អង្គការ បុគ្គលបរទេសពេលមានតម្រូវការជ្រើសរើសពលករវៀតណាម ត្រូវតែប្រកាសជាសាធារណៈនូវព័ត៌មានជ្រើសរើសពលករនៅលើទីផ្សារការងារជាតិ ឬតាមច្រកព័ត៌មានការងារស្របច្បាប់ផ្សេងៗទៀត។

ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា អង្គការបរទេសជ្រើសរើសពលករវៀតណាមត្រូវតែចុះផ្សាយព័ត៌មាននៅលើទីផ្សារការងារជាតិ។ រូបថត៖ ធូហាំង
ឧបនាយករដ្ឋមន្ត្រី ផាមធីថាញត្រា ជំនួសមុខរដ្ឋាភិបាលបានចុះហត្ថលេខាប្រកាស ឱ្យប្រើអនុក្រឹត្យលេខ ៣៧១/២០២៦/NĐ-CP កំណត់លម្អិតអំពីការជ្រើសរើស និងគ្រប់គ្រងពលករវៀតណាមធ្វើការឱ្យបណ្តាអង្គការ បុគ្គលបរទេសនៅវៀតណាម។
តាមសេចក្តីកំណត់ថ្មី ពេលមានតម្រូវការជ្រើសរើសពលករវៀតណាម អង្គការបុគ្គលបរទេសត្រូវតែជូនដំណឹងដល់ស្ថាប័ន អង្គការដែលបានប្រគល់ភារកិច្ចគ្រប់គ្រងពលករវៀតណាម ក្នុងនោះ ត្រូវបញ្ជាក់ច្បាស់តំណែងមុខការងារ និងចំនួនត្រូវការជ្រើសរើស។
ជាមួយគ្នានោះ ព័ត៌មានជ្រើសរើសពលករ ត្រូវប្រកាសជាសាធារណៈនៅលើទីផ្សារការងារជាតិ (vieclam.gov.vn) ឬច្រកព័ត៌មានការងារស្របច្បាប់ផ្សេងទៀត ឬលើគេហទំព័រផ្លូវការរបស់អង្គការ។
អង្គការ បុគ្គលបរទេសអាចជ្រើសរើសពលករវៀតណាមដោយផ្ទាល់ ឬស្នើឱ្យស្ថាប័ន អង្គការគ្រប់គ្រងជំនួយការជ្រើសរើស។ ករណីបានស្នើ ស្ថាប័នគ្រប់គ្រងមានភារកិច្ចជ្រើសរើស និងឧទ្ទេសនាមបេក្ខជនតាមតម្រូវការ និងរៀបរាប់អំពីការងារដែលអង្គការ បុគ្គលបរទេសផ្តល់ជូន។
រយៈពេល ១០ ថ្ងៃដើម្បីឱ្យអង្គការបរទេសប្រកាសរាយការណ៍អំពីពលករ
អនុក្រឹត្យក៏បានកំណត់ជាក់ស្តែងអំពីការទទួលខុសត្រូវក្នុងគ្រប់គ្រងពលករវៀតណាម បន្ទាប់ពីបានជ្រើសរើស។
ក្នុងរយៈពេល ១០ ថ្ងៃធ្វើការគិតចាប់ពីថ្ងៃចុះកិច្ចសន្យាការងាររួច អង្គការ បុគ្គលបរទេសត្រូវជូនដំណឹងដល់ស្ថាប័ន អង្គការគ្រប់គ្រងអំពីពលករ ដែលបានជ្រើសរើស រួមមាន៖ គោត្តនាម លេខអត្តសញ្ញាណបុគ្គល មុខតំណែងការងារ និងពេលវេលាចាប់ផ្តើមធ្វើការ។
ក៏ក្នុងរយៈពេល ១០ ថ្ងៃធ្វើការគិតចាប់ពីថ្ងៃចុះកិច្ចសន្យាជាមួយអង្គការ បុគ្គលបរទេស ពលករវៀតណាមត្រូវដាក់សំណុំលិខិតគ្រប់គ្រងតាមសេចក្តីកំណត់ជូនស្ថាប័ន អង្គការគ្រប់គ្រង។
បន្ទាប់ពីបានទទួលសេចក្តីជូនដំណឹង និងសំណុំលិខិតគ្រប់គ្រាន់ ស្ថាប័ន អង្គការគ្រប់គ្រងមានរយៈពេល ១០ ថ្ងៃធ្វើការ ដើម្បីផ្ញើសេចក្តីជូនដំណឹងទៅអង្គការ បុគ្គលបរទេសអំពីការទទួលគ្រប់គ្រងពលករ។
ពេលកិច្ចសន្យាការងារបញ្ចប់ អង្គការ បុគ្គលបរទេសត្រូវជូនដំណឹងដល់ស្ថាប័នគ្រប់គ្រងក្នុងរយៈពេល ១០ ថ្ងៃធ្វើការ ដោយបញ្ជាក់ច្បាស់មូលហេតុ បញ្ចប់កិច្ចសន្យា។ ក្នុងរយៈពេល ៣ ថ្ងៃធ្វើការគិតចាប់ពីពេលទទួលសេចក្តីជូនដំណឹង ស្ថាប័នគ្រប់គ្រងត្រូវបញ្ជាក់អំពីការបញ្ចប់ការគ្រប់គ្រង និងប្រគល់សំណុំលិខិតជូនពលករវិញ។
អនុក្រឹត្យបានកំណត់អង្គការបរទេសនៅវៀតណាម រួមមាន៖ ស្ថាប័នតំណាងការទូត ស្ថាប័នកុងស៊ុលបរទេស ស្ថាប័នតំណាងបណ្តាអង្គការអន្តរជាតិចំណុះប្រព័ន្ធអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អន្តររដ្ឋាភិបាល បណ្តាអង្គការតំបន់និងអនុតំបន់; ការិយាល័យតំណាងអង្គការចំណុះរដ្ឋាភិបាលបរទេស; ការិយាល័យប្រចាំការស្ថាប័នសារព័ត៌មានកាសែត វិទ្យុ ទូរទស្សន៍បរទេស និងអង្គការក្រៅរដ្ឋាភិបាលបរទេសដែលបានផ្តល់លិខិត បញ្ជាក់ចុះបញ្ជីសកម្មភាពនៅវៀតណាម។
អនុក្រឹត្យលេខ ៣៧១ ជំនួសឱ្យសេចក្តីកំណត់អំពីការជ្រើសរើស និងគ្រប់គ្រងពលករវៀតណាមធ្វើការឱ្យអង្គការ បុគ្គលបរទេសនៅវៀតណាម តាមអនុក្រឹត្យលេខ ១៥២ ឆ្នាំ ២០២០ និងអនុក្រឹត្យលេខ ៧០ ឆ្នាំ ២០២៣ ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា៕
យោងតាម៖ thanhnien.vn - ថាច់ធី