពុង​ទស្សនា​ការ​តាំង​ពិព័រណ៍​ “នឹក​ពី​អតីត​កាល​”។រូប​ថត​៖ យ្វី​ខោ​យ

ការ​តាំង​ពិព័រណ៍​បើក​បម្រើ​ភ្ញៀវ​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​ ២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៦។

ឌាំងហ្វិញ​-មុនី​

ចែករំលែកអត្ថបទ