ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/04/2026 - 05:41

ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មីដល់​គ្រួ​សារ​កម្មា​ភិបាល​ខ្មែរ​ចូល​និវត្តន៍ និង​វត្ត​ខ្មែរ​នា​នា 

គណៈ​ប្រតិ​ភូថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ ដឹក​នាំ​ដោយ​សម​មិត្ត ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ ជូន​អំ​ណោយ និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី ឆ្នាំ​២០២៦ ដល់​កម្មា​ភិបាល​ខ្មែរ​ចូល​និវត្តន៍ និង​វត្ត​ខ្មែរ​នា​នា នៅ​លើ​ភូមិ​ឋាន​ឃុំ​តាយ​វ៉ាំង​ ឃុំ​លីវ​ទូ និង​ឃុំ​ត្រឹង​ដេ។

 គណៈ​ប្រតិ​ភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​លោក ថាច់​ថាន អតីត​សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត អតីត​អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ចាស់។

រួម​ដំ​ណើរ​ជា​មួយ​គណៈ​ប្រតិ​ភូ មាន​សម​មិត្ត វឿង​ក្វឹក​ណាម សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង មួយ​អន្លើ​ដោយ​ថ្នាក់​ដឹក​នាំ​មន្ទីរ គណៈ ផ្នែក និង​ភូមិ​ភាគ​ផង​ដែរ។

 គណៈ​ប្រតិ​ភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ​នៅ​វត្ត​ចុង​ព្រែក ឃុំ​តាយ​វុាំង។

គណៈ​ប្រតិ​ភូ​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​លោក​ ថាច់​ថាន អតីត​សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស អតីត​អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ចាស់។ ក្នុង​បរិ​យា​កាស​សប្បាយ​រីក​រាយ និង​កក់​ក្តៅ សម​មិត្ត ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង បាន​ផ្ញើ​នូវ​បិយ​វាចា​សួរ​សុខ​ទុក្ខ​ដោយ​ស្និទ្ធ​ស្នាល ជូន​អំ​ណោយ​និង​ប្រ​សិទ្ធ​ពរ​ដល់​គ្រួ​សារ​លោក​ថាច់​ថាន ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ មាន​សុខ​ភាព​ល្អ និង​សុភ​មង្គល។

គណៈ​ប្រតិ​ភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ​នៅ​វត្ត​ដង​ក្ដោង ឃុំ​ត្រឹង​ដេ។

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ គណៈ​ប្រតិ​ភូ​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ​នៅ​តាម​វត្ត​ខ្មែរ​ចំ​នួន ៤ វត្ត​រួម​មាន៖ វត្ត​ចុង​ព្រែក នៅ​ឃុំ​តាយ​វុាំង; វត្ត​ព្រែក​ចាក និង​វត្ត​ផ្ដៅ​ពេន នៅ​ឃុំ​លីវ​ទូ; វត្ត​ដង​ក្ដោង នៅ​ឃុំ​ត្រឹង​ដេ។ បន្ទាប់​ពី​សួរ​សុខ​ទុក្ខ​ដោយ​ស្និទ្ធ​ស្នាល​អំ​ពី​ការ​រស់​នៅ​របស់​មា​មីង​ខ្មែរ​នៅ​ភូមិ​ភាគ។ សម​មិត្ត ដុង​វុាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង បាន​របាយ​ការណ៍​ពី​ស្ថាន​ភាព​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​របស់​ទី​ក្រុង និង​កត់​សម្គាល់​នូវ​ការ​រួម​ចំ​ណែក​ដ៏​ធំ​ធេង​ដែល​ព្រះ​សង្ឃ គណៈ​កម្ម​ការ​វត្ត និង​មា​មីង​ខ្មែរ​ចូល​រួម​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​របស់​ទី​ក្រុង។ ពេល​ខាង​មុខ សម​មិត្ត សង្ឃឹម​ថា ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​នឹង​បន្ត​ពង្រីក​តួនា​ទី​របស់​ខ្លួន​ក្នុង​ការ​ឃោស​នា និង​ចល​នា មា​មីង​ពុទ្ធ​បរិ​ស័ទ​គោ​រព​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ; ពង្រីក​ស្មារតី​សាម​គ្គី​ជន​ជាតិ; ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ និង​បង្កើន​ការ​ផលិត រួម​ចំ​ណែក​ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​នៅ​ភូមិ​ភាគ។ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ ២០២៦ ជំ​នួស​មុខ​គណៈ​កម្មា​ធិការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​និង​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង សម​មិត្ត ដុង​វុាំង​ថាញ បាន​ប្រ​សិទ្ធ​ពរ​ដល់​ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជ​ព្រះ​គុណ ព្រះ​ថេរា​នុត្ថេរៈ គណៈ​កម្ម​ការ​វត្ត និង​មា​មីង​ខ្មែរ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ពោរ​ពេញ​ដោយ​ភាព​សប្បាយ​រីក​រាយ កក់​ក្តៅ​និង​សុភ​មង្គល។

តំ​ណាង​គ្រួ​សារ​កម្មា​ភិបាល​ចូល​និវត្តន៍ និង​តំ​ណាង​វត្ត​អា​រាម​នា​នា​ បាន​សម្តែង​នូវ​ការ​ដឹង​គុណ និង​មាន​សេចក្តី​រំ​ភើប​រីក​រាយ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ​ទី​ក្រុង ហើយ​សន្យា​នឹង បន្ត​ពង្រីក​តួនា​ទី​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នូវ​តម្លៃ​ប្រ​ពៃ​ណី ដ៏​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ គិត​គូរ​អភិ​វឌ្ឍ​ជីវ​ភាព​សេដ្ឋ​កិច្ច និង​កសាង​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់​តែ​ស្រស់​បំ​ព្រង សម្បូរ​រុង​រឿង និង​ស៊ី​វិល័យ​ជាង​ទៀត៕

   ហុងទើ-វិមាន

ចែករំលែកអត្ថបទ