មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

24/06/2026 - 09:30

ចំណុច​ថ្មី​នៅ​តំ​បន់​ជន​រួម​ជាតិ​នៃ​ទី​ក្រុង​កឹង​ធើ 

ក្រោយ​ពី​រយៈ​កាល​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១​-២០២៥ (ហៅ​កាត់​ថា កម្ម​វិធី) បាន​នាំ​មក​នូវ​សម្រស់​ថ្មី​ដល់​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។

បង​ស្រី លី​ធី​ក្វៀង​នៅ​សង្កាត់​មី​ស្វៀង ទី​ក្រុង​កឹង​ធើទទួល​បាន​
ការឧបត្ថម្ភគោបន្តពូជពីគម្រោង៣។

ទី​ក្រុង​កឹង​ធើ ជា​ភូមិ​ភាគ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ស្រូប​អត្រា ១៤,១១% នៃ​ចំ​នួនប្រ​ជា​ជន​ទូ​ទាំង​ក្រុង មា​មីង​រស់​នៅ​ប្រ​កប​របរ​កសិ​កម្ម ជា​ចម្បង អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​មាន​កម្រិត​ខ្ពស់ ប៉ុន្តែ តាម​រយៈ​កម្ម​វិធី គម្រោង​និង​គោល​ន​យោ​បាយ​ជន​ជាតិ ពិ​សេស​គឺ​ប្រ​ភព​កម្លាំង​ពី​កម្ម​វិធី​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ទាន់​ពេល ផ្តើម​ពី​នោះ ជីវ​ភាព​របស់​មា​មីង​មាន​ភាព​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់​សម្គាល់។ ពី​មុន គ្រួ​សា​របង​ថាច់​វ៉ាំង​តែវ នៅ​ឃុំ​តឹង​ថាញ់ រស់​នៅ​ក្នុង​ផ្ទះ​ទ្រុឌ​ទ្រោម។ ឆ្នាំ ២០២៣ បង​បាន​រដ្ឋ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​តាម​រយៈ​គម្រោង​១ ជួយ​ឱ្យ​គ្រួ​សារ​គាត់​មាន​ផ្ទះសម្បែង​លំ​នឹង​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ចំ​ណែក​គ្រួ​សារ បង​ស្រី លី​ធី​ក្វៀង នៅ​សង្កាត់​មី​ស្វៀង ជា​គ្រួ​សារ​ក្រី​ក្រ គ្មាន​ដី​ផលិត ប្រ​ភព​ចំ​ណូល​សំ​ខាន់​បាន​មក​ពី​ការ​ស៊ី​ឈ្នួល។ ឆ្នាំ​២០២៥ បាន​រដ្ឋ​អំ​ណាច​ពិ​និត្យ​ជំ​នួយ​គោ​បន្ត​ពូជ ២ក្បាល​ពី​គម្រោង ៣ អំ​ពី​ការ​ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​តាម​ខ្សែ​សង្វាក់​តម្លៃ ជួយ​ឱ្យ​គ្រួ​សា​របង​ស្រី​ក្វៀង មាន​ប្រ​ភព​កម្លាំង​បន្ថែម​សម្រាប់​ពង្រីក​ការ​ផលិត កែ​លម្អ​ជីវ​ភាព។

ផ្តើម​ពី​ការ​ឧបត្ថម្ភ​របស់​រដ្ឋ ពូ​ឡេ​វ៉ាំង​អ៊ុក នៅ​ឃុំ​ហូ​ដាក់​កៀង ទី​ក្រុង​កឹង​ធើ មាន​លក្ខណៈ​អភិវឌ្ឍ​សេដ្ឋ កិច្ច​ដោយ​ចីរ​ភាព។

ទន្ទឹម​នឹង​ការ​បង្កើត​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជី​វិត មួយ​អន្លើ​ដោយ​ប្រ​ភព​កម្លាំង​ឧបត្ថម្ភ​របស់​រដ្ឋ ដូច្នេះ មាន​ប្រ​ជា​ជន​ជា​ច្រើន​គ្រួ​សារ​នៅ​ឃុំ​ហូ​ដាក់​កៀង បាន​ម្ចាស់​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​ ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ចីរ​ភាព។ តួ​យ៉ាង​ដូច​ជា លោក​ឡេ វ៉ាំង​អ៊ុក នៅ​ឃុំ​ហូ​ដាក់​កៀង គាត់​នាំ​យើង​ខ្ញុំ​ទៅ​ទស្សនា ទម្រង់​ចម្ការ​ដូង​ម៉ា​ឡេ ដែល​មាន​អាយុ​កាល​ជាង ៣ ឆ្នាំ លោក​អ៊ុក ចែក​រំលែក៖ “ពី​មុន ខ្ញុំ​ធ្វើ​តែ​ស្រែ​មួយ​មុខ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព ហេតុ​នេះ នៅ​ឆ្នាំ​២០២៣ ខ្ញុំ​បុល​ទុន​ពី​ធនា​គារ​គោលន​យោ​បាយ ដើម្បី​កែ​ប្រែ​ដី​ស្រែ ១០ កុង បង្វែរ​មក​ដាំ​ដូង​ម៉ា​ឡេ ៤០០ ដើម។ បច្ចុប្បន្ន ប្រ​មូល​ផល​ដូង​ក្នុង​មួយ​ខែៗ ប្រ​មាណ ៧០០ ផ្លែ លក់​ក្នុង​តម្លៃ ៨.០០០ ដុង​ក្នុង​មួយ​ផ្លែ។ បន្ទាប់​ពី​ទូ​ទាត់​ចំ​ណាយ រក​បាន​ប្រាក់​ចំ​ណេញ​បង្គួរ បើ​ប្រៀប​នឹង​ធ្វើ​ស្រែ”។ ផ្តើម​ពី​ការ​ឧបត្ថម្ភ លើ​គ្រប់​ផ្នែក​របស់​បក្ស រដ្ឋ មួយ​អន្លើ​ដោយ​ស្មារតី​ឈាន​ឡើង​ដោយ​ខ្លួន​ឯង ដូច្នេះ ជីវ​ភាព​ប្រ​ជា​ជន​បាន​បើក​ទំ​ព័រ​ថ្មី មាន​ការ​រីក​ចម្រើន​ប្រ​កប​ដោយ​ជំ​ហាន​វិជ្ជ​មាន​ជា​ច្រើន។

តាម​ប្រ​សាសន៍​លោក ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធានគណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ចាប់​តាំង​ពី​ផ្សព្វ​ផ្សាយ​កម្ម​វិធី គម្រោង​និង​គោល​ន​យោ​បាយ​ជនជាតិ​ជា​ច្រើន ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​តំ​បន់​ដែល​មាន​ជន​រួម​ជាតិខ្មែរ​រស់​នៅ​កុះ​ករ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង។ ចំ​នួនគ្រួ​សារ​ក្រី​ក្រ​ចុះ​ថយ​គួរ​ឱ្យ​កត់​សម្គាល់ ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ជន​បទ​បាន​វិនិ​យោគ​រឹង​មាំ ជា​ជំ​ហានៗ​ ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ប្រ​ជុំ​ជីវ​ភាព ការ​សិក្សា ពល​កម្ម​ផលិត និង​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន រួម​ចំ​ណែក​រក្សា​រឹង​មាំ​សន្តិ​សុខ នយោ​បាយ សណ្តាប់​ធ្នាប់​សង្គម​នៅ​ភូមិ​ភាគ៕

                                         ថាញ​វ៉ាង-មុនី​

ចែករំលែកអត្ថបទ