មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

09/10/2026 - 21:38

អំ​ណរ​បុណ្យ​សែន​ដូន​តា​ ជា​មួយ​នឹង​ក្តី​រីក​រាយ​ផ្តើម​ពី​ការ​ផ្លាស់​ប្តូរ​នៅ​តាម​ភូមិ​ស្រុក​ 

រាល់​ពេល​បុណ្យ​សែន​ដូន​តា​មក​ដល់​ ជន​រួម​ជាតិ​ខ្មែរ​តែង​តែ​ជួប​ជុំ​គ្នា​ រំលឹក​នឹក​គុណ​ដល់​ជី​ដូន​ជី​តា​ បុព្វ​ការី​ជន​ និង​រួម​គ្នា​ទទួល​ក្តី​រីក​រាយ​នៅ​ក្នុង​ជីវ​ភាព​។ ឆ្នាំ​នេះ​ ក្តី​រីក​រាយ​នោះ​កាន់​តែ​ពេញ​បរិបូរណ៍​ថែម​ទៀត​ ពេល​ដែល​ទិដ្ឋភាព​ភូមិ​ស្រុក​ជា​ច្រើន​កំ​ពុង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​ក្រ​ឡែត​។ ផ្ទះ​ថ្មី​ៗ ដង​ផ្លូវ​ស្អាត​ៗ ព្រម​ទាំង​គោ​លន​យោ​បាយ​ឧបត្ថម្ភ​មុខ​របរ​ចិញ្ចឹម​ជីវ​ភាព​ កំ​ពុង​បំ​ពេញ​បន្ថែម​កម្លាំង​ចិត្ត​ ដើម្បី​ប្រ​ជា​ជន​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​។

នៅ​ភូមិ​តឹង​គ្វី​ B ឃុំ​តឹង​ថា​ញ់ ទី​ក្រុង​កឹង​ធើ​ បង​ស្រី​ ថា​ច់ ធី​ចន្ទ​ដា​រា​ គឺ​ជា​គ្រួ​សារ​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​ មាន​កូន​ច្រើន​ ប្រ​ភព​ចំ​ណូល​ចម្បង​គឺ​ផ្អែក​លើ​ប្រាក់​ធ្វើ​ការ​ឈ្នួល​បន្តិច​បន្តួច​របស់​ប្តី​។ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ និង​រដ្ឋ​ បង​ស្រី​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​ក្នុង​កម្ម​វិធី​គោល​ដៅ​ជាតិ​។ បុណ្យ​សែន​ដូន​តា​ឆ្នាំ​នេះ​ គ្រួ​សា​របង​ស្រី​បន្ត​ទទួល​បន្ថែម​ក្តី​រីក​រាយ​ ពេល​បាន​ភូមិ​ភាគ​ឧបត្ថម្ភ​គោ​ពូជ​ពីរ​ក្បាល​។ បង​ស្រី​ ដា​រា​ បាន​ឱ្យ​ដឹង​៖ “ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​ អរ​គុណ​រដ្ឋ​ គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​ ឃុំ​ ព្រម​ទាំង​ទី​ក្រុង​ ដែល​បាន​ឧបត្ថម្ភ​ឱ្យ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​មាន​ផ្ទះ​នៅ​ ថែម​ទាំង​ឱ្យ​គោ​ពូជ​ប្រ​កប​របរ​រក​ស៊ី​ ចិញ្ចឹម​គ្រួ​សារ​។ ឥ​ឡូវ​នេះ​ខ្ញុំ​មាន​សង្ឃឹម​ច្រើន​ណាស់​ នឹង​ខំ​ប្រឹង​ចិញ្ចឹម​គោ​នោះ​ ដើម្បី​ឱ្យ​កូន​ខ្ញុំ​បាន​រៀន​សូ​ត្រ​ទៅ​ថ្ងៃ​ក្រោយ​”។

រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឃុំ​តឹង​ថា​ញ់ មក​សួរ​សុខ​ទុក្ខ​គ្រួ​សា​របង​ស្រី​ លី​ ធី​យ៉ីមត្រាង​ នៅ​ភូមិ​តឹង​គ្វី​ B ក្នុង​ឱ​កាស​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​២០២៦។

មិន​ត្រឹម​តែ​ឧបត្ថម្ភ​ផ្ទះ​ និង​មុខ​របរ​ចិញ្ចឹម​ជីវ​ភាព​ប៉ុណ្ណោះ​ទេ​ បណ្តា​កម្ម​វិធី​គិត​គូរ​ជូន​ជន​ជាតិ​ភាគ​តិច​ថែម​ទាំង​ឆ្ពោះ​ទៅ​រក​តម្រូវ​ការ​ជាក់​ស្តែង​ ដូច​៖ ទឹក​ស្អាត​ បង្គន់​អនា​ម័យស​ម្រេច​បទ​ដ្ឋាន​ បុល​ទុន​អនុ​គ្រោះ​ បង្រៀន​មុខ​របរ​ ជំ​រុញ​កសិ​កម្ម​ សុខា​ភិបាល​ អប់​រំ​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ចរា​ចរណ៍​...។ល។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ការ​រស់​នៅ​ និង​បង្ក​លក្ខ​ណៈដើម្បី​ឱ្យ​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ក្នុង​ប៉ុន្មាន​ថ្ងៃ​ជិត​ៗនេះ​ សម្លេង​ពិ​ណ​ពាទ្យ​ ចង្វាក់​រាំ​ប្រ​ជា​ប្រិយ​ រាំ​វង់​ សា​រ៉ា​វ៉ា​ន់ បាន​លាន់​ឮ​រំ​ពង​នៅ​តាម​ភូមិ​ស្រុក​ លាយឡំ​ជា​មួយ​នឹង​ក្តី​រីក​រាយ​ចំ​ពោះ​ការ​ផ្លាស់​ប្តូរ​ថ្មី​នៃ​ភូមិ​ស្រុក​។ មក​កាន់​ភូមិ​ស្រុក​ខ្មែរ​នៅ​ឃុំ​តឹង​ថា​ញ់នា​ថ្ងៃ​នេះ​ នៅ​តាម​ដង​ផ្លូវ​បេតុង​ ផ្លូវ​កៅ​ស៊ូ​ បាន​វិនិយោគ​យ៉ាង​ទូ​លំ​ទូ​លាយ​ ជួយ​ឱ្យ​ការ​ធ្វើ​ដំ​ណើរ​ និង​ដឹក​ជញ្ជូន​ទំនិញ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ច្រើន​។

បង​ស្រី​ លី​ ធី​យ៉ីមត្រាង​ នៅ​ភូមិ​តឹង​គ្វី​ B ឃុំ​តឹង​ថា​ញ់ បាន​ឱ្យ​ដឹង​៖ “តាំង​ពី​ថ្ងៃ​មាន​ផ្លូវ​បេតុង​ទទឹង​ ៣ ម៉ែ​ត្រ​ នៅ​មុខ​ផ្ទះ​ បា​នក​សាង​រួច​រាល់​មក​ ការ​លក់​ដូរ​ និង​ការ​រស់​នៅ​របស់​គ្រួ​សារ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ច្រើន​ណាស់​ ផ្លូវ​ដល់​មុខ​ផ្ទះ​តែ​ម្តង​។ កាល​ពី​មុន​គឺ​លំ​បាក​ណាស់​ ត្រូវ​ដើរ​ឆ្លង​ស្ពាន​តូច​ រួច​ផ្ញើ​ម៉ូតូនៅ​ផ្ទះ​គេ​ ទើប​ដឹក​ជញ្ជូន​សម្ភារៈ​មក​ផ្ទះ​។ ឥ​ឡូវ​ផ្លូវ​ថ្នល់​មក​ដល់​មុខ​ផ្ទះ​បែប​នេះ​ ក្មេង​ៗទៅ​រៀន​ក៏​ងាយ​ស្រួល​ មាន​ភាព​សប្បាយ​ អ៊ូ​អរ​ នៅ​ក្នុង​ភូមិ​យើង​ឃើញ​ថា​ជ្រះ​ស្អាត​ ភ្លឺ​ស្វាង​ឡើង​។ ឆ្នាំ​នេះ​ផ្លូវ​ថ្នល់​ធំ​ទូ​លាយ​បូក​រួម​ជា​មួយ​នឹង​លក្ខ​ណៈអភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​គ្រួ​សារ​របស់​មា​មីង​បាន​កើន​ឡើង​ ដូច្នេះ​មា​មីង​ទទួល​បុណ្យ​សែន​ដូន​តា​យ៉ាង​កក់​ក្តៅ​”។

សមិទ្ធ​ផល​ទាំង​នោះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ នៅ​ពេល​ដែល​ហេ​ដ្ឋារចនា​សម្ព័ន្ធ​បាន​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​ ជា​មួយ​នឹង​បណ្តា​គោ​លន​យោ​បាយ​ឧបត្ថម្ភ​មុខ​របរ​ចិញ្ចឹម​ជីវិត​អនុ​វត្ត​ទាន់​ពេល​ ប្រ​ជា​ជន​មា​នល​ក្ខណៈ​បន្ថែម​ដើម្បី​លំ​នឹង​ជីវ​ភាព​ ហាន​អភិវឌ្ឍ​ន៍ការ​ផលិត​។ ផ្ដើម​ពី​នោះ​ ទិដ្ឋភាព​ភូមិ​ស្រុក​កាន់​តែ​មាន​ភាព​ជឿន​លឿន​ឡើង​ ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​របស់​មា​មីង​បាន​លើក​កម្ពស់​ជា​ជំ​ហាន​ៗ រួម​ចំ​ណែក​បង្ក​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ភូមិ​ភាគ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ការ​ងារ​បន្ថយ​ភាព​ក្រី​ក្រ​ និង​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ដោយ​ចីរ​ភាព​។ លោក​ ត្រា​ វិញ​ឡើយ​ - អនុ​លេខា​សាខា​បក្ស​ និង​ជា​ប្រ​ធាន​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​តឹង​គ្វី​ B ឃុំ​តឹង​ថា​ញ់ បាន​ឱ្យ​ដឹង​៖ “បក្ស​ និង​រដ្ឋ​ តែង​តែ​យក​ចិត្ត​ទុក​ដាក់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ បា​នក​សាង​ផ្លូវ​ចរា​ចរណ៍​ជន​បទ​ ក្រោយ​ពេល​មាន​ផ្លូវ​ដាន​ ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​នេះ​មាន​សេច​ក្តី​រីក​រាយ​ណាស់​ ព្រោះ​មា​មីង​ដឹក​ជញ្ជូន​សម្ភារៈ​កសិ​កម្ម​មាន​ភាព​ងាយ​ស្រួល​ ពេល​ប្រ​មូល​ផល​គឺ​ដឹក​ជញ្ជូន​ដោយ​រថ​យន្ត​លើ​ដង​ផ្លូវ​នេះ​ចូល​ដល់​ស្រែ​តែ​ម្តង​។ ជា​ពិ​សេស​គឺ​មាន​ការវិ​និយោគ​ចិញ្ចឹម​សត្វ​ គឺ​មា​មីង​យើង​ក៏​មា​នល​ក្ខណៈ​ជា​ច្រើន​ដើម្បី​ខិត​ខំ​រក​ស៊ី​ ហើយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ជា​ទូ​ទៅ​ ទិដ្ឋភាព​របស់​ភូមិ​ភាគ​កាន់​តែ​អភិវឌ្ឍ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”។

ជន​រួម​ជាតិ​ខ្មែរ​ ឃុំ​តឹង​ថា​ញ់ ទី​ក្រុង​កឹង​ធើ​ កំ​ពុង​រៀប​ចំ​ទី​សក្ការៈ​ ទទួល​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​២០២៦។

នៅ​សង្កាត់​មី​ស្វៀង​ លោក​ យ៉ីប ភឿកង៉ៀ គឺ​ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ប្រ​ភព​ទុន​ឥ​ណ​ទាន​គោ​លន​យោ​បាយ​។ ជា​មួយ​នឹង​ដើម​ទុន​ ៥០ លាន​ដុង​ តាម​រយៈ​ការ​បុល​ ២ លើក​ លោក​ ង៉ៀ បាន​វិនិយោគ​ដាំ​ដំ​ណាំ​កសិ​កម្ម​លើ​ផ្ទៃ​ដី​ ៤ កុង​ ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​សន្សំ​សំ​ចៃ​ អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ទៅ​ក្នុង​ការ​ផលិត​ សម្រេច​បាន​ប្រាក់​ចំ​ណេញ​ជាង​ ៥០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ៗ។ ផ្ដើម​ពី​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​ និង​ឆន្ទៈ​ឈាន​ឡើង​ លោក​សង់​បាន​ផ្ទះ​យ៉ាង​ធំ​ទូ​លាយ​ រួច​ចាក​ផុត​ភាព​ក្រី​ក្រ​នៅ​ឆ្នាំ​ ២០២៤។ លោក​ ង៉ៀ សំ​ណេះ​សំ​ណាល​៖ “កាល​ពី​មុន​គឺ​ដាំ​បន្លែ​លើ​ផ្ទៃ​ដី​បន្តិច​បន្តួច​ ដោយ​សារ​យើង​គ្មាន​ទុន​។ ក្រោយ​មក​បាន​ភូមិ​ ឃុំ​ (មុន​ពេល​រួម​បញ្ចូល​) បង្ក​លក្ខ​ណៈខិត​ជិត​ទុន​ផលិត​ ខ្ញុំ​បាន​ពង្រីក​ឡើង​ ៤–៥ កុង​ ដាំ​បន្លែ​ រួច​ចិញ្ចឹម​បន្ថែម​គោ​។ ឥ​ឡូវ​នេះ​ជីវ​ភាព​បាន​ធូរ​ស្រាល​ជាង​មុន​ច្រើន​ណាស់​។ ក្នុង​មួយ​ឆ្នាំ​ៗខ្ញុំ​ដាំ​ ៤ រដូវ​ឆ្លាស់​គ្នា​នូវ​ប្រ​ភេទ​បន្លែ​ ដូច​៖ គូ​ឆាយ​ ខ្ទឹម​ស្លឹក​ ជី​ក្រ​អូប​ជា​ដើម​”។

នៅ​ក្នុង​បរិយាកាស​សែន​ដូន​តា​យ៉ាង​អ៊ូ​អរ​ ការ​ផ្លាស់​ប្តូរ​នៅ​ភូមិ​ស្រុក​កាន់​តែ​ធ្វើ​ឱ្យ​ក្តី​រីក​រាយ​របស់​ជន​រួម​ជាតិ​កាន់​តែ​បាន​ពេញ​លេញ​ថែម​ទៀត​។ សម្រេច​បាន​លទ្ធ​ផល​ទាំង​នេះ​ គឺ​ដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​បក្ស​ រដ្ឋ​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ដោយ​ខ្លួន​ឯង​របស់​ប្រ​ជា​ជន​ បង្ក​កម្លាំង​ចិត្ត​ដើម្បី​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​បន្ត​អភិវឌ្ឍ​ កសាង​ជីវ​ភាព​កាន់​តែ​មាន​ភាព​សម្បូរ​ណ៍សប្បាយ​ និង​សុភ​មង្គល​៕

ដា​លិន-មេ​ងលី​

ចែករំលែកអត្ថបទ