មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/08/2026 - 21:49

នា​រី​ប្រ​ធាន​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​វ័យ​ក្មេង​អស់់ពី​ចិត្ត​ចំ​ពោះ​ការ​ងារ​ 

កម្មា​ភិបាល​ដែល​សកម្ម​ភាព​នៅ​មូល​ដ្ឋាន​គឺ​ជា​ស្ពាន​តភ្ជាប់​ដ៏​សំ​ខាន់​ រឹង​មាំ​បំ​ផុត​រវាង​រដ្ឋ​អំ​ណាច​ជា​មួយ​ប្រ​ជា​ជន​។ នៅ​ភូមិ​ភឿកផុង​ ឃុំ​ធ្វឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ មាន​នា​រី​ប្រ​ធាន​គណៈ​ប្រ​ជន​ជន​ម្នាក់​ កើត​ឆ្នាំ​ ១៩៩០ ខ្លួន​គាត់​មិន​ត្រឹម​តែ​ក្លៀវ​ក្លា​ក្នុង​នាម​ជា​យុវ​វ័យ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ដក់​ជាប់​ជា​មួយ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​នេះ​ទៀត​ផង​។ បោះ​បង់​ចោល​ឱ​កាស​ជា​គ្រូ​បង្រៀន​ បង​ស្រី​ជ្រើស​រើស​ ដើម្បី​សហ​គម​ន៍ ព្យា​យាម​លះ​បង់​កម្លាំង​យុវ​វ័យ​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​។

បង​ស្រី​ថា​ច់ធី​យី​មចូល​រួម​សម្អាត​ដង​ផ្លូវ​ជន​បទ​ថ្មី​រួម​ជា​មួយ​បង​ប្អូន​នា​រី​ក្នុង​សមា​គម​នា​រី​ភូមិ​ភឿកផុង​។

ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​មូល​ដ្ឋាន​ កម្មា​ភិបាល​ដែល​សកម្ម​ភាព​នៅ​ក្នុង​ភូមិ​ និង​តំ​បន់​តែង​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​។ ពួក​គាត់​មិន​ត្រឹម​តែ​ជា​ស្ពាន​តភ្ជាប់​រវាង​ តំ​ណាង​ឱ្យ​សំឡេង​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​អ្នក​ដែល​រស់​នៅ​ដក់​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​ យល់​ច្បាស់​ពី​ស្ថាន​ភាព​គ្រួ​សារ​នីមួយៗ​ ពី​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​ស្នាក់​នៅ​ទី​នេះ​ទៀង​ផង​។ ចំ​ពោះ​កម្មា​ភិបាល​វ័យ​ក្មេង​ នៅ​ពេល​មាន​កិត្តិ​យស​ទទួល​ភារ​កិច្ច​ដ៏​សំ​ខាន់​នេះ​ ពួក​គាត់​តែង​មាន​ស្មារតី​ភ្ញាក់​រលឹក​យ៉ាង​ជ្រាល​ជ្រៅ​ ដឹង​ថា​ប្រ​ជា​ជន​គឺ​ជា​មជ្ឈ​មណ្ឌល​រាល់​សកម្ម​ភាព​។ ភារ​កិច្ច​ឃោស​នា​គោ​លន​យោ​បាយ​ ច្បាប់​របស់​បក្ស​និង​រដ្ឋ​ ពួក​គាត់​ចាត់​ទុក​ជា​សំ​ខាន់​ ជួយ​ប្រ​ជា​ជន​យល់​ត្រូវ​ ធ្វើ​ត្រូវ​។ ទន្ទឹម​នឹង​នោះ​ ពួក​គាត់​ក៏​ជា​ទី​បង្អែក​ដ៏​រឹង​មាំ​ ជួយ​ឧបត្ថម្ភ​អ្នក​ដែល​ងាយ​រង​គ្រោះ​បង្ខិត​ជិត​បាន​ទាន់​ពេល​ជា​មួយ​របប​ គោ​លន​យោ​បាយ​សុខុមាល​ភាព​សង្គម។

មក​កាន់​ភូមិ​ភឿកផុង​ ឃុំ​ធ្វឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ  តាំង​ពី​ចាស់​ព្រឹទ្ធាចារ្យ​រហូត​ដល់​ក្មេង​ៗ អ្នក​ណា​ក៏​ស្គាល់​ហើយ​ស្ងើច​សរសើរ​មិន​ដាច់​ពី​មាត់​នៃ​ភាព​ស្មោះ​ត្រង់​សម្រាប់​បង​ស្រី​ដាច់​ធី​យី​មដែរ​។ កើត​ឆ្នាំ​១៩៩០ បង​ស្រី​យី​ម បច្ចុប្បន្ន​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ភឿកផុង​។ ស្ថិត​ក្នុង​វ័យ​ដែល​យុវ​វ័យ​ជា​ច្រើន​ កំ​ពុង​ជក់​ចិត្ត​ស្វែង​រក​ពិ​ភព​ថ្មី​ឆើត​ឆាយ​នៅ​តាម​ទី​ក្រុង​ បង​ស្រី​យី​ម បែរ​ជា​ជ្រើស​រើស​យក​ការ​ផ្សារ​ភ្ជាប់​ជា​មួយ​ដំ​ណើរ​ជីវិត​នៃ​ភូមិ​ស្រុក​ទៅ​វិញ​។

កើត​និង​ធំ​ដឹង​ក្តី​នៅ​លើ​តំ​បន់​ដី​ភឿកផុង​ កុមារ​ភាព​របស់​បង​ស្រី​យី​មផ្សារ​ភ្ជាប់​នៅ​ពេល​ដែល​ទៅ​តាម​ឪ​ពុក​ម្តាយ​ចេញ​ទៅ​វាល​ស្រែ​ ដោយ​យល់​ច្បាស់​ពី​ការ​លំ​បាក​នឿយ​ហត់​ ក្នុង​ដំ​ណើរ​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត​របស់​មា​មីង​។ បង​ស្រី​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ពី​ភាព​ផ្លាស់​ថ្មី​នៃ​ភូមិ​ស្រុក​តាម​រយៈ​ពី​ដំ​ណាក់​កាល​មួយ​ទៅ​ដំ​ណាក់​កាល​មួយ​ ក្នុង​គំ​និត​ប្រ​កប​ដោយ​មនោ​សញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​ បង​ស្រី​តែង​បា​រម្ភ​ពី​ភូមិ​ស្រុក​របស់​ខ្លួន​កំ​ពុង​ខ្វះ​ខាត​នូវ​អ្វី​ មា​មីង​កំ​ពុង​លំ​បាក​យ៉ាង​ណា​ និង​ខ្លួន​គាត់​ផ្ទាល់​តើ​អាច​នឹង​រួម​ចំ​ណែក​បាន​អ្វី​ខ្លះ​? ផ្តើម​ចេញ​ពី​សំណួរ​ខ្វល់​ខ្វាយ​នោះ​ បាន​ជំ​រុញ​ឱ្យ​នា​រី​វ័យ​ក្មេង​ថា​ច់ធី​យី​ម ប្តេជ្ញា​ចិត្ត​ប្រឡង​ជាប់​ចូល​ផ្នែក​គរុកោសល្យ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​វិទ្យា​ល័យ​។ ក្តី​ប្រាថ្នា​កាល​នោះ​របស់​បង​ស្រី​ពិត​ជា​សាមញ្ញ​ណាស់​ នោះ​គឺ​ក្លាយ​ជា​គ្រូ​បង្រៀន​ម្នាក់​ ដើម្បី​ពាំ​នាំ​អក្សរ​ យក​មក​បំ​ភ្លឺ​អនាគត​ដល់​ក្មេង​ៗក្នុង​ភូមិ​ស្រុក​។ ប៉ុន្តែ​ពេល​ចេញ​ពី​សា​លា​នៅ​ឆ្នាំ​២០១២ បង​ស្រី​បែរ​ជា​មាន​ឧប​និស្ស័យ​ជា​មួ​យស​កម្ម​ភាព​អង្គ​ការ​មហា​ជន​ ហើយ​បាន​តែង​តាំង​ធ្វើ​ជា​លេខា​ សាខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​ភឿកផុង​ ជា​មួយ​ស្មារតី​ឈាន​មុខ​របស់​យុវ​វ័យ​ រួម​ជា​មួយ​ភាព​ស្វា​ហាប់​អស់​ពី​ចិត្ត​ចំ​ពោះ​ការ​ងារ​ រហូត​ដល់​ឆ្នាំ​២០២៤ បង​ស្រី​បាន​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត​បោះ​ឆ្នោត​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ភឿកផុង​រហូត​ដល់​សព្វ​ថ្ងៃ​។

ភូមិ​ភឿកផុង​គឺ​ជា​ភូមិ​ឋាន​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ឃុំ​ធ្វឹង​ហ្វា​ នៅ​ទី​នេះ​ បង​ស្រី​ថា​ច់ធី​យី​ម ធ្វើ​ការ​ងារ​មិន​ជួប​ការ​លំ​បាក​ច្រើន​ឡើយ​ ពី​ព្រោះ​បង​ស្រី​ក៏​ជា​ជន​ជាតិ​ខ្មែរ​ផង​ដែរ​។ ហេ​តុ​ដូច្នេះ​ហើយ​ ពេល​ឃោស​នា​ឬ​ចលនា​មហា​ជន​ម្តង​ៗ បង​ស្រី​តែង​មាន​ប្រៀប​ខ្លាំង​ជា​ច្រើន​ ហើយ​ការ​ងារ​ក៏​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​រលូន​ផង​ដែរ​។ បង​ស្រី​ថា​ច់ធី​យី​ម - ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ភឿកផុង​ ឃុំ​ធ្វឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ ចែក​រំលែក​៖ “ខ្ញុំ​តែង​ចុះ​ផ្ទាល់​ជា​មួយ​ប្រ​ជា​ជន​ ខ្ញុំ​បាន​ចុះ​ទៅ​ឃោស​នា​ដល់​ផ្ទះ​ចំ​ពោះ​គ្រួ​សារ​នីមួយៗ​ តាំង​ពី​ផែន​ការ​គ្រួ​សារ​ រហូត​ដល់​ការ​មើល​ថែ​កូន​តូច​។ ចំ​ពោះ​មនុស្ស​ចាស់​ជីវ​ភា​ពលំ​បាក​ គ្មាន​ទី​ពឹង​ ខ្ញុំ​ក៏​បាន​ចលនា​សប្បុរស​ជន​ជូន​អំ​ណោយ​ជា​ប្រ​ចាំ​ខែ​ ក្រៅ​ពី​នេះ​នៅ​ថ្ងៃ​បុណ្យ​ទាន​ អង្គ​ការ​មហា​ជន​ភូមិ​យើង​ខ្ញុំ​ក៏​បាន​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​ចាស់​ៗ។ និយាយ​ជា​រួម​ សកម្ម​ភាព​នៅ​ទី​នេះ​មិន​សូវ​មាន​ការ​លំ​បាក​ទេ​ ពី​ព្រោះ​ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ​ ហើយ​នៅ​ទី​នេះ​ជន​រួម​ជាតិ​ខ្មែរ​ជាង​៨០% ការ​ប្រា​ស្រ័យ​ទាក់​ទង​ជា​មួយ​មា​មីង​ប្រ​ជា​ជន​ក៏​មាន​ភាព​ងាយ​ស្រួល​ មិន​មាន​ការ​លំ​បាក​អ្វី​ច្រើន​ឡើយ​”។

ក្រៅ​ពី​ការ​គិត​គូរ​ជីវ​ភាព​ សេដ្ឋ​កិច្ច​ សង្គម​របស់​ភូមិ​ភាគ​ បង​ស្រី​ថា​ច់ធី​យី​ម ក៏​មាន​ការ​បា​រម្ភ​អំ​ពី​ការ​អប់​រំ​ជំ​នាន់​យុវ​វ័យ​នៅ​ក្នុង​ភូមិ​របស់​ខ្លួន​ផង​ដែរ​។ ជា​មួយ​នឹង​តួ​នា​ទី​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ រួម​ជា​មួយ​អត្ត​ចរិត​គរុកោសល្យ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ខ្លួន​ បង​ស្រី​តែង​មាន​បំ​ណង​ចង់​ឱ្យ​កូន​ចៅ​របស់​ជន​រួម​ជាតិ​ទទួល​បាន​ការ​រៀន​សូ​ត្រ​កាន់​តែ​ល្អ​ប្រសើរ​ បាន​ទៅ​សា​លា​រៀន​គ្រប់​គ្រាន់​ និង​បាន​រៀន​សូ​ត្រ​នៅ​កម្រិត​ខ្ពស់​ជាង​ ដើម្បី​ថ្ងៃ​ក្រោយ​នៅ​ពេល​ធំ​ដឹង​ក្តី​ ប្អូន​ៗ​មិន​នៅ​លំ​បាក​ដូច​ជំ​នាន់​មុន​ឡើយ​។ ចែក​រំលែក​អំ​ពី​ការ​បា​រម្ភ​នោះ​ នា​រី​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ភឿក​ផុង​ ថា​ច់ធី​យី​ម ឱ្យ​ដឹង​៖ “ពិ​សេស​គឺ​ប្អូន​ៗគ្រួ​សារ​មាន​ជីវ​ភាព​ក្រី​ក្រ​ ខ្ញុំ​តែង​លើក​ទឹក​ចិត្ត​បង្ក​លក្ខ​ណៈឱ្យ​ប្អូន​ៗបាន​រៀន​រហូត​ដល់​ថ្នាក់​ទី​១២ ឬ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចប់​ថ្នាក់​ទី​៩ដែរ​ ដើម្បី​ថ្ងៃ​ក្រោយ​ប្អូន​ៗមាន​សញ្ញា​បត្រ​ទៅ​ធ្វើ​ការ​ វា​នឹង​មិន​សូវ​លំ​បាក​ដូច​គេ​ឯង​។ ទន្ទឹម​នឹង​នោះ​ ចំ​ពោះ​ប្អូន​ៗដែល​ហួស​អាយុ​ចូល​រៀន​ ឬ​អន​ក្ខរ​ភាព​ ខ្ញុំ​ក៏​មាន​គម្រោង​បើក​ថ្នាក់​រៀន​មេត្តា​ធម៌​មួយ​ ដោយ​រំ​ពឹង​ថា​នឹង​បង្រៀន​នៅ​ពេល​យប់​៣ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ដើម្បី​បង្រៀន​ដល់​ប្អូន​ៗដែល​មិន​ចេះ​អក្សរ​ ឬ​ប្អូន​ណា​ដែល​បោះ​បង់​ការ​រៀន​សូ​ត្រ​ចាប់​ពី​ថ្នាក់​ទី​១ ទី​២ ដើម្បី​ប្អូន​ៗបាន​ចេះ​អក្សរ​នឹង​គេ​”។

បង​ស្រី​ថា​ច់ធី​យី​ម(អង្គុយ​ខាង​ឆ្វេង​) រួម​ជា​មួយ​កម្មា​ភិបាល​ពេទ្យ​ ចុះ​ពិ​គ្រោះ​សុខ​ភាព​អ្នក​ម្តាយ​និង​ទា​រក​ដល់​ផ្ទះ​ប្រ​ជា​ជន​។

ចំ​ពោះ​មា​មីង​ប្រ​ជា​ជន​នៅ​ភូមិ​ភឿកផុង​ នៅ​ពេល​រំលឹក​ដល់​បង​ស្រី​យី​ម ចាប់​តាំង​ពី​មនុស្ស​ចាស់​រហូត​ដល់​ក្មេង​ៗ សុទ្ធ​តែ​សរ​សើ​របង​ស្រី​ ប្រហែល​ជា​ផ្ដើម​ចេញ​ពី​ស្មារតី​ក្លៀវ​ក្លា​នៃ​យុវ​វ័យ​ និង​ក្តី​ស្រ​ឡាញ់​ស្រុក​កំ​ណើត​ បាន​ជួយ​ឱ្យ​បង​ស្រី​អនុ​វត្ត​ល្អ​ការ​ងារ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​លំ​បាក​ចំ​ពោះ​កម្លាំង​យុវ​ជន​។ នៅ​ទី​នេះ​ដង​ផ្លូវ​ទ្រុឌ​ទ្រោម​ ក្មេង​ៗដែល​បោះ​បង់​ការ​រៀន​សូ​ត្រ​ សុទ្ធ​តែ​បាន​បង​ស្រី​យី​ម ជម្នះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ចំ​ពោះ​បង​ស្រី​យី​ម បាន​បម្រើ​ប្រ​ជា​ជន​ បម្រើ​ស្រុក​កំ​ណើត​ គឺ​ជា​កិត្តិ​យស​ដ៏​ខ្ពង់​ខ្ពស់​ ប៉ុន្តែ​ចំ​ពោះ​ប្រ​ជា​ជន​នៅ​ទី​នេះ​ មាន​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ដូច​ជា​បង​ស្រី​យី​ម គឺ​ជា​ក្តី​រីក​រាយ​ និង​ជា​មោទ​នភាព​យ៉ាង​ខ្លាំង​។ អ្នក​មីង​ង្វៀង​ធី​ញ៉ឺ - ភូមិ​ភឿកផុង​ ឃុំ​ធ្វឹង​ហ្វា​ ឱ្យ​ដឹង​៖ “ក្មួយ​យី​ម រហ័ស​រហួនណាស់​ ផ្លូវ​ណា​លិច​ទឹក​ គឺ​ចលនា​ជួស​ជុល​ភ្លាម​ៗ អ្នក​វ័យ​ចាស់​ជរា​ក៏​ជួយ​ឧបត្ថម្ភ​ទាន់​ពេល​វេលា​។ ក្មួយ​យី​មល្អ​ណាស់​ ពូ​កែ​ណាស់​ អ្នក​ណា​ក៏​ទទួល​ស្គាល់​រឿង​ហ្នឹង​ដែរ​”។

រូប​ភាព​កម្មា​ភិបាល​វ័យ​ក្មេង​ម្នាក់​ ដែល​តែង​ស្វា​ហាប់​មាន​វត្ត​មាន​លើ​ដង​ផ្លូវ​លិច​ទឹក​ រាក់​ទាក់​ដឹក​ដៃ​អ្នក​វ័យ​ចាស់​គ្មាន​ទី​ពឹង​ និង​រៀង​រាល់​យប់​តែង​បា​រម្ភ​អំ​ពី​អក្សរ​ដល់​ក្មេង​ៗ បាន​បញ្ជាក់​ពី​កម្លាំង​របស់​យុវ​វ័យ​នៅ​ពេល​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​ឧត្តម​គតិ​ដ៏​ឧត្តុ​ង្គឧត្តម​គឺ​បម្រើ​ប្រ​ជា​ជន​។ ដោយ​ជឿ​ថា​ ជា​មួយ​នឹង​ភាព​ក្លៀវ​ក្លា​នៃ​យុវ​វ័យ​ និង​ភាព​ស្មោះ​ត្រង់​ គម្រោង​អំ​ពី​ការ​បង្កើត​ “ថ្នាក់​រៀន​មេត្តា​ធម៌​មួយ​” របស់​បង​ស្រី​យី​ម នឹង​ក្លាយ​ជា​ការ​ពិត​ក្នុង​ពេល​ឆាប់​ៗនេះ​ បន្ត​បំ​ភ្លឺ​នៃ​ក្តី​សង្ឃឹម​សម្រាប់​ប្អូន​ៗក្រី​ក្រ​នៅ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ ផ្តើម​ពី​កម្លាំង​យុវ​វ័យ​នៃ​ជំ​នាន់​៩X បេះ​ដូង​ប្រ​កប​ដោយ​មនុស្ស​ធម៌​របស់​កូន​ចៅ​ជន​ជាតិ​ បង​ស្រី​ថា​ច់ធី​យី​ម បាន​កំ​ពុង​ និង​បន្ត​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ទិដ្ឋភាព​ភូមិ​ស្រុក​របស់​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕

ថាញ​ហ៊ុង - លី​សៀ​

ចែករំលែកអត្ថបទ