14/05/2026 - 07:33

ចំ​ណុច​លេច​ធ្លោ​ក្នុង​ការ​កសាង​បក្ស​នៅ​សា​ខា​បក្ស​យោ​ធា​ឃុំ​ឡុង​ហ៊ីប 

កសាង​សា​ខា​បក្ស​ស្អាត​ស្អំ រឹង​មាំ​ផ្សារ​ភ្ជាប់​ជា​មួយ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច វប្ប​ធម៌​សង្គម​នៅ​ភូមិ​ភាគ គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​បាន​សា​ខា​បក្ស​យោ​ធា​ឃុំ​ឡុង​ហ៊ីប ខេត្ត​វិញ​ឡុង អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​កន្លង។

 សា​ខា​បក្ស​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ឡុង​ហ៊ីប ប្រ​ជុំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ការ​ងារ​ជ្រើស​យោ​ធិន​ឆ្នាំ​២០២៦។

តាម​ប្រ​សាសន៍​លោក ហ្វិញ​ថាញ​ឡុង មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា អនុ​លេ​ខា​សា​ខា​បក្ស បច្ចុប្បន្ន​អង្គ​ភាព​មាន​បក្ខ​ជន ១៤០ នាក់។ រយៈ​ពេល​កន្លង សា​ខា​បក្ស​តែង​រក្សា​ម៉ឺង​ម៉ាត់ របប​សកម្ម​ភាព​តាម​ពេល​កំ​ណត់​តាម​រយៈ​សកម្ម​ភាព​ម្តងៗ សា​ខា​បក្ស​មាន​ឱកាស​ដោះ​ដូរ​ជា​មួយ​កង​ប្រ​ជា​ស្វ័យ​ត្រាណ និង​ក្តាប់​ជាក់​ស្តែង​ពី​ស្ថាន​ភាព​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​ភូមិ​ឋាន ក៏​ដូច​ជា​ការ​ងារ​ហ្វឹក​ហ្វឺន កសាង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ។ ការ​ដិត​ដល់​នេះ មិន​ត្រឹម​តែ​ជួយ​សា​ខា​បក្ស​ធ្វើ​សេ​នា​ធិ​ការ​ដ៏​សកម្ម​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស កសាង​តំ​បន់​ការ​ពារ​ដ៏​រឹង​មាំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធា​នា​ការ​ងារ​ហ្វឹក​ហ្វឺន ជ្រើស​យោ​ធិន​រៀង​រាល់​ឆ្នាំ​លើស​ភាគ​កម្រិត​ទៀត​ផង។

ដើម្បី​ធ្វើ​ឱ្យ​ជាក់​ស្តែង​រាល់​សេចក្តី​សម្រេច​ចិត្ត រៀង​រាល់​ឆ្នាំ​សា​ខា​បក្ស​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ បាន​កសាង​ផែន​ការ​ចាត់​បក្ខ​ជន​ម្នាក់ៗ​ច្បាម​មូល​ដ្ឋាន ទទួល​បន្ទុក​ភូមិ​ឋាន​នី​មួយៗ ដើម្បី​ក្តាប់​ពី​ស្ថាន​ភាព សំ​ដៅ​មាន​វិធាន​ការ​ជំ​នួយ​ទាន់​ពេល។ ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច កម្មា​ភិ​បាល បក្ខ​ជន​ម្នាក់ៗ​តែង​អស់​ពី​ចិត្ត មិន​ខ្លាច​លំ​បាក សាម​គ្គី ត្រៀម​លក្ខណៈ​ជួយ​សម​មិត្ត មិត្ត​រួម​កង​សម្រេច​ភារ​កិច្ច​និង​ធ្វើ​ជា​គំរូ​សម្រាប់​មហា​ជន។ សា​ខា​បក្ស​ចាត់​តាំង​បញ្ជ្រាប​រឿយៗ និង​អនុ​វត្ត​ល្អ​នូវ​បទ​បញ្ជា​សេចក្តី​សម្រេច​របស់​បក្ស​គ្រប់​ថ្នាក់ ស្តី​ពី​ការ​កសាង​បក្ស បង្កើន​ការ​កសាង រៀប​ចំ​បក្ស​ឡើង​វិញ និង​បទ​បញ្ជា លេខ ០៥ របស់​កា​រិយា​ល័យ​នយោ​បាយ ស្តី​ពី​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​អ៊ំ។ ព្រម​ជា​មួយ​នោះ សា​ខា​បក្ស​បាន​អនុ​វត្ត​ទម្រង់​ជាក់​ស្តែង​ជា​ច្រើន ដូច៖ “កង​សេ​នា​ជន​ចល័ត​យាម​ប្រ​ចាំ​ការ​នៅ​ស្ថា​ប័ន ផ្សារ​ភ្ជាប់​ជា​មួយ​បង្កើន​ការ​ផលិត​និង​បង្កើត​មូល​និធិ​មនុស្ស​ធម៌”។ ទន្ទឹម​នឹង​នោះ ទម្រង់ “ថ្នាក់​លើ​ធ្វើ​គំ​រូ ខាង​ក្រោម​សកម្ម​ធ្វើ​តាម” ក៏​កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព​យ៉ាង​ខ្លាំង​ក្លា។

លោក​ត្រឹង​វ៉ាំង​ម៉ឺយ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ឡុង​ហ៊ីប នឹង​ជា​លេខា​សា​ខា​បក្ស​យោ​ធា​ឡុង​ហ៊ីប ឱ្យ​ដឹង៖ “បើ​ចង់​ឱ្យ​សា​ខា​បក្ស​រឹង​មាំ គប្បី​រក្សា​សាម​គ្គី ឯក​ភាព​ក្នុង​ផ្ទៃ​ក្នុង​និង​ពង្រីក​ស្មារតី​លត់​ដំ​របស់​បក្ខ​ជន​ម្នាក់ៗ។ ក្នុង​ការ​ប្រ​ជុំ​ខា​សា​បក្ស​រៀង​រាល់​ខែ ក្រៅ​ពី​ការ​វាយ​តម្លៃ​លទ្ធ​ផល​និង​ដាក់​ចេញ​ភារ​កិច្ច គណៈ​ប្រតិ​បត្តិ​ការ​សា​ខា​បក្ស សំ​ណូម​ពរ​ឱ្យ​បក្ខ​ជន​របាយ​ការណ៍​ជាក់​ស្តែង​នូវ​ខ្លឹម​សារ​អនុ​វត្ត​ដែល​បាន​ចុះ​ឈ្មោះ​រៀន​សូត្រ និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ។ ផ្អែក​លើ​មូល​ដ្ឋាន​នោះ សា​ខា​បក្ស​ស្ងើច​សរ​សើរ​ចំ​ពោះ​ផ្នែក​វិជ្ជ​មាន ព្រម​ទាំង​លើក​ឡើង​ចំ​ណុច​ខ្វះ​ខាត​ដើម្បី​ជម្នះ​ទាន់​ពេល; ទន្ទឹម​នឹង​នោះ សំ​ណូម​ពរ​បក្ខ​ជន​មើល​កំ​ហុស​ខ្លួន​ឯង កែ​តម្រូវ​នូវ​ភាព​អន់​ថយ “ប្រែ​ប្រួល​ដោយ​ខ្លួន​ឯង ផ្លាស់​ប្តូរ​ដោយ​ខ្លួន​ឯង”។ តាម​រយៈ​នោះ លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ក្នុង​ការ​លត់​ដំ រួម​ចំ​ណែក​សម្រេច​ឆ្នើម​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន”៕

                               ស៊ើង​ម៉ាល័យ - លី​សៀ

ចែករំលែកអត្ថបទ