រយៈពេលកន្លង សមាគមសហព័ន្ធនារីទីក្រុងកឹងធើ ជំរុញដំណើរការផ្សព្វផ្សាយនិងឧបត្ថម្ភជាច្រើន រួមចំណែកលើកកម្ពស់ស្មារតីយល់ដឹងរបស់ប្រជាជនក្នុងការបង្ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ តាមរយៈនោះ កសាងបរិស្ថានរស់នៅសុវត្ថិភាព ស៊ីវិល័យ សុភមង្គល។

ចាត់តាំងសកម្មភាពផ្សព្វផ្សាយជាច្រើនអំពីសមភាពយេនឌ័រ
និងការបង្ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។
ប្រការគួរកត់សម្គាល់ ក្នុងឆ្នាំកន្លង ការផ្សព្វផ្សាយគម្រោង ៨ “អនុវត្តសមភាពយេនឌ័រ និងដោះស្រាយបញ្ហាចាំបាច់ចំពោះនារីនិងកុមារ” លើភូមិឋានទីក្រុងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន បង្ហាញច្បាស់ពីតួនាទីនិងភារកិច្ច ក៏ដូចជាភាពម្ចាស់ការច្នៃប្រតិដ្ឋរបស់សមាគមគ្រប់លំដាប់ថ្នាក់ក្នុងការងារធ្វើសេនាធិការ ចាត់តាំងនិងចំណាត់ការអនុវត្ត។
ការងារឃោសនាបានផ្សព្វផ្សាយរវៀសរវៃ សម្បូរបែបអំពីទម្រង់រូបភាព សមស្របនឹងក្រុមមុខសញ្ញានីមួយៗ ចាត់តាំងការផ្សព្វផ្សាយនិងចលនាបានជាង ៤០ លើក ធ្វើឱ្យផ្លាស់ប្តូរ “ផ្នត់គំនិត របៀបធ្វើ” រួមចំណែកបំបាត់ការរើសអើងភេទក្នុងគ្រួសារនិងសហគមន៍។ ទន្ទឹមនឹងការផ្សព្វផ្សាយដោយផ្ទាល់នៅក្នុងពេលប្រជុំសាខាបក្ស ប្រជុំក្រុម សមាគមនៅទាំងជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ពង្រីកប្រសិទ្ធភាពបណ្តាញផ្សព្វផ្សាយ ដូចជាគេហទំព័រព័ត៌មានអេឡិចត្រូនិក ក្រុម Zalo ក្នុងប្រព័ន្ធសមាគម Zalo OA, Fanpage និងបណ្តាញសង្គមរបស់កម្មាភិបាល សមាគម។
ជាពិសេស កងជួរកម្មាភិបាលសមាគមនៅមូលដ្ឋាន ប្រធានសាខាសមាគម ប្រធានក្រុមនារីនិងឃោសនិកស្នូលក៏បានពង្រីកតួនាទីយ៉ាងមានប្រសិទ្ធភាព “ចុះទៅគ្រប់ច្រកល្ហក គោះទ្វារគ្រប់ផ្ទះ” ដើម្បីផ្សព្វផ្សាយ ចលនានិងណែនាំដោយផ្ទាល់ដល់សមាជិកានិងប្រជាជនលើកកម្ពស់ស្មារតីយល់ដឹងអំពីសមភាពយេនឌ័រ និងការបង្ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។ ខ្លឹមសារផ្សព្វផ្សាយត្រូវបានរួម បញ្ចូលយ៉ាងជិតស្និទ្ធជាមួយចលនាប្រឡងប្រណាំង មានដូច “កសាងគ្រួសារ ៥គ្មាន ៣ស្អាត”,”គ្រួសារ ៥មាន ៣ស្អាត” ចលនានារីជួយគ្នាពង្រីកសេដ្ឋកិច្ច កសាងគ្រួសារសុភមង្គលនិងចីរភាព។
បងស្រីត្រឹងធីកឹមហឿង នៅភូមិអាងងេប ឃុំកូវឡាវយុង ចែករំលែក៖ “អាស្រ័យបានចូលរួមក្នុងវគ្គ ផ្សព្វផ្សាយរបស់សមាគមនារី ខ្ញុំរឹតតែយល់ច្បាស់ពីសិទ្ធិនិងតួនាទីរបស់នារីក្នុងគ្រួសារ។ នាងខ្ញុំក៏បានយល់ដឹងពីរបៀបប្រព្រឹត្តឱ្យបានសមស្រប កសាងគ្រួសារស្រុះស្រួលលែងមានទំនាស់ដូចមុន។ នាងខ្ញុំ សង្កេតឃើញថា សកម្មភាពនេះពិតជាមានប្រយោជន៍ជាក់ស្តែង រំពឹងថានឹងរក្សាជាប្រចាំ”។
តាមប្រសាសន៍អ្នកស្រីត្រឹងធីហាំង អនុប្រធានសមាគមសហព័ន្ធនារីទីក្រុងកឹងធើ៖ “ការផ្សព្វផ្សាយ គម្រោង៨ បានបង្កឱ្យមានការផ្លាស់ប្តូរច្បាស់លាស់ ក្នុងការយល់ដឹងនិងសកម្មភាពរបស់សមាជិកា ក៏ដូចជាសហគមន៍អំពីសមភាពយេនឌ័រ។ នៅពេលខាងមុខ សមាគមគ្រប់លំដាប់ថ្នាក់នឹងបន្តធ្វើការផ្លាស់ថ្មីនូវខ្លឹមសារ វិធីសាស្ត្រផ្សព្វផ្សាយ បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងពង្រីកតួនាទីកងជួរកម្មាភិបាលនៅមូលដ្ឋាន ដើម្បីនាំយកគោលការណ៍ គោលនយោបាយដល់ប្រជាជន រួមចំណែកកសាងគ្រួសារសម្បូរសប្បាយ ជឿនលឿននិងសុភមង្គល”៕
ដាលីន-មុនី