មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

06/10/2026 - 20:56

ព្រះ​សង្ឃ​មាន​ព្រះ​ទ័យ​សប្បុរស​ចំ​ពោះ​សហ​គម​ន៍ 

ដោយ​មិន​មាន​ថវិកា​ច្រើន​សម្រាប់​ជួយ​អ្នក​ជួប​ការ​លំ​បាក​ដោយ​ផ្ទាល់​ ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់តម្រា​ ព្រះ​ចៅ​អធិការ​វត្ត​បូ​គាមឫក្ស​កាល​បូ​ព្រឹក​ (សង់​ច្រ​វា​ចាស់​) ស្ថិត​នៅ​ឃុំ​វិញ​ស្វឹង​ ខេត្ត​វិញ​ឡុង​ បាន​ជ្រើស​រើស​វិធី​ភ្ជាប់​ទំ​នាក់​ទំនង​ជា​មួយ​សប្បុរស​ជន​ ដើម្បី​រួម​ចំ​ណែក​ជួយ​ដល់​អ្នក​មាន​ជីវ​ភាព​ខ្វះ​ខាត​។ ចាប់​ពី​អ្នក​ជំងឺ​ គ្រួ​សារ​ក្រី​ក្រ​ រហូត​ដល់​សិស្សា​នុសិស្ស​ជួប​ការ​លំ​បាក​ រាល់​ករ​ណី​ទាំង​នេះ​តែង​បាន​ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ ហើយ​ក្លាយ​ជា​ស្ពាន​តភ្ជាប់​ដើម្បី​សហ​គម​ន៍រួម​គ្នា​ចែក​រំលែក​។

ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់តម្រា​  និង​លោ​កថា​ច់វណ្ណី​ សមា​ជិក​គណៈ​កម្ម​ការ​វត្ត​សង់​ច្រ​វា​ចាស់​ កំ​ពុង​ពិភាក្សា​អំ​ពី​ការ​រៀប​ចំ​កែ​លម្អ​វត្ត​និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ពុទ្ធ​បរិស័ទ​ដែល​មាន​ជីវ​ភា​ពលំ​បាក​។

ឆ្នាំ​២០១២ បន្ទាប់​ពី​ទទួល​តួ​នា​ទី​ព្រះ​ចៅ​អធិការ​វត្ត​សង់​ច្រ​វា​ចាស់​ ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់តម្រា​  បាន​ចាប់​ផ្តើម​កិច្ច​ការ​ជា​បន្ត​បន្ទាប់​ក្នុង​ការ​កៀរ​គរ​ប្រ​ភព​ធន​ធាន​ ដើម្បី​ជួស​ជុល​និង​កែ​លម្អ​ព្រះ​វិហារ​ សម​ណ​កុដិ​ សា​លា​រៀន​ ព្រម​ទាំង​កសា​ងរ​បង​វត្ត​ប្រ​វែង​ជិត​ ១.០០០ ម៉ែ​ត្រ​។ ក្នុង​ដំ​ណើរកា​រក​សាង​ ព្រះ​អង្គ​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​រក្សា​លក្ខ​ណៈពិ​សេស​នៃ​ស្ថា​បត្យ​កម្ម​វត្ត​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​ រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​តម្លៃ​វប្ប​ធម៌​និង​ជំនឿ​សាសនា​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។

ក្រៅ​ពី​ទី​កន្លែង​សម្រាប់​ពុទ្ធ​បរិស័ទ​ធ្វើ​បុណ្យ​ទាន​ វត្ត​សង់​ច្រ​វា​ចាស់​ ក៏​បាន​ក្លាយ​ជា​ទី​កន្លែង​ជួប​ជុំ​និង​ភ្ជាប់​ទំ​នាក់​ទំនង​របស់​មា​មីង​ពុទ្ធ​បរិស័ទ​ក្នុង​ភូមិ​ស្រុក​។ តាម​រយៈ​សកម្ម​ភាព​នៃ​ការ​ប្រ​ជុំ​ជីវ​ភាព​សាសនា​ក្នុង​វត្ត​ ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់តម្រា​ បាន​ស្វែង​យល់​ពី​ស្ថាន​ភាព​ជីវ​ភាព​របស់​គ្រួ​សារ​នីមួយៗ​។ នៅ​ពេល​ឃើញ​បរិស័ទ​ណា​ជួប​ការ​លំ​បាក​ ព្រះ​អង្គ​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ដោយ​ផ្ទាល់​ ស្វែង​យល់​ពី​តម្រូវ​ការ​ ហើយ​បន្ទាប់​មក​ក៏​កៀរ​គរ​សប្បុរស​ជន​និង​ពុទ្ធ​បរិស័ទ​ឱ្យ​ចូល​រួម​ជួយ​ឧបត្ថម្ភ​។ តាម​ការ​លើក​ឡើង​របស់​ព្រះ​អង្គ​ ដើម្បី​អាច​កៀរ​គរ​បាន​នូវ​ប្រ​ភព​ធន​ធាន​ពី​សង្គម​ ជំ​ហាន​ដំ​បូង​គឺ​ត្រូ​វក​សាង​ជំនឿ​ទុក​ចិត្ត​។ ដូច្នេះ​ រាល់​ករ​ណី​ត្រូវ​បាន​ស្វែង​យល់​ច្បាស់​លាស់​ ហើយ​ជំនួយ​ត្រូវ​បាន​ផ្តល់​ជូន​ដល់​អ្នក​ទទួល​និង​ស្ថាន​ភាព​ជាក់​ស្តែង​។ វិធី​នេះ​ធ្វើ​ឱ្យ​អ្នក​ចូល​រួម​ឧបត្ថម្ភ​មាន​ភាព​ជឿ​ជាក់​ ហើយ​ធា​នា​ថា​អ្នក​ទទួល​បាន​ឃើញ​ច្បាស់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ស្មោះ​ស្ម័គ្រ​របស់​សហ​គម​ន៍។

ជា​រៀង​រាល់​ឆ្នាំ​ ព្រះ​អង្គ​បាន​កៀរ​គរ​សប្បុរស​ជន​ ពុទ្ធ​បរិស័ទ​ ព្រម​ទាំង​អង្គ​ការ​និង​បុគ្គល​នា​នា​ផ្តល់​អំ​ណោយ​ជាង​ ៥០០ ចំ​ណែក​ជូន​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ជួប​ការ​លំ​បាក​ និង​សិស្សា​នុសិស្ស​នៅ​ក្នុង​ភូមិ​ភាគ​។ ពិ​សេស​ ព្រះ​អង្គ​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំ​ពោះ​អ្នក​ជំងឺ​ ដែល​ត្រូវ​ការ​ជំនួយ​ថវិកា​សម្រាប់​ព្យា​បាល​ជំងឺ​។ ជាក់​ស្ដែង​ដូច​ជា​ អ្នក​មីង​ថា​ច់ធី​អឹង​ និង​ថា​ច់ធី​ខឿន​ គឺ​ជា​ករ​ណី​ដែល​ព្រះ​អង្គ​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ និង​ជួយ​ឧបត្ថម្ភ​ថវិកា​សម្រាប់​ព្យា​បាល​ជំងឺ​។ ក្នុង​នោះ​ អ្នក​មីង​ខឿន​ មាន​ជំងឺ​មហា​រីក​ ខណៈ​ដែល​គ្រួ​សារ​មាន​ជីវ​ភា​ពលំ​បាក​។ បន្ទាប់​ពី​ដឹង​ពី​ស្ថាន​ភាព​ ព្រះ​អង្គ​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​ ស្វែង​យល់​ពី​តម្រូវ​ការ​ព្យា​បាល​ ហើយ​កៀរ​គរ​សប្បុរស​ជន​ជួយ​ឧបត្ថម្ភ​ថវិកា​ជិត​ ២០ លាន​ដុង​។ ការ​ជំនួយ​ទាន់​ពេល​នេះ​ បាន​ជួយ​ឱ្យ​គ្រួ​សារ​របស់​អ្នក​មីង​ មាន​លទ្ធ​ភាព​បន្ថែម​ក្នុង​ការ​បន្ត​ព្យា​បាល​ជំងឺ​។ ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់តម្រា​ មាន​ថេរ​ដីកា​៖ "ចាប់​តាំង​ពី​ទទួល​តួ​នា​ទី​ជា​ព្រះ​ចៅ​អធិការ​វត្ត​មក​ អាត្មា​តែង​អំ​ពាវ​នាវ​ឱ្យ​មា​មីង​ពុទ្ធ​បរិស័ទ​សាមគ្គី​គ្នា​ ខិត​ខំ​ប្រ​កប​ការ​ងារ​រក​ទទួល​ទាន​ ដើម្បី​ឈាន​ទៅ​រក​ជីវ​ភាព​ល្អ​ប្រសើរ​។ ដោយ​សារ​មាន​ការ​ជ្រះ​ថ្លា​និង​ជឿ​ជាក់​ ទើប​សប្បុរស​ជន​តែង​ដាក់​ក្ដី​ជំនឿ​និង​សហ​ការ​ចូល​រួម​ចែក​រំលែក​។ នៅ​ពេល​មាន​ករ​ណី​លំ​បាក​ត្រូវ​ការ​ជំនួយ​ អាត្មា​តែង​កៀរ​គរ​អំ​ពាវ​នាវ​គ្រប់​គ្នា​ចូល​រួម​ជួយ​ឧបត្ថម្ភ​"។

លោ​កថា​ច់វណ្ណី​ សមា​ជិក​គណៈ​កម្ម​ការ​វត្ត​សង់​ច្រ​វា​ចាស់​ បាន​ឱ្យ​ដឹង​ ចំ​ណុច​គួរ​ឱ្យ​កោត​សរសើរ​របស់​ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់តម្រា​ គឺ​ទោះ​បី​ព្រះ​អង្គ​មិន​មាន​ថវិកា​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​មាន​ព្រះ​ទ័យ​សប្បុរស​និង​មាន​សមត្ថ​ភាព​ផ្សារ​ភ្ជាប់​សាមគ្គី​ភាព​ក្នុង​សហ​គម​ន៍។ តាម​រយៈ​ការ​ភ្ជាប់​ទំ​នាក់​ទំនង​នេះ​ ព្រះ​អង្គ​បាន​កៀរ​គរ​សាង​សង់​ផ្ទះ​មេត្តា​ធម៌​ចំ​នួន​ ២ ខ្នង​ ជូន​គ្រួ​សារ​ក្រី​ក្រ​ដោយ​ផ្ទះ​នីមួយៗ​មាន​តម្លៃ​ប្រ​មា​ណ​ ៦០ លាន​ដុង​។ ថ្មី​ៗនេះ​ ព្រះ​អង្គ​បាន​កៀរ​គរ​សប្បុរស​ជន​ផ្តល់​អំ​ណោយ​ជូន​ដល់​សិស្ស​ខ្មែរ​ចំ​នួន​ ៥០ នាក់​ ដោយ​សិស្ស​ម្នាក់​ៗទទួល​បាន​អំ​ណោយ​មួយ​ចំ​ណែក​មាន​តម្លៃ​ ៧០០.០០០ដុង​។ មិន​ត្រឹម​តែ​ជួយ​ឧបត្ថម្ភ​ផ្នែក​សម្ភារៈ​ប៉ុណ្ណោះ​ទេ​ នៅ​ក្នុង​សកម្ម​ភាព​ជួប​ជុំ​និង​សកម្ម​ភាព​សាសនា​ក្នុង​វត្ត​ ព្រះ​អង្គ​តែង​អប់​រំ​និង​លើក​ទឹក​ចិត្ត​មា​មីង​ពុទ្ធ​បរិស័ទ​ឱ្យ​មាន​ការ​សាមគ្គី​គ្នា​ ខិត​ខំ​ប្រ​កប​របរ​រក​ស៊ី​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ក្នុង​ភូមិ​ស្រុក​ ព្រម​ទាំង​គោរព​និង​អនុ​វត្ត​តាម​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​។

តាម​រយៈ​អំ​ណោយ​រាប់​រយ​ចំ​ណែក​ ផ្ទះ​មេត្តា​ធម៌​ រហូត​ដល់​ការ​ចែក​រំលែក​និង​ជួយ​អ្នក​ជំងឺ​និង​សិស្ស​ដែល​ជួប​ការ​លំ​បាក​ ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់តម្រា​ កំ​ពុង​សាង​ស្ពាន​តភ្ជាប់​នៃ​ទឹក​ចិត្ត​មេត្តា​ធម៌​បន្ថែម​ទៀត​នៅ​ក្នុង​សហ​គម​ន៍។ នៅ​ពី​ក្រោយ​ជំនួយ​ទាំង​អស់​នេះ​ មិន​មែន​មាន​តម្លៃ​ត្រឹម​តែ​ជាស​ម្ភារៈ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​លើក​ទឹក​ចិត្ត​ ដើម្បី​ឱ្យ​អ្នក​ដែល​ជួប​ការ​លំ​បាក​កាន់​តែ​មាន​ទំនុក​ចិត្ត​ និង​ផ្ដល់​ជា​កម្លាំង​ចិត្ត​បន្ថែម​ក្នុង​ការ​ជម្នះ​ការ​លំ​បាក​ និង​ខិត​ខំ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​៕ 

ពេជ្រ​ សឿន​

ចែករំលែកអត្ថបទ