មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/11/2026 - 08:18

ឧបត្ថម្ភ​នា​រី​ផ្តើម​អា​ជីព និង​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ 

សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​ថូក​ណូក បាន​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គម្រោង “ឧបត្ថម្ភ​នា​រី​ផ្តើម​អា​ជីព ដំ​ណាក់​កាល ២០២៦​-២០៣៥” បង្ក​លក្ខណៈ​ជូន​សមា​ជិកា​បាន​ខិត​ជិត​ប្រ​ភព​ទុន​អភិ​វឌ្ឍ​ផលិត អា​ជីវ​កម្ម និង​បង្កើន​ប្រាក់​ចំ​ណូល។

ជាក់​ស្តែង ចាប់​ពី​ដើម​ឆ្នាំ ២០២៦ រហូត​មក​ទល់​ពេល​នេះ សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​បាន​សហ​ការ​ជា​មួយ​ធនា​គារ​គោល​ន​យោ​បាយ​សង្គម ឧបត្ថម្ភ​នា​រី ១៥ នាក់ បាន​បុល​ទុន​ជា​មួយ​នឹង​ទឹក​ប្រាក់​សរុប​ចំ​នួន ១,៥ ពាន់​លាន​ដុង ដើម្បី​ធ្វើ​អា​ជីវ​កម្ម​ផ្លែ​ឈើ​ទំ​និញ​ចាំ​បាច់ ផលិត​ផល​ត្បាញ កសិ​កម្ម​និង​ចិញ្ចឹម​សត្វ។ ព្រម​ជា​មួយ​នឹង​ការ​ឧបត្ថម្ភ​ដើម​ទុន សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​ថែម​ទាំង​ដាក់​ឱ្យ​ដំ​ណើរ​ការ​ក្រុម​សហ​ការ “នំ​ប្រ​ពៃ​ណី” ដោយ​មាន​សមា​ជិកា​ចំ​នួន ១៣ នាក់; ឧទ្ទេស​នាម​ក្រុម​សហ​ការ​ឱ្យ​ចូល​រួម​ក្នុង​ពិព័​រណ៍​ពា​ណិជ្ជ​កម្ម​ទូ​ទៅ និង​ផលិត​ផល OCOP; ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ណែ​នាំ​សមាជិកា​លើក​កម្ពស់​បំ​ណិន​លក់​ទំ​និញ​នៅ​លើ​វេទិ​កា​ពា​ណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក។

នា​ពេល​ខាង​មុខ សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​នឹង​បន្ត​សហ​ការ​គ្រប់​គ្រង និង​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ឥ​ណ​ទាន​គោលន​យោ​បាយ​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព ផ្តល់​អា​ទិ​ភាព​ឧបត្ថម្ភ​នា​រី​ក្រី​ក្រ និង​នា​រី​ជា​ម្ចាស់​គ្រួ​សារ​ក្នុង​ការ​អភិ​វឌ្ឍ​ផលិត និង​អា​ជីវ​កម្ម; រក្សា​និង​អភិ​វឌ្ឍ​បណ្តា​ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព។ ទន្ទឹម​នឹង​នោះ បង្កើន​កិច្ច​សហ​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​សម​ស្រប​នឹង​តម្រូវ​ការ​ទី​ផ្សារ​ការ​ងារ និង​លក្ខ​ណៈភូមិ​ភាគ ជួយ​ឱ្យ​នា​រី​មាន​ការ​ងារ​ធ្វើ​លំ​នឹង៕

កៀង​ក្វឹក - វ៉ាន់តឹន

ចែករំលែកអត្ថបទ