បច្ចុប្បន្ន ផ្អែកលើមូលដ្ឋានក្រមលក្ខឋានជាតិអំពីការកសាងជនបទថ្មី ដំណាក់កាល ២០២៦ - ២០៣០ ទីក្រុងកឹងធើ កំពុងពិនិត្យឡើងវិញ និងផ្សព្វផ្សាយដំណោះស្រាយជាច្រើនដើម្បីសម្រេចជាស្ថាពរឃុំជនបទថ្មីចំនួន៩ ក្នុងឆ្នាំ២០២៦។

ដងផ្លូវជនបទទីក្រុងកឹងធើបៃតង ជ្រះ ស្អាត។
យោងតាមការិយាល័យសម្របសម្រួលនៃកម្មវិធីទិសដៅជាតិទីក្រុងកឹងធើ ក្រមលក្ខឋានជាតិអំពីការកសាងជនបទថ្មីដំណាក់កាល ២០២៦ - ២០៣០ រួមបញ្ចូលនិងលើកកម្ពស់បទដ្ឋានឃុំដែលសម្រេចជនបទថ្មី ជនបទថ្មីកម្រិតខ្ពស់ និងជនបទថ្មីគំរូកាលពីមុន។ ហេតុដូច្នោះ លក្ខឋានដែលកំណត់ជាបរិមាណអាចនឹងខ្ពស់ជាង ទាមទារភូមិភាគច្បាមនិងមានលំនាំបែប បទជាក់ស្តែងសម្រាប់ភាគកម្រិតនីមួយៗ។ ការសម្រេចរួចរាល់នូវសំណូមពរនេះ មិនត្រឹមតែផ្លាស់ប្តូរទិដ្ឋភាពជនបទប៉ុណ្ណោះទេ ថែមទាំងលើកស្ទួយជីវភាពប្រជាជន និងធានាប្រាក់ចំណូលរបស់ប្រជាជនទៀតផង។
ដើម្បីផ្សព្វផ្សាយមានប្រសិទ្ធភាពក្រមលក្ខឋានថ្មី គណៈកម្មាធិការប្រជាជនទីក្រុង បានដាក់ឱ្យប្រើប្រាស់សេចក្តីសម្រេចបែងប្រភេទក្រុមឃុំដែលត្រូវអនុវត្ត។ ជាក់ស្តែង ទូទាំងទីក្រុងមាន៩ឃុំឋិតក្នុងក្រុមទី១ មាន៣៧ឃុំឋិតក្នុងក្រុមទី២ និងមាន ២៦ឃុំឋិតក្នុងក្រុមទី៣។ តាមរយៈការពិនិត្យដោយផ្ទាល់ ឃុំនីមួយៗលើភូមិឋានទីក្រុង ការិយាល័យសម្របសម្រួលបានធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុង ដាក់បញ្ចូលឃុំចំនួន៩ ក្នុងនោះ មានឃុំធើយហ៊ឹង ទ្រឿងថាញ់ ទ្រឿងឡុង ថាញ់ស្វឹង ហ្វាលឺវ វ៉ីធ្វី ហ្វាទូ ហូដាក់គៀងនិងថាញ់ហ្វា ជាឃុំសម្រេចបទដ្ឋានជនបទថ្មីក្នុងឆ្នាំ ២០២៦។
តាមប្រសាសន៍លោក ង្វៀងវ៉ាំងមី ប្រធានគណៈកម្មាធិការប្រជាជនឃុំហូដាក់គៀង ឃុំបានរួមបញ្ចូលឃុំហូដាក់គៀង (ចាស់) និងឃុំថៀងមី សុទ្ធតែជាឃុំសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ ម្ល៉ោះហើយ នេះគឺជាមូលដ្ឋានដើម្បីឃុំហូដាក់គៀងសម្រេចបទដ្ឋានជនបទថ្មី ឆ្នាំ២០២៦។ មកទល់ពេលនេះ ឃុំបានកសាងសម្រេចជាស្ថាពរការងារ រៀបចំគម្រោងប្លង់ជនបទថ្មី។ លើមូលដ្ឋានក្រមលក្ខឋានជាតិជនបទថ្មី ដំណាក់កាល ២០២៦ - ២០៣០ ក្នុងនោះ ក្រុមលក្ខឋានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច - សង្គមរបស់ឃុំជាសារវន្តឆ្លើយតបនឹងតម្រូវការ។ ក្រៅពីនេះ ឃុំសកម្មចលនាប្រជាជន ព្រួតដៃកសាងជនបទថ្មី តាមទិសដៅសង្គមូបនីយកម្ម ដើម្បីកសាងដងផ្លូវ ស្ពានបេតុងជនបទនានាសម្រាប់បម្រើការផលិត ការប្រជុំជីវភាពរបស់ប្រជាជន។ ទន្ទឹមនឹងនោះ ផ្តុំកម្លាំងអភិវឌ្ឍឧស្សាហកម្ម របរកសិកម្មតាមទិសដៅចីរភាព អនុវត្តវិទ្យាសាស្ត្របច្ចេកទេស បង្កើនការចងសម្ព័ន្ធការផលិត។
លោក ហ្វិញថាញ់ហឺវ ប្រធានការិយាល័យសម្របសម្រួលកម្មវិធីទិសដៅជាតិទីក្រុងកឹងធើ ឱ្យដឹង៖ ដើម្បីសម្រេចរួចរាល់ឃុំជនបទថ្មីចំនួន ៩ ឆ្នាំ២០២៦ ភូមិភាគនីមួយៗគប្បីម្ចាស់ការចាប់ដៃគ្នាអនុវត្តភ្លាមនូវភាគកម្រិតលក្ខឋានដែលមានការណែនាំជាមួយស្មារតី “មិនរង់ចាំ ដំណើរការបណ្តើរ ធ្វើឱ្យសុក្រឹតបណ្តើរ”។ ការិយាល័យសម្របសម្រួលនឹងចាត់តាំងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកកម្ពស់សមត្ថភាព កងជួរកម្មាភិបាលគ្រប់គ្រងគឺអាទិភាពជាបន្ទាន់ ដើម្បីសមស្របជាមួយយន្តការគោលនយោបាយនៃដំណាក់កាលថ្មី។ ទន្ទឹមនឹងនោះ សហការជិតដិតជាមួយមន្ទីរ ផ្នែកនិងភូមិភាគនានា ដើម្បីពិនិត្យល្បឿនបែងចែកនិងរំសាយទុនបានទាន់ពេល ដាក់ស្នើដំណោះស្រាយរាល់ចំណុចរាំងស្ទះ ធានាកម្មវិធីកសាងជនបទថ្មី ដំណើរការត្រូវតាមទិសដៅនិងសម្រេចប្រសិទ្ធភាពប្រកបដោយចីរភាព៕
យ្វីអាញ - លីសៀ