(CTO) - នៅរាត្រីទី ៤ ខែកក្កដា នៅទីលានបាច់ដាំង សង្កាត់ភូឡើយ ទីក្រុងកឹងធើ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ បានចាត់តាំងពិធីបើកការប្រកួតរង្វាន់ Vietcombank Mekong Delta Cross Country Marathon ទីក្រុងកឹងធើ ឆ្នាំ២០២៦។
អញ្ជើញចូលរួមពិធីបើកមានលោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ; លោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ; លោកង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកទីក្រុងនិងភូមិភាគ តំណាងក្រុមហ៊ុនភាគហ៊ុនសារគមនាគមន៍ Nexus អង្គភាពឧបត្ថម្ភ និងកីឡាករ កីឡាការិនីយ៉ាងកុះករ។

លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ និងលោកង្វៀងវ៉ាំងខើយ សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង អញ្ជើញចូលរួមពិធី។

លោក ត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ និងលោក ង្វៀងខាញ់ទុង សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុលេខាទទួលបន្ទុកនៃគណៈកម្មាធិការបក្សបណ្តាស្ថាប័នបក្សទីក្រុង អញ្ជើញចូលរួមពិធី។
ថ្លែងការណ៍ក្នុងពិធី លោកង្វៀងវ៉ាំងបៃ នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ បានសង្កត់ធ្ងន់៖ នេះជាព្រឹត្តិការណ៍កីឡាមានអត្ថន័យពិសេស គូសចំណាំរដូវកាលលើកទី ៧ ព្រមទាំងបន្តអះអាងពីឋានៈជាការប្រកួតរត់ឆ្លងកាត់វាលដ៏លេចធ្លោមួយនៅតំបន់វាលរាបទន្លេគឺវឡុង។ ទីក្រុងកឹងធើតែងតែយកចិត្តទុកដាក់ការអភិវឌ្ឍវិស័យកីឡាអប់រំកាយតាមទិសដៅគ្រប់ជ្រុងជ្រោយ ផ្ដោតសំខាន់លើការលើកកម្ពស់សុខភាពប្រជាជន ទន្ទឹមនឹងនោះ ផ្សារភ្ជាប់សកម្មភាពកីឡាជាមួយការផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ និងរូបភាពរបស់ភូមិភាគ។ តាមរយៈការប្រកួតនេះ យើងខ្ញុំមានបំណងផ្សព្វផ្សាយសារដ៏មុតមាំ "មានសុខភាពល្អដើម្បីកសាង និងការពារមាតុភូមិ" ជំរុញចលនាហ្វឹកហាត់រាងកាយក្នុងស្រទាប់ប្រជាជនគ្រប់ជាន់ថ្នាក់ ឧទ្ទេសនាមដល់មិត្តភក្តិក្នុងប្រទេសនិងអន្តរជាតិអំពីទីក្រុងកឹងធើមួយដ៏សកម្ម មេត្រីភាព និងសម្បូរបែបទៅដោយអត្តសញ្ញាណវប្បធម៌។

លោកង្វៀងវ៉ាំងបៃ នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងពិធី។

លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ជូនកម្រងផ្កានិងគ្រឿងឥស្សរិយយសដល់ម្ចាស់ឧបត្ថម្ភម៉ាកយីហោ - Vietcombank ។

ថ្នាក់ដឹកនាំទីក្រុងជូនគ្រឿងឥស្សរិយយសដល់បណ្តាអង្គភាពឧបត្ថម្ភការប្រកួត។
កីឡាករ កីឡាការិនីជាង ៥.០០០ នាក់ទាំងក្នុងនិងក្រៅប្រទេស នឹងចូលរួមប្រកួតរត់ប្រណាំងលើដងផ្លូវនានា នៃព្រឹត្តិការណ៍ប្រកួតដណ្ដើមរង្វាន់ Vietcombank Mekong Delta Cross Country Marathon ទីក្រុងកឹងធើ ឆ្នាំ ២០២៦ នៅវេលាព្រលឹមស្រាងៗថ្ងៃទី ៥ ខែកក្កដា។ កីឡាករ កីឡាការិនី ចេញដំណើរនៅទីលានបាច់ដាំង សង្កាត់ភូឡើយ។ ក្នុងនោះ វិញ្ញាសាចម្ងាយ ៤២ គីឡូម៉ែត្រ មានកីឡាករ កីឡាការិនី ៥៥៦ នាក់ ចេញដំណើរនៅម៉ោង ៤:០០ នាទី។ វិញ្ញាសាចម្ងាយ ២១ គីឡូម៉ែត្រ មានកីឡាករ កីឡាការិនី ១.៨៧៤ នាក់ ចេញដំណើរនៅម៉ោង ៤:៣០ នាទី។ វិញ្ញាសាចម្ងាយ ១០ គីឡូម៉ែត្រ មានកីឡាករ កីឡាការិនី ១.៣៦៥ នាក់ ចេញដំណើរនៅម៉ោង ៥:៣០ នាទី និងវិញ្ញាសាចម្ងាយ ៥ គីឡូម៉ែត្រ មានកីឡាករ កីឡាការិនី ១.៣៥០ នាក់ ចេញដំណើរនៅម៉ោង ៥:៤៥ នាទី។

ឈុតសម្តែងរបាំ "សំឡេងស្គរឆាយយ៉ាំ" ក្នុងពិធី។

ឈុតចម្រៀងនិងរាំ "សេចក្ដីករីករាយនៅតាមភូមិស្រុក"។
ហុងញុង- ថាច់ធី