មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ បានចាត់តាំងពិធីជួបជុំយ៉ាងឱឡារិក អំណរខួបអនុស្សាវរីយ៍លើកទី ៤៤ ទិវាគ្រូបង្រៀនវៀតណាម (២០/១១/១៩៨២ - ២០/១១/១៩២៦) សំដៅលើកតម្កើង ប្រពៃណី “គោរពគ្រូបាធ្យាយ ឱ្យតម្លៃតម្រិះវិជ្ជា” រំលឹកនឹកគុណគ្រូបង្រៀន អ្នកគ្រប់គ្រងខាងវិស័យអប់រំ និងនិយោជិតដែលមានការប្តេជ្ញាចិត្ត លះបង់ក្នុងបុព្វហេតុបណ្តុះបណ្តាលធនធានមនុស្សគ្រប់ជំនាន់។

លោក ដុង វ៉ាន់ថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង និងលោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ជូនគ្រឿងឥស្សរិយយសពលកម្មលេខ ៣ ជូនដល់លោកគ្រូ អ្នកគ្រូ។
អញ្ជើញចូលរួមក្នុងពិធីជួបជុំ មានលោក ដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ; លោក ស្រីហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ; លោក ត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ; លោក ស្រីម៉ាធីតឿយ អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាប្រជាជនទីក្រុង; រួមជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុង គណៈកសាងបក្សចំណុះគណៈកម្មាធិការបក្សទីក្រុង ព្រមទាំងថ្នាក់ដឹកនាំ និងកម្មាភិបាលក្នុងវិស័យអប់រំដែលបានចូលនិវត្តន៍។
ថ្លែងក្នុងពិធីជួបជុំ លោក ង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានស្ងើចសរសើរចំពោះសមិទ្ធផលនានារបស់វិស័យអប់រំទីក្រុង ជាពិសេសក្នុងបរិកាណ៍នៃការរៀបចំសម្រិតសម្រាំងប្រព័ន្ធគ្រប់គ្រង និងដំណើរការទម្រង់រដ្ឋអំណាចភូមិភាគពីរថ្នាក់។ ដើម្បីពង្រីកស្នាដៃនេះ វិស័យអប់រំគប្បីបន្តផ្តោតលើការលោត ផ្លោះចំនួន ៤ ចំណុច៖ លើកកម្ពស់សមត្ថភាពសមាហរណកម្ម ដោយនាំយកភាសាអង់គ្លេសឱ្យក្លាយជាភាសាទីពីរនៅក្នុងសាលារៀន; លើកកម្ពស់គុណភាពអប់រំ ខិតខំឧត្តានកម្មអប់រំមត្តេយ្យសិក្សាសម្រាប់កុមារអាយុពី ៣-៥ ឆ្នាំ នៅឆ្នាំ ២០២៨; ជំរុញការអនុវត្តបច្ចេកវិទ្យា AI, STEM និងការផ្លាស់ប្តូរឌីជីថល ឆ្ពោះដល់ទម្រង់ “សាលារៀនសុភមង្គល - ឆ្លាតវៃ - មនុស្សធម៌”; ផ្សារភ្ជាប់ការអប់រំចំណេះទូទៅជាមួយការអប់រំមហាវិទ្យាល័យ អប់រំវិជ្ជាជីវៈ ដើម្បីបង្កប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់តំបន់។ ទីក្រុងប្តេជ្ញានឹងរួមដំណើរ ផ្តល់អាទិភាពលើប្រភពធនធានវិនិយោគមូលដ្ឋាសម្ភារៈ គោលនយោបាយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលដើម្បីឱ្យកងជួរគ្រូបង្រៀនស្ងប់អារម្មណ៍បំពេញភារកិច្ច។
ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ជូនកម្រងផ្កាអបអរសាទរដល់ថ្នាក់ដឹកនាំវិស័យអប់រំទីក្រុង។
បច្ចុប្បន្ន ទីក្រុងកឹងធើមានគ្រឹះស្ថានអប់រំចំនួន ៤០៦ កន្លែង ដោយមានគ្រូបង្រៀនជាង ៣៣.៩០០ នាក់ ដែលបានរក្សាសណ្តាប់ធ្នាប់អប់រំដល់សិស្សានុសិស្សជាង ៦៨០.០០០ នាក់។ មិនត្រឹមតែផ្ទេរចំណេះដឹងប៉ុណ្ណោះទេ កងជួរគ្រូបង្រៀនរបស់ទីក្រុងថែមទាំងឈានមុខក្នុងការផ្លាស់ប្តូរផ្នត់គំនិត និងសកម្មអនុវត្តបច្ចេកវិទ្យា AI ផងដែរ។ ការប្តេជ្ញាចិត្ត លះបង់របស់លោកគ្រូ អ្នកគ្រូ បង្កើតបាននូវសមិទ្ធផលជាច្រើនក្នុងឆ្នាំសិក្សា ២០២៥-២០២៦។ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៦ អត្រាប្រឡងជាប់ថ្នាក់សម្រេច ៩៨,១១% (មានអង្គភាពចំនួន ៤២ សម្រេចអត្រា ១០០%); មានសិស្សានុសិស្សចំនួន ៩៥ នាក់ទទួលរង្វាន់សិស្សពូកែថ្នាក់ជាតិ និង ១៤ រង្វាន់អន្តរជាតិក្នុងពិធីប្រកួត Robothon។
ទីក្រុងមានគ្រូបង្រៀនជាច្រើនរូប មានកិត្តិយសទទួលបានកិត្តិនាមជាគ្រូបង្រៀនពូកែ យុទ្ធជនប្រឡងប្រណាំង គ្រូបង្រៀនប្រជាជន គ្រូបង្រៀនឆ្នើម និងទទួលបានគ្រឿងឥស្សរិយ យសពលកម្ម ប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រី ក្រសួងអប់រំនិងបណ្តុះបណ្តាល និងប្រធាន គណៈកម្មាធិការប្រជាជនទីក្រុង។
ក្នុងពិធីនេះ លោកស្រី ត្រឹងធីហ្វៀង នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វិស័យទាំងមូលក្នុងការបន្តផ្លាស់ថ្មី លើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាល។
ក្នុងឱកាសនេះ គណៈចាត់តាំងបានជូនគ្រឿងឥស្សរិយយសពលកម្មលេខ ៣ របស់ប្រធានរដ្ឋ ជូនគ្រូបង្រៀនចំនួន ២១ រូប និងសមូហភាពចំនួន ៤ មានកិត្តិយសទទួលបានទង់ប្រឡងប្រណាំងរបស់គណៈកម្មាធិការប្រជាជនទីក្រុង... ព្រមទាំងរង្វាន់លើកសរសើរជាច្រើនទៀត៕
ដាំងង៉ុក-វ៉ាន់តឹន