គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបចេញសេចក្តីសម្រេចជូនប័ណ្ណសរសើរដល់បញ្ញវន្ត អ្នកវិទ្យាសាស្ត្រគំរូឆ្នើម ១៤ នាក់របស់ទីក្រុងកឹងធើ ឆ្នាំ២០២៦។

សាស្ត្រាចារ្យ បណ្ឌិត ហ្វិញវ៉ាំងដា អនុប្រធានផ្នែកវិទ្យាសាស្ត្រនយោបាយសង្គមនិងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យកឹងធើ ជាអ្នកដែលមានសិក្សាស្រាវជ្រាវច្រើន រួមចំណែកក្នុងវិស័យវប្បធម៌បេតិកភណ្ឌ។
ក្នុងនោះ មានបញ្ញវន្ត អ្នកវិទ្យាសាស្ត្រគំរូឆ្នើមជាច្រើន កំពុងបម្រើការងារនៅសាកលវិទ្យាល័យកឹងធើបានស្ងើចសរសើរ រួមមាន៖ សាស្ត្រាចារ្យ បណ្ឌិត ត្រឹងញឹងយុង អតីតវិទ្យាធិការនៃវិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្ត្រនិងម្ហូបអាហារ; សាស្ត្រាចារ្យបណ្ឌិត ហ្វិញវ៉ាំងដា អនុប្រធានផ្នែកវិទ្យាសាស្ត្រនយោបាយសង្គមនិងមនុស្សសាស្ត្រ; សាស្ត្រាចារ្យ បណ្ឌិត ត្រឹងថាញម៉េន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ; សាស្ត្រាចារ្យ បណ្ឌិត ក្វាងមិញញឹក ប្រធានផ្នែកសេដ្ឋកិច្ចវិទ្យានៃមហាវិទ្យាល័យសេដ្ឋកិច្ច; អនុបណ្ឌិត ង្វៀងខាក់ង្វៀន គ្រូឧទ្ទេសផ្នែកស្វ័យប្រវត្តិកម្ម មហាវិទ្យាល័យពហុបច្ចេកទេស; សាស្ត្រាចារ្យ បណ្ឌិត ហ្វិញស្វឹងផុង ប្រធានមុខវិជ្ជាបច្ចេកវិទ្យាអតិសុខុមប្រាណនៃវិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្ត្រ និងម្ហូបអាហារ; សាស្ត្រាចារ្យ បណ្ឌិត ហ្វិញទ្រុងភឿក គ្រូឧទ្ទេសជាន់ខ្ពស់ ប្រធានមន្ទីរពិសោធន៍រចនាសម្ព័ន្ធសំណង់ ផ្នែកវិស្វកម្មសំណង់ មហាវិទ្យាល័យពហុបច្ចេកទេស; សាស្ត្រាចារ្យ បណ្ឌិត ឌិញមិញក្វាង គ្រូឧទ្ទេសជាន់ខ្ពស់ អនុប្រធានផ្នែកគរុកោសល្យជីវសាស្ត្រ មហាវិទ្យាល័យគរុកោសល្យ; សាស្ត្រាចារ្យ បណ្ឌិត ង្វៀងមិញធ្វី គ្រូបង្រៀនឆ្នើម គ្រូឧទ្ទេសជាន់ខ្ពស់ វិទ្យាស្ថានបច្ចេកវិទ្យា ជីវសាស្ត្រនិងម្ហូបអាហារ។
បញ្ញវន្ត អ្នកវិទ្យាសាស្ត្រគំរូឆ្នើមក្រៅពីនោះ រួមមាន៖ វេជ្ជបណ្ឌិតឯកទេសកម្រិត ១ ផ្នែកពិសោធន៍ ផាងធីតូឡង ប្រធានផ្នែកពិនិត្យជម្រើស-ផលិត-ចែកចាយ មន្ទីរពេទ្យលោហិតវិទ្យា-បញ្ចូលឈាមទីក្រុងកឹងធើ; វេជ្ជបណ្ឌិតឯកទេសកម្រិត ២ ឌោធីគឹមង៉ុក ប្រធានសមាគមផែនការគ្រួសារទីក្រុងកឹងធើ; បណ្ឌិត វេជ្ជបណ្ឌិត ង្វៀងវ៉ាំងថាញ់ អតីតប្រធានផ្នែកជំងឺផ្លូវដង្ហើម មន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ និងជាអនុប្រធានសមាគមជំងឺសួតវៀតណាម; បណ្ឌិត ត្រឹងធីមិញធឺ ប្រធានមុខវិជ្ជាបច្ចេកវិទ្យា ម្ហូបអាហារ ផ្នែកបច្ចេកវិទ្យាជីវសាស្ត្រ-បច្ចេកវិទ្យាគីមីសាស្ត្រ-បច្ចេកវិទ្យាម្ហូបអាហារ មហាវិទ្យាល័យ បច្ចេកទេស-បច្ចេកវិទ្យាកឹងធើ; និងបណ្ឌិត ហ្វិញវ៉ាំងទ្រឿង គ្រូឧទ្ទេសនៃមហាវិទ្យាល័យឱសថសាស្ត្រកឹងធើ ប្រធានសមាគមមន្ទីរពិសោធន៍ វេជ្ជសាស្ត្រកឹងធើ។
ការលើកតម្កើងបញ្ញវន្ត អ្នកវិទ្យាសាស្ត្រគំរូឆ្នើម តែងបានទីក្រុងកឹងធើអនុវត្តជារៀងរាល់ឆ្នាំ សំដៅកត់សម្គាល់និងស្ងើចសរសើរបានទាន់ពេលចំពោះការរួមចំណែកដ៏លេចធ្លោរបស់កងជួរបញ្ញវន្ត អ្នកវិទ្យាសាស្ត្រសម្រាប់បុព្វហេតុអភិវឌ្ឍន៍ទីក្រុង ក៏ដូចជាទូទាំងប្រទេស។ ឆ្លងតាមរយៈនោះ បង្ហាញពីការយកចិត្តទុកដាក់និងការផ្តល់តម្លៃរបស់ទីក្រុងកឹងធើ ចំពោះការរួមចំណែកក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ផ្លាស់ថ្មីការច្នៃប្រតិដ្ឋ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាជឿនលឿនទៅក្នុងការអនុវត្តជាក់ស្តែងរបស់បញ្ញវន្ត អ្នកវិទ្យាសាស្ត្រ៕
ឌាំងហ្វិញ-មុនី