04/09/2026 - 19:04

ថែ​រក្សា​វប្ប​ធម៌​ខ្មែរ​ផ្តើម​ពី​តម្លៃ​ប្រ​ពៃ​ណី​ 

មិន​ត្រឹម​តែ​ជា​កន្លែង​ប្រ​ជុំ​ជីវ​ភាព​ជំនឿ​សាសនា​ប៉ុណ្ណោះ​ទេ​ វត្ត​អា​រាម​ខ្មែរ​ជា​ច្រើន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ នៅ​ទាំង​ជា​ទី​តាំង​រក្សា​ទុក​ ផ្ទេរ​បន្ត​ និង​សាយ​ភាយ​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ផ្តើម​ពី​សម្លេង​ប្រ​គំ​ភ្លេង​ពិ​ណ​ពាទ្យ​ របាំ​ប្រ​ជា​ប្រិយ​ រហូត​ដល់​ពណ៌​សម្បុរ​ដ៏​ស្រស់​បំព្រង​នៃ​សម្លៀកបំ​ពាក់​ប្រ​ពៃ​ណី​ អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​កំ​ពុង​បាន​ថែ​រក្សា​ដោយ​វិធី​ធ្វើ​យ៉ាង​ជិត​ដិត​ រស់​រវើក​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ជីវ​ភាព​សហ​គម​ន៍ និង​បទ​ពិសោធន៍​ទេស​ចរណ៍​។

* ថែ​រក្សា​សម្លេង​ភ្លេង​ និង​របាំ​នៅ​ក្នុង​វត្ត​

នៅ​ក្នុង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ វត្ត​អា​រាម​មិន​ត្រឹម​តែ​ជា​កន្លែង​ប្រ​ជុំ​ជីវ​ភាព​ជំនឿ​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជា​មជ្ឈ​មណ្ឌល​ប្រ​ជុំ​ជីវ​ភាព​វប្ប​ធម៌​នៃ​ភូមិ​ស្រុក​ទៀត​ផង​។ នេះ​ក៏​ជា​កន្លែង​ដែល​មាន​តម្លៃ​ប្រ​ពៃ​ណី​ជា​ច្រើន​បាន​ថែ​រក្សា​ និង​ផ្ទេរ​បន្ត​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ​។ នៅ​វត្ត​សោ​ភណ​រង្សី​បឹង​ក្រ​ចាប់​ថ្មី​ ឃុំ​តឹង​ថា​ញ់ ទី​ក្រុង​កឹង​ធើ​ ក្រុម​ភ្លេង​ពិ​ណ​ពាទ្យ​ និង​របាំ​ប្រ​ពៃ​ណី​បាន​រក្សា​ខ្ជាប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ សមា​ជិក​ភាគ​ច្រើន​ជា​យុវ​ជន​យុវ​តី​ខ្មែរ​ និង​អ្នក​ដែល​មាន​ចិត្ត​ស្រ​ឡាញ់​វប្ប​ធម៌​ សិល្បៈ​ជន​ជាតិ​។ ក្រោយ​ម៉ោង​រៀន​ ឬ​ក៏​ម៉ោង​ធ្វើ​ការ​ ប្អូន​ៗមក​វត្ត​ដើម្បី​ហ្វឹក​ហាត់​ រៀន​រាល់​ចង្វាក់​ភ្លេង​ និង​រាល់​កាយ​វិការ​រាំ​វង់​ របាំ​...។ ពេល​វេលា​ហ្វឹក​ហាត់​មិន​ត្រឹម​តែ​បង្ក​បាន​ជា​កន្លែង​កម្សាន្ត​ដ៏​មាន​ប្រ​យោជន៍​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជួយ​ឱ្យ​ប្អូន​ៗយល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​វប្ប​ធម៌​នៃ​ជន​ជាតិ​ខ្លួន​ទៀត​ផង​។ ផ្តើម​ពី​នោះ​ បណ្តា​តម្លៃ​ប្រ​ពៃ​ណី​ដែល​ធ្លាប់​តែ​មាន​មុខ​ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​ទាន​ ក៏​បន្ត​មាន​វត្ត​មាន​នៅ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។ បណ្តា​ក្រុម​ភ្លេង​ ក្រុម​របាំ​ក៏​បាន​ក្លាយ​ជា​កង​ជួ​រស​ម្តែង​បម្រើ​ពិ​ធី​បុណ្យ​ទាន​ និង​ព្រឹត្តិ​ការណ៍​វប្ប​ធម៌​ផ្សេង​ៗនៅ​ភូមិ​ភាគ​ផង​ដែរ​។

ថ្នាក់​បង្រៀន​ភ្លេង​ពិ​ណ​ពាទ្យ​ជូន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​នៅ​នឹង​វត្ត​។

ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ធឿន ព្រះ​ចៅ​អធិការ​វត្ត​សោ​ភណ​រង្សី​ បឹង​ក្រ​ចាប់​ថ្មី​ មាន​ថេរ​ដីកា​៖ “ការ​បង្កើត​ និង​រក្សា​ក្រុម​ភ្លេង​ពិ​ណ​ពាទ្យ​ របាំ​ប្រ​ពៃ​ណី​នៅ​ក្នុង​វត្ត​ គឺ​ពិត​ជា​មាន​ភាព​ចាំ​បាច់​ណាស់​។ សកម្ម​ភាព​នេះ​ទាំង​បម្រើ​ពិ​ធី​បុណ្យ​ទាន​នៅ​ក្នុង​វត្ត​ និង​ភូមិ​ស្រុក​ផង​ ទាំង​ជួយ​ឱ្យ​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​យល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​តម្លៃ​វប្ប​ធម៌​នៃ​ជន​ជាតិ​ខ្លួន​ផង​។ នៅ​ពេល​យុវ​ជន​ជំ​នាន់​ក្រោយ​មាន​ចិត្ត​ស្រ​ឡាញ់​ និង​ស្ម័គ្រ​ចិត្ត​ចូល​រួម​ នោះ​តម្លៃ​វប្ប​ធម៌​នឹង​បាន​រក្សា​និង​ផ្ទេរ​បន្ត​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​ផង​ដែរ​”។

ចំ​ពោះ​ប្អូន​ៗតូច​ៗ រាល់​ពេល​រៀន​ភ្លេង​ រៀន​រាំ​ នៅ​ទាំង​ជា​ដំ​ណើរ​ស្វែង​យល់​ពី​អត្ត​សញ្ញា​ណ​វប្ប​ធម៌​នៃ​ជន​ជាតិ​ខ្លួន​ទៀត​ផង​។ ប្អូន​ស្រី​ ថា​ច់ធី​ង៉ា បាន​ចែក​រំលែក​៖ “តាំង​ពី​តូច​ ខ្ញុំ​បាន​ស្រ​ឡាញ់​របាំ​ខ្មែរ​រួច​ទៅ​ហើយ​។ នៅ​ពេល​ដឹង​ថា​វត្ត​បង្កើត​ក្រុម​របាំ​ ខ្ញុំ​ក៏​បាន​ចុះ​ឈ្មោះ​ចូល​រួម​ និង​ផ្សារ​ភ្ជាប់​រហូត​ដល់​សព្វ​ថ្ងៃ​បាន​ ៦ ឆ្នាំ​ហើយ​។ កាន់​តែ​ហាត់​ ខ្ញុំ​កាន់​តែ​ស្រ​ឡាញ់​ និង​យល់​ដឹង​បន្ថែម​អំ​ពី​វប្ប​ធម៌​ ហើយ​រាល់​ពេល​សម្តែង​ ខ្ញុំ​មាន​អា​រម្មណ៍​ថា​មាន​មោទ​នភាព​យ៉ាង​ខ្លាំង​អំ​ពី​វប្ប​ធម៌​នៃ​ជន​ជាតិ​ខ្លួន​”។ ផ្តើម​ពី​សម្លេង​ភ្លេង​រហូត​ដល់​កាយ​វិការ​រាំ​ វត្ត​អា​រាម​បាន​ក្លាយ​ជា​កន្លែង​បណ្តុះ​ក្តី​ស្រ​ឡាញ់​វប្ប​ធម៌​ជន​ជាតិ​នៅ​ក្នុង​ចិត្ត​យុវ​ជន​ជំ​នាន់​ក្រោយ​ រួម​ចំ​ណែក​ឱ្យ​តម្លៃ​ប្រ​ពៃ​ណី​បន្ត​បាន​ជា​លំ​ដាប់​។

* នាំ​យក​សម្លៀកបំ​ពាក់​ខ្មែរ​មក​កាន់​ភ្ញៀវ​ទេស​ចរ​

ជា​មួយ​ភ្លេង​ពិ​ណ​ពាទ្យ​ និង​របាំ​ប្រ​ពៃ​ណី​ សម្លៀកបំ​ពាក់​របស់​ជន​រួម​ជាតិ​ខ្មែរ​ ក៏​កំ​ពុង​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ និង​ផ្សព្វ​ផ្សាយ​ដែរ​។ នៅ​វត្ត​បទុម​វង្សា​សំ​រោង​ សង្កាត់​សុក​ត្រាំង​ ទី​ក្រុង​កឹង​ធើ​ បណ្តា​សម្លៀកបំ​ពាក់​ខ្មែរ​ជា​មួយ​នឹង​ពណ៌​សម្បុរ​ និង​ទ្រង់​ទ្រាយ​ដ៏​សម្បូរ​បែប​ បាន​ដាក់​តាំង​ ឱ្យ​ភ្ញៀវ​ទេស​ចរ​ជួល​ដើម្បី​ឆ្លង​កាត់​ពិសោធន៍​ និង​ថត​រូប​អនុ​ស្សាវ​រី​យ៍។ រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​ ការ​ពាក់​លើ​ខ្លួន​នូវ​សម្លៀកបំ​ពាក់​ប្រ​ពៃ​ណី​ បាន​នាំ​មក​ជូន​ភ្ញៀវ​ទេស​ចរ​នូវ​បទ​ពិសោធន៍​ដ៏​គួរ​ឱ្យ​ជក់​ចិត្ត​ ទន្ទឹម​នឹង​នោះ​ រួម​ចំ​ណែក​នាំ​យក​វប្ប​ធម៌​ខ្មែរ​កាន់​តែ​ខិត​ជិត​នឹង​សហ​គម​ន៍។

ផ្តើម​ពី​ក្តី​ស្រ​ឡាញ់​ចំ​ពោះ​សម្លៀកបំ​ពាក់​ប្រ​ពៃ​ណី​នៃ​ជន​ជាតិ​ បង​ស្រី​ ឡឹម​ធី​ហូវ​ បាន​វិនិយោគ​សម្លៀកបំ​ពាក់​ខ្មែរ​ជា​ច្រើន​ប្រ​ភេទ​សម្រាប់​បុរស​ និង​នា​រី​ តាំង​ពី​សម្លៀកបំ​ពាក់​អាពាហ៍​ពិពាហ៍​ ពិ​ធី​បុណ្យ​ទាន​ រហូត​ដល់​សម្លៀកបំ​ពាក់​ទៅ​វត្ត​ និង​ការ​ប្រ​ជុំ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។ បង​ស្រី​ ហូវ​ ចែក​រំលែក​៖ "សម្លៀកបំ​ពាក់​នីមួយៗ​ មិន​ត្រឹម​តែ​ស្អាត​លើ​ពណ៌​សម្បុរ​ និង​ក្បាច់​រចនា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្ទុក​នូវ​លក្ខ​ណៈវប្ប​ធម៌​ ទំនៀម​ទម្លាប់​របស់​ជន​ជាតិ​ទៀត​ផង​។ ខ្ញុំ​មាន​បំ​ណង​ឱ្យ​ភ្ញៀវ​ទេស​ចរ​មាន​ឱ​កាស​បាន​ស្លៀក​ពាក់​សាក​ល្បង​ ថត​រូប​ និង​យល់​ដឹង​បន្ថែម​អំ​ពី​វប្ប​ធម៌​ខ្មែរ​។ រាល់​ពេល​មាន​ភ្ញៀវ​ទេស​ចរ​មក​ជួល​សម្លៀកបំ​ពាក់​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ព្រោះ​រូប​ភាព​វប្ប​ធម៌​នៃ​ជន​ជាតិ​ខ្លួន​បាន​ឧទ្ទេស​នាម​ទៅ​កាន់​អ្នក​ជា​ច្រើន​ឯ​ទៀត​"។

ភ្ញៀវ​ទេស​ចរ​ពាក់​សម្លៀកបំ​ពាក់​ខ្មែរ​ថត​រូប​អនុ​ស្សាវ​រី​យ៍នៅ​វត្ត​បទុម​វង្សា​សំ​រោង​។

មិន​ត្រឹម​តែ​ជួល​សម្លៀកបំ​ពាក់​ដើម្បី​ថត​រូប​ប៉ុណ្ណោះ​ទេ​ ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​នៅ​ទាំង​ចំ​ណាយ​ពេល​ស្វែង​យល់​ពី​អត្ថ​ន័យ​នៃ​ម៉ូត​សម្លៀកបំ​ពាក់​នីមួយៗ​ របៀប​បញ្ចូល​ពណ៌​ និង​បណ្តា​គ្រឿង​លម្អ​អម​ជា​មួយ​។ ភ្ញៀវ​ទេស​ចរ​ ផាម​ធី​ធ្វី​ មក​ពី​ទី​ក្រុង​ហូជី​មិញ​ បាន​ចែក​រំលែក​៖ "មក​ដល់​វត្ត​សំ​រោង​ បាន​ពាក់​លើ​ខ្លួន​នូវ​សម្លៀកបំ​ពាក់​ប្រ​ពៃ​ណី​ខ្មែរ​ និង​ថត​រូប​ ខ្ញុំ​មាន​អា​រម្មណ៍​ថា​គួរ​ឱ្យ​រំភើប​ណាស់​។ តាម​រយៈ​បទ​ពិសោធន៍​នេះ​ ខ្ញុំ​យល់​បន្ថែម​អំ​ពី​ប្រ​ភេ​ទស​ម្លៀកបំ​ពាក់​ ក៏​ដូច​ជា​លក្ខ​ណៈវប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​”។

ផ្ដើម​ពី​សម្លេង​ភ្លេង​ពិ​ណ​ពាទ្យ​ប្រ​គំ​លាន់​ឮ​នៅ​ទី​លាន​វត្ត​ និង​របាំ​បាន​យុវ​ជន​ជំ​នាន់​ក្រោយ​ចូល​រួម​ហ្វឹក​ហាត់​ដោយ​ក្តី​ស្រ​ឡាញ់​ រហូត​ដល់​ពណ៌​សម្បុរ​សម្លៀកបំ​ពាក់​ប្រ​ពៃ​ណី​ក៏​បាន​ឧទ្ទេស​នាម​ជូន​ភ្ញៀវ​ទេស​ចរ​ រាល់​សកម្ម​ភាព​សុទ្ធ​តែ​រួម​ចំ​ណែក​ធ្វើ​ឱ្យ​វប្ប​ធម៌​ខ្មែរ​មាន​វត្ត​មាន​យ៉ាង​រស់​រវើក​ក្នុង​ជីវ​ភាព​នា​ពេល​បច្ចុប្បន្ន​។ នៅ​ពេល​ដែល​យុវ​ជន​ម្ចាស់​ការ​រៀន​សូ​ត្រ​ និង​អនុ​វត្ត​ផ្ទាល់​ ប្រ​ជា​ជន​ប្តេជ្ញា​ចិត្ត​ថែ​រក្សា​ រី​ឯ​ភ្ញៀវ​ទេស​ចរ​ក៏​ក្លៀវ​ក្លា​ទទួល​បទ​ពិសោធន៍​ នោះ​តម្លៃ​ប្រ​ពៃ​ណី​មិន​ត្រឹម​តែ​បាន​អភិ​រក្ស​ប៉ុណ្ណោះ​ទេ​ ហើយ​ថែម​ទាំង​បាន​បន្ថែម​ថាម​ពល​ថ្មី​ទៀត​ផង​។ នោះ​ក៏​ជា​វិធី​សាស្ត្រ​ដើម្បី​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​ បាន​តភ្ជាប់​ជា​លំ​ដាប់​តាំង​ពី​វត្ត​អា​រាម​ដល់​ភូមិ​ស្រុក​ ពី​ជំ​នាន់​នេះ​រហូត​ដល់​អនាគត​ និង​រាល​ដាល​កាន់​តែ​ទូ​លំ​ទូ​លាយ​នៅ​ក្នុង​សហ​គម​ន៍៕

យ្វី​អាញ​-មេ​ងលី​

ចែករំលែកអត្ថបទ