សមាគមអាជីវការិនីទីក្រុងកឹងធើ ចាត់តាំងពិធីខួបអនុស្សាវរីយ៍ ៤ ឆ្នាំនៃការ បង្កើត (១៨/៥/២០២២-១៨/៥/២០២៦)។ អញ្ជើញចូលរួមក្នុងពិធីនេះ មានលោកវឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងលោកស្រីង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ជូនប័ណ្ណសរសើរដល់សមាគមអាជីវការិនី
ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោកស្រីង្វៀងធីង៉ុកឌេប បញ្ជាក់៖ រយៈកាល៤ឆ្នាំកន្លង សមាគមអាជីវការិនីទីក្រុង ជាជំហានៗបញ្ជាក់ពីតួនាទីជាស្ពានតភ្ជាប់មានប្រសិទ្ធភាពរវាងអាជីវកម្ម និងរដ្ឋអំណាច ព្រមទាំងអង្គការនានាក្នុងនិងក្រៅប្រទេស។ ទន្ទឹមនឹងនោះ ក៏ជាកម្លាំងឈានមុខក្នុងសកម្មភាពជាច្រើន ដើម្បីឧបត្ថម្ភនារីផ្តើមអាជីព ការតភ្ជាប់ពាណិជ្ជកម្ម លើកកម្ពស់សមត្ថភាពគ្រប់គ្រងសហគ្រាស និងអនុវត្តភារកិច្ចសង្គម។
ថ្នាក់ដឹកនាំទីក្រុង សន្យានឹងរួមដំណើរជាមួយសហគមន៍សហគ្រាសនិយាយរួម អាជីវការិនីនិយាយដោយឡែក បង្កបរិស្ថានវិនិយោគនិងធ្វើអាជីវកម្មមានភាពងាយស្រួល តម្លាភាពនិងប្រសិទ្ធភាព មានការកែលម្អគុណភាពចំណាត់ការឥតឈប់ឈរ លើកកម្ពស់សមត្ថភាពប្រកួតប្រជែងនិងឧបត្ថម្ភអាជីវកម្មអភិវឌ្ឍន៍ដោយចីរភាព។
សមាគមអាជីវការិនីទីក្រុងកឹងធើ មានដើមកំណើតពីក្លឹបអាជីវការិនី បានបង្កើតនៅឆ្នាំ២០១៥។ លុះដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២២ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានចេញសេចក្តី សម្រេចចិត្តលេខ ៣១២៩/QĐ-UBND បង្កើតសមាគមអាជីវការិនី ទីក្រុងកឹងធើ។ បច្ចុប្បន្ន សមាគមអាជីវការិនីទីក្រុងកឹងធើ មានសមាជិក ២៤៥ នាក់ ប្រព័ន្ធចាត់តាំងត្រូវបានពង្រឹងនិងកែលម្អជាលំដាប់ ដំណើរការមានរបៀបរៀបរយនិងប្រកបដោយប្រសិទ្ធភាព។
រយៈកាល៤ឆ្នាំកន្លង សមាគមអាជីវការិនីទីក្រុងកឹងធើ ជាជំហានៗបញ្ជាក់ពីតួនាទីនិងឋានៈរបស់នារី សកម្ម សាមគ្គីនិងមានការទទួលខុសត្រូវ ឆ្លងតាមរយៈការផ្សព្វផ្សាយសកម្មភាពជាក់ស្តែង ជាច្រើន មានប្រសិទ្ធភាព ដូចជាការបណ្តុះបណ្តាល ការតភ្ជាប់ពាណិជ្ជកម្ម ឧបត្ថម្ភផ្តើមអាជីពជំរុញការផ្លាស់ប្តូរឌីជីថល...។
សកម្មភាពរបស់សមាគម បានរួមចំណែកលើកកម្ពស់តួនាទីអាជីវការិនីទីក្រុងកឹងធើ បង្កើនការតភ្ជាប់រវាងសមាជិក ព្រមទាំងធ្វើឱ្យសាយភាយស្មារតីទទួលខុសត្រូវចំពោះសហគមន៍និងសង្គម។ ជារៀងរាល់ឆ្នាំ សមាគមសកម្មផ្សព្វផ្សាយនូវកម្មវិធីសុខុមាលភាពសង្គមជាច្រើន សរុបជាទឹកប្រាក់ប្រមាណ ២,៦ ពាន់លានដុង។
ស្របក្នុងឱកាសនេះ សមាគមអាជីវការិនីទីក្រុង មានកិត្តិយសបានទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនទីក្រុង ដោយសម្រេចបានស្នាដៃក្នុងការរួមចំណែកសម្រាប់ការងារសុខុ មាលភាពសង្គម លើភូមិឋានទីក្រុង ដំណាក់កាល ២០២២-២០២៦៕
មីថាញ-មុនី