ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/06/2026 - 18:52

ម្ចាស់​ការ​ជាង ជិត​ដិត​ជាង​ទៀត មិន​ទុក​ឱ្យ​កើត​មាន​ស្ថាន​ភាព​គេច​វេះ រុញ​ច្រាន​ការ​ទទួល​ខុស​ត្រូវ ធ្វើ​ឱ្យ​យឺត​យ៉ាវ​ដល់​ការ​អភិវឌ្ឍ​របស់​ទី​ក្រុង​ 

(អ.ឡ​) - នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មិថុនា នៅ​ក្នុង​ពិ​ធី​បើក​សម័យ​ប្រ​ជុំ​លើក​ទី​៣ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ លោក​ឡេក្វាង​ទុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ បាន​ថ្លែង​ចង្អុល​ការ​ដឹក​នាំ​ដ៏​សំ​ខាន់។ កាសែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ សូម​ដក​ស្រង់​នូវ​ខ្លឹម​សារ​មួយ​ចំ​នួន​ដូច​ខាង​ក្រោម។

លោក​ឡេក្វាង​ទុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ ថ្លែង​ចង្អុល​ការ​ដឹក​នាំ​ក្នុង​ពិ​ធី​បើក​សម័យ​ប្រ​ជុំ​លើក​ទី​៣ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង។ រូប​ថត​៖ អាញ​យ៉ុង

ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ​២០២៦ ក្នុង​លក្ខ​ណៈដែល​នៅ​ជួប​ការ​លំបាក និង​មាន​បញ្ហា​ប្រ​ឈម​ជា​ច្រើន ទី​ក្រុង​បាន​រក្សា​នូវ​ស្ថិរ​ភាព រក្សា​បាន​សម្ទុះ​កំ​ណើន និង​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗជា​ច្រើន។ សេដ្ឋ​កិច្ច​បន្ត​ស្តា​រឡើង​វិញ និង​អភិវឌ្ឍ​ន៍ជា​វិជ្ជមាន បរិយា​កាស​វិនិយោគ និង​ធ្វើ​អា​ជីវ​កម្ម​ត្រូវ​បាន​កែ​លម្អ​ជា​បណ្តើរៗ...។

ទី​ក្រុង​បាន​ប្រ​មូល​ផ្តុំ​អនុ​វត្ត​យ៉ាង​ប្តូរ​ផ្តា​ច់នូវ​ការ​រៀប​ចំ​ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ ដំ​ណើរ​ការ​ទម្រង់​រដ្ឋ​បាល​ភូមិ​ភាគ ២ ថ្នាក់ បង្កើន​ការវិ​មជ្ឈ​ការ និង​វិសហ​មជ្ឈ​ការ កែ​ទម្រង់​រដ្ឋ​បាល បម្រើ​ប្រ​ជា​ជន និង​អា​ជីវ​កម្ម។ សកម្ម​ភាព​របស់​ប្រ​ព័ន្ធ​នយោ​បាយ​ជា​សារ​វន្ត​មា​នភា​ពរ​លូន​និង​ស្ថិរ​ភាព។ បណ្តា​វិស័យ​វប្ប​ធម៌ អប់​រំ សុខា​ភិបាល ពល​កម្ម ការ​ងារ សុខុមាល​ភាព​សង្គម​បាន​យក​ចិត្ត​ទុក​ដាក់។ ការ​ពារ​ប្រ​ទេស សន្តិ​សុខ​បាន​រក្សា​យ៉ាង​រឹង​មាំ សណ្តាប់​ធ្នាប់​និង​សុវត្ថិ​ភាព​សង្គម​បាន​ធា​នា។ ការងា​រក​សាង​បក្ស និង​ប្រ​ព័ន្ធ​នយោ​បាយ​បន្ត​បាន​ពង្រឹង ការ​ផ្លាស់​ប្តូរ​ឌីជី​ថល ហេ​ដ្ឋារចនា​សម្ព័ន្ធ​ឌីជី​ថល ទិន្ន​ន័យ​ប្រើ​ប្រាស់​រួម​ និង​ប្រ​ព័ន្ធ​បណ្តា​ញបម្រើ​ដល់​ការ​គ្រប់​គ្រង ដឹក​នាំ​មាន​ជំ​ហាន​វិវឌ្ឈន៍​ល្អ។

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​បាន​កត់​សម្គាល់ និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​តួ​នា​ទី ការ​ទទួល​ខុស​ត្រូវ និង​ការ​រួម​ចំណែក​ដ៏​សំ​ខាន់ៗ​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់ ក្នុង​ការ​ផ្លាស់​ថ្មី​នូវ​ខ្លឹម​សារ និង​វិធី​សាស្ត្រ​សកម្ម​ភាព​ លើក​កម្ពស់​គុណ​ភាព​សម័យ​ប្រ​ជុំ ការ​ឃ្លាំ​មើល​ ស្ទង់​មតិ និង​ចេញ​សេច​ក្តី​សម្រេច​ចិត្ត​បាន​ទាន់​ពេល​ចំ​ពោះ​បញ្ហា​សំ​ខាន់ៗ។

ទន្ទឹម​នឹង​លទ្ធ​ផល​សម្រេច​បាន​នោះ ក៏​គប្បី​ពិ​និត្យ​មើល​ដោយ​ត្រង់​ថា លទ្ធ​ផល​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​របស់​ទី​ក្រុង​នៅ​មិន​ទាន់​សម​ស្រប​នឹង​សក្តា​នុភាព ឧត្តម​ភាព​និង​តម្រូវ​ការ​ដាក់​ចេញ​នៅ​ឡើយ។ សន្ទុះ​កំ​ណើន​ទោះ​បី​ជា​សម្រេច​បាន​ល្អ​បង្គួរ​ប៉ុន្តែ​នៅ​មាន​គម្លាត​បើ​ធៀប​នឹង​ទិស​ដៅ​ដាក់​ចេញ​ពេញ​មួយ​ឆ្នាំ​ វឌ្ឍន​ភាព​នៃ​ការ​អនុ​វត្ត និង​ផ្តល់​ផ្ទេរ​ទុន​វិនិយោគ​លើ​សំ​ណង់ និង​គម្រោង​មួយ​ចំ​នួន​នៅ​យឺត​យ៉ាវ​ ការ​កៀរ​គរ​និង​ទាញ​យក​ប្រ​ភព​ធន​ធាន​សម្រាប់​ការ​អភិ​វឌ្ឍ​មិន​ទាន់​មាន​ប្រ​សិទ្ធ​ភាព​ពិត​ប្រា​កដ។ ភាគ​កម្រិត​មួយ​ចំ​នួន​នៃ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល និង​ការ​ផ្លាស់​ថ្មី ច្នៃ​ប្រ​តិដ្ឋ​មិន​ទាន់​សម្រេច​បាន​ដូច​ការ​រំ​ពឹង​ទុក។ នៅ​មាន​ចំ​ណុច​រាំង​ស្ទះ​មួយ​ចំ​នួន​អូស​បន្លាយ​មិន​ទាន់​បាន​ដោះ​ស្រាយ​ដាច់​ស្រ​ឡះ សមត្ថ​ភាព​ចាត់​តាំង​អនុ​វត្ត​នៅ​កន្លែង​ខ្លះ​នៅ​មាន​កម្រិត ស្មារតី​ហ៊ាន​គិត ហ៊ាន​ធ្វើ ហ៊ាន​ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល​និង​ស្ថា​ប័ន​មួយ​ភាគ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិវឌ្ឍន៍។

ក្នុង​ដំ​ណាក់​កាល​បច្ចុប្បន្ន តួ​នា​ទី​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​មិន​ត្រឹម​តែ​សម្រេច​ចិត្ត​លើ​បញ្ហា​នា​នា​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច និង​អនុ​វត្ត​មុខ​ងារ​ឃ្លាំ​មើល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំណែក​ធ្វើ​ឱ្យ​គោល​ការណ៍​របស់​បក្ស​ទៅ​ជា​យន្ត​ការ និង​គោ​លន​យោ​បាយ​ជាក់​ស្តែង ដោះ​ស្រាយ​ចំណុច​រាំង​ស្ទះ​នៃ​ការ​អភិវឌ្ឍ បើក​ច្រក​ប្រ​ភព​ធន​ធាន បង្ក​បរិយាកាស​ងាយ​ស្រួល​ដើម្បី​ឱ្យ​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​អភិវឌ្ឍ​។ រាល់​សេច​ក្តី​សម្រេច​ចិត្ត​ដែល​បាន​ដាក់​ចេញ​ត្រូវ​តែ​ចូល​ទៅ​ក្នុង​ជីវ​ភាព​រស់​នៅ​ពិត​ប្រាកដ ដោះ​ស្រាយ​ចំ​បញ្ហា​ជាក់​ស្តែង​ដែល​បាន​ដាក់​ចេញ បង្ក​ជា​កម្លាំង​ចលករ​សម្រាប់​ការ​អភិវឌ្ឍ​របស់​ទី​ក្រុង។

ចាប់​ពី​ពេល​នេះ​រហូត​ដល់​ចុង​ឆ្នាំ​២០២៦ បរិមាណ​ការ​ងារ​នៅ​មាន​ទំ​ហំ​ធំ​ណាស់ តម្រូវ​ការ​ដាក់​ចេញ​គឺ​ខ្ពស់​ណាស់​ចំ​ពោះ​ទី​ក្រុង​។ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង និង​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក គប្បី​ផ្តុំ​កម្លាំង​អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​ភារ​កិច្ច​គន្លឹះ​មួយ​ចំ​នួន​ដូច​ខាង​ក្រោម៖

ទី​មួយ​ ប្រ​មូល​ផ្តុំ​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច គាំ​ទ្រ​អា​ជីវ​កម្ម​ពង្រីក​ការ​ផលិត និង​ធ្វើ​អា​ជីវ​កម្ម កែ​លម្អ​យ៉ាង​ខ្លាំង​ក្លា​នូវ​បរិយាកាស​វិនិ​យោគ លើក​កម្ពស់​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​របស់​ទី​ក្រុង។ គ្រប់​ថ្នាក់ គ្រប់​ផ្នែក​ត្រូវ​ត្រួត​ពិ​និត្យ​ឱ្យ​បាន​ហ្មត់​ចត់​រាល់​ភាគ​កម្រិត រាល់​ភារ​កិច្ច កំ​ណត់​ឱ្យ​បាន​ច្បាស់​លាស់​តើ​ការ​ងារ​ណា​ដែល​នៅ​យឺត​យ៉ាវ ការ​ងារ​ណា​ដែល​មាន​ហា​និភ័យ​មិន​អាច​សម្រេច មូល​ហេតុ​មក​ពី​ណា ការ​ទទួល​ខុស​ត្រូវ​ជា​របស់​អ្នក​ណា និង​វិធាន​ការ​ដំ​ណោះ​ស្រាយ​យ៉ាង​ណា។ តាម​រយៈ​នោះ មាន​វិធាន​ការ​ប្រ​មូល​ផ្តុំ​ដើម្បី​ដោះ​ស្រាយ។

ទី​ពីរ​ កៀរ​គរ​និង​ប្រើ​ប្រាស់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​រាល់​ប្រ​ភព​ធន​ធាន​សម្រាប់​ការវិ​និយោគ​អភិវឌ្ឍន៍ ពិ​សេស​គឺ​ការ​អភិវឌ្ឍ​ហេ​ដ្ឋារចនា​សម្ព័ន្ធ។ ត្រូវ​តែ​ជំ​រុញ​ល្បឿន​នៃ​បណ្តា​សំ​ណង់ និង​គម្រោង​សំ​ខាន់​ៗ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការវិ​និយោគ​របស់​រដ្ឋ ពង្រីក​តួ​នា​ទី​នាំ​មុខ​នៃ​ការវិ​និយោគ​របស់​រដ្ឋ​ក្នុង​ការ​ទាក់​ទាញ​ការវិ​និយោគ​ក្នុង​សង្គម។ ការវិ​និយោគ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​មិន​ត្រឹម​តែ​ជា​ភារ​កិច្ច​ចំ​ពោះ​មុខ​ប៉ុណ្ណោះ​ទេ គឺ​ការវិ​និយោគ​សម្រាប់​អនា​គត សម្រាប់​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង និង​លំ​ហ​អភិវឌ្ឍ​ន៍របស់​ទី​ក្រុង​ក្នុង​ពេល​ខាង​មុខ។

ទី​បី​ ទី​ក្រុង​មិន​អាច​អភិវឌ្ឍ​ន៍ឆាប់​រហ័ស​ដោយ​កម្លាំង​ចលករ​ចាស់ មិន​អាច​លើក​កម្ពស់​ទិន្ន​ផល​ដោយ​វិធី​សាស្ត្រ​ចាស់ ហើយ​កាន់​តែ​មិន​អា​ចក​សាង​មូល​ដ្ឋាន​គ្រឹះ​រដ្ឋ​បាល​ទំនើប​ដោយ​ផ្នត់គំនិត​គ្រប់​គ្រង​បែប​ប្រ​ពៃ​ណី​នោះ​ដែរ។ ហេ​តុ​ដូច្នេះ ត្រូវ​តែ​ជំ​រុញ​ការក​សាង​រដ្ឋ​អំ​ណាច​ឌីជី​ថល សេដ្ឋ​កិច្ច​ឌីជី​ថល សង្គម​ឌីជី​ថល ជំ​រុញ​ការ​អនុ​វត្ត​ទិន្ន​ន័យ​ឌីជី​ថល បញ្ញា​សិប្ប​និម្មិត និង​បច្ចេក​វិទ្យា​ថ្មី​ៗក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​ ការ​ផ្តល់​សេ​វា​រដ្ឋ ការ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម អភិវឌ្ឍន៍​ប្រ​ភព​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​ខ្ពស់ និង​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ។

ទី​បួន គិត​គូរ​ឱ្យ​បាន​ល្អ​ប្រសើរ​នូវ​ជីវ​ភាព​របស់​ប្រ​ជា​ជន អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​បណ្តា​គោ​លន​យោ​បាយ​សុខុមាល​ភាព​សង្គម បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ លំ​នៅ​ឋាន​សង្គម សុខា​ភិបាល​ អប់​រំ​និង​ការ​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ត្រូវ​ដើរ​ទន្ទឹម​គ្នា​នឹង​វឌ្ឍន​ភាព​ និង​យុត្តិ​ធម៌​សង្គម កំ​ណើន​ត្រូវ​ផ្សារ​ភ្ជាប់​នឹង​ការ​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​របស់​ប្រ​ជា​ជន។

ទី​ប្រាំ​ លើក​កម្ពស់​វិន័យ សណ្តាប់​ធ្នាប់ និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុ​វត្ត​ការ​ងារ​រដ្ឋ​ ជា​ពិ​សេស​គឺ​ការ​ទទួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹក​នាំ។ ក្នុង​រយៈ​ពេល ៦ ខែ​ចុង​ឆ្នាំ​២០២៦ ត្រូវ​តែ​បង្កើន​ល្បឿន ប្តូរ​ផ្តាច់ ច្បាស់​លាស់​ការ​ងារ ច្បាស់​លាស់​ការ​ទទួល​ខុស​ត្រូវ ច្បាស់​លាស់​វឌ្ឍន​ភាព ខិត​ខំ​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​សម្រេច​បាន​នូវ​បណ្តា​ទិស​ដៅ និង​ភាគ​កម្រិត​ដែល​បាន​ដាក់​ចេញ ជា​ពិ​សេស​គឺ​គោល​ដៅ​កំ​ណើន​មាន​តួ​លេខ​ពីរ​ខ្ទង់។ គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ត្រូវ​តែ​ម្ចាស់​ការ​ជាង ជិត​ដិត​ជាង​ទៀត ហ៊ាន​ទទួល​ខុស​ត្រូវ​ជាង មិន​ទុក​ឱ្យ​កើត​មាន​ស្ថាន​ភាព​គេច​វេះ រុញ​ច្រាន ធ្វើ​ឱ្យ​យឺត​យ៉ាវ​ដល់​ការ​អភិវឌ្ឍ​របស់​ទី​ក្រុង។

នៅ​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី​៣ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ពិ​និត្យ និង​ចេញ​សេច​ក្តី​សម្រេច​ចិត្ត​លើ​ខ្លឹម​សារ​សំ​ខាន់​ៗជា​ច្រើន តាម​រយៈ​សេច​ក្តី​សម្រេច​ចិត្ត​មួយ​ចំ​នួន​ធំ​ សំ​ដៅ​ធ្វើ​ជាក់​ស្តែង​នូវ​គោល​ការណ៍​ដឹក​នាំ​របស់​បក្ស ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិវឌ្ឍ​ន៍របស់​ទី​ក្រុង​ក្នុង​ដំ​ណាក់​កាល​ថ្មី។ សំ​ណូម​ពរ​ដល់​បណ្តា​អ្នក​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង ពង្រីក​ខ្ពស់​បំ​ផុត​នូវ​ស្មារតី​ទទួល​ខុស​ត្រូវ​ចំ​ពោះ​មុខ​ម្ចាស់​ឆ្នោត និង​ប្រ​ជា​ជន​ ស្រាវ​ជ្រាវ​ឱ្យ​បាន​ហ្មត់​ចត់​នូវ​រាល់​របាយ​ការណ៍ សេច​ក្តី​សំណើរ ពង្រាង​សេច​ក្តី​សម្រេច​ចិត្ត ពិភាក្សា​ប្រ​កប​ដោយ​ប្រ​ជា​ធិប​តេយ្យ និង​សត្យា​នុម័ត សួរ​ឆ្លើយ​ត្រង់ៗ និង​ផ្តោត​លើ​បញ្ហា​ធំៗ បញ្ហា​ដែល​នៅ​មាន​ការ​លំបាក​ជំ​ពាក់​ជំ​ពិន​ ដើម្បី​លើក​ជា​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង អាច​អនុ​វត្ត​បាន​និង​មាន​ប្រ​សិទ្ធ​ភាព។

នៅ​ពេល​ខាង​មុខ ទី​ក្រុង​នៅ​មាន​ការ​លំបាក​ និង​បញ្ហា​ប្រ​ឈម​ជា​ច្រើន ប៉ុន្តែ​ឱ​កាស​អភិវឌ្ឍ​ន៍ក៏​កំ​ពុង​បើក​ចេញ​ធំ​ធេង​ផង​ដែរ​។ ឱ​កាស​មិន​អាច​បំ​ប្លែង​ទៅ​ជា​សមិទ្ធ​ផល​ សក្តា​នុភាព​មិន​អាច​ក្លាយ​ជា​កម្លាំង​ចលករ​ដោយ​ខ្លួន​ឯង ហើយ​ឧត្តម​ភាព​ក៏​មិន​អាច​ក្លាយ​ជា​កម្លាំង​ប្រ​កួត​ប្រ​ជែង​ដោយ​ខ្លួន​ឯង​បាន​ដែរ។ កត្តា​សម្រេច​គឺ​ស្មារតី​ទទួល​ខុស​ត្រូវ សមត្ថ​ភាព​សកម្ម​ភាព​ និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​ចាត់​ចែង​អនុ​វត្ត​របស់​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល។

យើង​ជឿ​ជាក់​ថា ជា​មួយ​នឹង​ប្រ​ពៃ​ណី​សាមគ្គី សកម្ម ច្នៃ​ប្រ​តិដ្ឋ ជា​មួយ​នឹង​ឆន្ទៈ​ឈាន​ឡើង​យ៉ាង​ខ្លាំង​ក្លា​របស់​បក្ខ​ភាគ រដ្ឋ​អំ​ណាច សហ​គមន៍​អា​ជីវ​កម្ម និង​ប្រ​ជា​ជន​ទី​ក្រុង យើង​នឹង​ចាប់​យក​បាន​នូវ​ឱ​កាស​ដ៏​ល្អ ជម្នះ​រាល់​ការ​លំបាក​ បំ​ប្លែង​រាល់​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ​ទៅ​ជា​សកម្ម​ភាព​ជាក់​ស្តែង បំ​ប្លែង​នូវ​សក្តា​នុភាព​និង​ឧត្តម​ភាព​ឱ្យ​ទៅ​ជា​ប្រ​ភព​ធន​ធាន​អភិវឌ្ឍន៍ និង​បំ​ប្លែង​ឱ​កាស​ឱ្យ​ទៅ​ជា​លទ្ធ​ផល​ជាក់​ស្តែង​ដើម្បី​បម្រើ​ប្រ​ជា​ជន៕

ធ្វី​ខេ​ - សុផន

ចែករំលែកអត្ថបទ