មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

20/05/2026 - 05:58

ជន​រួម​ជាតិ​ខ្មែរ រួម​កម្លាំង​ស្រុះ​ចិត្ត​គ្នា​កសាង​ជន​បទ​ថ្មី​ 

ក្រោយ​រយៈ​ពេល ៥១ ឆ្នាំ​រំ​ដោះ​ ឯក​ភាព​ទឹក​ដី ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​នូវ​គោល​នយោ​បាយ​ជាក់​ស្តែង​ជា​ច្រើន​មាន​ប្រ​សិទ្ធ​ភាព ទិដ្ឋ​ភាព​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ កាន់​តែ​មាន​ភាព​ផ្លាស់​ប្តូរ​ថ្មី​ជា​លំ​ដាប់។ ប្រ​ជា​ជន​កាន់​តែ​មាន​ស្មារតី​អំ​ពី​ភារ​កិច្ច​របស់​ខ្លួន ឈាន​ឡើង​ដោយ​ខ្លួន​ឯង និង​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​កា​រក​សាង​ភូមិ​ស្រុក​។

ដង​ផ្លូវ​ជន​បទ​នៅ​ឃុំ​មី​ហឿង មាន​ការ​រួម​ចំ​ណែក​ពី​ជន​រួម​ជាតិ​ខ្មែរ។

ប៉ុន្មាន​ឆ្នាំ​កន្លង មិន​ត្រឹម​តែ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ពល​កម្ម​ផលិត​និង​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​នោះ​ទេ ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ ថែម​ទាំង​បាន​ចូល​រួម​យ៉ាង​សកម្ម​រាល់​ការ​ចល​នា​របស់​ភូមិ​ភាគ តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​និង​មាន​អត្ថ​ន័យ​ទាំង​នោះ បាន​រួម​ចំ​ណែក​នាំ​មក​នូវ​ភាព​ផ្លាស់​ប្តូរ​ថ្មី​នៅ​ក្នុង​ភូមិ​ស្រុក។ ដើម្បី​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កសាង​សម្រេច​ទិស​ដៅ​នៃ​ការ​កសាង​ជន​បទ​ថ្មី ក្នុង​ឆ្នាំ ២០២៤ គ្រួ​សារ​លោក​ឡឹម​ធឿន នៅ​ឃុំ​មី​ហឿង បាន​បរិច្ចាគ​ដី ២០០ ម៉ែត្រ​កា​រ៉េ ព្រម​ជា​មួយ​នោះ លោក​ក៏​បាន​បំ​ផុស​ចលនា​គ្រួ​សារ​មា​មីង​ខ្មែរ ៤ គ្រួ​សារ​ទៀត បរិច្ចាគ​ដី ៣០០ ម៉ែត្រ​កា​រ៉េ ដើម្បី​បង្ហើយ​ដង​ផ្លូវ​ក្នុង​ភូមិ​តា​ឡី​ចាស់។ ទន្ទឹម​នឹង​នោះ លោក​ក៏​បាន​ចូល​រួម​កាប់​ឆ្ការ​ព្រៃ​និង​ដាំ​ផ្កា​ដើម្បី​បង្ក​ជា​ទេស​ភាព​បៃ​តង ជ្រះ ស្អាត​សម្រាប់​ភូមិ​ស្រុក។

ចំ​ណែក​លោក​ស៊ើង​ហ៊ូន នៅ​ឃុំ​ថើយ​អាង​ហោយ ចែក​រំ​លែក៖ “ពេល​សេដ្ឋ​កិច្ច​គ្រួ​សារ​លំ​នឹង​កូន​ចៅ​អាច​រ៉ាប់​រង​ខ្លួន​ឯង​បាន ខ្ញុំ​ក៏​គិត​គូរ​ដល់​មា​មីង​ជន​រួម​ជាតិ​បាន​កាន់​តែ​ច្រើន ចាប់​តាំង​ពី​ការ​ជួយ​មា​មីង​បន្ថយ​ភាព​ក្រី​ក្រ រហូត​ដល់​ការ​ព្រួត​ដៃ​គ្នា​កសាង​ជន​បទ​ថ្មី ដោយ​ចល​នា​មា​មីង​ឱ្យ​ជួ​យក​សាង​ស្ពាន ដើម្បី​ឱ្យ​កូន​ចៅ​ទៅ​រៀន​និង​មា​មីង​ដឹក​ជញ្ជូន​ទំ​និញ​បាន​ងាយ​ស្រួល។ បាន​ដឹង​ថា រយៈ​ពេល​កន្លង លោក​បាន​ចលនា​គ្រួ​សារ​ប្រ​ជា​ជន ៤ គ្រួ​សារ បរិច្ចាគ​ដី​ដើម្បី​កសាង​ស្ពាន​ដោយ​មាន​ប្រ​វែង ៥០ ម៉ែត្រ ជា​មួយ​ថវិកា​ជាង ១២០ លាន​ដុង និង​ចលនា​ថវិកា​បាន​ជាង ៤ ពាន់​លាន​ដុង ដើម្បី​សាង​សង់​សា​លា​ក្នុង​វត្ត​ពោ​ធិ​ថ្លឹង ដើម្បី​មា​មីង​ពុទ្ធ​បរិ​ស័ទ​មាន​កន្លែង​ប្រ​ជុំ​ជីវ​ភាព​សហ​គមន៍ និង​ព្រះ​សង្ឃ​មាន​កន្លែង​គង់​សិក្សា​រៀន​សូត្រ​ធម៌​វិន័យ​ក្នុង​ព្រះ​ពុទ្ធ​សា​សនា...។ មិន​ត្រឹម​តែ​លោក​ឡឹម​ធឿន និង​លោក​ស៊ើង​ហ៊ូន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​គំ​រូ​បុគ្គល​ឆ្នើម​ជា​ច្រើន​ទៀត ដែល​បាន​ពង្រីក​ស្មារតី​មហា​សាមគ្គី​បណ្តា​ជន​ជាតិ រួម​ចំណែក​សម្រេច​ជោគ​ជ័យ​ក្នុង​ការ​បំ​បាត់​ភាព​ក្រី​ក្រ​និង​កសាង​ជន​បទ​ថ្មី។ ជា​គំ​រូ​ដូច​លោក​យឿង​ឃូន ជា​អ្នក​មាន​ប្រិយ​ភាព​នៅ​សង្កាត់​វិញ​ចូវ គាត់​ជា​គំ​រូ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ដោយ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ ហើយ​បាន​ចែក​រំលែក​បទ​ពិ​សោធន៍​ដល់​មា​មីង​ក្នុង​ភូមិ ជួយ​ដល់​គ្រួ​សារ​ជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ ចំ​ណែក​លោក​តាំង​វ៉ាំង​សួរ នៅ​សង្កាត់​វិញ​ចូវ ដែល​បាន​ជួយ​ឱ្យ​មា​មីង​ជា​ច្រើន​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ចិញ្ចឹម​បង្កង តាម​រយៈ​បទ​ពិ​សោធន៍​របស់​គាត់...។ តាម​រយៈ​សកម្ម​ភាព​ទាំង​នេះ ពួក​គាត់​ពិត​ជា​គំ​រូ​ដ៏​ល្អ​ដែល​បាន​និង​កំ​ពុង​រួម​ចំ​ណែក​កម្លាំង​កាយ​ចិត្ត​របស់​ខ្លួន​លើ​ទឹក​ដី​ស្រុក​កំ​ណើត។

អាច​និយាយ​បាន​ថា កម្លាំង​នៃ​ស្មារតី​សាមគ្គី​ គឺ​ជា “កូន​សោ​” សម្រាប់​ជំ​ហាន​ដ៏​រឹង​មាំ​របស់​ទី​ក្រុង​កឹង​ធើ នៅ​លើ​វិថី​អភិវឌ្ឍ​។ ចាប់​តាំង​ពី​ការ​ព្រួត​ដៃ​គ្នា​កសាង​ផ្លូវ​ថ្នល់ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ រហូត​ដល់​ការ​ចែក​រំលែក​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ឱ្យ​ឆ្លង​ផុត​ការ​លំ​បាក​សំ​ណង់​នីមួយៗ​សុទ្ធ​តែ​បាន​បន្សល់​ទុក​នូវ​ស្នាម​អនុ​ស្សាវ​រីយ៍​ពី​ការ​ឯក​ភាព និង​ស្រប​មតិ​គ្នា​រវាង​ឆន្ទៈ​បក្ស​និង​ទឹក​ចិត្ត​របស់​ប្រ​ជា​ជន។ ស្មារតី​នោះ បាន​បង្ក​ជា​ក្តីទំនុក​ចិត្ត​និង​ជួយ​ជំ​រុញ​កម្លាំង​ផ្ទៃ​ក្នុង​នៃ​សហ​គម​ន៍ ដើម្បី​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​ស៊ី​វិល័យ សម្បូរ​សប្បាយ៕                          

                          ថា​ញ់វ៉ាង​-ដា​លី​ន

ចែករំលែកអត្ថបទ