នៅពេលគ្រប់អាយុកោះហៅចូលបម្រើកងទ័ព យុវជនជាច្រើនចាប់អារម្មណ៍ថា តើករណីណាខ្លះបានផ្អាកបណ្ដោះអាសន្នកាតព្វកិច្ចយោធានិងលក្ខខណ្ឌជាក់លាក់ដើម្បីទទួលបានការផ្អាកបណ្ដោះអាសន្ន។

តើករណីណាខ្លះបានផ្អាកបណ្ដោះអាសន្នកាតព្វកិច្ចយោធាឆ្នាំ២០២៧ ?
ជិតដល់ពេលកោះហៅពិនិត្យសុខភាពកាតព្វកិច្ចយោធា សម្រាប់ការជ្រើសរើសយោធិន ឆ្នាំ២០២៧ សូមសួរថា តើសេចក្ដីកំណត់ឆ្នាំនេះស្តីពីករណីផ្អាកបណ្ដោះអាសន្នមានអ្វីផ្លាស់ប្តូរដែរឬទេ ហើយករណីណាខ្លះនឹងបានផ្អាកបណ្ដោះ អាសន្នកាតព្វកិច្ចយោធា ?
មេធាវី ង្វៀងហុងលិញ (គណៈមេធាវីទីក្រុងហូជីមិញ) ឆ្លើយតបថា៖
បច្ចុប្បន្ន ករណីផ្អាកបណ្ដោះអាសន្នការកោះហៅ ចូលបម្រើកងទ័ពនៅតែអនុវត្តតាមច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០១៥ (ដែលបានធ្វើវិសោធនកម្មក្នុងឆ្នាំ២០១៩ ឆ្នាំ២០២៥ ឆ្នាំ២០២៦)។
ជាក់ស្តែង យោងតាមកថាខណ្ឌទី១ មាត្រា៤១ នៃច្បាប់កាតព្វកិច្ចយោធា ឆ្នាំ២០១៥ ដែលបានបំពេញបន្ថែមត្រង់ចំណុច c កថាខណ្ឌទី១ មាត្រា ៤៩ នៃច្បាប់កងប្រជាស្វ័យត្រាណ ឆ្នាំ២០១៩ មានប្រជាពលរដ្ឋ ៨ ក្រុម បានផ្អាកបណ្ដោះអាសន្នការកោះហៅចូលបម្រើកងទ័ពរួមមាន៖
ទីមួយ ពលរដ្ឋមិនមានសុខភាពគ្រប់គ្រាន់បម្រើ ការងារក្នុងជួរកងទ័ព តាមសេចក្តីសន្និដ្ឋានរបស់ក្រុមប្រឹក្សាពិនិត្យសុខភាព- ពោលគឺបានចូលរួមពិនិត្យសុខភាព ប៉ុន្តែមិនជាប់។
ទីពីរ ជាកម្លាំងពលកម្មតែម្នាក់គត់ត្រូវចិញ្ចឹមបី បាច់សាច់ញាតិផ្ទាល់ ដែលលែងមានសមត្ថភាពពលកម្ម ឬមិនទាន់ដល់វ័យពលកម្ម គ្រួសាររងការបាត់បង់ធ្ងន់ធ្ងរអំពីមនុស្សនិងទ្រព្យសម្បត្តិដោយសារគ្រោះថ្នាក់ គ្រោះធម្មជាតិ ជំងឺរាតត្បាតគ្រោះថ្នាក់បង្កឡើង និងបានគណៈកម្មាធិការប្រជាជនថ្នាក់ឃុំបញ្ជាក់។
ទីបី ជាកូនតែម្នាក់គត់របស់យុទ្ធជនជំងឺ ឬអ្នករងគ្រោះដោយសារជាតិគីមីពុលពណ៌លឿង ដែលមានសមត្ថភាពពលកម្មថយចុះពី ៦១% ដល់ ៨០%។
ទីបួន មានបងប្រុស បងស្រី ឬប្អូនបង្កើតជានាយទាហានរង និងពលទាហានកំពុងបម្រើការងារក្នុងជួរកងទ័ព ឬជានាយទាហានរងនិងយុទ្ធជនបំពេញកាតព្វកិច្ចក្នុងកងកម្លាំងនគរបាលប្រជាជន។
ទីប្រាំ ស្ថិតក្នុងមុខសញ្ញាផ្លាស់ទីលំនៅ និងទើបតាំងទីលំនៅក្នុងរយៈពេល ៣ ឆ្នាំដំបូង នៅបណ្តាឃុំជួបការលំបាកខ្លាំង តាមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រដ្ឋ អាស្រ័យដោយគណៈកម្មាធិការប្រជាជនថ្នាក់ខេត្តឡើងទៅសម្រេច។
ទីប្រាំមួយ ជាកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ និងយុវជនស្ម័គ្រចិត្តដែលបានចាត់ទៅបំពេញការ ងារ និងធ្វើការនៅតំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកខ្លាំងតាមសេចក្ដីកំណត់នៃច្បាប់។
ទីប្រាំពីរ កំពុងសិក្សានៅគ្រឹះស្ថានអប់រំចំណេះទូទៅ កំពុងបានបណ្តុះបណ្តាលកម្រិតមហាវិទ្យាល័យប្រព័ន្ធរៀបរយនៅគ្រឹះស្ថានអប់រំមហាវិទ្យាល័យ ឬឧត្តមសិក្សាប្រព័ន្ធរៀបរយនៅគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងរយៈពេលនៃវគ្គបណ្តុះ បណ្តាលមួយនៃកម្រិតបណ្តុះបណ្តាលនីមួយៗ។
ទីប្រាំបី ជាកងជីវពលប្រចាំការ។
សូមចំណាំថា ការផ្អាកបណ្ដោះអាសន្នកោះហៅ ចូលបម្រើកងទ័ព មិនមានន័យថា ត្រូវបានលើកលែងការបំពេញកាតព្វកិច្ចយោធាឡើយ។ នៅពេលមូលហេតុផ្អាកបណ្ដោះអាសន្នផុតទៅពលរដ្ឋនៅតែអាចត្រូវបានកោះហៅចូលបម្រើកងទ័ព ប្រសិនបើនៅស្ថិតក្នុងអាយុ និងឆ្លើយតបគ្រប់លក្ខខណ្ឌតាមការកំណត់។
ចំពោះកម្រិតអាយុច្បាប់កំណត់ថា ពលរដ្ឋមានអាយុគ្រប់ ១៨ ឆ្នាំ នឹងបានកោះហៅចូលបម្រើកងទ័ព អាយុកោះហៅចូលបម្រើកងទ័ព គឺចាប់ពីអាយុគ្រប់ ១៨ ឆ្នាំដល់លើអាយុ ២៥ ឆ្នាំ ចំណែកពលរដ្ឋដែលបានបណ្តុះបណ្តាលកម្រិត មហាវិទ្យាល័យ ឧត្តមសិក្សា ហើយបានផ្អាកបណ្ដោះអាសន្នកោះហៅចូលបម្រើកងទ័ព អាយុកោះហៅចូលបម្រើកងទ័ព គឺលើអាយុ ២៧ ឆ្នាំ៕
ប្រភព៖ tuoitre.vn - ថាច់ធី