ទីក្រុងកឹងធើ បានកំណត់ទិសដៅអភិវឌ្ឍន៍ដោយផ្អែកលើមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងការផ្លាស់ប្តូរឌីជីថល ដោយចាត់ទុកនេះជាកម្លាំងចលករដើម្បីលើកកម្ពស់ទិន្នផលពលកម្មនិងគុណភាពបម្រើប្រជាជន អាជីវកម្ម។ ទីក្រុងបាននិងកំពុងខិតខំប្រឹងប្រែងបើកចំហនិងតភ្ជាប់យ៉ាងខ្លាំងក្លាប្រភពធនធាននានា នាំយកការផ្លាស់ថ្មីច្នៃប្រតិដ្ឋ ផ្លាស់ប្តូរឌីជីថលសម្រាប់ដោះស្រាយផ្ទាល់នូវបញ្ហាធំៗ ព្រមទាំងបង្កើតជាគំនាស់ដ៏រឹងមាំ ដើម្បីជំរុញកឹងធើក្លាយជាប៉ូលកំណើនមួយរបស់ទូទាំងប្រទេស។

អាជីវកម្មមកពីទីក្រុងកឹងធើ ចូលរួមតភ្ជាប់ផ្គត់ផ្គង់និងតម្រូវការបច្ចេកវិទ្យានៅព្រឹត្តិការណ៍មួយដែលចាត់តាំងឡើងដោយទីក្រុងកឹងធើ។
រយៈពេលកន្លង សកម្មភាពផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងការផ្តើមអាជីពច្នៃប្រតិដ្ឋរបស់ទីក្រុង ជាជំហានៗបង្វែរពីដំណាក់កាលដឹកនាំទៅកាន់ដំណាក់កាលអភិវឌ្ឍន៍។ ជាមួយនឹងទិសដៅក្លាយជាមជ្ឈមណ្ឌលផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងអភិវឌ្ឍប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់នៃតំបន់វាលរាបទន្លេគឺវឡុង ទីក្រុងកឹងធើបាននិងកំពុងធ្វើឱ្យជាក់ស្តែងនូវរាល់សេចក្តីសម្រេចចិត្តរបស់មជ្ឈិម តាមរយៈកម្មវិធី គម្រោងនិងផែនការសកម្មភាពជាក់ស្តែង។ តួយ៉ាងដូចជាការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ អំពីការលោតផ្លោះអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងការផ្លាស់ប្តូរឌីជីថលថ្នាក់ជាតិ នៅទីក្រុងកឹងធើ រយៈពេលកន្លង តែងដាក់ចេញនូវទិសដៅផ្សារភ្ជាប់នឹងស្ថិរភាពដំណើរការក្រោយពីរួមបញ្ចូល បង្កើតជាកម្លាំងចលករអភិវឌ្ឍថ្មី ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងការផ្លាស់ប្តូរឌីជីថល។ ក្នុងនោះ ចំណុចសំខាន់គឺបង្កើតផលិតផល ទម្រង់មូលដ្ឋានគ្រឹះនៃការដោះស្រាយបញ្ហាធំៗ ដែលមានឥទ្ធិពលផ្ទាល់ទៅលើកំណើនទិន្នផលពលកម្ម ប្រសិទ្ធភាពគ្រប់គ្រង គុណភាពបម្រើប្រជាជននិងអាជីវកម្ម។
លោកង៉ោអាញតឹន នាយកមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទីក្រុងកឹងធើ ឱ្យដឹង៖ ទម្រង់មជ្ឈមណ្ឌលផ្លាស់ថ្មីច្នៃប្រតិដ្ឋទីក្រុងកឹងធើ កំពុងបង្កើតជារូបរាងនិងអភិវឌ្ឍដោយផ្អែកលើសសរស្តម្ភចំនួន៤ រួមមាន៖ ទម្រង់តាមសសរស្តម្ភសម្របសម្រួល ទម្រង់តាមសសរស្តម្ភសហការរដ្ឋនិងឯកជន ទម្រង់តាមសសរស្តម្ភ Deep-Tech និងទម្រង់តាមសសរស្តម្ភពាណិជ្ជកម្ម។ ក្នុងនោះ តំបន់សំយោគផ្តើមអាជីពនិងផ្លាស់ថ្មីច្នៃប្រតិដ្ឋ (CASIC Complex Hub)មាន១២តំបន់សាខាមុខងារនិង១០labs ដែលបានរៀបចំប្រមូលផ្តុំជា៣បណ្តុំ រួមមានបណ្តុំ R&D ចំណុះសាកលវិទ្យាល័យ រួមជាមួយមជ្ឈមណ្ឌលស្រាវជ្រាវអនុវត្តវិទ្យាសាស្ត្រឯកទេស បណ្តុំផ្លាស់ថ្មីច្នៃប្រតិដ្ឋសម្រាប់អាជីវកម្ម វិទ្យាស្ថាននិងសាកលវិទ្យាល័យ លំហតភ្ជាប់សហគមន៍ ពិព័រណ៍និងសេវាកម្មឧបត្ថម្ភ startup ទីតាំងធ្វើការរួម។
ដើម្បីបើកផ្លូវសម្រាប់ដំណើរការទម្រង់មជ្ឈមណ្ឌលផ្លាស់ថ្មីច្នៃប្រតិដ្ឋទីក្រុងកឹងធើ ថ្មីៗនេះ ទីក្រុងបានបង្ហាញមុខក្រុមប្រឹក្សាផ្តល់ពិគ្រោះប្រព័ន្ធអេកូឡូស៊ីផ្លាស់ថ្មីច្នៃប្រតិដ្ឋ ផ្តើមអាជីពច្នៃប្រតិដ្ឋទីក្រុងកឹងធើ។ ក្រុមប្រឹក្សាមានតួនាទីផ្តល់ពិគ្រោះ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុង អំពីការអភិវឌ្ឍមជ្ឈមណ្ឌលផ្លាស់ថ្មីច្នៃប្រតិដ្ឋ តភ្ជាប់ប្រភពកម្លាំងនានា ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីផ្លាស់ថ្មីច្នៃប្រតិដ្ឋ ផ្តើមអាជីពច្នៃប្រតិដ្ឋរបស់ទីក្រុង។ តាមរយៈនោះ លើកកម្ពស់ទិន្នផលគុណភាព សមត្ថភាពប្រកួតប្រជែងរបស់អាជីវកម្ម អភិវឌ្ឍផលិតផលសំខាន់ៗរបស់ទីក្រុង រួមចំណែកលើកកម្ពស់សមាមាត្រនៃកត្តាទិន្នផលសរុបលើ GRDP។
តាមក្រុមអ្នកជំនាញ ការបង្កើតក្រុមប្រឹក្សាផ្តល់ពិគ្រោះប្រព័ន្ធអេកូឡូស៊ីផ្លាស់ថ្មីច្នៃប្រតិដ្ឋ ផ្តើមអាជីពច្នៃប្រតិដ្ឋទីក្រុងកឹងធើ បង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់ទីក្រុងក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីផ្លាស់ថ្មីច្នៃប្រតិដ្ឋមួយដែលមានលក្ខណៈតភ្ជាប់ សមាហរណកម្មនិងអភិវឌ្ឍចីរភាព។ ពីព្រោះចង់អភិវឌ្ឍសេដ្ឋកិច្ចឱ្យបានលឿន ប្រកបដោយចីរភាព ទីក្រុងកឹងធើត្រូវវិនិយោគលើប្រព័ន្ធអេកូឡូស៊ីផ្លាស់ថ្មីច្នៃប្រតិដ្ឋ កន្លែងគំនិតច្នៃប្រតិដ្ឋបានបណ្តុះ បច្ចេកវិទ្យានានាបានសាកល្បង បណ្តាអាជីវកម្មបានពន្លឿនល្បឿននិងផលិតផលទាំងឡាយអាចធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារក្នុងប្រទេសនិងអន្តរជាតិ។
អ្នកស្រី ម៉ាធីគីមដាវ តំណាងមជ្ឈមណ្ឌលបច្ចេកវិទ្យាបៃតង ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងអភិវឌ្ឍចីរភាព (GTISD) បញ្ជាក់៖"GTISD សន្យានឹងរួមដំណើរជាមួយទីក្រុងកឹងធើ ក្នុងការវិនិយោគនិងអភិវឌ្ឍមជ្ឈមណ្ឌលផ្លាស់ថ្មីច្នៃប្រតិដ្ឋ GTISD កឹងធើតាមទម្រង់មជ្ឈមណ្ឌលផ្លាស់ថ្មីច្នៃប្រតិដ្ឋជំនាន់ថ្មី។ យើងខ្ញុំមិនត្រឹមតែកសាងមជ្ឈមណ្ឌលមួយសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងចង់កសាងមូលដ្ឋានគ្រឹះបើកចំហមួយ កន្លែងគ្រប់អាជីវកម្ម វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យនិង startup ទាំងអស់ សុទ្ធតែបានចូលរួមជាមួយគ្នា ចែករំលែកប្រភពធនធាននិងរួមគ្នាអភិវឌ្ឍ។ ទន្ទឹមនឹងនោះ ការផ្សព្វផ្សាយទម្រង់សហការរវាងរដ្ឋនិងឯកជន កៀរគរប្រភពធនធានក្នុងសង្គម ប្រភពទុនវិនិយោគអន្តរជាតិនិងបណ្តាញក្រុមអ្នកជំនាញសកលលោក ជាជំហានៗ ជំរុញកឹងធើក្លាយជាមជ្ឈមណ្ឌលផ្លាស់ថ្មីច្នៃប្រតិដ្ឋរបស់តំបន់វាលរាបទន្លេគឺវឡុង និងជាទីតាំងរបស់អ្នកវិនិយោគបច្ចេកវិទ្យាខ្ពស់"។
ទីក្រុងកឹងធើ ដាក់ទិសដៅខិតខំដល់ឆ្នាំ២០៣០ស្ថិតក្នុងក្រុមទីក្រុងចំនួន ១.០០០ ដែលមានសន្ទស្សន៍ប្រព័ន្ធអេកូឡូស៊ីផ្តើមអាជីពច្នៃប្រតិដ្ឋខ្ពស់បំផុតលើសកលលោក។ ដើម្បីសម្រេចបានទិសដៅទាំងនេះ តាមប្រសាសន៍លោក ង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទីក្រុងនឹងបន្តការតភ្ជាប់ប្រភពធនធានផ្លាស់ថ្មីច្នៃប្រតិដ្ឋ ជំរុញការស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរឌីជីថលនិងដោះស្រាយបញ្ហាធំៗអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងការផ្លាស់ប្តូរឌីជីថល។ ទីក្រុងជឿជាក់លើការរួមដំណើររបស់សហគមន៍អាជីវកម្ម ក្រុមអ្នកវិទ្យាសាស្ត្រ វិទ្យាស្ថាន សាកលវិទ្យាល័យ នឹងរួមគ្នាកសាងនិងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីផ្លាស់ថ្មីច្នៃប្រតិដ្ឋ ផ្តើមអាជីពច្នៃប្រតិដ្ឋទីក្រុងកឹងធើកម្រិតតំបន់ សំដៅក្លាយជាកម្លាំងចលករអភិវឌ្ឍន៍ ជាស្នូលតភ្ជាប់និងចងសម្ព័ន្ធតំបន់៕
មីថាញ-មុនី