05/07/2026 - 13:12

ជំនួយ​កម្លាំង​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ 

​ប្រ​ភព​ទុន​ឥ​ណ​ទាន​គោ​លន​យោ​បាយ​បាន​ និង​កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ក្នុង​ការ​ឧបត្ថម្ភ​ប្រ​ជា​ជន​បង្ក​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត ដោះ​ស្រាយ​ការ​ងារ​ធ្វើ​និង​បង្កើន​ចំ​ណូល។ ពី​ប្រ​ភព​ទុន​បុល​អាទិ​ភាព​នេះ មាន​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​បាន​វិនិយោគ​ផលិត បើក​ទូ​លាយ​ទម្រង់​ជួញ​ប្រែ​និង​សន្សឹម​ៗលំ​នឹង​ជីវ​ភាព។

 

កម្មា​ភិបាល​ការិយា​ល័យ​ធនាគារ​គោ​លន​យោ​បាយ​សង្គម​សុក​ត្រាំង​សួរ​សុខ​ទុក្ខ ក្តាប់​សភាព​ការណ៍​ប្រើ​ទុន​បុល​របស់​គ្រួ​សារ​ជួញ​ប្រែ។

​ហាង​លក់​សារ​ពើ​ភ័ណ្ឌរបស់​បង​តូធី​ថាញ​ហាំង នៅ​សង្កាត់​ភូ​ឡើយ​ ទី​ក្រុង​កឹង​ធើ តែង​មាន​ភ្ញៀវ​ណែន​ណាប់​ចេញ​ចូល​ទិញ​ដូរ។ មុខ​ទំនិញ​បាន​បង​រៀប​ចំ​រៀប​រយ​ងាយ​ស្រួល​ឱ្យ​ភ្ញៀវ​ជ្រើស​រើស។ បង​ហាំង​និយាយ៖ “ឆ្នាំ​២០១៨ គ្រួ​សារ​ខ្ញុំ​លក់​ដូរ​តិច​តួច មុខ​ទំនិញ​មិន​ច្រើន​ដោយ​ខ្វះ​ទុន។ ពេល​បុល​បាន​៥០​លាន​ដុង​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម ខ្ញុំ​យក​ទំ​និញ​បន្ថែម​មក​លក់។ ដោយ​ប្រើ​ទុន​ចំ​គោល​ដៅ សង​បំ​ណុល​ត្រូវ​ពេល​កំ​ណត់ គ្រួ​សារ​បន្ត​បាន​ពិ​និត្យ​ឱ្យ​បុល​ច្រើន​ជាង។ ឆ្នាំ​២០២៦ ខ្ញុំ​បាន​បុល​២០០​លាន​ដុង​ដើម្បី​បើក​ហាង​ធំ​ជាង។ មធ្យម​រាល់​ថ្ងៃ​ហាង​មាន​ចំ​ណូល​ប្រហែល​១លាន​ដុង”។

 

អា​ស្រ័យ​ប្រ​ភព​ទុន​ឥ​ណ​ទាន​គោ​លន​យោ​បាយ បង​ផាម​ហ្វាយ​បាវ នៅ​មណ្ឌល​១៤ សង្កាត់​ភូ​ឡើយ មាន​លក្ខណៈ​បើក​ហាង​លាង​រថ​យន្ត​នៅ​ផ្ទះ។ បង​បាវ​និ​យាយ៖ “ឆ្នាំ​២០២៤ ខ្ញុំ​បាន​បុល​៩០​លាន​ដុង​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម ដើម្បី​ទិញ​សម្ភារៈ​លាង​រថ​យន្ត។ ទម្រង់​ពង្រីក​ប្រ​សិទ្ធ​ភាព ខ្ញុំ​បន្ត​បាន​បង្កើន​កម្រិត​បុល​ឡើង​ដល់​២០០លាន​ដុង ដើម្បី​វិនិ​យោគ​បន្ថែម​គ្រឿង​ម៉ា​ស៊ីន​មួយ​ចំ​នួន​ទៀត”។

​បច្ចុប្បន្ន​មូល​ដ្ឋាន​របស់​បង​បាវ​ទទួល​លាង អនា​ម័យ​ថែ​ទាំ​យាន​យន្ត​ជា​ច្រើន​ប្រ​ភេទ​ រួម​នឹង​លក់​ភេ​សជ្ជៈ​ទៀត​ផង។ ដោយ​ឡែក​តែ​ការ​លាង​និង​ថែ​ទាំ​រថ​យន្ត​បង​ចំ​ណូល​ពី​១៤​-១៥​លាន​ដុង​ក្នុង​មួយ​ខែ បង្ក​ការ​ងារ​ធ្វើ​ឱ្យ​ពល​ករ​នៅ​ភូមិ​ភាគ​២​នាក់។

​ពី​ប្រ​ភព​ទុន​អាទិ​ភាព មាន​គ្រួ​សារ​ជា​ច្រើ​នក​សាង​បាន​ទម្រង់​ផលិត​ជួញ​ប្រែ​ប្រ​សិទ្ធ​ភាព ប្រាក់​ចំ​ណូល​ក៏​កើន​ឡើង។ តួ​យ៉ាង​ដូច​គ្រួ​សារ​មីង​ផាម​ទ្វៀក​ជិន នៅ​មណ្ឌល​២៣ សង្កាត់​សុក​ត្រាំង ទី​ក្រុង​កឹង​ធើ ជា​មួយ​ទម្រង់​ទិញ​លក់​អេត​ចាយ​គ្រួ​សារ​មីង​ចូវ​គីម​លីវ នៅ​មណ្ឌល​១៨ សង្កាត់​ភូ​ឡើយ បើក​លក់​បាយ​គួប​ផ្សំ​និង​បោក សម្ងួត​ខោ​អាវ គ្រួ​សារ​ពូ​លី​វាំង​ហីវ នៅ​មណ្ឌល​២៤ សង្កាត់​សុក​ត្រាំង អនុ​វត្ត​ទម្រង់​ចិញ្ចឹម​គោ​គួប​ផ្សំ​ផលិត​ស្រូវ​និង​ដាំ​ដំ​ណាំ។

​តាម​លោក​ស្រី​ក្វាច់​ថាញ់​វឹង នា​យិកា​កា​រិយា​ល័យ​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​សុក​ត្រាំង អង្គ​ភាព​គ្រប់​គ្រង​ឥ​ណ​ទាន​គោល​ន​យោ​បាយ​លើ​ភូមិ​ឋាន​២សង្កាត់ គឺ​ភូ​ឡើយ​និង​សុក​ត្រាំង ប្រ​ភព​ទុន​គោ​លន​យោ​បាយ​បាន​ផ្សព្វ​ផ្សាយ​ដល់​១០០%​មណ្ឌល​លើ​ភូមិ​ឋាន សរុប​បំ​ណុល​ជាង​៤៦៥​ពាន់​លាន​ដុង កើន​ប្រ​ហែល​៥០​ពាន់​លាន​ដុង​ប្រៀប​នឹង​ចុង​ឆ្នាំ​២០២៥។ ក្នុង​នោះ​កម្ម​វិធី​ឱ្យ​បុល​ឧបត្ថម្ភ​បង្ក​ការ​ងារ​ធ្វើ បើក​ទូ​លាយ​ការ​ងារ​ធ្វើ​ដែល​មាន​តម្រូវ​ការ​ខ្ពស់។ តាំង​ពី​ដើម​ឆ្នាំ​២០២៦ ដល់​សព្វ​ថ្ងៃ កា​រិយា​ល័យ​ធនា​គារ​គោលន​យោ​បាយ​សង្គម​សុក​ត្រាំង​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ បណ្តា​អង្គ​ការ​នយោ​បាយ​សង្គម​ទទួល​កឬ​ប្រ​គល់​សិទ្ធិ បណ្តា​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន បាន​ឱ្យ​បុល​ជាង​៩១​ពាន់​លាន​ដុង រួម​ចំ​ណែក​បង្ក​ការ​ងារ​ធ្វើ បើក​ទូ​លាយ​ការ​ងារ​ធ្វើ​ឱ្យ​ពល​ករ​ភូមិ​ភាគ​១២០០​រូប។

​លោក​ស្រី​ក្វាច់​ថាញ់​វឹង ឱ្យ​ដឹង​បន្ថែម៖ “សព្វ​ថ្ងៃ​តម្រូវ​ការ​បុល​ទុន​ផលិត​ជួញ​ប្រែ​បង្ក​ការ​ងារ​ធ្វើ​របស់​ប្រ​ជា​ជន​លើ​ភូមិ​ឋាន​មាន​ចំ​នួន​ច្រើន។ ជា​មួយ​ប្រាក់​ចុង​ការ​អាទិ​ភាព សំ​ណុំ​បែប​បទ​ងាយ​ស្រួល ប្រ​ភព​ទុន​ឥណ​ទាន​បាន​ជួយ​ឱ្យ​អ្នក​បុល​ហ៊ាន​វិនិ​យោគ​សន្សឹមៗ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ ដើម្បី​បញ្ជូន​ប្រ​ភព​ទុន​ជិត​ដិត​ប្រ​ជា​ជន ការិ​យា​ល័យ​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​សុក​ត្រាំង​រក្សា​៨​កន្លែង​ដោះ​ដូរ​និង​គ្រប់​គ្រង​១៧០​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន។ សកម្ម​ភាព​ដោះ​ដូរ​រាល់​ខែ​នៅ​មូល​ដ្ឋាន​ជួយ​ប្រ​ជា​ជន​ងាយ​ស្រួល​ជិត​ដិត​ទុន​បុល សង​បំ​ណុល ផ្ញើ​ប្រាក់​ប្រិត​សំ​ចៃ​និង​ឆ្លុះ​បញ្ចាំង​បណ្តា​បញ្ហា​ទាក់​ទិន​បាន​ទាន់​ពេល​ពី​បណ្តា​កម្ម​វិធី​ឥណ​ទាន​គោល​ន​យោ​បាយ”។

​រយៈ​ពេល​ខាង​មុខ កា​រិយា​ល័យ​ធនា​គារ​គោលន​យោ​បាយ​សង្គម​សុក​ត្រាំង​បន្ត​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ សហ​ការ​ជា​មួយ​បណ្តា​អង្គ​ការ​នយោ​បាយ​-សង្គម​ទទួល​ការ​ប្រ​គល់​សិទ្ធិ លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​ប្រ​គល់​សិទ្ធិ ក្រុម​សន្សំ​សំ​ចៃ បុល​ទុន​និង​ប្រ​សិទ្ធ​ភាព​បណ្តា​កន្លែង​ដោះ​ដូរ។ ទន្ទឹម​នោះ បង្កើន​ការ​ឃោស​នា​ណែ​នាំ​ប្រ​ជា​ជន​ប្រើ​ទុន​ត្រូវ​គោល​ដៅ បើក​ទូ​លាយ​បណ្តា​ទម្រង់​ផលិត​ជួញ​ប្រែ​សុវត្ថិ​ភាព ភ្ជាប់​ប្រ​ភព​ទុន​ឥណ​ទាន​គោល​ន​យោ​បាយ​ជា​មួយ​ការ​ផ្ទេរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​រួម​ដំ​ណើរ​ជា​មួយ​ប្រ​ជា​ជន​អភិវឌ្ឍ​ការ​ផលិត​ជួញ​ប្រែ​បង្កើន​ប្រាក់​ចំ​ណូល​៕

គៀង​ក្វុក- ចន្ថា​

ចែករំលែកអត្ថបទ