មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/08/2026 - 11:58

រឿង​ពី​យុវ​ជន​ថែ​រក្សា​ព្រលឹង​ភ្លេង​ខ្មែរ​ណាម​បូ​ 

ក្នុង​ជីវ​ភាព​សម័យ​ទំនើប​ ភ្លេង​បុរាណ​ពេល​ខ្លះ​ប្រ​ឈម​នឹង​ហា​និភ័យ​សា​បរ​លាប​។ ប៉ុន្តែ​ នៅ​តំ​បន់​តីណាម​បូ​ នៅ​តែ​មាន​យុវ​ជនប​ណ្តុះ​ចិត្ត​ស្រ​ឡាញ់​សិល្បៈ​ប្រ​ពៃ​ណី​ ខិត​ខំ​ប្រឹង​ប្រែង​ទាំង​យប់​ទាំង​ថ្ងៃ​មិន​ខ្លាច​នឿយ​ហត់​ ដើម្បី​ថែ​រក្សា​ អភិ​រក្ស​និង​ពង្រីក​លក្ខ​ណៈសូរ​សៀង​ដ៏​ពិ​សេស​របស់​ជន​ជាតិ​ខ្លួន​។ ក្នុង​ចំ​ណោម​នោះ​មាន​ថា​ច់ញ៉ឹកហាវ​និង​លី​មិញ​តឹម គឺ​ជា​ភស្តុ​តាង​មួយ​បង្ហាញ​ថា​ យុវ​ជន​ខ្មែរ​បាន​និង​កំ​ពុង​ថែ​រក្សា​និង​ពង្រីក​តម្លៃ​ភ្លេង​បុរាណ​តាម​របៀប​ដោយ​ឡែក​របស់​ខ្លួន​។

ខុស​ប្លែក​នឹង​យុវ​ជន​ដទៃ​ៗតែង​តែ​មាន​និន្នាការ​ជ្រើស​រើស​មុខ​របរ​ទាន់​សម័យ​ ប៉ុន្តែ​ប្អូន​ថាច់ ញ៉ឹកហាវ​ បែរ​ជា​សម្រេច​ចិត្ត​ឆ្ពោះ​ទៅ​រក​ប្រ​ភព​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្លួន​។ នៅ​ឆ្នាំ​២០២០ ប្អូន​ហាវ​ ប្រឡង​ជាប់​ពិន្ទុ​ខ្ពស់​ចូល​រៀន​ផ្នែក​សម្តែង​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​។ នេះ​ក៏​ជា​ជំ​ហាន​ដំ​បូង​ដ៏​រឹង​មាំ​សម្រាប់​ដំ​ណើរ​ការ​ស្រ​ឡាញ់​សិល្បៈ​ប្រ​កប​ដោយ​បែប​បទ​និង​ចំ​ណេះ​ជំ​នាញ​របស់​យុវ​ជន​នៅ​តំ​បន់​ជន​បទ​អាង​និញ ទី​ក្រុង​កឹង​ធើ។

ថា​ច់ញ៉ឹកហាវ​ (ពាក់​ផ្លាក​) ចូល​រួម​ប្រ​គំ​ភ្លេង​ពិ​ណ​ពាទ្យ​។ រូប​ថត​៖តួ​អង្គ​ជា​អ្នក​ផ្តល់​

ក្រោយ​ពី​បាន​សិក្សា​និង​លត់​ដំ​អស់​រយៈ​ពេល​៤ឆ្នាំ​នៅ​សា​កល​វិទ្យា​ល័យ​ ដល់​ឆ្នាំ​២០២៤ ហាវ​បាន​កំ​ណត់​ព្រឹត្តិ​ការណ៍​ដ៏​សំ​ខាន់​ក្នុង​ជីវិត​ ពេល​បញ្ចប់​ការ​សិក្សា​សម្រេច​និទ្ទេស​ឆ្នើម​។ចំ​ណុច​លេច​ធ្លោ​ក្នុង​ដំ​ណាក់​ការ​សិក្សា​របស់​ប្អូន​គឺ​ធ្វើ​និក្ខេបបទ​បញ្ចប់​ការ​សិក្សា​មាន​ចំ​ណង​ជើង​៖"ប្រ​គំ​ឧប​ករណ៍​ភ្លេង​ខ្មែរ​ណាម​បូ​"។ ប្រ​ធាន​បទ​នេះ​មិន​ត្រឹម​តែ​បង្ហាញ​ពី​សមត្ថ​ភាព​ចំ​ណេះ​ជំ​នាញ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ហាញ​ពី​ចក្ខុ​វិស័យ​ប្រ​កប​ដោយ​លក្ខ​ណៈលោត​ផ្លោះ​។ ជាក់​ស្តែង​ និក្ខេបបទ​របស់​ហាវ​បាន​ផ្តោត​សំ​ខាន់​លើ​ការ​ប្រ​គំ​រវាង​តន្ត្រី​សម័យ​និង​តន្ត្រី​បុរាណ​របស់​ជន​ជាតិ​ខ្មែរ​ណាម​បូ​ ព្រម​ទាំង​ធ្វើ​ការ​សម្រួល​ភ្លេង​ផ្សំ​សូរ​ទៅ​ក្នុង​ភ្លេង​បុរាណ​ ស្វែង​រក​វិធី​ប្រ​គំ​ឧប​ករណ៍​ភ្លេង​ថ្មី​ ដើម្បី​ធ្វើ​ឱ្យ​ភ្លេង​បុរាណ​កាន់​តែ​មាន​ភាព​សម្បូរ​បែប​។ តាម​ទស្សនៈ​របស់​ថា​ច់ញ៉ឹកហាវ​ ការ​ថែ​រក្សា​បេតិក​ភណ្ឌ​ដូន​តា​ មិន​ត្រឹម​តែ​ថែ​រក្សា​អ្វី​ដែល​មាន​ស្រាប់​នោះ​ទេ​។ ប្អូន​យល់​ឃើញ​ថា​ ក្រៅ​ពី​ការ​អភិ​រក្ស​ភ្លេង​បុរាណ​ យើង​ចាំ​បាច់​ត្រូវ​ពង្រីក​វា​ដោយ​ស្វែង​រក​វិធី​ប្រ​គំ​ឧប​ករណ៍​ភ្លេង​ថ្មី​។ អា​ស្រ័យ​ការ​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ថ្មី​ទាំង​នេះ​ បាន​រួម​ចំ​ណែក​បង្កើត​បាន​នូវ​ពណ៌​សម្បុរ​កាន់​តែ​សម្បូរ​បែប​និង​ទាក់​ទាញ​ជាង​ទៀត​សម្រាប់​វិស័យ​ភ្លេង​បុរាណ​របស់​ជន​ជាតិ​ខ្មែរ​។

ជា​មួយ​នឹង​ចំ​ណេះ​ដឹង​ដ៏​រឹង​មាំ​ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​ ហាវ​បាន​អញ្ជើញ​ធ្វើ​ជា​សហ​ការី​នៃ​ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើ ព្រម​ទាំង​ធ្វើ​ជាត​ន្ត្រី​ករ​ចូល​រួម​សម្តែង​ឱ្យ​ក្រុម​សិល្បៈ​មហា​ជន​ក្នុង​និង​ក្រៅ​ទី​ក្រុង​។ ចែក​រំលែក​ពី​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​សិល្បៈ​ ថា​ច់ញ៉ឹកហាវ​ ឱ្យ​ដឹង​៖ "ប្អូន​ស្រ​ឡាញ់​ភ្លេង​បុរាណ​តាំង​ពី​កុមារ​ ពេល​បាន​ស្តាប់​ឧប​ករណ៍​ភ្លេង​បុរាណ​ម្តង​ៗ ប្អូន​មាន​អា​រម្មណ៍​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​។ ផ្តើម​ពី​នោះ​ ប្អូន​ជ្រើស​រៀន​ផ្នែក​សម្តែង​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​ ដោយ​មាន​បំ​ណង​ចង់​បាន​យល់​ដឹង​ជ្រាល​ជ្រៅ​ពី​ទម្រង់​ឧប​ករណ៍​ភ្លេង​របស់​ជន​ជាតិ​ខ្លួន​។ ដើម្បី​ប្អូន​អាច​នឹង​រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​តម្លៃ​ភ្លេង​បុរាណ​តាម​រយៈ​ការ​ប្រ​គំ​ភ្លេង​និង​បង្រៀន​ភ្លេង​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ​ ជួយ​ថែ​រក្សា​មិន​ឱ្យ​សា​បរ​លាប​"។

ប្រ​សិន​បើ​ថា​ច់ញ៉ឹកហាវ​ ជ្រើស​រើស​ផ្លូវ​សិក្សា​ ដើម្បី​ពង្រីក​តម្លៃ​ភ្លេង​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្លួន​ ចំ​ណែក​យុវ​ជន​ លី​មិញ​តឹម នៅ​ឃុំ​ង៉ុកតូ ទី​ក្រុង​កឹង​ធើ ក៏​បាន​ជ្រើស​យក​វិធី​ផ្សារ​ភ្ជាប់​នឹង​សំឡេង​ភ្លេង​ប្រ​ពៃ​ណី​តាម​រយៈ​ថ្វី​ដៃ​ជាង​ឈើ​ដ៏​ប៉ិន​ប្រ​សប់​។ នៅ​ទី​ធ្លា​មុខ​ផ្ទះ​ ប្អូន​លី​មិញ​តឹម ច្នៃ​ធ្វើ​ឧប​ករណ៍​ភ្លេង​ពិ​ណ​ពាទ្យ​មាន​ដូច​៖ រនាត​ឯក​ រនាត​ធុង​ បម្រើ​តម្រូវ​ការ​អតិថិ​ជន​នៅ​ក្នុង​និង​ក្រៅ​ភូមិ​ភាគ​។

ប្អូន​លី​មិញ​តឹមកំ​ពុង​ធ្វើ​ឧប​ករណ៍​ភ្លេង​។ រូប​ថត​៖ថាញ​ហ៊ុង

កើត​និង​ធំ​ដឹង​ក្តី​នៅ​តំ​បន់​ជន​បទ​ ពី​ក្មេង​តឹមបាន​ស្តាប់​ឮ​សំឡេង​ភ្លេង​ពិ​ណ​ពាទ្យ​ ស្រ​ឡាញ់​បំ​ផុត​គឺ​រនាត​ឯក​ ដូច្នេះ​ ពេល​ធំ​ដឹង​ក្តី​ប្អូន​តឹមមិន​ត្រឹម​តែ​ចេះ​ប្រ​គំ​បាន​ស្ទាត់​ជំ​នាញ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ស្រាវ​ជ្រាវ​ពី​របៀប​ធ្វើ​ឧប​ករណ៍​ភ្លេង​នេះ​ដោយ​ខ្លួន​ឯង​ទៀត​ផង​។ ផ្តើម​ពី​ការ​ធ្វើ​ដើម្បី​បំ​ពេញ​បំ​ណង​យុវ​វ័យ​ រហូត​ដល់​បាន​មិត្ត​ភក្តិជិត​ឆ្ងាយ​ស្គាល់​មក​រក​ទិញ​ ប្អូន​សម្រេច​ចិត្ត​ប្រ​កប​របរ​នេះ​។ ពោល​ពី​ដំ​ណើរ​ការ​ផ្តើម​អា​ជីព​ ប្អូន​លី​មិញ​តឹម ចែក​រំលែក​ដោយ​មោទ​នភាព​៖"ខ្ញុំ​ស្រ​ឡាញ់​ចូល​ចិត្ត​ភ្លេង​ពិ​ណ​ពាទ្យ​តាំង​ពី​អាយុ​១១ឆ្នាំ​ ចាប់​ពី​ថ្ងៃ​ដំ​បូង​ដែល​បាន​រៀន​ភ្លេង​ពិ​ណ​ពាទ្យ​ក្នុង​វត្ត​ ផ្តើម​ពី​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​គ្មាន​ទី​បញ្ចប់​ អាយុ​២២ឆ្នាំ​ ខ្ញុំ​រៀន​ធ្វើ​ឧប​ករណ៍​ភ្លេង​រនាត​ឯក​សម្រាប់​ប្រើ​ផ្ទាល់​ខ្លួន​ ហើយ​ក៏​ជា​លើក​ដំ​បូង​ធ្វើ​បាន​សម្រេច​ជោគ​ជ័យ​ ខ្ញុំ​ក៏​បន្ត​ស្រាវ​ជ្រាវ​ពី​របៀប​ធ្វើ​ រៀន​សូ​ត្រ​បន្ថែម​ពី​បច្ចេក​ទេស​ក៏​ធ្វើ​បាន​រនាត​ឯក​និង​រនាត​ធុង​។ រនាត​ឯក​និង​រនាត​ធុង​មួយ​គ្រឿង​ៗ ខ្ញុំ​ចំ​ណាយ​ពេល​ធ្វើ​ពី​៣ដល់​៤ថ្ងៃ​ តាំង​ពី​ការ​ឈូស​បន្ទះ​ឫស្សី​ ចង​ខ្សែ​និង​ដំ​ឡើង​រាង​គឺ​ខ្ញុំ​ធ្វើ​តែ​ម្នាក់​ឯង​។ បច្ចុប្បន្ន​ ផលិត​ផល​របស់​ខ្ញុំ​លក់​ក្នុង​តម្លៃ​ពី​២ដល់​៦លាន​ដុង​ យោង​ទៅ​តាម​ប្រ​ភេទ​នីមួយៗ​។ ធ្វើ​បាន​ឧប​ករណ៍​ភ្លេង​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ទី​មួយ​វា​ជួយ​បំ​ពេញ​បំ​ណង​របស់​ខ្លួន​ ទី​ពីរ​ ជួយ​ឱ្យ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ពី​របរ​ដែល​ខ្លួន​ស្រ​ឡាញ់​ចូល​ចិត្ត​បំ​ផុត​ ទី​បី​គឺ​មាន​អា​រម្មណ៍​សប្បាយ​ ព្រោះ​បាន​រួម​កម្លាំង​តិច​តួច​ក្នុង​ការ​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​សិល្បៈ​របស់​នជាតិ​ខ្លួន​"។ 

រឿង​រ៉ាវ​របស់​ថា​ច់ញ៉ឹកហាវ​និង​លី​មិញ​តឹម គឺ​២នាក់​មាន​ទិស​ដៅ​ផ្សេង​គ្នា​ ប៉ុន្តែ​មាន​ចំ​ណុច​ប្រ​សព្វ​គ្នា​ដ៏​ប្រ​ពៃ​ នោះ​គឺ​ស្មារតី​ទទួល​ខុស​ត្រូវ​និង​ក្តី​ស្រ​ឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំ​ពោះ​ភ្លេង​បុរាណ​។ ផ្តើម​ពី​ចំ​ណេះ​ដឹង​ជ្រៅ​ជ្រះ​នៅ​សា​កល​វិទ្យា​ល័យ​ រហូត​ដល់​សំឡេង​ដាប់​ឈូស​យ៉ាង​សាមញ្ញ​នៅ​ជ្រុង​មួយ​នៃ​ទី​ធ្លា​ផ្ទះ​ ពួក​គេ​កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​បន្ត​ដំ​ណើរ​ការ​ថែ​រក្សា​និង​អភិ​រក្ស​ភ្លេង​បុរាណ​របស់​ជន​ជាតិ​។ យុវ​ជន​ទាំង​នោះ​បាន​និង​កំ​ពុង​បំ​ផុស​គំ​និត​ថែ​រក្សា​ បញ្ជាក់​ថា​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​បាន​បន្ត​វេន​ រីក​សាយ​ភាយ​និង​ឋិត​ថេរ​ជា​រៀង​រហូត​៕

ថាញ​ហ៊ុង-មុនី​

ចែករំលែកអត្ថបទ