ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/07/2026 - 22:41

បង្ហាញ​មុខ​ក្រុម​ប្រឹក្សា​ផ្តល់​ការ​ប្រឹក្សា​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ​ទី​ក្រុង​កឹង​ធើ 

(CTO) - ក្រុម​ប្រឹក្សា​ផ្តល់​ការ​ប្រឹក្សា​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ​ទី​ក្រុង​កឹង​ធើ មាន​តួ​នា​ទី​ប្រឹក្សា​យោ​បល់​ចង​សម្ព័ន្ធ​ និង​គាំ​ទ្រ​ដល់​បណ្តា​អង្គ​ការ បុគ្គល និង​អា​ជីវ​កម្ម​ក្នុង​ការ​អនុ​វត្ត​សកម្ម​ភាព​នា​នា ទាក់​ទង​នឹង​ការ​អភិវឌ្ឍ​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ​នៅ​លើ​ភូមិ​សាស្ត្រ​ទី​ក្រុង។

ទិដ្ឋភាព​ទាំង​មូល​នៃ​ព្រឹត្តិ​ការណ៍។

នៅ​ថ្ងៃ​ទី ១ ខែក​ក្កដា មន្ទីរ​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​ធី​ប្រ​កាស​បង្កើត​ក្រុម​ប្រឹក្សា​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ​ទី​ក្រុង​កឹង​ធើ និង​លក្ខ​ណ​វិនិច្ឆ័យ​សម្រាប់​ការ​ទទួល​ស្គាល់​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​មជ្ឈ​មណ្ឌល​គាំ​ទ្រ​ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ។

ថ្លែង​មតិ​ក្នុង​ព្រឹត្តិ​ការណ៍​នេះ លោក ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​សង្កត់​ធ្ងន់៖ ឆ្លង​តាម​រយៈ​ព្រឹត្តិ​ការណ៍​នេះ ក្រុង​កឹង​ធើ​មាន​បំ​ណង​បន្ត​ការ​ចង​សម្ព័ន្ធ​ប្រ​ភព​ធន​ធាន​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ; ជំ​រុញ​ការ​ស្រាវ​ជ្រាវ និង​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា ការ​ផ្លាស់​ប្តូរ​ឌីជី​ថល និង​ដោះ​ស្រាយ​បញ្ហា​ធំៗអំ​ពី​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល។

ទី​ក្រុង​ជឿ​ជាក់​ថា ជា​មួយ​នឹង​ការ​រួម​ដំ​ណើរ​របស់​សហ​គមន៍​អា​ជីវ​កម្ម អ្នក​វិទ្យា​សាស្ត្រ​ វិទ្យា​ស្ថាន សា​លា​រៀន​នឹង​កសាង អភិវឌ្ឍ​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ​ទី​ក្រុង​កឹង​ធើ មា​នល​ក្ខណៈ​លេច​ធ្លោ​ក្នុង​តំ​បន់ និង​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង សំ​ដៅ​ក្លាយ​ជា​កម្លាំង​ចលករ​សម្រាប់​ការ​អភិវឌ្ឍ ជា​ស្នូល​នៃ​ការត​ភ្ជាប់ និង​ចង​សម្ព័ន្ធ​ក្នុង​តំ​បន់។

លោក​ ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ថ្លែង​មតិ​ក្នុង​ព្រឹត្តិ​ការណ៍។

ព្រឹត្តិ​ការណ៍​លើក​នេះ មិន​ត្រឹម​តែ​បញ្ឈប់​ត្រឹម​បង្ហាញ​មុខ​ក្រុម​ប្រឹក្សា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ធ្វើ​ជា​កសិ​ណ​លើ​កិច្ច​សន្យា បង្កើត​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការវិ​និយោគ​អភិវឌ្ឍ​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​នៅ​ភូមិ​ភាគ។ នេះ​ក៏​ជា​ឱ​កាស​សម្រាប់​អ្នក​គ្រប់​គ្រង អ្នក​ជំ​នាញ អ្នក​វិទ្យា​សាស្ត្រ និង​អា​ជីវ​កម្ម រួម​គ្នា​ពិភាក្សា និង​ពិ​គ្រោះ​យោបល់​អំ​ពី​ផែន​ការ​បង្កើត​បណ្តា​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ ចំណុះ​ក្រុម​សម្ព័ន្ធ អា​ជីវ​កម្ម​ឯក​ជន​នៅ​ក្រុង​កឹង​ធើនា​ពេល​ខាង​មុខ។

លោក ង៉ោ​អាញ់​ទីន នា​យក​មន្ទីរ​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា​ទី​ក្រុង​កឹង​ធើ​ថ្លែង​មតិ​។

មជ្ឈ​មណ្ឌល​បច្ចេក​វិទ្យា​បៃ​តង ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​អភិ​វឌ្ឍ​ចីរ​ភាព (GTISD) សន្យា​វិនិ​យោគ​រយៈ​ពេល​វែង រួម​ដំ​ណើរ​ជា​មួយ​ទី​ក្រុង​ក្នុង​ការ​អភិវឌ្ឍ​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ។

យោង​តាម​មន្ទីរ​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា ក្រុង​កឹង​ធើ ទម្រង់​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ទី​ក្រុង​កឹង​ធើ កំ​ពុង​បាន​បង្កើត​ជា​រូប​រាង និ​ង​អភិវឌ្ឍន៍​ដោយ​ផ្អែក​លើ​សសរ​ស្តម្ភ​ស្នូល​ចំ​នួន ៤ រួម​មាន៖ ទម្រង់​តាម​សសរ​ស្តម្ភ​សម្រប​សម្រួល, ទម្រង់​តាម​សសរ​ស្តម្ភ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​រដ្ឋ​និង​ឯក​ជន, ទម្រង់​តាម​សសរ​ស្តម្ភ Deep-Tech និង​ទម្រង់​តាម​សសរ​ស្តម្ភ​ការ​ធ្វើ​ពា​ណិជ្ជ​កម្ម។ ក្នុង​នោះ មាន​តំ​បន់​សមាស​ធា​តុ​ផ្តើម​អា​ជីវ​កម្ម និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ (CASIC Complex Hub) មាន ១២ តំ​បន់​មុខ​ងារ និង ១0 បន្ទប់​ labs ត្រូវ​បាន​រៀប​ចំ​ប្រ​មូល​ផ្តុំ​ជា ៣ បណ្តុំ៖ បណ្តុំ R&D ចំណុះ​សា​កល​វិទ្យា​ល័យ​នា​នា រួម​ជា​មួយ​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ស៊ី​ជម្រៅ, បណ្តុំ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​សម្រាប់​អា​ជីវ​កម្ម វិទ្យា​ស្ថាន និង​សា​លា​រៀន; បរិយា​កាស​តភ្ជាប់​សហ​គមន៍ ការ​តាំង​ពិ​ព័រណ៍ និង​សេ​វា​កម្ម​គាំ​ទ្រ startup ព្រម​ទាំង​បរិយាកាស​ធ្វើ​ការ​រួម​គ្នា។

បង្ហាញ​មុខ​ក្រុម​ប្រឹក្សា​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ​ទី​ក្រុង​កឹង​ធើ។

ក្រុម​ប្រឹក្សា​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ​ទី​ក្រុង​កឹង​ធើ បាន​បង្កើត​ឡើង​ដោយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង តាម​សេច​ក្តី​សម្រេច​លេខ ៣១៩២/QĐ-UBND។ ក្រុម​ប្រឹក្សា​មាន​តួ​នា​ទី​ប្រឹក្សា​យោ​បល់ និង​ស្នើ​ជូន​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​នូវ​យុទ្ធ​សាស្ត្រ និង​គោ​លន​យោ​បាយ​ស្តី​ពី​សកម្ម​ភាព​ជំ​រុញ និង​អភិវឌ្ឍ​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ។ ទន្ទឹម​នឹង​នោះ ប្រឹក្សា​យោ​បល់ ចង​សម្ព័ន្ធ និង​ឧបត្ថម្ភ​ដល់​បណ្តា​អង្គ​ការ បុគ្គល និង​អា​ជីវ​កម្ម​ក្នុង​ការ​អនុ​វត្ត​សកម្ម​ភាព​នា​នា​ទាក់​ទង​នឹង​ការ​អភិវឌ្ឍ​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ នៅ​លើ​ភូមិ​ឋាន​ក្រុង។

ក្រុម​ប្រឹក្សា​ធ្វើ​សកម្ម​ភាព​តាម​លក្ខ​ន្តិកៈ​ដែល​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​បាន​កំ​ណត់ និង​ស្ថិត​ក្រោម​ការ​ដឹក​នាំ​និង​បញ្ជា​ដោយ​ផ្ទាល់​ពី​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​។ អង្គ​ភាព​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​យោ​បល់គឺ​ មន្ទីរ​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា​ទី​ក្រុង​កឹង​ធើ។ សមា​ជិក​ក្រុម​ប្រឹក្សា​ប្រ​មូល​ផ្តុំ​ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ ផ្នែក សា​កល​វិទ្យា​ល័យ អា​ជីវ​កម្ម​ឈាន​មុខ និង​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ទាំង​ក្នុង​និង​ក្រៅ​ក្រុង​កឹង​ធើ; ថ្នាក់​ដឹក​នាំ​តំ​ណាង​ឱ្យ​ស្ថា​ប័ន​ឧបត្ថម្ភ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ បណ្តា​សមា​គម​ អង្គ​ការ​សមា​គម​; អ្នក​ជំនាញ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្តើម​អា​ជីព​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស។

មី​ថាញ​ - វ៉ាន់តឹន

ចែករំលែកអត្ថបទ