លោក ត្រឹងវ៉ាំងជិញ អនុប្រធានប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ជូនបាច់ផ្កាអបអរសាទរលោកស្រី ត្រឹងធីណឿង បានផ្តល់សេចក្តីទុកចិត្តបោះឆ្នោតតែងតាំងជាអនុប្រធានសមាគមសហព័ន្ធនារីទីក្រុងកឹងធើ អាណត្តិកាល ២០២៥-២០៣០។

លោកត្រឹងវ៉ាំងជិញ អនុប្រធានប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។
សមាគមសហព័ន្ធនារីទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំគណៈប្រតិបត្តិការវិសាមញ្ញ បោះឆ្នោតបំពេញបន្ថែម សមាជិកគណៈប្រតិបត្តិការសមាជិក គណៈអចិន្ត្រៃយ៍ មុខតំណែងអនុប្រធានសមាគមសហព័ន្ធនារីទីក្រុងកឹងធើ អាណត្តិកាល ២០២៥-២០៣០។
លោក ត្រឹងវ៉ាំងជិញ អនុប្រធានប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ; លោកស្រី ង្វៀងធីធ្វីលិញ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាមទីក្រុងកឹងធើ ប្រធានសមាគមសហព័ន្ធនារីទីក្រុងកឹងធើ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ។
ក្នុងកិច្ចប្រជុំ សមាជិកគណៈប្រតិបត្តិការដែលមានវត្តមានចំនួន ៨២, ៦៩% បានអនុមតិបោះឆ្នោតតែង តាំងលោកស្រី ត្រឹងធីណឿង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំឡុងហ៊ឹង ចូលរួមក្នុងគណៈប្រតិបត្តិការ គណៈអចិន្ត្រៃយ៍ និងកាន់តំណែងជាអនុប្រធានសមាគមសហព័ន្ធនារីទីក្រុងកឹងធើ អាណត្តិកាល ២០២៥-២០៣០។

ថ្លែងក្នុងកិច្ចប្រជុំ លោកត្រឹងវ៉ាំងជិញ បានអបអរសាទរលោកស្រី ត្រឹងធីណឿង ដែលបានផ្តល់សេចក្តីទុកចិត្តបោះឆ្នោតតែងតាំងជាអនុប្រធានសមាគមសហព័ន្ធនារីទីក្រុងកឹងធើ អាណត្តិកាល ២០២៥- ២០៣០។
លោក ត្រឹងវ៉ាំងជិញ បានស្នើឱ្យលោកស្រីត្រឹងធីណឿង រួមជាមួយសមូហភាពថ្នាក់ដឹកនាំសមាគមសហព័ន្ធនារីទីក្រុង បន្តពង្រីកស្មារតីសាមគ្គី ទទួលខុសត្រូវ ម្ចាស់ការផ្លាស់ថ្មីនូវខ្លឹមសារនិងបែបបទសកម្មភាព; ច្បាមមូលដ្ឋាន ព្រមទាំងស្នើឡើងទាន់ពេល នូវដំណោះស្រាយគិតគូរ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់នារី។ ឆ្លងតាមរយៈនោះ រួមចំណែកពង្រឹង និងកសាងអង្គការសមាគមឱ្យកាន់តែរឹងមាំ ពង្រីកតួនាទីរបស់នារីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកសាងទីក្រុងកឹងធើ កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
|
BOX:
លោកស្រី ត្រឹងធីណឿង កើតថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩៨៦ ស្រុកកំណើតនៅឃុំមីហឿង ទីក្រុងកឹងធើ កម្រិតសិក្សាជំនាញ៖ មហាបរិញ្ញា ផ្នែកកសាងបក្សនិងរដ្ឋអំណាចរដ្ឋបាល; កម្រិតទ្រឹស្តីនយោបាយ៖ ជាន់ខ្ពស់។ លោកស្រី បានចូលបម្រើការងារតាំងពីខែឧសភា ឆ្នាំ ២០០៦ និងធ្លាប់ឆ្លងកាត់មុខតំណែងជាច្រើន ដូចជា៖ លេខាសម្ព័ន្ធយុវជនស្រុក អនុប្រធានក្រុមប្រឹក្សាប្រជាជន ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកមីទូ ខេត្តសុកត្រាំង; ចាប់ពីខែកក្កដា ឆ្នាំ ២០២៥ រហូតមកដល់បច្ចុប្បន្នជាអនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំឡុងហ៊ឹង ទីក្រុងកឹងធើ។
|
កាវហ្វាន់ - លីសៀ