29/07/2026 - 22:05

ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ​

លំ​ហូរ​នៃ​ក្តី​ជំនឿ​វេញ​បញ្ចូល​រវាង​សាសនា​និង​សង្គម​ 

ការ​ផ្សារ​ភ្ជាប់​និង​រួម​ដំ​ណើរ​ជា​មួយ​ប្រ​ជា​ជាតិ​ មិន​ត្រឹម​តែ​ជា​ប្រ​ពៃ​ណី​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​ក្លាយ​ជា​ត្រីវិស័យ​សម្រាប់​គ្រប់​សកម្ម​ភាព​របស់​ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ​។ ព្រះ​តេជ​គុណ​ លី​ហ៊ុង សមា​ជិក​ក្រុម​ប្រឹក្សា​អភិ​បាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ អនុ​ប្រ​ធាន​គណៈ​អភិ​បាល​នៃ​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ ទី​ក្រុង​កឹង​ធើ និង​ជា​អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ ទី​ក្រុង​កឹង​ធើ បាន​ចែក​រំលែក​យ៉ាង​ជ្រាល​ជ្រៅ​អំ​ពី​តួ​នា​ទី​របស់​វត្ត​អា​រាម​ខ្មែរ​និង​ព្រះ​សង្ឃ​ថេរ​វាទ​ខ្មែរ​។ ព្រះ​តេជ​គុណ​បាន​បញ្ជាក់​៖ នេះ​មិន​ត្រឹម​តែ​ជា​ "លំ​ហូរ​នៃ​ជំនឿ​" ដ៏​រឹង​មាំ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កន្លែង​ហាត់​ពត់​លត់​ដំ​ស្មារតី​ស្នេហា​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ​ ជា​កម្លាំង​ឈាន​មុខ​ប្រ​ឆាំង​រាល់​ឧបាយ​កល​បំ​បែក​បំ​បាក់​របស់​កម្លាំង​អា​នុភាព​អមិត្ត​ រួម​ចំ​ណែក​ជាក់​ស្តែង​ក្នុង​ផែន​មហា​សាមគ្គី​ជន​ជាតិ​។

អត្ថ​បទ​ទី​ ១: ពី​វត្ត​អា​រាម​ខ្មែរ​ - ជីវ​ភាព​រស់​រវើក​នៃ​ធម៌​វិន័យ​ ប្រ​ជា​ជាតិ​ និង​សង្គម​និយម​

តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​ ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ​មិន​ត្រឹម​តែ​ជា​កន្លែង​ថែ​រក្សា​ក្តី​ជំនឿ​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ទី​បង្អែក​ខាង​ស្មារតី​របស់​ជន​ជាតិ​ខ្មែរ​ទៀត​ផង​។ ក្នុង​បរិការណ៍​ថ្មី​ នៅ​ពេល​សាសនា​និង​សង្គម​វេញ​បញ្ចូល​គ្នា​ ព្រះ​សង្ឃ​បន្ត​ក្លាយ​ជា​ "ស្ពាន​តភ្ជាប់​" រវាង​ប្រ​ពៃ​ណី​និង​សម័យ​ទំនើប​ រវាង​ធម៌​វិន័យ​និង​ប្រ​ជា​ជាតិ​ - បញ្ជាក់​ពី​ជីវ​ភាព​រស់​រវើក​ដ៏​ខ្លាំង​ក្លា​នៃ​ក្តី​ជំនឿ​នៅ​លើ​ទឹក​ដី​ភាគ​ខាង​ត្បូង​។

វត្ត​អា​រាម​ខ្មែរ​ - ថែ​រក្សា​ព្រះ​ធម៌​វិន័យ​ បំ​ភ្លឺ​ព្រលឹង​ជាតិ​

* បពិត្រ​ព្រះ​តេជ​គុណ​! ក្នុង​ជីវ​ភាព​រស់​នៅ​របស់​ជន​រួម​ជាតិ​ខ្មែរ​ភាគ​ខាង​ត្បូង​ វត្ត​អា​រាម​មិន​ត្រឹម​តែ​ជា​កន្លែង​ប្រតិ​បត្តិ​ខាង​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​អត្ថ​ន័យ​ធំ​ធេង​ខាង​វប្ប​ធម៌​ និង​អប់​រំ​។ តើ​ព្រះ​តេជ​គុណ​វាយ​តម្លៃ​យ៉ាង​ណា​ចំ​ពោះ​តួ​នា​ទី​ "ថែ​រក្សា​" របស់​វត្ត​ខ្មែរ​ចំ​ពោះ​ជីវ​ភាព​សហ​គម​ន៍ជន​ជាតិ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​?

- ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ​ត្រូវ​បាន​ចាត់​ទុក​ជា​ព្រលឹង​ ជា​សរសៃ​ឈាម​រស់​របស់​ជន​រួម​ជាតិ​ខ្មែរ​។ អាច​និយាយ​បាន​ថា​ វត្ត​អា​រាម​ខ្មែរ​គឺ​ជា​ព្រលឹង​ ជា​បេះ​ដូង​អម​តៈនៃ​ភូមិ​ស្រុក​ទាំង​មូល​។ នេះ​ជា​សារ​មន្ទីរ​រស់​អំ​ពី​វប្ប​ធម៌​សម្ភារ​និង​ស្មារតី​។ អំ​ពី​វប្ប​ធម៌​និង​អប់​រំ​៖ វត្ត​គឺ​ជា​កន្លែង​ថែ​រក្សា​ ពង្រីក​បណ្តា​ប្រ​ភេទ​រូប​ភាព​វប្ប​ធម៌​ អក្សរ​សាស្ត្រ​ សិល្បៈ​ជន​ជាតិ​។ ជា​ពិ​សេស​ វត្ត​បាន​ឆ្លើយ​តប​តម្រូវ​ការ​រៀន​ភា​សា​ និង​អក្សរ​សាស្ត្រ​ខ្មែរ​ ជា​កត្តា​សំ​ខាន់​បំ​ផុត​ដើម្បី​ថែ​រក្សា​អត្ត​សញ្ញា​ណ​។ អំ​ពី​ផ្លូវ​ចិត្ត​ និង​ការ​សាមគ្គី​៖ វត្ត​គឺ​ជា​កន្លែង​ដែល​មា​មីង​ផ្ញើ​សេច​ក្តី​ប្រាថ្នា​ទាំង​ស្រុង​។ សកម្ម​ភាព​ទាំង​អស់​នៅ​ក្នុង​វត្ត​បង្កើត​ជា​ខ្សែ​ចំ​ណង​ឥត​ស្រមោល​ ធ្វើ​ឱ្យ​ជន​រួម​ជាតិ​មាន​ការ​សាមគ្គី​ ផ្សារ​ភ្ជាប់​ មាន​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ទទួល​ខុស​ត្រូវ​ចំ​ពោះ​វត្ត​អា​រាម​។ ផ្តើម​ពី​នោះ​ វត្ត​បាន​ក្លាយ​ជា​កត្តា​កសាង​ផែន​មហា​សាមគ្គី​ជន​ជាតិ​។ វត្ត​នៅ​ទាំង​ជា​កន្លែង​រក្សា​នូវ​តម្លៃ​វប្ប​ធម៌​ ជា​កន្លែង​ដែល​ភា​សា​ អក្សរ​សាស្ត្រ​ សិល្បៈ​ និង​បុណ្យ​ប្រ​ពៃ​ណី​ត្រូវ​បាន​អភិ​រក្ស​ និង​ពង្រីក​។ ក្រៅ​ពី​នេះ​ វត្ត​នៅ​ទាំង​ជា​មជ្ឈ​មណ្ឌល​ឃោស​នា​ អប់​រំ​ និង​ចលនា​ជន​រួម​ជាតិ​អនុ​វត្ត​បណ្តា​គោល​ការណ៍​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ ចូល​រួម​បណ្តា​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ កសាង​ជីវ​ភាព​ "ល្អ​ទាំង​សាសនា​ ល្អ​ទាំង​សង្គម​"។ ព្រះ​សង្ឃ​ និង​គណៈ​កម្ម​ការ​វត្ត​គឺ​ជា​កម្លាំង​ស្នូល​អនុ​វត្ត​ល្អ​ការ​ងារ​អប់​រំ​នេះ​ រួម​ចំ​ណែក​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​ ការ​យល់​ដឹង​ និង​ស្មារតី​ប្រ​ជា​ជាតិ​ក្នុង​សហ​គម​ន៍។ វត្ត​នៅ​ទាំង​មាន​តួ​នា​ទី​ជា​វត្ថុ​តាង​នៃ​ប្រ​វត្តិ​សាស្ត្រ​អភិវឌ្ឍ​ន៍វប្ប​ធម៌​ និង​ការ​អភិវឌ្ឍ​នៃ​សហ​គម​ន៍ជន​រួម​ជាតិ​ខ្មែរ​។ ប្រ​ការ​នេះ​ ឆ្លង​តាម​អាយុ​កាល​នៃ​ការក​សាង​ ទម្រង់​ស្ថា​បត្យ​កម្ម​ និង​ទ្រង់​ទ្រាយ​នៃ​សំ​ណង់​នីមួយៗ​ ការ​ផ្លាស់​ប្តូរ​នៃ​ឧប​ករណ៍​ពល​កម្ម​ កី​ឡា​ វណ្ណ​កម្ម​សិល្បៈ​ និង​វប្ប​ធម៌​រូ​បី​ផ្សេង​ទៀត​ត្រូវ​បាន​អភិ​រក្ស​ និង​បង្ហាញ​នៅ​តាម​វត្ត​នីមួយៗ​។

ជ្រុង​មួយ​នៃ​វត្ត​ខ្មែរ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។

* ក្នុង​សង្គ្រាម​តស៊ូ​ពីរ​លើក​ប្រ​ឆាំង​អា​ណា​និគម​បា​រាំង​ ចក្រពត្តិ​អា​មេ​រិក​ និង​ក្នុង​កិច្ច​ការក​សាង​ ការ​ពារ​មា​តុ​ភូមិ​នា​ពេល​ក្រោយ​មក​ ព្រះ​សង្ឃ​ និង​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​អង្គ​និង​រូប​បាន​ពលី​ជីវិត​ រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​។ តាម​ព្រះ​តេជ​គុណ​ តើ​កត្តា​អ្វី​បាន​បង្កើត​ប្រ​ពៃ​ណី​ "ផ្សារ​ភ្ជាប់​ រួម​ដំ​ណើរ​ជា​មួយ​ប្រ​ជា​ជាតិ​" យ៉ាង​ខ្លាំង​ក្លា​នេះ​របស់​ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ​?

- តាម​អាត្មា​ ប្រ​ពៃ​ណី​នោះ​ផ្តើម​ចេញ​ពី​ទឹក​ចិត្ត​ស្នេហា​ជាតិ​ ផ្សារ​ភ្ជាប់​ជា​មួយ​បុព្វ​ហេ​តុ​បដិវត្តន៍​ដែល​បាន​ជ្រួត​ជ្រាប​យ៉ាង​ជ្រៅ​ក្នុង​ស្មារតី​របស់​ជន​រួម​ជាតិ​និង​ព្រះ​សង្ឃ​ខ្មែរ​។ បណ្តា​ឯក​សារ​ប្រ​វត្តិ​សាស្ត្រ​បាន​កត់​ត្រា​យ៉ាង​ច្បាស់​៖ មាន​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​ ៩២ រូប​ វីរ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ ១១ រូប​ យុទ្ធ​ជន​ពលី​ជន​ជាតិ​ខ្មែរ​ ២.៨៦០ រូប​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។ ប្រ​ការ​នោះ​បញ្ជាក់​ពី​ប្រ​ពៃ​ណី​លះ​បង់​ដើម្បី​ឯក​រាជ្យ​ សេ​រី​ភាព​នៃ​មា​តុ​ភូមិ​។ ស្មារតី​ជឿន​លឿន​នេះ​ត្រូវ​បាន​ព្រះ​សង្ឃ​ជំ​នាន់​មុន​អប់​រំ​និង​បន្សល់​ទុក​ ធ្វើ​ឱ្យ​ព្រះ​សង្ឃ​ អ្នក​មុខ​អ្នក​ការ​សាសនា​ភាគ​ច្រើន​ មាន​សតិ​អា​រម្មណ៍​ជឿន​លឿន​ មាន​ប្រិយ​ភាព​ជា​មួយ​បរិស័ទ​ តែង​តែ​ផ្សារ​ភ្ជាប់​និង​រួម​ដំ​ណើរ​ជា​មួយ​ប្រ​ជា​ជាតិ​ ចូល​រួម​គាំ​ទ្រ​និង​ប្រតិ​បត្តិ​តាម​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​។ សូ​ម្បី​តែ​ក្រោយ​ឆ្នាំ​ ១៩៧៥ ក្នុង​សង្គ្រាម​ព្រំ​ដែន​និរតី​ ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​ស្ម័គ្រ​ចិត្ត​លា​សិក្ខា​បទ​ដើម្បី​ចូល​រួម​កាតព្វ​កិច្ច​យោ​ធា​ ការ​ពារ​ព្រំ​ដែន​ ថែម​ទាំង​ជួយ​ស្តា​រពុទ្ធ​សាសនា​កម្ពុជា​ឡើង​វិញ​ក្រោយ​គ្រោះ​ប្រ​ល័យ​ពូជ​សាសន៍​។ នោះ​ជា​សក្ខី​ភាព​ច្បាស់​លាស់​បំ​ផុត​សម្រាប់​ស្មារតី​ "ធម៌​វិន័យ​ - ប្រ​ជា​ជាតិ​ - សង្គម​និយម​"។

* តើ​ព្រះ​តេជ​គុណ​វាយ​តម្លៃ​យ៉ាង​ណា​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ និង​រដ្ឋ​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ជួស​ជុល​វត្ត​អា​រាម​ គិត​គូរ​ដល់​ការ​រស់​នៅ​ព្រះ​សង្ឃ​នា​ពេល​កន្លង​មក​?

- បក្ស​ និង​រដ្ឋ​យើង​បាន​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ធំ​ធេង​។ ច្រើន​ឆ្នាំ​កន្លង​ តាម​រយៈ​បណ្តា​កម្ម​វិធី​ គម្រោង​ គោ​លន​យោ​បាយ​ជន​ជាតិ​ និង​សាសនា​ មាន​វត្ត​ខ្មែរ​ចំ​នួន​ ១៥០ វត្ត​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​បាន​ឧបត្ថម្ភ​ជួស​ជុល​ កសាង​ឡើង​វិញ​ស្អាត​បាត​ ក្លាយ​ជា​មជ្ឈ​មណ្ឌល​សកម្ម​ភាព​វប្ប​ធម៌​ - សាសនា​របស់​សហ​គម​ន៍។ សំ​ណង់​ជា​ច្រើន​ដូច​ជា​ព្រះ​វិហារ​ សា​លា​ទាន​ ចេតិយ​ បន្ទប់​សិក្សា​ សា​លា​បា​លី​ វិទ្យា​ស្ថាន​ ត្រូវ​បាន​វិនិយោគ​ដោយ​ប្រ​ភព​ថវិកា​រដ្ឋ​រួម​ផ្សំ​ជា​មួយ​ការ​រួម​វិភាគ​ទាន​របស់​ប្រ​ជា​ជន​ និង​ពុទ្ធ​បរិស័ទ​។ លើស​ពី​នេះ​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តា​ល បំប៉ន​ចំ​ណេះ​ដឹង​ការ​ពារ​ជាតិ​ សន្តិ​សុខ​ ច្បាប់​ជូន​ដល់​ព្រះ​សង្ឃ​ និង​អ្នក​មាន​ប្រិយ​ភាព​។ អា​ស្រ័យ​ហេ​តុ​នេះ​ ជីវ​ភាព​សម្ភារៈ​ ស្មារតី​របស់​ព្រះ​សង្ឃ​កាន់​តែ​មាន​ស្ថិរ​ភាព​; ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​បា​នប​ណ្តុះ​បណ្តា​លត្រឹម​ត្រូវ​ សកម្ម​ផ្សព្វ​ផ្សាយ​ព្រះ​ធម៌​ ចលនា​ពុទ្ធ​បរិស័ទ​រស់​នៅ​ "ល្អ​ទាំង​សាសនា​ ល្អ​ទាំង​សង្គម​" ចូល​រួមក​សាង​ជន​បទ​ថ្មី​ បន្ថយ​ភាព​ក្រី​ក្រ​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។

ការ​យក​ចិត្ត​ទុក​ដាក់​នោះ​មិន​ត្រឹម​តែ​រួម​ចំ​ណែក​អភិ​រក្ស​តម្លៃ​វប្ប​ធម៌​ ជំនឿ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ហាញ​ច្បាស់​ពី​គោ​លន​យោ​បាយ​មនុស្ស​ធម៌​ ឥត​ប្រែ​ប្រួល​របស់​បក្ស​ និង​រដ្ឋ​យើង​ក្នុង​ការ​គោរព​ និង​ធា​នា​សិទ្ធិ​សេ​រី​ភាព​ខាង​ជំនឿ​ សាសនា​ ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ក្នុង​សម័យ​កាល​ផ្លាស់​ថ្មី​ និង​ធ្វើ​សមា​ហរ​ណ​កម្ម​។

ព្រះ​សង្ឃ​ខ្មែរ​ - ស្ពាន​តភ្ជាប់​រវាង​សាសនា​ សង្គម​និង​ទឹក​ចិត្ត​ប្រ​ជា​ជន​

* ក្នុង​ក្រ​សែ​ភ្នែក​របស់​ជន​រួម​ជាតិ​ខ្មែរ​ តើ​ប្រិយ​ភាព​របស់​ព្រះ​សង្ឃ​មាន​ឥទ្ធិ​ពល​យ៉ាង​ណា​ចំ​ពោះ​ការ​ចលនា​ជន​រួម​ជាតិ​អនុ​វត្ត​ គោ​លន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ​ បពិត្រ​ព្រះ​តេជ​គុណ​?

- ក្នុង​ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ វត្ត​អា​រាម​ និង​ព្រះ​សង្ឃ​កាន់​តំ​ណែង​មាន​សារ​សំ​ខាន់​ណាស់​។ ព្រះ​សង្ឃ​មិន​ត្រឹម​តែ​ជា​អ្នក​បួស​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​បង្អែក​ខាង​ស្មារតី​ ជា​គ្រូ​បង្រៀន​អក្សរ​ បង្រៀន​ធម៌​អាថ៌​ និង​ជា​មជ្ឈ​មណ្ឌល​តភ្ជាប់​សហ​គម​ន៍។ ប្រិយ​ភាព​របស់​ព្រះ​សង្ឃ​មាន​ឥទ្ធិ​ពល​យ៉ាង​ជ្រាល​ជ្រៅ ​ក្នុង​គ្រប់​វិស័យ​នៃ​ជីវ​ភាព​សង្គម​របស់​ជន​រួម​ជាតិ​ ចាប់​ពី​ការ​ថែ​រក្សា​ទំនៀម​ទម្លាប់​ របៀប​រស់​នៅ​ រហូត​ដល់​ការ​ដឹក​នាំ​អនុ​វត្ត​បណ្តា​គោ​លន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ​។ នៅ​ពេល​ព្រះ​សង្ឃ​ឃោស​នា​ ពន្យល់​ ឬ​ចលនា​ជន​រួម​ជាតិ​ចូល​រួម​ចលនា​ផ្សេង​ៗ មា​មីង​មាន​ការ​ជឿ​ជាក់​និង​ធ្វើ​តាម​។ ព្រោះ​ថា​ ក្នុង​សតិ​អា​រម្មណ៍​របស់​ជន​រួម​ជាតិ​ខ្មែរ​ សង្ឃ​ដីកា​របស់​ព្រះ​សង្ឃ​តែង​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​ធម៌​អាថ៌​ នឹង​អំ​ពើ​ល្អ​។ ហេ​តុ​ដូច្នេះ​ហើយ​ នៅ​តាម​ភូមិ​ភា​គជា​ច្រើន​ រដ្ឋ​អំ​ណាច​ និងរ​ណ​សិរ្ស​មា​តុ​ភូមិ​តែង​តែ​សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​បណ្តា​វត្ត​អា​រាម​ ឆ្លង​តាម​រយៈ​ព្រះ​ចៅ​អធិការ​ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ ដើម្បី​ចលនា​ជន​រួម​ជាតិ​ចូល​រួមក​សាង​ជន​បទ​ថ្មី​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ការ​ពា​រប​រិស្ថាន​ បង្ការ​បង្ក្រាប​អំ​ពើ​អបាយ​មុខ​ក្នុង​សង្គម​...

អាច​និយាយ​បាន​ថា​ ប្រិយ​ភាព​ និង​តួ​នា​ទី​របស់​ព្រះ​សង្ឃ​គឺ​ជា​ស្ពាន​តភ្ជាប់​ដ៏​ទន់ភ្លន់​ ប៉ុន្តែ​មាន​ប្រ​សិទ្ធ​ភា​ពរ​វាង​រដ្ឋ​អំ​ណាច​និង​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​។ នៅ​ពេល​សំឡេង​របស់​បក្ស​ និង​រដ្ឋ​ត្រូវ​បាន​បញ្ជូន​ឆ្លង​តាម​បណ្តា​ព្រះ​សង្ឃ​ដែល​មា​មីង​គោរព​នោះ​ គឺ​រាល់​គោល​ការណ៍​ គោ​លន​យោ​បាយ​សុទ្ធ​តែ​ងាយ​ចូល​ទៅ​ក្នុង​ជីវ​ភាព​បំ​ផុត​ ចីរ​ភាព​ និង​ជ្រួត​ជ្រាប​យ៉ាង​ជ្រៅ​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​។

* មាន​មតិ​ប្រៀប​ប្រ​ដូច​ព្រះ​សង្ឃ​ជា​ “ស្ពាន​តភ្ជាប់​រវាង​សាសនា​និង​សង្គម​”។ តើ​ព្រះ​តេជ​គុណ​យល់​ថា​រូប​ភាព​នេះ​ប្រាកដ​ប្រ​ជា​ដែរ​ឬ​ទេ​?

- អាត្មា​យល់​ថា​ ការ​ប្រៀប​ប្រ​ដូច​ព្រះ​សង្ឃ​ជា​ “ស្ពាន​តភ្ជាប់​រវាង​សាសនា​និង​សង្គម​” គឺ​ត្រឹម​ត្រូវ​ណាស់​ និង​ប្រាកដ​ប្រ​ជា​ទៅ​នឹង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ព្រោះ​ថា​ ព្រះ​សង្ឃ​ជា​អ្នក​ថែ​រក្សា​វិន័យ​ បង្រៀន​ធម៌​របស់​ព្រះ​ពុទ្ធ​ ជិត​ស្និទ្ធ​ ផ្សារ​ភ្ជាប់​ ចែក​រំលែក​រាល់​សុខ​ទុក្ខ​ គិត​គូរ​ជា​មួយ​ជន​រួម​ជាតិ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។ ព្រះ​សង្ឃ​មិន​ត្រឹម​តែ​ណែ​នាំ​ពុទ្ធ​បរិស័ទ​ប្រតិ​បត្តិ​ធម៌​ ធ្វើ​អំ​ពើ​ល្អ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​សកម្ម​ចលនា​មា​មីង​គោរព​ច្បាប់​ ចូល​រួម​បណ្តា​ចលនា​ដែល​រដ្ឋ​អំ​ណាច​បំ​ផុស​ដូច​ជា​ កសាង​ជន​បទ​ថ្មី​ ការ​ពា​រប​រិស្ថាន​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ បំ​បាត់​ភាព​ក្រី​ក្រ​។ នៅ​ទី​ណា​មាន​សំឡេង​រគាំង​ ស្គរ​វត្ត​បន្លឺ​ឡើង​ នៅ​ទី​នោះ​មាន​ស្មារតី​សាមគ្គី​ សុខ​សាន្ត​ និង​ជំនឿ​លើ​អំ​ពើ​ល្អ​។

អាច​និយាយ​បាន​ថា​ ព្រះ​សង្ឃ​គឺ​ជា​ស្ពាន​តភ្ជាប់​ដ៏​ទន់ភ្លន់​រវាង​សាសនា​និង​សង្គម​ ជួយ​ឱ្យ​ពុទ្ធ​ឱ​វាទ​ ចូល​ទៅ​ក្នុង​ជីវ​ភាព​ថ្មី​នៃ​សង្គម​ ជួយ​ឱ្យ​ជន​រួម​ជាតិ​បំ​ពេញ​កាតព្វ​កិច្ច​ពល​រដ្ឋ​ផង​ និង​រក្សា​បាន​នូវ​ជំនឿ​ និង​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​របស់​ខ្លួន​ផង​។

វត្ត​ព្រែក​អណ្ដើក​ ឃុំ​ថា​ញ់ភូ​ ស្រុក​ម៉ីស្វៀង​ ខេត្ត​សុក​ត្រាំង​ (បច្ចុប្បន្ន​នៅ​ឃុំ​ញ៉ូយ៉ា ទី​ក្រុង​កឹង​ធើ) បាន​ចាត់​ចែង​ចម្អិន​អា​ហារ​ជាង​ ១.០០០ ចំ​ណែក​ក្នុង​មួយ​ថ្ងៃ​ ជូន​មា​មីង​នៅ​តំ​បន់​ផ្តា​ច់​ដោយ​ឡែក​ នៅ​ពេល​ផ្ទុះជំងឺ​ COVID-១៩។ រូប​ថត​៖ លី​ធាន​

* តើ​ព្រះ​តេជ​គុណ​អាច​ចែក​រំលែក​រឿង​រ៉ាវ​ជាក់​ស្តែង​មួយ​ចំ​នួន​អំ​ពី​ការ​ "ផ្សារ​ភ្ជាប់​សាសនា​និង​សង្គម​" របស់​ព្រះ​សង្ឃ​បាន​ទេ​បាទ​?

- ប្រហែល​ជា​គ្មាន​រឿង​រ៉ាវ​ណា​រំ​ជួល​ចិត្ត​ជាង​ការ​លះ​បង់​ដើម្បី​ការ​ពារ​មា​តុ​ភូមិ​ឡើយ​។ ក្នុង​សង្គ្រាម​ព្រំ​ដែន​និរតី​ ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​បាន​លា​សិក្ខា​បទ​ ស្លៀក​ពាក់​ឯក​សណ្ឋាន​កង​ទ័ព​ដើម្បី​បំ​ពេញ​ភារ​កិច្ច​អន្តរ​ជាតិ​ ប្រ​យុទ្ធ​ និង​ពលី​ជីវិត​ដើម្បី​ឯក​រាជ្យ​ សេ​រី​ភាព​នៃ​មា​តុ​ភូមិ​។ នេះ​ជា​ភស្តុ​តាង​មិន​អាច​ប្រ​កែក​បាន​អំ​ពី​ប្រ​ពៃ​ណី​ "ព្រះ​នៅ​ក្នុង​ចិត្ត​ មា​តុ​ភូមិ​នៅ​លើ​ស្មា​" របស់​ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ​។ ក្នុង​សម័យ​សន្តិ​ភាព​ ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​បោះ​ឆ្នោត​រដ្ឋ​សភា​ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​។ ក្នុង​ការក​សាង​ជីវ​ភាព​វប្ប​ធម៌​ថ្មី​ ព្រះ​សង្ឃ​តែង​តែ​ចលនា​ពុទ្ធ​បរិស័ទ​គោរព​ច្បាប់​ មិន​ប្រ​ព្រឹត្ត​បទ​ល្មើស​ អបាយ​មុខ​សង្គម​។ ជា​ពិ​សេស​ វត្ត​គឺ​ជា​កន្លែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​ ជួយ​កូន​ចៅ​ជន​រួម​ជាតិ​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​ និង​ស្មារតី​ទទួល​ខុស​ត្រូវ​។ ទាំង​នោះ​ហើយ​ជា​សកម្ម​ភាព​ជាក់​ស្តែង​បង្ហាញ​ថា​ព្រះ​សង្ឃ​កំ​ពុង​ជា​ “ស្ពាន​តភ្ជាប់​រវាង​សាសនា​និង​សង្គម​” យ៉ាង​រស់​រវើក​និង​ជាក់​ស្តែង​បំ​ផុត​។

(នៅ​បន្ត​ទៀត​)ថាញ​ឡុង​

អត្ថ​បទ​ចុង​ក្រោយ​៖ ពី​សាសនា​ដល់​សង្គម​-ក្តី​ជំនឿ​ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ​ក្នុង​ការ​ការ​ពា​រមូល​ដ្ឋាន​គ្រឹះ​ឧត្តម​គតិ​របស់​បក្ស​

ចែករំលែកអត្ថបទ