ពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងសមាជិកាសមាគមនារី និងធនាគារគោលនយោបាយសង្គម សមាគមសហព័ន្ធនារីសង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ បានរក្សាការដោះដូរនៅមូលដ្ឋាន ជួយបងប្អូននារី បំផុតគឺនារីជនជាតិភាគតិច ងាយស្រួលកៀកជិតប្រភពទុនអនុគ្រោះដើម្បីអភិវឌ្ឍទម្រង់ផលិត បង្កើនប្រាក់ចំណូល និងលំនឹងជីវភាព។

ការដោះដូររបស់ធនាគារគោលនយោបាយសង្គមនៅសង្កាត់ខាញ់ហ្វា។
រយៈពេលកន្លង ធនាគារគោលនយោបាយសង្គម តែងរក្សាតាមកាលកំណត់នូវការដោះដូរចល័តនៅមូលដ្ឋានចំនួន៣កន្លែងលើភូមិឋានសង្កាត់ខាញ់ហ្វា ប្រហាក់ប្រហែលនឹងឃុំ សង្កាត់ចំនួន៣មុនពេលរួមបញ្ចូលគ្នា គឺ៖ វិញហ៊ីប ហ្វាដុង និងខាញ់ហ្វា។ សកម្មភាពជាក់ស្តែងនេះ បាននាំយកគោលការណ៍ គោលនយោបាយឥណទានអនុគ្រោះរបស់បក្ស និងរដ្ឋ ដល់មណ្ឌលតាំងទីលំនៅ បង្កលក្ខណៈដើម្បីសមាជិកាសមាគមនារី បានកៀកជិតប្រភពទុននៅកន្លែងស្នាក់នៅ។ នៅទីតាំងដោះដូរ ផ្នែកផ្តល់ផ្ទេរថវិកា ប្រមូលបំណុល ប្រមូលការប្រាក់ កៀរគរផ្ញើប្រាក់ប្រិតសំចៃ និងណែនាំខ្សែសង្វាក់ បែបបទបុលទុន សុទ្ធតែបានកម្មាភិបាលធនាគារសហការជាមួយអង្គការមហាជនអនុវត្តដោយបើកចំហ ប្រជាធិបតេយ្យ និងតម្លាភាព។
បច្ចុប្បន្ន សមាគមសហព័ន្ធនារីសង្កាត់ខាញ់ហ្វា កំពុងគ្រប់គ្រងក្រុមប្រិតសំចៃនិងបុលទុន ចំនួន២៥ក្រុមដោយផ្ទាល់។ តាមរយៈនោះ សមាគមគ្រប់ថ្នាក់តែងច្បាមមូលដ្ឋាន ក្តោបក្តាប់តម្រូវការបុលទុនជាក់ស្តែងរបស់សមាជិកាបានទាន់ពេលវេលា ទន្ទឹមនឹងនោះសហការចាត់តាំងពិនិត្យជ្រើសរើសដោយយុត្តិធម៌ ចំមុខសញ្ញា និងណែនាំមាមីងកសាងវិធានការប្រើប្រាស់ទុនមានប្រសិទ្ធភាពខ្ពស់។ គ្រាន់តែគិតក្នុងខែកន្លង តាមរយៈសកម្មភាពដោះដូរនៅមូលដ្ឋានទាំង៣កន្លែង មានសមាជិក១៤នាក់ ចំណុះក្រុមប្រិតសំចៃនិងបុលទុន អាស្រ័យសមាគមគ្រប់គ្រង បានផ្តល់ផ្ទេរប្រាក់សរុបជិត៧០០លានដុង។ ប្រភពទុនទាន់ពេលនេះ បានក្លាយជាកម្លាំងជំនួយដ៏សំខាន់ ដើម្បីបងប្អូននារីចាប់ផ្តើមវិនិយោគទៅក្នុងផែនការផលិត ធ្វើអាជីវកម្ម និងចិញ្ចឹមសត្វសមស្របនឹងលក្ខណៈជាក់ស្តែងរបស់គ្រួសារនីមួយៗ។

ទម្រង់ដាំដំណាំនាំមកនូវប្រាក់ចំណូលលំនឹងដល់គ្រួសារបងស្រី ថាច់ធីហឿង នៅមណ្ឌលឌាំងវុាំងដុង សង្កាត់ខាញ់ហ្វា។
បងស្រី ថាច់ធីហឿង ជាសមាជិកាសមាគមនារីមណ្ឌលឌាំងវុាំងដុង ឱ្យដឹងដោយក្តីរីករាយ៖ "ដោយសារបានបុលទុន១០០លានដុងពីធនាគារគោលនយោបាយសង្គម ដោយអត្រាការប្រាក់អនុគ្រោះ បែបបទធ្វើនៅសង្កាត់តែម្តង ងាយស្រួលណាស់ ទើបគ្រួសារខ្ញុំមានលក្ខណៈកែលម្អដីធ្លី ទិញកូនពូជដើម្បីពង្រីកដាំបន្លែបង្ការ និងចិញ្ចឹមឆ្លាស់បង្កង ក្តាមធម្មជាតិ។ ទម្រង់នេះជួយខ្ញុំមានចំណូលទៀតទាត់ ជីវភាពបានលំនឹងជាងមុនច្រើន"។
រួមដំណើរជិតដិតជាមួយសមាជិកានៅនឹងភូមិភាគតាំងទីលំនៅ លោកស្រី លីធីយ៉េន ប្រធានសាខាសមាគមនារីមណ្ឌលង្វៀងអ៊ុក សង្កាត់ខាញ់ហ្វា ឱ្យដឹង៖ "ចំពោះនារីជនជាតិភាគតិច ការដែលមានប្រភពទុនបុលសុវត្ថិភាព អត្រាការប្រាក់ទាប គឺជាគន្លឹះដ៏សំខាន់ដើម្បីមាមីងមានទំនុកចិត្តរកស៊ី។ សាខាសមាគមតែងផ្គួបបញ្ចូលក្នុងប្រជុំជីវកិច្ចដើម្បីផ្សព្វផ្សាយដល់បងប្អូននារីយល់ច្បាស់អំពីកម្រិត ផលប្រយោជន៍ និងទទួលខុសត្រូវពេលបុលទុន ណែនាំរបៀបគ្រប់គ្រងចាយវាយ និងអនុវត្តម៉ឺងម៉ាត់ការបង់ការប្រាក់ និងផ្ញើប្រាក់សន្សំតាមកាលកំណត់។ ពេលសមាជិកាជាប់ជំពាក់អំពីវិធានការបង្កបង្កើនផល ឬថែទាំសត្វ សាខាសមាគមទំនាក់ទំនងជាមួយកម្មាភិបាលជំរុញកសិកម្ម សមាគមថ្នាក់លើ ដើម្បីចែករំលែកបទពិសោធន៍ ជួយមាមីងស្ងប់អារម្មណ៍ផលិត"។
តាមប្រសាសន៍លោកស្រី ត្រឹងធីហុងឌេប ប្រធានសមាគមសហព័ន្ធនារីសង្កាត់ខាញ់ហ្វា កិច្ចសហការគ្រប់គ្រងប្រភពទុនបុលឥណទានគោលនយោបាយ តែងបានអង្គភាពកំណត់ជាភារកិច្ចសំខាន់ផ្សារភ្ជាប់នឹងការងារបន្ថយភាពក្រីក្រ និងគិតគូរជីវភាពដល់សមាជិកា។ សមាគមតែងសហការជាមួយ ធនាគារគោលនយោបាយសង្គម ផ្សព្វផ្សាយទូលំទូលាយនូវកម្មវិធីបុលទុនអនុគ្រោះ ពិនិត្យហ្មត់ចត់ការប្រើប្រាស់ទុនមុននិងក្រោយផ្តល់ផ្ទេរប្រាក់ ទន្ទឹមនឹងនោះលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់គណៈគ្រប់គ្រងក្រុងប្រិតសំចៃនិងបុលទុន។ កិច្ចសហការស្អិតល្មួតនោះ ជួយឱ្យលំហូរទុនគោលនយោបាយដល់ដៃអ្នកត្រូវការ មិនទុកឱ្យបង់ខាត ខ្ជះខ្ជាយ ឬប្រើប្រាស់ខុសគោលដៅ។
ពេលខាងមុខ សមាគមសហព័ន្ធនារីសង្កាត់ខាញ់ហ្វា នឹងបន្តសហការជាមួយធនាគារគោលនយោបាយសង្គម រក្សាប្រសិទ្ធភាពការដោះដូរនៅតាមមូលដ្ឋាន៣កន្លែង អាទិភាពពិនិត្យតម្រូវការបុលទុនរបស់សមាជិកាក្រីក្រ បំផុតគឺជនជាតិភាគតិច។ ទន្ទឹមនឹងនោះ បង្កើនការត្រួតពិនិត្យ គ្រប់គ្រងប្រភទទុនឱ្យបានល្អ និងពង្រីកទម្រង់ផលិតមានប្រសិទ្ធភាព រួមចំណែកធានាសុខុមាលភាពសង្គមដោយចីរភាពនៅភូមិភាគ៕
ហុងទើ - វិមាន