មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/11/2026 - 19:43

អ្នក​គ្រូ​ចាង​ហ្វាង​ យក​ចិត្ត​ទុក​ដាក់​និង​អស់​ពី​ចិត្ត​ដើម្បី​កុមារ​ជា​ទី​ស្រ​ឡាញ់​ 

រយៈ​ពេល​ជាង​ ៣២ ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​បុព្វ​ហេ​តុ​អប់​រំ​ ក្នុង​នោះ​ ២៩ ឆ្នាំ​បំ​ពេញ​តួ​នា​ទី​ជា​ចាង​ហ្វាង​សា​លាម​ត្តេយ្យ​ អ្នក​គ្រូ​ គឹម​ធី​ហ្វាង​ ចាង​ហ្វាង​សា​លាម​ត្តេយ្យ​ភូ​កឹង​ ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ តែង​បំ​ពេញ​ការ​ងារ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​និង​អស់​ពី​ចិត្ត​ដើម្បី​កុមារ​ជា​ទី​ស្រ​ឡាញ់​។ សម្រាប់​អ្នក​គ្រូ​ រៀង​រាល់​ថ្ងៃ​មក​កាន់​សា​លា​គឺ​ជា​ថ្ងៃ​ដ៏​រីក​រាយ​ ជា​ទី​កន្លែង​ដែល​កុមារ​ទទួល​បាន​ការ​ស្រ​ឡាញ់​ ការ​ថែ​ទាំ​និង​ការ​អភិវឌ្ឍ​ក្នុង​បរិស្ថាន​ប្រ​កប​ដោយ​សុវត្ថិ​ភាព​និង​សុភ​មង្គល​។

 

អ្នក​គ្រូ​ គឹម​ធី​ហ្វាង​ ចាង​ហ្វាង​សា​លាម​ត្តេយ្យ​ភូ​កឹង​ តែង​យក​ចិត្ត​ទុក​ដាក់​និង​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គ្រប់​គ្រង​និង​ដឹក​នាំ​សកម្ម​ភាព​របស់​សា​លា​។

ឆ្លង​កាត់​ការ​បំ​ពេញ​ការ​ងារ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ អ្នក​គ្រូ​ហ្វាង​ តែង​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​និង​ធ្វើ​ជា​គំ​រូ​។ បច្ចុប្បន្ន​ សា​លាម​តេ្តយ្យភូ​កឹង​មាន​ ១២ បន្ទប់​ មាន​កុមារ​ ២៦៨ នាក់​ និង​មាន​គ្រូ​បង្រៀន​ ២៤ នាក់​។ ទោះ​បី​ការ​ងារ​គ្រប់​គ្រង​មា​នភា​ពម​មា​ញឹក​យ៉ាង​ណា​ក៏​ដោយ​ អ្នក​គ្រូ​តែង​ឆ្លៀត​ពេល​ចុះ​ទៅ​តាម​បន្ទប់​រៀន​នីមួយៗ​ សាក​សួរ​សុខ​ទុក្ខ​គ្រូ​បង្រៀន​ សង្កេត​មើល​សកម្ម​ភាព​សិក្សា​និង​លេង​កម្សាន្ត​ ព្រម​ទាំង​ជជែក​លេង​ជា​មួយ​កុមារ​។ តាម​រយៈ​នោះ​ អ្នក​គ្រូ​អាច​យល់​ដឹង​ទាន់​ពេល​វេលា​អំ​ពី​ស្ថាន​ភាព​ជាក់​ស្តែង​ ចែក​រំលែក​ការ​លំ​បាក​ជា​មួយ​គ្រូ​បង្រៀន​ និង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​តម្រូវ​ការ​របស់​កុមារ​។

ដោយ​កំ​ណត់​ច្បាស់​ គ្រូ​បង្រៀន​ជា​កត្តា​សំ​ខាន់​ក្នុង​ការ​សម្រេច​គុណ​ភាព​អប់​រំ​ អ្នក​គ្រូ​បាន​យក​ចិត្ត​ទុក​ដាក់​កសាង​ការ​សាមគ្គី​ក្នុង​ផ្ទៃ​ក្នុង​ លើក​កម្ពស់​ស្មារតី​ប្រ​ជា​ធិ​បតេយ្យ​និង​ការ​ទទួល​ខុស​ត្រូវ​; ព្រម​ទាំង​ជំ​រុញ​ការប​ណ្តុះ​បណ្តា​លជំ​នាញ​វិជ្ជា​ជី​វៈ​ លើក​ទឹក​ចិត្ត​ឱ្យ​គ្រូ​បង្រៀន​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ព័ត៌​មាន​។ អ្នក​គ្រូ​ ស៊ើង​ធី​ធា​វី​ គ្រូ​បង្រៀន​របស់​សា​លា​ ចែក​រំលែក​៖ “ភាព​រវៀស​រវៃ​និង​សេច​ក្តី​ស្រ​ឡាញ់​ចំ​ពោះ​អា​ជីព​របស់​អ្នក​គ្រូ​ចាង​ហ្វាង​ គឺ​ជា​កម្លាំង​ចិត្ត​ដ៏​ធំ​ធេង​ដែល​បាន​បង្រៀន​យើង​ខ្ញុំ​អំ​ពី​ការ​ទទួល​ខុស​ត្រូវ​ និង​ចំ​ណង់​ចំ​ណូល​ចិត្ត​ចំ​ពោះ​ការ​ងារ​ដែល​ខ្លួន​បាន​ជ្រើស​រើស​”។

ដោយ​គោល​បំ​ណង​ធ្វើ​ឱ្យ​រាល់​ថ្ងៃ​ដែល​កុមារ​មក​សា​លា​គឺ​ជា​ថ្ងៃ​ដ៏​រីក​រាយ​ អ្នក​គ្រូ​ហ្វាង​ បាន​យក​ចិត្ត​ទុក​ដាក់​កសាង​បរិស្ថាន​អប់​រំ​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ ស្និទ្ធ​ស្នាល​ លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ថែ​ទាំ​ ការ​ចិញ្ចឹម​បី​បាច់​ និង​ការ​អប់​រំ​កុមារ​។ ឆ្នាំ​២០២៥ សា​លាម​ត្តេយ្យ​ភូ​កឹង​ បាន​ទទួល​ស្គាល់​ជា​សា​លា​សម្រេច​ស្តង់​ដារ​ជាតិ​កម្រិត​ទី​១ និង​បាន​ទទួល​ស្គាល់​សម្រេច​គុណ​ភាព​អប់​រំ​កម្រិត​ទី​២។ ទន្ទឹម​នឹង​នេះ​ សា​លា​ក៏​បាន​អនុ​វត្ត​គម្រោង​នា​នា​ស្តី​ពី​ការ​ពង្រឹង​សមត្ថ​ភាព​ភា​សា​វៀត​សម្រាប់​កុមា​រម​ត្តេយ្យ​ និង​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ក្នុង​វិស័យ​អប់​រំ​ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​កសាង​បរិស្ថាន​សា​លា​រៀន​បៃ​តង​ ជ្រះ​ ស្អាត​និង​សុវត្ថិ​ភាព​ ព្រម​ទាំង​សហ​ការ​ជា​មួយ​ក្រុម​គ្រួ​សារ​ក្នុង​ការ​ថែ​ទាំ​និង​អប់​រំ​កុមារ​។

ចែក​រំលែក​អំ​ពី​ទស្សនៈ​នៃ​ការ​គ្រប់​គ្រង​ អ្នក​គ្រូ​ហ្វាង​ រៀប​រាប់​ដោយ​ក្តី​រំភើប​៖ “ក្នុង​នាម​ជា​ចាង​ហ្វាង​សា​លា​ និយាយ​រួម​មិន​មែន​ជា​អ្នក​ឈរ​លើ​អ្នក​ដទៃ​ដើម្បី​បញ្ជា​នោះ​ទេ​ ប៉ុន្តែ​ជា​អ្នក​នៅ​ពី​ក្រោយ​ដើម្បី​សម្រប​សម្រួល​ឱ្យ​ដំ​ណើរ​ការ​ការ​ងារ​ដែល​វេញ​ត្រ​បាញ់​ជា​ឆ្លុង​មួយ​ ដើម្បី​ឱ្យ​គ្រូ​បង្រៀន​ម្នាក់​ៗអាច​បញ្ចេញ​សមត្ថ​ភាព​របស់​ខ្លួន​នៅ​ពេល​បង្រៀន​ ហើយ​កុមារ​គ្រប់​រូប​មាន​អា​រម្មណ៍​សប្បាយ​រីក​រាយ​នៅ​ពេល​មក​សា​លា​”។ ទស្សនៈ​នេះ​បាន​បង្ហាញ​តាម​រយៈ​ការ​ងារ​ដែល​មាន​ភាព​ជិត​ស្និទ្ធ​ ចេះ​ស្តាប់​ ចេះ​រួម​ដំ​ណើរ​ និង​បង្ក​លក្ខ​ណ​:ឱ្យ​គ្រូ​បង្រៀន​បញ្ចេញ​សមត្ថ​ភាព​ រួម​ចំ​ណែក​កសាង​បរិស្ថាន​អប់​រំ​ដោយ​យក​កុមារ​ជា​ស្នូល​។

មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ជំ​នាញ​វិជ្ជា​ជី​វៈ​ប៉ុណ្ណោះ​ទេ​ អ្នក​គ្រូ​ហ្វាង​ តែង​ដាក់​ក្តី​ស្រ​ឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​កុមារ​និង​សហ​គម​ន៍ភូមិ​ភាគ​។ ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជន​ជាតិ​ខ្មែរ​ ឆ្នាំ​២០២៥ បុណ្យ​សែន​ព្រះ​ខែ​ និង​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ ឆ្នាំ​២០២៦ អ្នក​គ្រូ​បាន​រួម​ជា​មួយ​សមូហ​ភាព​សា​លា​ រៀប​ចំ​សកម្ម​ភាព​លេង​កម្សាន្ត​ និង​ចលនា​សប្បុរស​ជន​ឱ្យ​ជួយ​ឧបត្ថម្ភ​នំ​ និង​ទឹក​ដោះ​គោ​ ដើម្បី​ចែក​ជូន​ដល់​កុមារ​ក្នុង​សា​លា​។ ជា​មួយ​គ្នា​នេះ​ ក៏​បាន​ជូន​អំ​ណោយ​ដល់​គ្រូ​បង្រៀន​ កុមារ​ដែល​មាន​ជីវ​ភា​ពលំ​បាក​ និង​គ្រួ​សារ​មួយ​ចំ​នួន​ក្នុង​ភូមិ​ភាគ​។ ថវិកា​សរុប​សម្រាប់​សកម្ម​ភាព​ទាំង​ ៣ លើក​នេះ​ជាង​ ៨០ លាន​ដុង​ ដែល​បាន​រួម​ចំ​ណែក​នាំ​មក​នូវ​សេច​ក្តី​រីក​រាយ​ដល់​កុមារ​ និង​ផ្សព្វ​ផ្សាយ​ស្មារតី​ចែក​រំលែក​ក្នុង​សហ​គម​ន៍។

អ្នក​គ្រូ​គឹម​ធី​ហ្វាង​ តែង​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​សកម្ម​ភាព​បង្រៀន​ និង​ការ​ថែ​ទាំ​កុមារ​។

មាន​ប្រ​សាសន៍​វាយ​តម្លៃ​ចំ​ពោះ​អ្នក​គ្រូ​ហ្វាង​ លោក​ហូញឺបៀ​ង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទីវ​កឹង​ ឱ្យ​ដឹង​៖ “អ្នក​គ្រូ​ហ្វាង​ តែង​ខិត​ខំ​លើក​កម្ពស់​ជំ​នាញ​វិជ្ជា​ជី​វៈ​របស់​ខ្លួន​ និង​តាម​ដាន​យ៉ាង​ជិត​ស្និទ្ធ​នូវ​ផែន​ការ​ និង​ភារ​កិច្ច​ប្រ​ចាំ​ឆ្នាំ​សិក្សា​របស់​ផ្នែក​អប់​រំ​។ អ្នក​គ្រូ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​និង​អនុ​វត្ត​បាន​ល្អ​ក្នុង​ការ​ដឹក​នាំ​គ្រប់​គ្រង​កង​ជួរ​គ្រូ​បង្រៀន​។ សមិទ្ធ​ផល​ដែល​សម្រេច​បាន​រួម​ចំ​ណែក​កសាង​សា​លា​ឱ្យ​ក្លាយ​ជា​សមូហ​ភាព​រឹង​មាំ​និង​សម្រេច​បាន​ស្នា​ដៃ​ជា​ច្រើន​”។

ការ​រួម​ចំ​ណែក​ក្នុង​បុព្វ​ហេ​តុ​អប់​រំ​ក៏​បាន​ទទួល​ស្គាល់​ដ៏​សក្តិ​សម​ អ្នក​គ្រូ​គឹម​ធី​ហ្វាង​ មាន​កិត្តិ​យស​ទទួល​បាន​ប័ណ្ណ​សរសើរ​ពី​នា​យក​រដ្ឋ​មន្ត្រី​ ដោយ​មាន​ស្នា​ដៃ​ក្នុង​ការ​ងារ​អប់​រំ​និង​បណ្តុះ​បណ្តា​ល  ឆ្នាំ​២០២៥ សា​លាម​ត្តេយ្យ​ភូ​កឹង​ បាន​ទទួល​ស្គាល់​កិត្តិ​នាម​សមូហ​ភាព​សម្រេច​ឆ្នើម​ភារ​កិច្ច​។

អស់​រយៈ​ពេល​ជាង​បី​ទស​វត្សរ៍​ផ្សារ​ភ្ជាប់​នឹង​អា​ជីព​ជា​គ្រូ​បង្រៀន​នេះ​ អ្នក​គ្រូ​ហ្វាង​ នៅ​តែ​បន្ត​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​បេស​កកម្ម​ថែ​ទាំ​ អប់​រំ​និង​បណ្តុះ​បណ្តា​លកុមារ​ជំ​នាន់​ក្រោយ​។ សម្រាប់​អ្នក​គ្រូ​ រង្វាន់​ដែល​មាន​អត្ថ​ន័យ​បំ​ផុត​មិន​មែន​តែ​កិត្តិ​នាម​ដែល​ទទួល​បាន​នោះ​ទេ​ ប៉ុន្តែ​គឺ​ការ​រីក​ចម្រើន​របស់​កុមារ​ ការ​ជឿ​ទុក​ចិត្ត​របស់​អា​ណា​ព្យា​បាល​សិស្ស​ និង​ការ​រួប​រួម​សាមគ្គី​របស់​មិត្ត​រួម​ការ​ងារ​។ ព្រោះ​សា​លា​រៀន​ដែល​ពោរ​ពេញ​ដោយ​សុភ​មង្គល​ គឺ​ចាប់​ផ្តើម​ពី​សេច​ក្តី​ស្រ​ឡាញ់​ ការ​ទទួល​ខុស​ត្រូវ​ និង​ការ​លះ​បង់​អស់​ពី​ចិត្ត​របស់​អ្នក​ប្រ​កប​វិជ្ជា​ជី​វៈ​អប់​រំ​៕

ពេជ្រ​ សឿន​

ចែករំលែកអត្ថបទ