ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/10/2026 - 06:33

សកម្ម​ភាព​ប្តូរ​ផ្តា​ច់ជាង​ទៀត ដើម្បី​បើក​ទូ​លាយ​ប្រ​ភព​ធន​ធាន ដោះ​ស្រាយ​ចំ​ណុច​រាំង​ស្ទះ បង្ក​កម្លាំង​ជំ​រុញ​ថ្មី​សម្រាប់​អភិ​វឌ្ឍន៍​ទី​ក្រុង​ 

សម័យ​ប្រ​ជុំ​លើក​ទី ៧ (សម័យ​ប្រ​ជុំ​វិសា​មញ្ញ) របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ នីតិ​កាល XI អា​ណត្តិ​កាល ២០២៦​-២០៣១ បាន​បិទ​វគ្គ បន្ទាប់​ពី​បាន​អនុ​ម័ត​លើ​សេច​ក្តី​សម្រេច​សំ​ខាន់ៗ​ជា​ច្រើន។

 អធិប​តី​សម័យ​ប្រ​ជុំ។

ថ្លែង​បើក​សម័យ​ប្រ​ជុំ លោក​ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង បាន​អះ​អាង ខ្លឹម​សារ​នា​នា​ដែល​បាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ពិ​និត្យ​សម្រេច គឺ​សុទ្ធ​តែ​ជា​បញ្ហា​សំ​ខាន់ៗ ចាំ​បាច់​ដែល​ពាក់​ព័ន្ធ​ដល់​ការ​បែង​ចែក​និង​ការ​ប្រើ​ប្រាស់​ប្រ​ភព​ធន​ធាន ថវិកា ផែន​ការវិ​និយោគ​រដ្ឋ កម្ម​វិធី​ទិស​ដៅ​ជាតិ ការ​គ្រប់​គ្រង​និង​ការ​ប្រើ​ប្រាស់​ធន​ធាន​ដី​ធ្លី។ ទាំង​នេះ​គឺ​ជា​ប្រ​ភព​ធន​ធាន​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ចំ​ពោះ​ការ​ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម ធា​នា​សុខុ​មាល​ភាព​សង្គម លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន។ ហេតុ​នោះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​និង​ស្ថា​ប័ន​ដែល​ពាក់​ព័ន្ធ ចាត់​តាំង​ផ្សព្វ​ផ្សាយ​នូវ​សេច​ក្តី​សម្រេច​ចិត្ត​ឱ្យ​បាន​ឆាប់​រហ័ស ធា​នា​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​សេច​ក្តី​កំ​ណត់ ល្បឿន​ដំ​ណើរ​ការ​មុខ​សញ្ញា​និង​គោល​ដៅ ពង្រីក​ប្រ​សិទ្ធ​ភាព​ខ្ពស់​បំ​ផុត​សម្រាប់​ដើម​ទុន និង​ប្រ​ភព​ធន​ធាន​នី​មួយៗ​ដែល​បាន​បែង​ចែក។

ចំ​ពោះ​ផែន​ការវិ​និយោគ​រដ្ឋ តាម​ប្រ​សាសន៍​លោក​អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង តម្រូវ​ការ​ដែល​បាន​ដាក់​ចេញ​មិន​ត្រឹម​តែ​បំ​ពេញ​បែប​បទ បែង​ចែក​និង​កែ​សម្រួល​ទុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ប្រ​ញាប់​ក្នុង​ការ​ផ្ទេរ​ប្រ​ភព​ធន​ធាន​ដែល​បាន​សម្រេច​ទៅ​ជា​បរិ​មាណ​ការ​ងារ សំ​ណង់ គម្រោង​និង​តម្លៃ​ជាក់​ស្តែង​ដើម្បី​បម្រើ​ដល់​ការ​អភិ​វឌ្ឍ។ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង និង​គ្រប់​មន្ទីរ គណៈ ផ្នែក ភូមិ​ភាគ​ទាំង​អស់​ត្រូវ​ផ្សព្វ​ផ្សាយ បញ្ជ្រាប​តម្រូវ​ការ​ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ ប៉ុន្តែ​មិន​ត្រូវ​រត់​តាម​ល្បឿន​ដំ​ណើរ​ការ​ដោយ​គ្រប់​តម្លៃ ការ​ផ្តល់​ផ្ទេរ​ទុន​ត្រូវ​ដើរ​ទន្ទឹម​នឹង​គុណ​ភាព សំ​ណង់​ប្រ​សិទ្ធ​ភាព​វិនិ​យោគ លក្ខណៈ​គតិ​យុត្តិ លក្ខណៈ​សេដ្ឋ​កិច្ច សមត្ថ​ភាព​ពង្រីក​ប្រ​សិទ្ធ​ភាព​ក្រោយ​ពេល​វិនិ​យោគ មិន​ទុក​ឱ្យ​ស្ថាន​ភាព​ទុន​ដែល​បាន​បែង​ចែក​រួច ប៉ុន្តែ​យឺត​យ៉ាវ​ក្នុង​ការ​អនុ​វត្ត អូស​បន្លាយ​ពេល ឬ​បាន​ផ្តល់​ផ្ទេរ​ទុន​ដែរ ប៉ុន្តែ​ប្រ​សិទ្ធ​ភាព​ប្រើ​ប្រាស់​ទុន​មិន​ទាន់​សម​ស្រប។ ថ្នាក់​ដឹក​នាំ​ស្ថា​ប័ន អង្គ​ភាព​ត្រូវ​ដឹក​នាំ​ផ្ទាល់ ត្រួត​ពិ​និត្យ​ជា​ប្រ​ចាំ និង​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ល្បឿន​ដំ​ណើរ​ការ គុណ​ភាព​និង​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត មិន​ត្រូវ​រុញ​ច្រាន គេច​វេះ មិន​ទុក​ឱ្យ​បញ្ហា​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​ដោះ​ស្រាយ​អូស​បន្លាយ​ពេល​ពី​មួយ​ថ្នាក់​ទៅ​មួយ​ថ្នាក់។

លោក​ដុង​វ៉ាំង​ថាញ សំ​ណូម​ពរ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង គ្រប់​ថ្នាក់ គ្រប់​ផ្នែក គប្បី​បន្ត​ការ​ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ​និង​សកម្ម​ភាព​ប្តូរ​ផ្តាច់​ជាង​ទៀត ដើម្បី​បើក​ទូ​លាយ​ប្រ​ភព​ធន​ធាន ដោះ​ស្រាយ​ចំ​ណុច​រាំង​ស្ទះ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​វិនិ​យោគ បង្ក​កម្លាំង​ជំ​រុញ​ថ្មី​សម្រាប់​ការ​អភិ​វឌ្ឍ​ទី​ក្រុង។ គ្រប់​ភារ​កិច្ច​ត្រូវ​មាន​អ្នក​ទទួល​ខុស​ត្រូវ គ្រប់​ប្រ​ភព​ធន​ធាន​ត្រូវ​បាន​ប្រើ​ប្រាស់​ចំ​គោល​ដៅ​និង​មាន​ប្រ​សិទ្ធ​ភាព។ រាល់​សេច​ក្តី​សម្រេច​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយ​ការ​ងារ​ជាក់​ស្តែង បាន​ពិ​និត្យ​ទទួល​ស្គាល់​តាម​រយៈ​លទ្ធ​ផល​ការ​ងារ។

សម័យ​ប្រ​ជុំ​លើក​នេះ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង បាន​អនុ​ម័ត​លើ​សេច​ក្តី​សម្រេច​សំ​ខាន់ៗ​ជា​ច្រើន អំ​ពី​ការ​ប្រ​គល់​ខ្លឹម​សារ​លម្អិត កែ​សម្រួល​បំ​ពេញ​បន្ថែម​ផែន​ការ​វិនិ​យោគ​រដ្ឋ​រយៈ​ពេល​មធ្យម ដំ​ណាក់​កាល ២០២៦​-២០៣០ ពី​ប្រ​ភព​ថវិកា​ភូមិ​ភាគ និង​ទី​ក្រុង​កឹង​ធើ; ប្រ​គល់​ខ្លឹម​សារ​លម្អិត កែ​សម្រួល​ផែន​ការ​វិ​និយោគ​រដ្ឋ ឆ្នាំ​២០២៦ ប្រ​ភព​ថវិកា​ភូមិ​ភាគ ទី​ក្រុង​កឹង​ធើ (លើក​ទី​៨); បែង​ចែក​គម្រោង​ចំ​ណាយ​ជា​ប្រ​ចាំ​ថវិកា​រដ្ឋ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ ឆ្នាំ​២០២៦ អំ​ពី​ការ​អភិ​វឌ្ឍ សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ បញ្ជី​ឈ្មោះ​សំ​ណង់​និង​គម្រោង​ដែល​ត្រូវ​ដក​ហូត​ដី​លើ​ភូមិ​ឋាន ទី​ក្រុង​កឹង​ធើ (លើក​ទី​៤)...។

តាម​រយៈ​នោះ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​បាន​ឯក​ភាព​ប្រ​គល់​លម្អិត ពី​ទុន​ត្រៀម​បម្រុង​វិនិ​យោគ ៣០០ លាន​ដុង​សម្រាប់​គម្រោង​ចំ​នួន​១ ប្រ​គល់​លម្អិត​និង​កែ​សម្រួល​បំ​ពេញ​បន្ថែម ១.៩២៣​,៨១៨ ពាន់​លាន​ដុង​ទុន​អនុ​វត្ត​សម្រាប់​គម្រោង​ចំ​នួន ២៨; ឯក​ភាព​លើ​ការ​បែង​ចែក​ប្រ​ភព​ទុន​មជ្ឈិម​បំ​ពេញ​បន្ថែម​និង​ប្រ​ភព​ទុន​បដិ​ភាគ​របស់​ទី​ក្រុង ដើម្បី​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ ឆ្នាំ​២០២៦ អំ​ពី​ការ​អភិ​វឌ្ឍ​វប្ប​ធម៌​និង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ លើ​ភូមិ​ឋាន​ទី ក្រុង ដោយ​ទឹក​ប្រាក់​សរុប ៨១,​១២៨ ពាន់​លាន​ដុង​។ ទន្ទឹម​នឹង​នោះ ក៏​បាន​ឯក​ភាព​អនុ​ម័ត​បញ្ជី​ឈ្មោះ​សំ​ណង់​និង​គម្រោង​ចំ​នួន ១៨ ដែល​ត្រូវ​ដក​ហូត​ដី​លើ​ភូមិ​ឋាន​ទី​ក្រុង (លើក​ទី​៤) ជា​មួយ​ផ្ទៃ​ដី​សរុប​ ១៨៩,១ ហិក​តា…៕

 ធ្វី​ឃូ-មុនី​

ចែករំលែកអត្ថបទ