09/09/2026 - 14:21

ភាព​កក់​ក្តៅ​នៃ​មនោ​សញ្ចេតនា​រវាង​កង័ទពនិង​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ 

មិន​ត្រឹម​តែ​អនុ​វត្ត​ល្អ​ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ​ភាព​ សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​ប៉ុណ្ណោះ​ទេ​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​នៅ​ទាំង​ប្រ​កៀក​ស្មា​ ចែក​រំលែក​ជា​មួយ​ប្រ​ជា​ជន​ដោយ​ការ​ងារ​ជាក់​ស្តែង​ជា​ច្រើន​។ ផ្តើម​ពី​ “ល្វែង​ទំនិញ​សូន្យ​ដុង​សម្រាប់​អ្នក​ក្រ​”នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​និង​ឡាយ​ហ្វា​ទី​ក្រុង​កឹង​ធើ​ អំ​ណោយ​ប្រ​កប​ដោយ​អត្ថ​ន័យ​នេះ​បាន​រួម​ចំ​ណែក​ឧបត្ថម្ភ​ប្រ​ជា​ជន​ជួប​ការ​លំ​បាក​ ព្រម​ទាំង​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​រូប​ភាព​ដ៏​ល្អ​ប្រ​ពៃ​និង​ការ​ពូន​ជ្រំ​ចំ​ណង​សាមគ្គី​យ៉ាង​ជិត​ស្និទ្ធ​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។

នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ កម្ម​វិធី​ “ល្វែង​ទំនិញ​សូន្យ​ដុង​” ទើប​ជូន​អំ​ណោយ​១៣០ចំ​ណែក​ មួយ​ចំ​ណែក​ៗតម្លៃ​ ៣៥០.០០០ដុង​ ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ខ្លាំង​។ ទន្ទឹម​នឹង​នោះ​ កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​អង្គ​ភាព​ក៏​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​និង​ជូន​អំ​ណោយ​ដល់​យាយ​តា​ចាស់​ៗគ្មាន​ទី​ពឹង​នៅ​សង្កាត់​វិញ​ភឿក។ តាម​ប្រ​សាសន៍​លោក​អនុ​សេនីយ៍​ឯក​ ង្វៀង​ក្វឹក​ហឹង​ ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ អង្គ​ភាព​បាន​ចាត់​តាំង​ទៀង​ទាត់​ក្នុង​មួយ​ខែ​ម្តង​ “ល្វែង​ទំនិញ​សូន្យ​ដុង​សម្រាប់​អ្នក​ក្រ​” ដើម្បី​ចែក​រំលែក​ជា​មួយ​ស្ថាន​ភាព​នៅ​ជួប​ការ​លំ​បាក​លើ​ភូមិ​ឋាន​តំ​បន់​ព្រំ​ដែន​សមុទ្រ​។ បន្លែ​បង្ការ​ ផ្លែ​ឈើ​ អា​ស្រ័យ​កម្មា​ភិបាល​ យុទ្ធ​ជន​ក្នុង​អង្គ​ភាព​ដាំ​ដោយ​ខ្លួន​ឯង​ ចំ​ណែក​អង្ករ​ របស់​របរ​ប្រើ​ប្រាស់​ចាំ​បាច់​ សម្លៀកបំ​ពាក់​ សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ​ គឺ​បាន​មក​ពី​ការ​ចលនា​សប្បុរស​ជន​រួម​វិភាគ​ទាន​។ ផលិត​ផល​ទាំង​អស់​ បាន​កម្មា​ភិបាល​ យុទ្ធ​ជន​រៀប​ចំ​មាន​សណ្តាប់​ធ្នាប់​ដូច​ដាក់​លក់​នៅ​ផ្សារ​តូច​ ដើម្បី​មា​មីង​ជ្រើស​រើស​ដោយ​ខ្លួន​ឯង​នៅ​អ្វី​ដែល​គាត់​ត្រូវ​ការ​។

កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ យក​អំ​ណោយ​ទៅ​ជូន​
យាយ​តា​ចាស់​ៗដល់​ផ្ទះ​។

កាន់​អំ​ណោយ​ក្នុង​ដៃ​ អ្នក​មីង​តាំង​ធី​សុខ​ នៅ​ភូមិ​ព្រៃ​ជាប់​ B ឃុំ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើ​ ចែក​រំលែក​ដោយ​ក្តី​រំភើប​៖ “ប្តី​ប្រ​ពន្ធ​ខ្ញុំ​វ័យ​ចាស់​ មិន​អាច​ធ្វើ​ការ​ងារ​ធ្ងន់​បាន​ទេ​ ដូច្នេះ​ ជា​រៀង​រាល់​ខែ​ បាន​ពូ​ៗយុទ្ធ​ជន​ការ​ពារ​ព្រំ​ដេនចាត់​តាំង​ “ល្វែង​ទំនិញ​សូន្យ​ដុង​សម្រាប់​អ្នក​ក្រ​” ខ្ញុំ​មក​ជ្រើស​យក​របស់​ដែល​តម្រូវ​ការ​ចាំ​បាច់​បំ​ផុត​។ អំ​ណោយ​មាន​ដូច​៖ អង្ករ​ បន្លែ​បង្ការ​ ផ្លែ​ឈើ​ របស់​របរ​ប្រើ​ប្រាស់​ចាំ​បាច់​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ ជួយ​ឱ្យ​ខ្ញុំ​បន្ថយ​ចំ​ណាយ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។ សន្តាន​ចិត្ត​របស់​ពូ​ៗយុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ផ្តល់​ជូន​ប្រ​ជា​ជន​មាន​ភាព​ជិត​ស្និទ្ធ​និង​កក់​ក្តៅ​ណាស់​”។

សម្រាប់​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​ អង្ករ​មួយ​បាវ​ ប្រេង​ឆា​មួយ​ដប​ឬ​របស់​របរ​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​ អាច​ជួយ​សម្រាល​ការ​លំ​បាក​បាន​មួយ​ផ្នែក​ណា​។ ប៉ុន្តែ​សំ​ខាន់​ជាង​នេះ​ទៅ​ទៀត​ នោះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដើម្បី​មា​មីង​កាន់​តែ​មាន​ទំនុក​ចិត្ត​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ អ្នក​មីង​ ត្រឹង​ធី​សា​ឡែន នៅ​ភូមិ​ព្រៃ​ជាប់​ B ឃុំ​ឡាយ​ហ្វា​ ឱ្យ​ដឹង​៖ “ពូ​ៗយុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ មិន​ត្រឹម​តែ​អនុ​វត្ត​ល្អ​ភារ​កិច្ច​ការ​ពារ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ចុះ​ទៅ​មូល​ដ្ឋាន​សួរ​សុខ​ទុក្ខ​ ជួយ​មា​មីង​ក្រី​ក្រ​ អ្នក​វ័យ​ចាស់​គ្មាន​ទី​ពឹង​។ មិន​ត្រឹម​តែ​ដូច្នោះ​ ពេល​ជួប​ការ​លំ​បាក​ គ្រោះ​ធម្ម​ជាតិ​ឬ​ត្រូវ​ការ​ចាំ​បាច់​អ្វី​ម្តង​ៗ ពូ​ៗយុទ្ធ​ជន​កង​ទ័ព​ត្រៀម​ជួយ​ជា​និច្ច​។ ផ្តើម​ពី​ភាព​ជិត​ស្និទ្ធ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​នោះ​ ខ្ញុំ​យល់​ឃើញ​ថា​ទឹក​ចិត្ត​របស់​ពូ​ៗយុទ្ធ​ជន​កង​ទ័ព​ផ្សារ​ភ្ជាប់​ដូច​ជា​សមា​ជិក​ក្នុង​គ្រួ​សារ”។

លោក​វរ​សេនីយ៍​ឯក​បម្រុង​ ង្វៀង​ថេផុង​ ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ យក​អំ​ណោយ​ទៅ​ជូន​ដល់​ផ្ទះ​អ្នក​ដែល​ងាយ​រង​គ្រោះ​។

ទន្ទឹម​នឹង​នោះ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ ក៏​បាន​ចាត់​តាំង​ “ល្វែង​ទំនិញ​សូន្យ​ដុង​” រៀប​ចំ​ជូន​អំ​ណោយ​១០០ចំ​ណែក​ រួម​មាន​៖ អង្ក​រនិង​របស់​របរ​ប្រើ​ប្រាស់​ចាំ​បាច់​ អំ​ណោយ​មួយ​ចំ​ណែក​ៗតម្លៃ​ ៤០០.០០០ដុង​ ដល់​គ្រួ​សារ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គោ​លន​យោ​បាយ​ គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ខ្លាំង​និង​សិស្ស​ក្រី​ក្រ​។ ក្រៅ​ពី​នោះ​ អង្គ​ភាព​នៅ​ទាំង​មាន​ល្វែង​ទំនិញ​សម្លៀកបំ​ពាក់​ សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ផ្សេង​ៗជា​ច្រើន​ ដើម្បី​មា​មីង​មក​ជ្រើស​យក​។ អំ​ណោយ​ទាំង​នេះ​ មិន​ត្រឹម​តែ​ឧបត្ថម្ភ​ផ្នែក​ខាង​សម្ភារៈ​ប៉ុណ្ណោះ​ទេ​ ប្រ​ការ​ដែល​បន្សល់​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​ គឺ​មនោ​សញ្ចេតនា​ដ៏​ស្មោះ​ត្រង់​របស់​យុទ្ធ​ជន​កង​ទ័ព​ពាក់​ស័ក្តិខៀវ​។ លោក​វរ​សេ​និយ៍ឯក​បម្រុង​ ផាម​ង្វៀង​ថេផុង​ ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ “គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ នឹង​បន្ត​ចង្អុល​ការ​ដល់​គ្រប់​អង្គ​ភាព​ ពង្រីក​នូវ​ទម្រង់​ដែល​មាន​ប្រ​សិទ្ធ​ភាព​ បង្កើត​របៀប​ធ្វើ​សម​ស្រប​នឹង​លក្ខ​ណៈនៃ​តំ​បន់​នីមួយៗ​ មុខ​សញ្ញា​នីមួយៗ​ ដើម្បី​ពង្រីក​វិសាល​ភាព​។ ពិ​សេស​គឺ​ទម្រង់​ “ល្វែង​ទំនិញ​សូន្យ​ដុង​សម្រាប់​អ្នក​ក្រ​”មាន​អត្ថ​ន័យ​ជាក់​ស្តែង​ ចែក​រំលែក​ការ​លំ​បាក​បាន​ផ្នែក​ណា​សម្រាប់​មា​មីង​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។ ការ​រីក​សាយ​ភាយ​នៃ​ទម្រង់​ “ល្វែង​ទំនិញ​សូន្យ​ដុង​សម្រាប់​អ្នក​ក្រ​”ដែល​បាន​គណៈ​ឃោស​នា​អប់​រំ​និង​ប្រ​ជា​ចលនា​មជ្ឈិម​ (បច្ចុប្បន្ន​ជា​គណៈ​ឃោស​នា​អប់​រំ​មជ្ឈិម​) ទទួល​ស្គាល់​និង​ជូន​ប័ណ្ណ​សរសើរ​ជា​ទម្រង់​ឆ្នើម​នៅ​តំ​បន់​ភាគ​ខាង​ត្បូង​ឆ្នាំ​២០២៥។ សកម្ម​ភាព​និង​ទម្រង់​ទាំង​នេះ​បាន​រួម​ចំ​ណែក​ពង្រឹង​ចំ​ណង​សាមគ្គី​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​ កសាង​ជំ​ហរ​យុទ្ធ​សាស្ត្រ​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​កាន់​តែ​រឹង​មាំ​”។

នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ជីវ​ភាព​ប្រ​ជា​ជន​នៅ​ជួប​ការ​លំ​បាក​ច្រើន​ សកម្ម​ភាព​ពោរ​ពេញ​ដោយ​អត្ថ​ន័យ​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​ជីវ​ភាព​កាន់​តែ​សុខ​ដុម​រម​នា​។ អំ​ណោយ​មួយ​ចំ​ណែក​ៗមិន​ត្រឹម​តែ​មាន​តម្លៃ​ផ្នែក​ខាង​សម្ភារៈ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ស្ពាន​តភ្ជាប់​បេះ​ដូង​ ដើម្បី​មនោ​សញ្ចេតនា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​៕

យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ