មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

05/08/2026 - 22:47

កសិ​ករ​ទទួល​បាន​ប្រាក់​ចំ​ណេញ​ជាង​ ២០០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ ពី​ទម្រង់​ចិញ្ចឹម​គោ​ 

ផ្ដើម​ពី​គ្រួ​សារ​ក្រី​ក្រ​និង​ធ្វើ​ការ​ឈ្នួល​គ្រប់​បែប​យ៉ាង​ បង​ស៊ើង​ស្នា​ (អាយុ​ ៥២ ឆ្នាំ​ រស់​នៅ​អនុ​សង្កាត់​តា​សែន​ សង្កាត់​ដុង​ថា​ញ់ ខេត្ត​វិញ​ឡុង​) បាន​ខិត​ខំ​ពុះ​ពារ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ អា​ស្រ័យ​ការ​គួប​ផ្សំ​មាន​ប្រ​សិទ្ធ​ភា​ពរ​វាង​ទម្រង់​ចិញ្ចឹម​គោ​និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​។

ខិត​ខំ​ពុះ​ពា​រកា​រលំ​បាក​

កើត​ក្នុង​គ្រួ​សារ​មាន​បង​ប្អូន​ច្រើន​ និង​មាន​ជីវ​ភាព​ខ្វះ​ខាត​ ចាប់​តាំង​ពី​អាយុ​ ១២ ឆ្នាំ​ បង​ស៊ើង​ស្នា​ បាន​ទៅ​ស៊ី​ឈ្នួល​ឃ្វាល​គោ​ និង​មើល​ទា​ឱ្យ​គេ​ ដើម្បី​ជួយ​សម្រាល​បន្ទុក​គ្រួ​សារ​។ លុះ​ដល់​ពេល​រៀប​ការ​នៅ​អាយុ​ ១៨ ឆ្នាំ​ បង​បាន​ឪ​ពុក​ម្តាយ​ទាំង​សង​ខាង​ចែក​ដី​ស្រែ​ឱ្យ​ ១ កុង​។

បង​ស្នា​បាន​ឆ្លៀត​ប្រើ​ប្រាស់​ផ្ទៃ​ដី​ទំនេរ​សម្រាប់​ដាំ​ស្មៅ​ ដើម្បី​ម្ចាស់​ការ​ប្រ​ភព​ចំ​ណី​បៃតង​សម្រាប់​ហ្វូង​គោ​។

ដើម្បី​ដោះ​ស្រាយ​ជីវ​ភាព​ ប្តីប្រ​ពន្ធ​បង​ស្នា​បាន​ធ្វើ​ការ​ងារ​គ្រប់​បែប​យ៉ាង​ ចាប់​តាំង​ពី​ច្រូត​ស្រូវ​ និង​ដក​ស្មៅ​ឈ្នួល​ រហូត​ដល់​នរណា​ជួល​ធ្វើ​អ្វី​ក៏​ធ្វើ​ដែរ​។ ដោយ​ការ​ខិត​ខំ​សន្សំ​សំ​ចៃ​ គាត់​ក៏​ទិញ​ដី​ស្រែ​បន្ថែម​បាន​ ៤ កុង​ទៀត​។ ជួន​កាល​ នៅ​ពេល​ជីវ​ភាព​ទាល់​ច្រក​ ប្តីប្រ​ពន្ធ​គាត់​បាន​ដឹក​ដៃ​គ្នា​ឡើង​ទៅ​ធ្វើ​ការ​នៅ​ទី​ក្រុង​ហូជី​មិញ​ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត​។

មិន​ព្រម​ចុះ​ចាញ់​វាស​នា​ នៅ​ឆ្នាំ​ ២០២៤ ដោយ​ឃើញ​ពី​សក្តា​នុភាព​នៃ​ទី​ផ្សារ​ចិញ្ចឹម​សត្វ​ បង​ស្នា​បាន​សម្រេច​ចិត្ត​សាក​ល្បង​ទម្រង់​ចិញ្ចឹម​គោ​ចំ​នួន​ ៣ ក្បាល​។ តាម​រយៈ​ការ​លក់​ចេញ​លើក​ដំ​បូង​ គ្រួ​សា​របង​ស្នា​ទទួល​បាន​ប្រាក់​ចំ​ណេញ​ជាង​ ៤០ លាន​ដុង​។

ដោយ​ឃើញ​ពី​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​យ៉ាង​ច្បាស់​ នៅ​ល្បាស់​បន្ទាប់​ បង​ស្នា​បាន​សម្រេច​ចិត្ត​វិនិយោគ​បន្ថែម​ ដោយ​ទិញ​ពូជ​គោ​បា​រាំង​ និង​គោ​ ៣B ចំ​នួន​ ១១ ក្បាល​ (តម្លៃ​ពូជ​ប្រ​មា​ណ​ ២៣ លាន​ដុង​/ក្បាល​) មក​ចិញ្ចឹម​បន្ធាត់​។ បន្ទាប់​ពី​ថែ​ទាំ​អស់​រយៈ​ពេល​ជាង​ ១០ ខែ​ គាត់​លក់​ចេញ​ចំ​នួន​ ១០ ក្បាល​ ដោយ​ទទួល​បាន​ចំ​ណូល​សរុប​ ៤៣០ លាន​ដុង​ (មធ្យម​ ៤៣ លាន​ដុង​/ក្បាល​)។ បន្ទាប់​ពី​គិត​គូរ​ថ្លៃ​ទិញ​ពូជ​ និង​ចំ​ណី​ (ប្រ​មា​ណ​ ១,៥ លាន​ដុង​/ក្បាល​) គ្រួ​សា​របង​ទទួល​បាន​ប្រាក់​ចំ​ណេញ​ជាង​ ២០០ លាន​ដុង​។

បច្ចុប្បន្ន​ នៅ​ក្នុង​ទ្រុង​របស់​បង​ស្នា​ តែង​មាន​គោ​សាច់​ចំ​នួន​ ៩ ក្បាល​ ក្នុង​នោះ​មាន​ ៨ ក្បាល​ទើប​ទិញ​មក​ចិញ្ចឹម​បាន​ជាង​ ១ សប្តា​ហ៍ និង​ ១ ក្បាល​ទៀត​សល់​ពី​ល្បាស់​មុន​។

គន្លឹះ​ចិញ្ចឹម​គោ​បន្ធាត់​ និង​ទម្រង់​ "យក​ខ្លី​ចិញ្ចឹម​វែង​"

ចែក​រំលែក​អំ​ពី​បទ​ពិសោធន៍​ដែល​បាន​សន្សំ​ បង​ស្នា​បាន​ឱ្យ​ដឹង​៖ “គោ​ពូជ​ដែល​គ្រួ​សារ​ខ្ញុំ​ជ្រើស​រើស​ទិញ​ គឺ​ពូជ​គោ​បា​រាំង​ និង​ គោ​៣B អាយុ​ប្រ​មា​ណ​ ៧ ទៅ​ ៨ ខែ​។ ធ្វើ​មុខ​របរ​ចិញ្ចឹម​គោ​បន្ធាត់​នេះ​ សំ​ខាន់​ជាង​គេ​គឺ​ការ​រើស​ពូជ​។ បើ​ជ្រើស​រើស​បាន​ពូជ​ល្អ​ គោ​នឹង​មាន​កម្លាំង​រឹង​មាំ​ ប្រ​ព័ន្ធ​ការ​ពារ​ជំងឺ​ពូ​កែ​ ហើយ​ឆាប់​ធំ​ធាត់​ណាស់​”។

ចំ​ពោះ​របប​អា​ហារ​ បង​ស្នា​បាន​ឱ្យ​គោ​ស៊ី​ស្មៅ​លាយ​ជា​មួយ​កន្ទក់​ និង​ចំ​ណី​ឧស្សាហ​កម្ម​។ ជា​ពិ​សេស​ បង​ថែម​ទាំង​អនុ​វត្ត​វិធី​សាស្ត្រ​បបរ​ចេញ​ពី​អនុ​ផល​ដំ​ណាំ​ផ្សេង​ៗ ដូច​ជា​ ផ្លែ​ននោង​ ផ្លែ​ខ្នុរ​ និង​ផ្លែ​ល្ហុង​ជា​ដើម​។

លើ​ផ្ទៃ​ដី​បង្ក​បង្កើន​ផល​ ៥ កុង​ ក្រៅ​ពី​ទុក​មួយ​ចំ​ណែក​ដាំ​ស្មៅ​ គ្រួ​សា​របង​ស្នា​នៅ​តែ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ចម្បង​គឺ​ដាំ​ននោង​និង​ល្ហុង​។ បក​ស្រាយ​អំ​ពី​ការ​ជ្រើស​រើស​ដាំ​ននោង​ បង​ស្នា​បាន​ប្រាប់​៖ “ដាំ​ននោង​ប្រ​មូល​ផល​ក្នុង​រង្វង់​ប្រ​មា​ណ​ ៥ ខែ​។ ផ្លែ​ស្អាត​ៗខ្ញុំ​លក់​ឱ្យ​អា​ជីវ​ករ​ ចំ​ណែក​ផ្លែ​អន់​ៗយក​មក​ដាំ​បបរ​ធ្វើ​ជា​ចំ​ណី​ឱ្យ​គោ​ ទាំង​សន្សំ​សំ​ចៃ​ចំ​ណាយ​ផង​ ទាំង​ជួយ​ឱ្យ​គោ​រំ​លាយ​អា​ហារ​បាន​ងាយ​ស្រួល​ផង​”។

ដោយ​សារ​ទម្រង់​គួប​ផ្សំ​នេះ​ ក្នុង​មួយ​រដូវ​ដំ​ណាំ​រួម​ផ្សំ​ គ្រួ​សា​របង​ស្នា​ទទួល​បាន​ប្រាក់​ចំ​ណេញ​បន្ថែម​ប្រ​មា​ណ​ ៣០ លាន​ដុង​។

ក្រៅ​ពី​នោះ​ បង​ស្នា​តែង​តែ​រក្សា​ទម្លាប់​ឱ្យ​គោ​ស៊ី​ ២ លើក​ក្នុង​មួយ​ថ្ងៃ​ (ពេល​ព្រឹក​ឱ្យ​ស៊ី​ល្មម​ ពេល​រសៀល​ឱ្យ​ស៊ី​ឆ្អែត​) និង​តែង​តែ​ទុក​ស្មៅ​បម្រុង​ក្នុង​ស្នូក​សម្រាប់​ឱ្យ​គោ​ស៊ី​ពេល​យប់​។ “ឱ្យ​តែ​ខិត​ខំ​ថែ​ទាំ​ តាម​ដាន​ ផ្តល់​ចំ​ណី​ស្មៅ​ឱ្យ​គ្រប់​គ្រាន់​ និង​ចាក់​វ៉ា​ក់សាំង​ការ​ពារ​ជំងឺ​បាន​ពេញ​លេញ​ គោ​នឹង​ធំ​ធាត់​យ៉ាង​ឆាប់​រហ័ស​ តិច​កើត​ជំងឺ​ និង​មាន​ហា​និភ័យ​ទាប​។ ចំ​ណុច​សំ​ខាន់​គឺ​ក្នុង​រយៈ​ពេល​ប្រ​មា​ណ​ពី​ ៣ ទៅ​ ៤ ខែ​ចុង​ក្រោយ​មុន​ពេល​លក់​ចេញ​ ត្រូវ​ផ្តោត​លើ​ការ​បំប៉ន​ឱ្យ​បាន​ល្អ​ ព្រោះ​នេះ​ជា​ដំ​ណាក់​កាល​ដែល​គោ​ឡើង​ទម្ងន់​លឿន​បំ​ផុត​” បង​ស្នា​បាន​រ៉ា​យរ៉ាប់​បន្ថែម​ដូច្នេះ​។

 

បង​ស៊ើង​ស្នា​ កំ​ពុង​ថែ​ទាំ​ហ្វូង​គោ​ចិញ្ចឹម​បន្ធាត់​នៅ​ទ្រុង​របស់​គ្រួ​សារ​។

សាយ​ភាយ​ទម្រង់​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​

ខុស​ពី​វិធី​សាស្ត្រ​ប្រ​លែង​តាម​បែប​ប្រ​ពៃ​ណី​ដែល​ចំ​ណាយ​កម្លាំង​ច្រើន​ ទម្រង់​ចិញ្ចឹម​គោ​បន្ធាត់​ក្នុង​ទ្រុង​ ជួយ​ឱ្យ​មា​មីង​ងាយ​ស្រួល​គ្រប់​គ្រង​ជំងឺ​ឆ្លង​ ម្ចាស់​ការ​ប្រ​ភព​ចំ​ណី​ និង​សន្សំ​សំ​ចៃ​កម្លាំង​ពល​កម្ម​។ បច្ចុប្បន្ន​ នៅ​ក្នុង​ទ្រុង​របស់​បង​ស៊ើង​ស្នា​ តែង​មាន​គោ​សាច់​ជិត​ ១០ ក្បាល​។

លោក​វ៉​វៀង​ចូវ​ – ប្រ​ធាន​អនុ​សង្កាត់​តា​សែន​ បាន​វាយ​តម្លៃ​៖ “គ្រួ​សា​របង​ស៊ើង​ស្នា​គឺ​ជា​គំ​រូ​លេច​ធ្លោ​អំ​ពី​ស្មារតី​ម្ចាស់​ការ​ ពឹង​លើ​កម្លាំង​ខ្លួន​ឯង​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​ពង្រីក​ដើម​ទុន​ផ្ទាល់​ខ្លួន​។ ទម្រង់​ចិញ្ចឹម​គោ​បន្ធាត់​របស់​បង​គឺ​សម​ស្រប​នឹង​លក្ខ​ណៈផលិត​របស់​មា​មីង​ខ្មែរ​នៅ​ភូមិ​ភាគ​។ បច្ចុប្បន្ន​ ក្នុង​អនុ​សង្កាត់​ទាំង​មូល​មាន​ប្រ​មា​ណ​ ៦០ គ្រួ​សារ​អនុ​វត្ត​ទម្រង់​ចិញ្ចឹម​គោ​បន្ធាត់​។ រៀង​រាល់​ឆ្នាំ​ ភូមិ​ភាគ​តែង​តែ​សហ​ការ​ជា​មួយ​ដំ​ណាក់​បសុពេទ្យ​ រៀប​ចំ​វគ្គ​បណ្តុះ​បណ្តា​លបច្ចេក​ទេស​ ព្រម​ទាំង​បង្ក​លក្ខ​ណៈឱ្យ​មា​មីង​បាន​បុល​ទុន​អាទិ​ភាព​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​”។

ការ​ខិត​ខំ​ពុះ​ពារ​ឈាន​ឡើង​ប្រ​កប​ដោយ​ជោគ​ជ័យ​របស់​បង​ស៊ើង​ស្នា​ មិន​ត្រឹម​តែ​ជួយ​ឱ្យ​គ្រួ​សារ​មាន​ជីវ​ភាព​ស្ថិរ​ភាព​នោះ​ទេ​ ថែម​ទាំង​បាន​បំ​ផុស​ស្មារតី​យ៉ាង​ខ្លាំង​ក្លា​ដល់​សហ​គម​ន៍ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​គំ​និត​ក្នុង​ការ​ផលិត​ សកម្ម​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ដាំ​ដុះ​ និង​សត្វ​ចិញ្ចឹម​ ដើម្បី​ធ្វើ​មាន​ប្រ​កប​ដោយ​សុចរិត​នៅ​ស្រុក​កំ​ណើត​របស់​ខ្លួន​៕

អត្ថ​បទ​និង​រូប​ថត​៖ ថា​ច់ធី​

ចែករំលែកអត្ថបទ