ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/06/2026 - 18:52

អស់​ពី​ចិត្ត ទទួល​ខុស​ត្រូវ​ចំ​ពោះ​ប្រ​ជា​ជន​ 

​ក្នុង​ការ​ងារ លោក​ឡេវ៉ាំង​ផិច លេខា​សាខា​បក្ស ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ទ្រឿង​ភូ B ឃុំ​ទ្រឿង​ឡុង តែង​ជា​គំ​រូ​ពី​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។ ការ​អស់​ពី​ចិត្ត ឈាន​មុខ​របស់​លោក បាន​កម្មា​ភិបាល បក្ខ​ជន និង​ប្រ​ជា​ជន​ភូមិ​ភាគ​កត់​សម្គាល់ គោ រព​ចង​ចាំ។

​លោក​ផិច (ខាង​ឆ្វេង) ឃោស​នា​ដល់​ប្រ​ជា​ជន​ពី​គោល​ការណ៍​រៀប​ចំ​រួម​បញ្ចូល​ភូមិ​ទ្រឿង​ភូ B និង​ភូមិ​ទ្រឿង​ភូ ដើម្បី​បង្កើត​ភូមិ​ទ្រឿង​ភូ។

​លោក​ឡេវ៉ាំង​ផិច ចូល​រួម​ការ​ងារ​នៅ​ភូមិ ទ្រឿង​ភូ B ពី​ឆ្នាំ ១៩៩២ និង​ឆ្លង​កាត់​តួ​នា​ទី​ជា​ច្រើន។ តាំង​ពី​ឆ្នាំ ២០១៨ ដល់​សព្វ​ថ្ងៃ លោក​ធ្វើ​លេខា​សាខា​បក្ស ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ។ តាម​ការ​វាយ​តម្លៃ​របស់​បក្ខ​ជន និង​ប្រ​ជា​ជន​ភូមិ​ភាគ ក្នុង​ការ​ងារ លោក​ផិចតែង​អស់​ពី​ចិត្ត​បម្រើ​ប្រ​ជា​ជន។ សំ​ខាន់​ពី​ឆ្នាំ ២០១៨ មក​ដល់​សព្វ​ថ្ងៃ ជា​មួយ​តួ​នា​ទី​ជា​លេខា​សាខា​បក្ស ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ លោក​ផិច ចង្អុល​ការ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​រាល់​ភារ​កិច្ច ចលនា រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការក​សាង​ភូមិ​អភិវឌ្ឍ លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន។

​ក្នុង​រយៈ​ពេល​ជិត ៨ ឆ្នាំ​កន្លង សាខា​បក្ស​ចង្អុល​ការ​កម្មា​ភិបាល បក្ខ​ជន និង​បណ្តា​សាខា​សមា​គម ក្រុម ឧបត្ថម្ភ​ប្រ​ជា​ជន​បុល​ទុន​ជាង ៥ ពាន់​លាន​ដុង ពី​ធនា​គារ​គោ​លន​យោ​បាយ​សង្គម ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច ឧបត្ថម្ភ​ហ្វឹក​ហាត់​បច្ចេក​ទេស ឃោស​នា​ចលនា​ប្រ​ជា​ជន​បង្វែរ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម ជំ​រុញ​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត។ មក​ដល់​សព្វ​ថ្ងៃ ចម្ការ​ចំ​នួន ២៣៤ ហិក​តា ក្នុង​ភូមិ​តែង​ដាំ​ទុរេន Ri6, ទុរេន​ Monthong, ដើម​ទឹក​ដោះ​គោ​ឡ​រ៉ែង...។ លោក​និង​កម្មា​ភិបាល​បក្ខ​ជន​ក្នុង​ភូមិ ចលនា ទឹក​ប្រាក់​ឧបត្ថម្ភ​សង់​ផ្ទះ ៤០ ខ្នង​ជូនប​ណ្តា​គ្រួ​សារ​មាន​ស្ថាន​ភាព​លំបាក​ពី​លំ​នៅ​ឋាន។ តាំង​ពី​ឆ្នាំ ២០២៤ ភូមិ​ទ្រឿង​ភូ​ B មិន​នៅ​គ្រួ​សារ​ក្រ និង​ដល់​ឆ្នាំ ២០២៥ ភូមិ​គ្មាន​នៅ​គ្រួ​សារ​ក្បែរ​ក្រ។

​រួម​ជា​មួយ​ការ​គិត​អាន លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន លោក​ផិច រួម​ជា​មួយ​កម្មា​ភិបាល​បក្ខ​ជន ឃោស​នា​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី ៥០០០ ម៉ែ​ត្រកា​រេ បើក​ទូ​លាយ​ចាក់​បេតុង​ដង​ផ្លូវ​បុង​យៀង - ដៀមួង ប្រ​វែង ២៥០០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ។ ទន្ទឹម​នោះ ចលនា​ប្រ​ជា​ជន​និង​សប្បុរស​ជន​គប់​វាល់​ជិត ៧០០ លាន​ដុង ធ្វើ​ស្ពាន​បេតុង​រឹង​មាំ ១ ធ្វើ​បង្គោល​ទង់​លើ​ដង​ផ្លូវ​ជាង ២០០០ ម៉ែត្រ ដាក់​អំ​ពូល​ភ្លើង​ថាម​ពល​ព្រះ​អា​ទិត្យ កាមេ​រ៉ា​សន្តិ​សុខ​លើ​បណ្តា​ដង​ផ្លូវ​។ល។

​បច្ចុប្បន្ន​ អនុ​វត្ត​គោល​ការណ៍​រៀប​ចំ​រួម​បញ្ចូល​ភូមិ​ទ្រឿង​ភូ B និង​ភូមិ​ទ្រឿង​ភូ ដើម្បី​បង្កើត​ភូមិ​ទ្រឿង​ភូ សំ​ដៅ​សម្រិត​សម្រាំង​អង្គ​ការ បង្កើន​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​នៅ​មូល​ដ្ឋាន សំ​ខាន់​គឺ​បង្ក​លក្ខ​ណៈដើម្បី​កម្មា​ភិបាល​វ័យ​ក្មេង​ក្លៀវ​ក្លា​ចូល​រួម​ការ​ងារ​ភូមិ​ភាគ អនុ​វត្ត​ល្អ​ភារ​កិច្ច លោក​ផិច សម្រេច​បញ្ឈប់​ការ​ងារ​ចាប់​ពី​ថ្ងៃ​ទី ១ ខែក​ក្កដា។ “ខាង​មុខ​ ទោះ​ជា​មិន​ចូល​រួម​ការ​ងារ តែ​ចំ​ពោះ​ភារ​កិច្ច​របស់​ខ្លួន​ជា​បក្ខ​ជន ខ្ញុំ​បន្ត​រក្សា​ទំ​នាក់​ទំនង​សហ​ការ​ជា​មួយ​សាខា​បក្ស គណៈ​ប្រ​ជា​ជន​ភូមិ គណៈ​ការ​ងារ​រណ​សិរ្ស និង​បណ្តា​សាខា​សមា​គម​ភូមិ ជំ​រុញ​ការ​ងារ​ឃោស​នា​ជួយ​ប្រ​ជា​ជន​យល់​ដឹង​ជ្រៅ​ជ្រះ និង​ប្រតិ​បត្តិ​ល្អ​គោល​ការណ៍​របស់​បក្ស គោ​លន​យោ​បាយ និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ សកម្ម​ចូល​រួម​បណ្តា​ចលនា​ប្រឡង​ប្រ​ណាំង រួម​ចំ​ណែក​កសាង​ស្រុក​ភូមិ​មួយ​ថ្ងៃ​កាន់​តែ​ផ្លាស់​ថ្មី” លោក​ផិច បាន​ឱ្យ​ដឹង​ដូច្នេះ៕

ហ្វាង​យុង - ចន្ថា​

ចែករំលែកអត្ថបទ