18/09/2026 - 21:05

ត្រួត​ពិ​និត្យ​ហ្វឹក​ហាត់​បាញ់​គ្រាប់​ពិត​របស់​កម្លាំង​ការ​ពា​រអា​កាស​កាន់​បន្ថែម​តំ​ណែង​នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ 

នៅ​រសៀល​ថ្ងៃ​ទី​ ១៨ ខែ​កញ្ញា​ គណៈ​ប្រតិ​ភូ​នៃ​នា​យក​ដ្ឋាន​ការ​ពា​រអា​កាស​កង​ទ័ព​ជើង​គោក​ ដឹក​នាំ​ដោយ​វរ​សេនីយ៍​ឯក​ វ៉ូ​វវុាំងថាវ​ អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​ការ​ពា​រអា​កាស​កង​ទ័ព​ជើង​គោក​ បាន​ធ្វើ​ការ​ត្រួត​ពិ​និត្យ​ការ​ហ្វឹក​ហាត់​បាញ់​គ្រាប់​កាំ​ភ្លើង​ពិត​យន្ត​ការ​ពា​រអា​កាស​ ១២,៧ មី​លី​ម៉ែ​ត្រ​ ចំ​ពោះ​កង​កម្លាំង​ការ​ពា​រអា​កាស​កាន់​បន្ថែម​តំ​ណែង​នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​។ ទទួល​គណៈ​ប្រតិ​ភូ​ មាន​វរ​សេនីយ៍​ឯក​ ហ្វិញ​ថាញ​ហុង​ ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ និង​វរ​សេនីយ៍​ទោ​ ង្វៀង​ថាញ​ឌឹង បញ្ជា​ការ​រង​ និង​ជា​នាយ​សេ​នា​ធិ​ការ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​។

វរ​សេនីយ៍​ឯក​ វ៉ូ​វវុាំងថាវ​  អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​ការ​ពា​រអា​កាស​កង​ទ័ព​ជើង​គោក​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​ថ្លែង​ក្នុង​ឱ​កាស​ត្រួត​ពិ​និត្យ​។

ក្នុង​ឱ​កាស​ត្រួត​ពិ​និត្យ​ គណៈ​ប្រតិ​ភូ​បាន​ដំ​ណើរ​ការ​ត្រួត​ពិ​និត្យ​ឯក​សារ​ហ្វឹក​ហាត់​ លទ្ធ​ផល​ចុះ​ឈ្មោះ​ និង​ស្ថិតិ​ហ្វឹក​ហាត់​ ការ​យល់​ដឹង​អំ​ពី​មេ​រៀន​បាញ់​ និង​ទិស​ដៅ​; ភាគ​កម្រិត​ផ្ទាល់​ខ្លួន​របស់​អ្នក​បាញ់​តាម​លក្ខ​ឋាន​ហ្វឹក​ហាត់​ពូ​កែ​។ ទន្ទឹម​នឹង​នោះ​ គណៈ​ប្រតិ​ភូ​ត្រួត​ពិ​និត្យ​បញ្ជា​ក្រុម​កាំ​ភ្លើង​រាយ​ការណ៍​អំ​ពី​វិធាន​ការ​សង្កេត​ កម្រិត​សហ​ការ​របស់​ក្រុម​កាំ​ភ្លើង​ និង​សមត្ថ​ភាព​ដោះ​ស្រាយ​ស្ថាន​ការណ៍​កើត​ឡើង​ក្នុង​ពេល​បាញ់​គ្រាប់​ពិត​… តាម​រយៈ​ការ​ត្រួត​ពិ​និត្យ​នេះ​ ដើម្បី​វាយ​តម្លៃ​ជាក់​ស្តែង​នូវ​កម្រិត​ចាត់​តាំង​ បញ្ជា​ សហ​ការ​និង​សមត្ថ​ភាព​អនុ​វត្ត​ជាក់​ស្តែង​របស់​កង​កម្លាំង​ការ​ពា​រអា​កាស​កាន់​បន្ថែម​តំ​ណែង​; ទន្ទឹម​នឹង​នោះ​ ត្រួត​ពិ​និត្យ​បាន​ទាន់​ពេល​ការ​បញ្ជា​ ណែ​នាំ​អង្គ​ភាព​នា​នា​ជម្នះ​ភា​ពក​ង្វះ​ខាត​ ធា​នា​ភារ​កិច្ច​ធ្វើ​សម​យុទ្ធ​ បាញ់​គ្រាប់​ពិត​សម្រេច​បាន​ល្អ​ប្រសើរ​។

តាម​ការ​ត្រួត​ពិ​និត្យ​ ក្រុម​ការ​ងារ​បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ត្រៀម​បម្រុង​ និង​ចាត់​តាំង​ហ្វឹក​ហាត់​របស់​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ និង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ; កង​កម្លាំង​ចូល​រួម​ត្រួត​ពិ​និត្យ​បាន​គោរព​យ៉ាង​តឹង​រុឹងនូវ​សេច​ក្តី​កំ​ណត់​ អនុ​វត្ត​ត្រឹម​ត្រូវ​តាម​ខ្លឹម​សារ​ លំ​ដាប់​លំ​ដោយ​ និង​កាយ​វិការ​តាម​តម្រូវ​ការ​ហ្វឹក​ហាត់​។ ការ​ងារ​ធា​នា​សុវត្ថិ​ភាព​ក្នុង​ពេល​ត្រួត​ពិ​និត្យ​ និង​អនុ​វត្ត​បាញ់​ បាន​អង្គ​ភាព​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ កង​កម្លាំង​ចូល​រួម​បាន​លើក​ខ្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ គោរព​ម៉ឺង​ម៉ាត់​នូវ​បទ​បញ្ជា​ និង​លក្ខ​ការណ៍​សុវត្ថិ​ភាព​។

ត្រួត​ពិ​និត្យ​បញ្ជា​ក្រុម​កាំ​ភ្លើង​រាយ​ការណ៍​អំ​ពី​វិធាន​ការ​សង្កេត​ និង​បាញ់​។

ថ្លែង​សេច​ក្តី​សន្និ​ដ្ឋាន​ក្នុង​ពេល​ត្រួត​ពិ​និត្យ​ វរ​សេនីយ៍​ឯក​ វ៉ូ​វវុាំងថាវ​ អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​ការ​ពា​រអា​កាស​កង​ទ័ព​ជើង​គោក​ សំ​ណូម​ពរ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បន្ត​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​ ចង្អុល​ការ​លើក​កម្ពស់​គុណ​ភាព​ហ្វឹក​ហាត់​កម្លាំង​ការ​ពា​រអា​កាស​កាន់​បន្ថែម​តំ​ណែង​; រក្សា​របៀប​រៀប​រយ​ហ្វឹក​ហាត់​យ៉ាង​ម៉ឺង​ម៉ាត់​ តែង​លត់​ដំ​បំ​ណិន​អនុ​វត្ត​ជាក់​ស្តែង​ សមត្ថ​ភាព​សហ​ការ​ និង​ដោះ​ស្រាយ​ស្ថាន​ការណ៍​យ៉ាង​រវៀស​រវៃ​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​កម្រិត​ជំ​នាញ​ និង​សមត្ថ​ភាព​ត្រៀម​ប្រ​យុទ្ធ​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​ក្នុង​ស្ថាន​ការណ៍​ថ្មី៕

យ្វី​អាញ​ - វិមាន​

ចែករំលែកអត្ថបទ