តាមរបាយការណ៍របស់ប្រចាំការក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ អំពីលទ្ធផលត្រួតពិនិត្យការដោះស្រាយមតិយោបល់ និងសំណើរបស់ម្ចាស់ឆ្នោតមុនសម័យប្រជុំសាមញ្ញចុងឆ្នាំ ២០២៥ របស់ក្រុមប្រឹក្សាប្រជាជនទីក្រុង នីតិកាល ២០២១ - ២០២៦ មតិយោបល់ជាច្រើនរបស់ម្ចាស់ឆ្នោតបានដោះស្រាយដាច់ស្រេច។
តាមរយៈនោះ ផ្អែកលើមូលដ្ឋានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតមុនសម័យប្រជុំសាមញ្ញនៅចុងឆ្នាំ ២០២៥ របស់គណៈប្រតិភូតំណាងក្រុមប្រឹក្សាប្រជាជន ប្រចាំការនៃក្រុមប្រឹក្សាប្រជាជនទីក្រុង បានសហការជាមួយគណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង បូកសរុបរបាយការណ៍ក្រុមប្រឹក្សាប្រជាជនទីក្រុង និងបញ្ជូនខ្លឹមសារមតិយោបល់ និងសំណើរបស់ម្ចាស់ឆ្នោតចំនួន ២៥២ ដល់គណៈកម្មាធិការប្រជាជនទីក្រុង ដើម្បីចង្អុលការដល់ស្ថាប័ន អង្គភាព និងភូមិភាគដែលជាប់ពាក់ព័ន្ធ ពិនិត្យផ្ទៀងផ្ទាត់ ដោះស្រាយ និងឆ្លើយតប។ មកទល់ពេលនេះ ក្នុងចំណោមមតិយោបល់ និងសំណើចំនួន ២៥២ មានមតិយោបល់ចំនួន ៦០ បានដោះស្រាយ និងឆ្លើយតបដាច់ស្រេច (ស្រូបអត្រា ២៣,៨១%) និងមតិយោបល់ សំណើចំនួន ១៩២ បានឆ្លើយតប ប៉ុន្តែមិនទាន់ដោះស្រាយដាច់ស្រេចនៅឡើយទេ (ស្រូបអត្រា ៧៦,១៩%)។

ទិដ្ឋភាពសម័យប្រជុំលើកទី ៣ (សម័យប្រជុំសាមញ្ញពាក់កណ្តាលឆ្នាំ ២០២៦) របស់ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ
តាមប្រចាំការក្រុមប្រឹក្សាប្រជាជនទីក្រុង ការទទួលយកដោះស្រាយ និងឆ្លើយតបមតិយោបល់ សំណើរបស់ម្ចាស់ឆ្នោត បានគណៈកម្មាធិការប្រជាជនទីក្រុង មន្ទីរ គណៈ ផ្នែក និងភូមិភាគនានាអនុវត្តម៉ឺងម៉ាត់ គ្រប់គ្រាន់តាមដែនសមត្ថកិច្ច។ សំណើជាច្រើនដែលជាប់ពាក់ព័ន្ធដល់ការងារបែងចែកថវិកាបម្រើសកម្មភាពរបស់មូលដ្ឋាន ទិញសម្ភារៈបម្រើការផ្លាស់ប្តូរឌីជីថល ជំនួយការងារបោះឆ្នោត គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋបន្ទាប់ពីរៀបចំអង្គភាពរដ្ឋបាល... បានទទួលយក និងដោះស្រាយទាន់ពេលវេលា។ តាមរយៈនោះ រួមចំណែកលំនឹងប្រព័ន្ធចាត់តាំង ធានាលក្ខណៈសកម្មភាពរបស់រដ្ឋអំណាចមូលដ្ឋាន និងលើកកម្ពស់គុណភាពបម្រើប្រជាជន។
សំណើដែលជាប់ពាក់ព័ន្ធដល់វិស័យកសិកម្ម ធនធាន បរិស្ថាន និងអភិវឌ្ឍជនបទ។ល។ បានធ្វើឱ្យទៅជាភាពជាក់ស្តែង ដូចជា៖ ឧបត្ថម្ភផលិត អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា អភិវឌ្ឍសេដ្ឋកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់។ ខ្លឹមសារដែលជាប់ពាក់ព័ន្ធដល់មូលដ្ឋានសម្ភារៈសាលារៀន ថ្នាក់រៀន ឧបករណ៍បង្រៀន លក្ខណៈពិនិត្យព្យាបាលជំងឺ និងគុណភាពបម្រើនៅតាមគ្រឹះស្ថានសុខាភិបាលត្រូវបានដោះស្រាយ ឬដាក់ចូលក្នុងផែនការវិនិយោគ បង្កើនកម្រិតក្នុងពេលខាងមុខ...។
ប្រចាំការក្រុមប្រឹក្សាប្រជាជនទីក្រុង សំណូមពរគណៈកម្មាធិការប្រជាជនទីក្រុងបន្តពង្រឹងកិច្ចចង្អុលការដល់មន្ទីរ គណៈ ផ្នែក និងភូមិភាគនានាផ្តុំកម្លាំងត្រួតពិនិត្យ ធ្វើបច្ចុប្បន្នភាពដំណើរការដោះស្រាយចំពោះសំណើដែលកំពុងអនុវត្ត មានផែនការដំណោះស្រាយដាច់ស្រេច បំផុតគឺខ្លឹមសារដែលម្ចាស់ឆ្នោតបានសំណើជាច្រើនលើក។ ទន្ទឹមនឹងនោះ បំពេញបន្ថែមដោយបើកចំហ ផ្តល់ព័ត៌មានអំពីលទ្ធផលដោះស្រាយសំណើរបស់ម្ចាស់ឆ្នោត ធានាម្ចាស់ឆ្នោតបានដឹងច្បាស់អំពីស្ថានភាពដោះស្រាយ ចែករំលែកជាមួយនឹងការលំបាករួម និងបន្តឃ្លាំមើលការអនុវត្ត៕
ធ្វីឃ្វេ - វិមាន