06/08/2026 - 07:59

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ជំ​រុញ​ការ​ងារ​បង្ការ ប្រ​ឆាំង​បទ​ល្មើស​ 

គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ចង្អុល​ការប​ណ្តា​អង្គ​ភាព សហ​ការ​ជា​មួយ​ភូមិ​ភាគ អនុ​វត្ត​យ៉ាង​ប្តូរ​ផ្តាច់ ព្រមៗ​គ្នា​នូវ​ដំ​ណោះ​ស្រាយ​តស៊ូ​បង្ការ ប្រ​ឆាំង​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ ក៏​ដូច​ជា​ជំ​រុញ​ការ​ងារ​ល្បាត ត្រួត​ពិ​និត្យ ដើម្បី​ចាត់​វិធាន​ការ​ទាន់​ពេល​រាល់​ករណី​ប្រ​ព្រឹត្ត​ល្មើស រួម​ចំ​ណែក​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​តំ​បន់​ព្រំ​ដែន​សមុទ្រ។

 ​ ​ ក្រុម​ការ​ងារ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា កំ​ពុង​យក​ចម្លើយ​មុខ​សញ្ញា ង៉ោ​ហន​ស៊ីន នៅ​ព្រៃ​ជាប់ B មាន​សកម្ម​ភាព​រក្សា​ទុក​សារ​ធា​តុ​គ្រឿង​ញៀន​ខុស​ច្បាប់។

រយៈ​ពេល​កន្លង ការ​អនុ​វត្ត​ភារ​កិច្ច​ការ​ពារ​អធិ​បតេយ្យ​សន្តិ​សុខ​ព្រំ​ដែន​តំ​បន់​សមុទ្រ ផ្សារ​ភ្ជាប់​នឹង​បង្ការ ប្រ​ឆាំង​បទ​ល្មើស កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង បាន​ចង្អុល​ការ​ដល់​ប៉ុស្តិ៍​កង​នា​វា​ចរណ៍ ការ​ពារ​ព្រំ​ដែន​ទាំង​អស់ ផ្តុំ​កម្លាំង​អនុ​វត្ត​ព្រម​ៗគ្នា​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន។ ក្នុង​នោះ ផ្តោត​សំ​ខាន់​គឺ​ទម្រង់ “អនុ​សង្កាត់ ភូមិ គ្មាន​គ្រឿង​ញៀន” និង​បង្កើត “ក្រុម​ស្វ័យ​គ្រប់​គ្រង​សន្តិ​សុខ​សណ្តាប់​ធ្នាប់” នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។ ទន្ទឹម​នឹង​នោះ ជំ​រុញ​ការ​ងារ​ឃោស​នា អប់​រំ​ច្បាប់ លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​របស់​ប្រ​ជា​ជន​អំ​ពី​ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ញៀន ភាព​ពាក់​ព័ន្ធ​រវាង​អបាយ​មុខ​គ្រឿង​ញៀន​ជា​មួយ​បទ​ល្មើស​ផ្សេងៗ​ទៀត ដូច៖ រត់​គយ គៃ​បន្លំ​ពា​ណិជ្ជ​កម្ម ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​លើ​ផ្ទៃ​សមុទ្រ​។ល។ ជា​ជំ​ហានៗ បង្កើត​នូវ​ស្មារតី​ភ្ញាក់​រលឹក​ដោយ​ខ្លួន​ឯង​ក្នុង​ការ​បង្ការ ទប់​ស្កាត់​នៅ​គ្រួ​សារ អនុ​សង្កាត់ ភូមិ​នី​មួយៗ។ តាម​ប្រ​សាសន៍​វរ​សេនីយ៍​ត្រី វ៉​មិញ​ល្វឹង ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា រយៈ​ពេល​កន្លង ទន្ទឹម​និង​កិច្ច​សហ​ការ​ចាត់​តាំង​ក្រុម​ល្បាត​ត្រួត​ពិ​និត្យ​លើ​ភូមិ​ឋាន ក្នុង​ការ​បង្ការ ប្រ​ឆាំង​បទ​ល្មើស អង្គ​ភាព​តែង​ពង្រីក​ល្អ​តួ​នា​ទី​របស់​អ្នក​មាន​ប្រិយ​ភាព ប្រ​ធាន​អនុ​សង្កាត់ អ្នក​មុខ​អ្នក​ការ​សាសនា​ក្នុង​ការ​ងារ​ឃោស​នា​។ អា​ស្រ័យ​ហេតុ​នោះ កង​កម្លាំង​សមត្ថ​កិច្ច​ក្នុង​អង្គ​ភាព​ក្តាប់​ច្បាស់​ពី​ស្ថាន​ភាព​លើ​ភូមិ​ឋាន រក​ឃើញ​ទាន់​ពេល​នូវ​ចំ​ណុច​ស្មុគ​ស្មាញ​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់ និង​ចាត់​វិធាន​ការ​លើ​មុខ​សញ្ញា​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់ ពិ​សេស​មុខ​សញ្ញា​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន រួម​ចំ​ណែក​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​ឋាន។

ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ ២០២៦ បណ្តា​អង្គ​ភាព​ក្រោម​ឱ​វាទ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ទី​ក្រុង​កឹង​ធើ ចាត់​តាំង​ការ​ល្បាត និង​ត្រួត​ពិ​និត្យ​បាន​ចំ​នួន ១១៥ លើក តាម​រយៈ​នោះ​បាន​រក​ឃើញ និង​បង្រ្កាប​ជោគ​ជ័យ​នូវ​ផែន​ការ​វិជ្ជា​ជី​វៈ​ចំ​នួន​ ១១ ករ​ណី បណ្តឹង​លើ​មុខ​សញ្ញា​ចំ​នួន ១១ នាក់ ពី​បទ​ជួញ​ដូរ​ខុស​ច្បាប់​សារ​ធាតុ​គ្រឿង​ញៀន វត្ថុ​តាង​រឹប​អូស​បាន​ Metham​phetamine ទម្ងន់ ៤០,​៤២០ ក្រាម; ពិ​ន័យ​រដ្ឋ បាល​ចំ​នួន​ ១៦០ ករណី មាន​មុខ​សញ្ញា ៣៧១ នាក់ អំ​ពី​បទ​ល្មើស​សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម រត់​គយ គៃ​បន្លំ​ពា​ណិជ្ជ​កម្ម ដឹក​ជញ្ជូន​ទំ​និញ​ខុស​ច្បាប់ រឹប​អូស​បាន​បៀ​សន្លឹក​ចំ​នួន ១.២១១ និង​បា​រី​រត់​គយ​នាំ​ចូល​ខុស​ច្បាប់​ចំ​នួន ៧០០ កញ្ចប់ ។ល។ បង់​ចូល​ថវិកា​រដ្ឋ​បាន ២១៥,៨ លាន​ដុង។

លោក​វរ​សេនីយ៍​ឯក ផាម​ឡេ​ស្វឹង​ប៊ិញ មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ស្ងើច​សរ​សើរ​បណ្តា​អង្គ​ភាព​ដែល​បាន​អនុ​វត្ត​ល្អ​ភារ​កិច្ច​ការ ពារ​រឹង​មាំ​អធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​តំ​បន់​សមុទ្រ។ ពិ​សេស​ក្នុង​ការ​ងារ​ប្រ​យុទ្ធ​ប្រ​ឆាំង និង​បង្ការ​បទ​ល្មើស ពិ​សេស​គឺ​បទ​ល្មើស​អំ​ពី​គ្រឿង​ញៀន។ វរ​សេ​នីយ៍​ឯក បាន​ស្នើ​ក្នុង​រយៈ​ពេល​ខាង​មុខ បណ្តា​អង្គ​ភាព​បន្ត​រក្សា​ប្រ​សិទ្ធ​ភាព​នូវ​ការ​ងារ​ផ្លាស់​ប្តូរ​ព័ត៌​មាន តាម​កាល​កំ​ណត់ និង​ទាន់​ហេតុ​ការណ៍; ជំ​រុញ​កិច្ច​សហ​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង និង​បង្ការ​បទ​ល្មើស ជា​ពិ​សេស​បទ​ល្មើស​គ្រឿង​ញៀន រត់​គយ គៃ​បន្លំ​ពា​ណិជ្ជ​កម្ម និង​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​លើ​ផ្ទៃ​សមុទ្រ។ បន្ត​អនុ​វត្ត​ល្អ​ការ​ងារ​ឃោស​នា ចលនា​មហា​ជន​ចូល​រួម​ចល​នា “ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ” កសាង​ខឿន​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​រឹង​មាំ​ និង​រក្សា​រឹង​មាំ​សន្តិ​សុខ​នយោ​បាយ​សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ៕

                                   យ្វី​អាញ​ - លី​សៀ​

ចែករំលែកអត្ថបទ