05/07/2026 - 17:51

ស្ពាន​តភ្ជាប់​នាំ​កសិ​ផល​ទៅ​បាន​ឆ្ងាយ​ 

ចំ​ពោះ​សំ​ណូម​ពរ​តឹង​តែង​របស់​ទី​ផ្សារ​នី​ហរ័ណ និង​និន្នាការ​ប្រើ​ប្រាស់​ទំនើប ចំ​ណោទ​រក​ច្រក​ចេញ​សម្រាប់​ផលិត​ផល​កសិ​កម្ម និង​ទំនិញ តែង​ជា​ការ​ប្រ​ឈម​មុខ​ដ៏​ធំ​ចំ​ពោះ​បណ្តា​សហ​ករណ៍​លើ​ភូមិ​ឋាន​ទី​ក្រុង។ ជា​មួយ​តួ​នា​ទី​ជា​អង្គ​ការ​តំ​ណាង និង​ជា​ទី​ជឿ​ទុក​ចិត្ត សហ​ព័ន្ធ​សហ​ករណ៍​ទី​ក្រុង​កឹង​ធើ បាន​និង​កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់ រួម​ដំ​ណើរ​ជា​មួ​យស​ហ​ករណ៍​រៀប​ចំ​ឡើង​វិញ​ការ​ផលិត ជំ​រុញ​ពាណិជ្ជ​កម្ម និង​នាំំកសិ​ផល​ទៅ​បាន​ឆ្ងាយ។

បណ្តា​សហ​ករណ៍​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ ចូល​រួម​ផ្សព​ព្វផ្សាយ​ឧទ្ទេស​នាម​ផលិត​ផល​នៅ​អង្គ​ប្រ​ជុំ​ដែល​សហ​ព័ន្ធ​សហ​ករណ៍​ទី​ក្រុង​ចាត់​តាំង។

លោក​ឡេមិញ​ភឿង អនុ​ប្រ​ធាន​សហ​ព័ន្ធ​សហ​ករណ៍​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ដើម្បី​សហ​ករណ៍​ទាំង​ឡាយ​អភិវឌ្ឍ​ស្ថិរ​ភាព​និង​ចីរ​ភាព​ក្នុង​ដំ​ណាក់​កាល​ថ្មី សហ​ព័ន្ធ​សហ​ករណ៍​ទី​ក្រុង​បាន​កំ​ណត់​ច្បា​ស់់នូវ​ភារ​កិច្ច​សំ​ខាន់​និង​ធ្វើ​ល្អ​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់។ អង្គ​ភាព​បាន​និង​កំ​ពុង​សហ​ការ​ជា​មួយ​បណ្តា​មន្ទីរ​គណៈ​ផ្នែក​ទាក់​ទិន​ទី​ក្រុង​ឧទ្ទេស​នាម តភ្ជាប់​បណ្តា​សហ​ករណ៍​ជា​មួយ​អា​ជីវ​កម្ម ប្រ​ព័ន្ធ​ផ្សារ​ទំនើប និង​បណ្តា​វេទិកា​រពាណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និច​មាន​ប្រិយ​ភាព។ ទន្ទឹម​នោះ សកម្ម​ឧបត្ថម្ភ​បណ្តា​សហ​ករណ៍​ចូល​រួម​បណ្តា​កម្ម​វិធី​ផ្សារ​ណាត់ ជំ​រុញ​ពា​ណិជ្ជ​កម្ម​ធំ​នៅ​ក្នុង​និង​ក្រៅ​ទី​ក្រុង។ បណ្តា​សកម្ម​ភាព​នេះ​បាន​ក្លាយ​ជា “ការ​ទាក់​ទាញ” សំ​ខាន់​ ជួយ​ឱ្យ​ផលិត​ផល​កសិ​កម្ម អា​ហារ​ដែល​ច្នៃ​របស់​បណ្តា​សហ​ករណ៍​បាន​កៀក​ជិត​អតិ​ថិ​ជន​ថ្មី ពង្រីក​ទី​ផ្សារ និង​សន្សឹមៗ​អះ​អាង​ប្រិយ​ភាព​លើ​ទី​ផ្សារ”។

មិន​បង្អង់​ត្រឹម​ការ​ត​ភ្ជាប់​ផ្គត់​ផ្គង់​-តម្រូវ​ការ សហ​ព័ន្ធ​សហ​ករណ៍​ទី​ក្រុង​នៅ​ទាំង​សហ​ការ​ជា​មួយ​បណ្តា​ផ្នែក​សមត្ថ​កិច្ច​ចាត់​តាំង​បណ្តា​ថ្នាក់​ហ្វឹក​ហាត់ បណ្តុះ​បណ្តាល​ជំ​នាញ​សំ​ដៅ​លើក​កម្ពស់​លទ្ធ​ភាព​អភិ​បាល​កិច្ច​ឱ្យ​កង​ជួរ​កម្មា​ភិបាល​សហ​ករណ៍។ ការ​ងារ​នេះ​បាន​អនុ​វត្ត​រៀប​រយ​ចាប់​ពី​ផ្នែក​កសាង​ពា​ណិជ្ជ​សញ្ញា ចុះ​ឈ្មោះ​ផ្លាក​សញ្ញា ការ​ស្វែង​រក​ប្រ​ភព​រហូត​ដល់​ការ​អនុ​វត្ត​បណ្តា​ស្តង់​ដារ​តឹង​តែង​ដូច VietGAP, GlobalGAP។ ទន្ទឹម​នោះ សហ​ព័ន្ធ​សហ​ករណ៍​ទី​ក្រុង​នៅ​ទាំង​សហ​ការ​ជា​មួយ​បណ្តា​អង្គ​ភាព​អា​ជីវ​កម្ម ជំ​រុញ​ឧបត្ថម្ភ​សហ​ករណ៍​អនុ​វត្ត​បច្ចេក​វិទ្យា​ផ្សព្វ​ផ្សាយ​ផលិត​ផល​លើ​បណ្តា​ញឌីជី​ថល​និង​បណ្តា​ញសង្គម សំ​ដៅ​ជួយ​បណ្តា​សហ​ករណ៍​ក្តាប់​និន្នា​ការ​ធ្វើ​អា​ជីវ​កម្ម​ឌីជី​ថល​ក្នុង​បរិ​ការណ៍​ថ្មី។

ឆ្ពោះ​ទៅ​រក​ទិស​ដៅ​អភិវឌ្ឍ​ស្ថិរ​ភាព សហ​ព័ន្ធ​សហ​ករណ៍​ទី​ក្រុង​នឹង​បង្កើន​តភ្ជាប់​  ឧទ្ទេស​នាម​បណ្តា​សហ​ករណ៍​ជា​មួយ​អា​ជីវ​កម្ម​ធំៗ​ដែល​មាន​តម្រូវ​ការ​ប្រ​មូល​ទិញ​កសិ​ផល​តាម​ការ​ចង​សម្ព័ន្ធ។ សំ​ខាន់​អង្គ​ភាព​នឹង​ប្រ​មូល​ផ្តុំ​អនុ​វត្ត​បណ្តា​កម្ម​វិធី​ឧបត្ថម្ភ​សហ​ករណ៍​បង្វែរ​ឌីជី​ថល កសាង​និង​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​សញ្ញា​ឆ្លង​តាម​បណ្តា​ញទូរ​គមនា​គមន៍​ពហុ​ពត៌​មាន៕

ភូ​អាង​- ចន្ថា​

ចែករំលែកអត្ថបទ