ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/07/2026 - 16:32

ទី​ក្រុង​កឹង​ធើ៖ ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

យោង​តាម​មន្ទីរ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​កឹង​ធើ ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ ២០២៦ ការ​ងារ​ចង្អុល​ការ​និង​ផ្សព្វ​ផ្សាយ​កម្ម​វិធី​គោល​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច បាន​អនុ​វត្ត​ដោយ​ព្រមៗ​គ្នា​យ៉ាង​ប្ដូរ​ផ្ដាច់។ តាម​រយៈ​នោះ ផ្នែក​ហិ​រញ្ញ​វត្ថុ មន្ទីរ​បាន​សហ​ការ​ជា​មួយ​មន្ទីរ​ហិ​រញ្ញ​វត្ថុ និង​អង្គ​ភាព​នា​នា​ដែល​ពាក់​ព័ន្ធ ធ្វើ​ការ​ត្រួត​ពិ​និត្យ បូក​សរុប ផ្សព្វ​ផ្សាយ​ប្រ​ភព​ទុន​ពី​ឆ្នាំ​មុនៗ (២០២២ -  ២០២៥) ដែល​បាន​អនុញ្ញាត​ឱ្យ​អូស​បន្លាយ​រហូត ដល់​ឆ្នាំ ២០២៦ ជា​មួយ​នឹង​ថវិកា​សរុប​ជិត ២០៨,៦ ពាន់​លាន​ដុង។ តាម​ការ​គ្រោង​ទុក​ប្រ​ភព​ទុន​នេះ​នឹង​រំ​សាយ​ថវិកា​សម្រេច ១០០% តាម​ផែន​ការ​នៅ ចុង​ឆ្នាំ ២០២៦​។ល។ អនុ​វត្ត​សមា​ស​ភាគ​ទី​ពីរ​នៃ​កម្ម​វិធី​គោល​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២៦ - ២០៣៥ ដំ​ណាក់​កាល​ទី​១៖ ចាប់​ពី​ឆ្នាំ ២០២៦ ដល់​ឆ្នាំ ២០៣០ ទី​ក្រុង​កឹង​ធើ គ្រោង​នឹង​ប្រើ​ប្រាស់​ទុន​ថវិកា​រដ្ឋ​សរុប​ប្រ​មាណ ២៤៦,៥ ពាន់​លាន​ដុង (ក្នុង​នោះ ថវិកា​មជ្ឈិម​ប្រ​មាណ ១០៦,៨ ពាន់​លាន​ដុង និង​ទុន​បដិ​ភាគ​របស់​ភូមិ​ភាគ​ប្រ​មាណ ជាង ១៣៩,៧ ពាន់​លាន​ដុង)។ ដោយ​ឡែក​ឆ្នាំ ២០២៦ សរុប​ចំ​នួន​ទុន​កៀរ​គរ​បម្រុង​អនុ​វត្ត​ប្រ​មាណ ៧៣,៣ ពាន់​លាន​ដុង​។

ជ្រុង​មួយ​នៃ​ផ្លូវ​គមនាគមន៍​ជន​បទ​ តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ទី​ក្រុង​កឹង​ធើ។

ក្នុង​រយៈ​ពេល ៦ ខែ​ចុង​ឆ្នាំ ២០២៦ ទី​ក្រុង​កឹង​ធើ នឹង​បន្ត​ផ្ដោត​លើ​ការ​ជំ​រុញ ត្រួត​ពិ​និត្យ​ល្បឿន​ដំ​ណើរ​ការ​អនុ​វត្ត​និង​រំ​សាយ​ថវិកា​ប្រ​ភព​ទុន​ដែល​បាន​ពន្យា​ពេល ធា​នា​សម្រេច​តាម​តម្រូវ​ការ​ដែល​បាន​កំ​ណត់ ព្រម​ទាំង​លើក​កម្ពស់​សមត្ថ​ភាព​ជូន​កង​ជួរ​កម្មា​ភិបាល ធ្វើ​ការ​ងារ​ជន​ជាតិ​នៅ​មូល​ដ្ឋាន ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ ភាព​នូវ​យន្ត​ការ​រួម​បញ្ចូល​ប្រ​ភព​ទុន​ថវិកា​នា​នា។ ទី​ក្រុង​កសាង​ផែន​ការ​ត្រួត​ពិ​និត្យ​យ៉ាង​ម៉ឺង​ម៉ាត់ និង​ពង្រីក​អស់​ពី​លទ្ធ​ភាព​នូវ​តួ​នា​ទី​ឃ្លាំ​មើល​របស់​សហ​គមន៍ និង​គណៈ​កម្ម​ការ​ឃ្លាំ​មើល​ភូមិ​ភាគ។

ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​កម្ម​វិធី ទី​ក្រុង​បាន​ស្នើ​ទៅ​ថ្នាក់​មជ្ឈិម​ឱ្យ​ឆាប់​បង្ហើយ​យន្ត​ការ ពិ​និត្យ​បើក​ទូ​លាយ​មុខ​សញ្ញា​ទទួល​ផល ដូច​ជា​៖ (គ្រួ​សារ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ អ្នក​ពិ​ការ...) និង​បំ​ពេញ​បន្ថែម នឹង​លក្ខណៈ​ពិ​សេស​នៃ​តំ​បន់​ជន​ជាតិ​ភាគ​តិច៕

                                         ហា​ត្រេវ-មុនី​

ចែករំលែកអត្ថបទ