ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/06/2026 - 19:54

គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង ចុះ​ពិ​និត្យ​ការ​ងា​រការ​ពា​រប​រិស្ថាន​នៅ​សង្កាត់​ហ៊ឹង​ភូ​ 

(CTO) - គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ ដឹក​នាំ​ដោយ​លោក ដាវ​ជី​ងៀ អនុ​ប្រ​ធាន​ទទួល​បន្ទុក​នៃ​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង បាន​ចុះ​ពិ​និត្យ​ជាក់​ស្តែង​ការ​អនុ​វត្ត​គោ​លន​យោ​បាយ និង​ច្បាប់ អំ​ពី​ការ​ងា​រការ​ពា​រប​រិស្ថាន​នៅ​ក្នុង​សង្កាត់​ហ៊ឹងភូ។

គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង ចុះ​ពិ​និត្យ​និង​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​
ហ្វាង​មី​គឺវ​ឡុង។

គណៈ​ប្រតិ​ភូ​បាន​អញ្ជើញ​ទៅ​ត្រួត​ពិ​និត្យ​នៅ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល ហ្វាង​មី​គឺវឡុង។ មន្ទីរ​ពេទ្យ​ដែល​បំ​ពេញ​គ្រប់​សំណុំ​ឯក​សារ​គតិ​យុត្ត​ថ្មី​បំ​ផុត​គឺ​លិ​ខិត​អនុញ្ញាត​ផ្នែ​កប​រិស្ថាន​ដែល​បាន​ផ្តល់​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៦។ ប្រ​ព័ន្ធ​ប្រ​ព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ប្រ​មូល​ផ្តុំ​ដែល​មាន​ពលា​នុភាព ២០០ ម៉ែ​ត្រ​គូ​ប/មួយ​ថ្ងៃ​-យប់ របស់​មន្ទីរ​ពេទ្យ បាន​អនុ​វត្ត​បច្ចេក​វិទ្យា​ចម្រោះ​ MBR ទំនើប សម្រេច​បទ​ដ្ឋាន​ជួរ​ A ។ កាក​សំ​ណល់​វេជ្ជ​សាស្ត្រ​គ្រោះ​ថ្នាក់​ប្រ​មា​ណ​ជាង ៧៧ តោន​ដែល​កើត​មាន​ក្នុង​មួយ​ឆ្នាំៗ ត្រូវ​បាន​បែង​ប្រ​ភេទ និង​ប្រ​គល់​ជូន​អង្គ​ភាព​មាន​សមត្ថ​កិច្ច​យក​ទៅ​ប្រ​ព្រឹត្តិ​កម្ម​យ៉ាង​តឹង​រ៉ឹង ២ ថ្ងៃ​ម្តង។

លោក ដាវ​ជី​ងៀ (ជួរ​មុខ​) អនុ​ប្រ​ធាន​ទទួល​បន្ទុក​នៃ​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង ចុះ​ពិ​និត្យ​នៅ​រោង​ចក្រ​ប្រ​ព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ទី​ក្រុង។

បន្ទាប់​មក គណៈ​ប្រតិ​ភូ​បាន​បន្ត​ទៅ​ពិ​និត្យ​នៅ​ផ្សារ​ភូ​ធឺ និង​រោង​ចក្រ​ប្រ​ព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ទី​ក្រុង (ចំណុះ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ផ្គត់​ផ្គង់ និង​បង្ហូត​ទឹក​កឹង​ធើ)។ នៅ​ទី​នេះ​ គណៈ​ប្រតិ​ភូ​បាន​ស្តាប់​របាយ​ការណ៍​អំ​ពី​ដំណើរ​ការ​ប្រតិ​បត្តិ​ការ​ប្រ​ព័ន្ធ​ប្រ​មូល និង​ប្រ​ព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ប្រ​ជុំ​ជីវ​ភាព ដោយ​មាន​ពលា​នុភាព ៣០​.០០០ ម៉ែត្រ​គូប/មួយ​ថ្ងៃ​-យប់។ ដោយ​អា​ស្រ័យ​ប្រ​ព័ន្ធ​លូ​ប្រ​មូល​ទឹក​បច្ចុប្បន្ន​ជា​ប្រ​ព័ន្ធ​រួម មិន​ទាន់​គ្រប់​លក្ខ​ណៈពេញ​លេញ ទើប​បរិ​មាណ​ទឹក​កខ្វក់​ហូរ​ចូល​រោង​ចក្រ​ក្នុង​រដូវប្រាំង​មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​។ ក្រៅ​ពី​នេះ ការ​យឺត​យ៉ាវ​ក្នុង​ការ​ប្រ​គល់​ទ្រព្យ​សម្បត្តិ​គម្រោង និង​ការ​អនុ​ម័ត​លើ​ផែន​ការ​តម្លៃ​ប្រតិ​បត្តិ​ការ​សម្រាប់​ដំ​ណាក់​កាល​ឆ្នាំ ២០២៤ - ២០២៥ ក៏​បាន​បង្ក​ការ​លំបាក​ដល់​ថវិកា​ដំណើរ​ការ​របស់​អា​ជីវ​កម្ម​ផង​ដែរ។

លោក​ ដាវ​ជី​ងៀ បាន​កត់​សម្គាល់​នូវ​ស្មារតី​ទទួល​ខុស​ត្រូវ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អង្គ​ភាព​ត្រួត​ពិ​និត្យ​ក្នុង​ការ​គោរព​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្តី​ពី​ការ​ការ​ពា​រប​រិស្ថាន; ព្រម​ទាំង​បាន​ចែក​រំលែក​នូវ​ការ​លំបាក និង​បញ្ហា​ប្រ​ឈម​នា​នា​ដែល​កើត​ឡើង​ក្នុង​ការ​អនុ​វត្ត​ជាក់​ស្តែង។

ប្រ​ធាន​គណៈ​ប្រតិ​ភូ​បាន​មាន​ប្រ​សាសន៍ នឹង​បូក​សរុប​រាល់​សំណើ​ដែល​ទាក់​ទង​នឹង​ការ​បែង​ប្រ​ភព​ទុន ការ​លើក​កម្ពស់​បច្ចេក​វិទ្យា​ប្រ​ព្រឹត្តិ​កម្ម​ទឹក​កខ្វក់ និង​ធ្វើ​ឱ្យ​សុក្រឹត​យន្ត​ការ​សហ​ការ​រវាង​គណៈ​កម្មា​ធិ​កាបក្ស​គ្រប់​ថ្នាក់ គ្រប់​ផ្នែក ដើម្បី​រាយ​ការណ៍​ជូន​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ពិ​និត្យ​និង​ដោះ​ស្រាយ រួម​ចំណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ងា​រការ​ពា​រប​រិស្ថាន​នៅ​លើ​ភូមិ​សាស្ត្រ​ទី​ក្រុង។

ថាញ​ធឺ​ - វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ