ដោយមិនជ្រើសយកការឃ្លាតចាកភូមិស្រុកស្វែងរកការងារដូចពលករវ័យក្មេងឯទៀតនោះទេ បងគឹមយ៉ត់ នៅភូមិ បាតី ឃុំតឹបស៊ើង ខេត្តវិញឡុង បានមោះមុតផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម កសាងទម្រង់ចិញ្ចឹមគោបន្តពូជ ចិញ្ចឹមជ្រូកមេ គួបផ្សំនឹងដាំត្រសក់តាមទិសដៅអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេស។ ទម្រង់បាននាំមកប្រាក់ចំណូលលំនឹង រួមចំណែកលើកស្ទួយជីវភាពគ្រួសារ និងក្លាយជាចំណុចលេចធ្លោក្នុងការចលនាអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ។
កើតឆ្នាំ១៩៨៨ ក្នុងគ្រួសារប្រកបរបរកសិកម្ម បងគឹមយ៉ត់ ផ្សារភ្ជាប់ជាមួយការងារស្រែចំការតាំងពីក្មេង។ ក្រោយពីរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០១៣ ប្តីប្រពន្ធបងបានគ្រួសារទាំងសងខាងចែកឱ្យដី៧កុង ដើម្បីបង្កើតមុខរបរ។ ផ្តើមពីផ្ទៃដីទាំងនោះ បងប្តេជ្ញាចិត្តអភិវឌ្ឍសេដ្ឋកិច្ច ដោយទម្រង់ផលិតកសិកម្មចម្រុះ។ រយៈពេលដំបូង គ្រួសារបងសំខាន់ផលិតស្រូវ។ ថ្វីត្បិតដូច្នោះក្តី ដោយឃើញប្រសិទ្ធភាពសេដ្ឋកិច្ចមិនសូវបានខ្ពស់ ដោយសារតម្លៃមិនទៀងទាត់ និងចំណាយលើការផលិតកាន់តែកើនឡើង បងតែងខ្វល់ខ្វាយស្វែងរកទិសដៅថ្មី។ ក្នុងពេលនោះពលករវ័យក្មេងដទៃទៀតជ្រើសយកធ្វើការនៅតាមតំបន់ឧស្សាហកម្ម បងសម្រេចចិត្តនៅភូមិស្រុក បានមោះមុតផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម ដោយបំណងចង់បង្កើតប្រភពចំណូលលំនឹង និងយូរអង្វែង។

បងគឹមយ៉ត់ (ខាងស្តាំ) រួមជាមួយលេខាសាខាបក្សភូមិបាតី។
ក្រោយពីបានបញ្ចូលជាសមាជិកបក្សកុម្មុយនីស្តវៀតណាម បងកាន់តែមានស្មារតីភ្ញាក់រលឹកទទួលខុសត្រូវធ្វើជាគំរូ ក្នុងនាមជាបក្ខជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងរួមចំណែកកសាងភូមិស្រុក។ បងសកម្មចូលរួមវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្ត្រ - បច្ចេកទេស ដែលផ្នែកកសិកម្មចាត់តាំង ព្រមទាំងម្ចាស់ការស្វែងយល់ចំណេះដឹងតាមរយៈសៀវភៅ កាសែត អ៊ីនធឺណិត និងរៀនសូត្របទពិសោធន៍ពីទម្រង់ផលិតដែលមានប្រសិទ្ធភាព ដើម្បីអនុវត្តក្នុងភាពជាក់ស្តែង។


ផ្តើមពីគោញី២ក្បាលដំបូង បងគឹមយ៉ត់បានពង្រីកហ្វូងគោឡើងដល់១៥ក្បាល អាស្រ័យអនុវត្តត្រូវតាមបច្ចេកទេសចិញ្ចឹមសត្វ។
ផ្តើមអាជីពត្រឹមតែគោញី២ក្បាល បងមានការមោះមុតវិនិយោគសង់ក្រោលរឹងមាំ អនុវត្តការចាក់ថ្នាំបង្ការបានគ្រប់គ្រាន់ និងថែហ្វូងគោត្រូវតាមបែបបទបច្ចេកទេស។ ដើម្បីកាត់បន្ថយចំណាយលើការចិញ្ចឹម បងបានប្រើប្រាស់ចំបើងក្រោយពីរដូវប្រមូលផលស្រូវម្តងៗ ទុកបម្រុងធ្វើជាចំណី ព្រមទាំងទុកដីប្រហែល២កុងសម្រាប់ដាំស្មៅ សំដៅម្ចាស់ការប្រភពចំណីពេញមួយឆ្នាំ។ អាស្រ័យអនុវត្តត្រូវតាមបច្ចេកទេស និងថែទាំល្អិតល្អន់ ហ្វូងគោបានធំធាត់ រីកចម្រើនល្អ។ ផ្តើមពីគោ២ក្បាលដំបូង មកទល់ពេលនេះ គ្រួសារបងបានពង្រីកហ្វូងគោឡើងដល់១៥ក្បាល។ មធ្យមភាគក្នុងមួយឆ្នាំ បងលក់គោសាច់បានពី៣ទៅ៤ក្បាល រកបានប្រាក់ចំណូលលំនឹង ព្រមទាំងរក្សាទុកគោញីដើម្បីពង្រីកហ្វូងគោជាបន្ត។ ក្រៅពីចិញ្ចឹមគោ បងថែមទាំងពង្រីកទម្រង់ចិញ្ចឹមជ្រូកមេចំនួន ៣ក្បាល។ ក្នុងមួយឆ្នាំ ហ្វូងជ្រូកកើតកូនបាន២លើក ផ្តល់ប្រាក់ចំណូលពី១០ដល់១២លានដុង/លើក។ ក្រោយពីទូទាត់រួចស្រេច ទម្រង់ចិញ្ចឹមគោគួបផ្សំនឹងចិញ្ចឹមជ្រូក គ្រួសារបងរកបានប្រាក់ចំណូលជាង៦០លានដុង/ឆ្នាំ រួមចំណែកលើកស្ទួយជីវភាព និងបង្កើតមូលដ្ឋានគ្រឹះដើម្បីបន្តបើកពង្រីកផលិត។

ទម្រង់ចិញ្ចឹមជ្រូកមេនាំមកប្រភពចំណូលលំនឹងសម្រាប់គ្រួសារបងគឹមយ៉ត់។
មិនបង្អង់ត្រឹមណោះ បងបន្តផ្លាស់ប្តូរដី២កុង មកដាំត្រសក់ផងដែរ។ ដំណាក់កាលដាំដុះ បងប្រើកម្រាលប្លាស្ទិកកសិកម្មដើម្បីកាត់បន្ថយការដុះស្មៅ រក្សាសំណើមដី កាត់បន្ថយសត្វល្អិតជំងឺ និងប្រិតសំចៃកម្លាំងពលកម្ម។ អាស្រ័យអនុវត្តនូវវិធានការបច្ចេកទេសសមស្រប ត្រសក់លូតលាស់ល្អ ទិន្នផលលំនឹង។ ក្រោយពីទូទាត់រួច ទម្រង់ដាំត្រសក់រកបានប្រាក់ចំណេញជាង៦០លានដុង/ឆ្នាំ។ បើតាមបងគឹមយ៉ត់ ការគួបផ្សំចិញ្ចឹមសត្វ ជាមួយនឹងដាំដុះ ជួយប្រើអស់ពីលទ្ធភាពមានប្រសិទ្ធភាពពីប្រភពកម្លាំងដែលមានស្រាប់។ ចំបើងក្រោយការប្រមូលផល បានប្រើប្រាស់ធ្វើជាចំណីគោ រីឯលាមកគោធ្វើជាជីសម្រាប់ដាក់ដំណាំ រួមចំណែកកាត់បន្ថយចំណាយការផលិត កែលម្អដី និងឆ្ពោះទៅទម្រង់កសិកម្មចីរភាព។

បងគឹមយ៉ត់ថែចំការត្រសក់អនុវត្តកម្រាលផ្លាស្ទិកជួយបង្កើនទិន្នផលនិងកាត់បន្ថយសត្វល្អិតនិងជំងឺ។
មិនត្រឹមតែអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ បងគឹមយ៉ត់ ថែមទាំងជាសមាជិកគណៈប្រតិបត្តិការសាខាបក្សភូមិបាតី តែងជាគំរូរាល់ចលនារបស់ភូមិភាគទៀតផង។ បងត្រៀមលក្ខណៈចែករំលែកបទពិសោធន៍ ណែនាំបច្ចេកទេសចិញ្ចឹមសត្វ ដាំដុះជូនមាមីង ពិសេសគឺគ្រួសារដែលមានជីវភាពលំបាក រួមចំណែកជួយគ្រួសារជាច្រើនមានការមោះមុតផ្លាស់ប្តូរទម្រង់ផលិត ជាជំហានលើកកម្ពស់ប្រាក់ចំណូល។
បងគឹមអឿន លេខាសាខាបក្សភូមិបាតី ឱ្យដឹង៖ "សមមិត្តគឹមយ៉ត់ ជាបក្ខជនវ័យក្មេងដែលស្វាហាប់ តែងឈានមុខក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ បងមោះមុតអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសក្នុងការចិញ្ចឹមសត្វ ដាំដុះ កសាងទម្រង់នាំមកប្រសិទ្ធភាពខ្ពស់។ មិនត្រឹមតែធ្វើមានសម្រាប់គ្រួសារប៉ុណ្ណោះទេ បងថែមទាំងសកម្មចែករំលែកបទពិសោធន៍ ជួយមាមីងអភិវឌ្ឍផលិតទៀតផង។ ជាមួយការចូលរួមយ៉ាងសកម្ម បងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ស្ងើចសរសើរជូនរង្វាន់ច្រើនលើក"។
ផ្តើមពីដី៧កុង ដែលគ្រួសារចែកឱ្យពេលបង្កើតមុខរបរបងគឹមយ៉ត់ ជាជំហានកសាងបានជោគជ័យទម្រង់ផលិតកសិកម្មចម្រុះ នាំមកជីវភាពលំនឹងសម្រាប់គ្រួសារ។ រឿងរ៉ាវរបស់បក្ខជនវ័យក្មេងរូបនេះ មិនត្រឹមតែជាភស្តុតាងពីស្មារតីហ៊ានគិត ហ៊ានធ្វើ មោះមុតអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសក្នុងការផលិតប៉ុណ្ណោះទេ ថែមទាំងរីកសាយភាយកម្លាំងចលករផ្តើមអាជីព ធ្វើមានពិតប្រាកដលើដីភូមិកំណើត រួមចំណែកកសាងខឿនកសិកម្មអភិវឌ្ឍតាមទិសដៅមានប្រសិទ្ធភាពនិងចីរភាពទៀតផង៕
ទីទុយ - លីសៀ