មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

01/04/2026 - 07:53

ភាព​រីក​ចម្រើន​នៃ​ឃុំ​ទ្រី​តូង ក្រោយ​រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល 

ក្រោយ​ការ​រួម​បញ្ចូល​និង​ស្ថិរ​ភាព​ប្រ​ព័ន្ធ​ចាត់​តាំង ឃុំ​ទ្រី​តូង ខេត្ត​អាង​យ៉ាង កំ​ពុង​បោះ​ជំ​ហាន​អភិ​វឌ្ឍន៍​លើ​វិស័យ​ជា​ច្រើន។ សេដ្ឋ​កិច្ច​កំ​ណើន​វិជ្ជ​មាន ហេដ្ឋា​រចនា​សម្ព័ន្ធ​វិនិ​យោគ​ព្រមៗ​គ្នា ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​មាន​ភាព​រីក​ចម្រើន​ជា​លំ​ដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ដង​ផ្លូវ​ជន​បទ​បាន​វិនិ​យោគ​កសាង​យ៉ាង​សម​រម្យ។

ឃុំ​ទ្រី​តូង បាន​បង្កើត​ឡើង​តាម​រយៈ​ការ​រួម​បញ្ចូល​រវាង​ទី​ប្រ​ជុំ​ជន​ទ្រី​តូង ឃុំ​ចូវ​ឡាំង និង​ឃុំ​ណូយ​តូ។ ក្រោយ​ពី​ការ​រួម​បញ្ចូល អង្គ​ភាព​រដ្ឋ​បាល​ថ្មី​នេះ​ក៏​បាន​ពង្រឹង​និង​ស្ថិរ​ភាព​យ៉ាង​ឆាប់​រហ័ស។ ឆ្នាំ ២០២៥ គឺ​ជា​ឆ្នាំ​មាន​របត់​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​ភូមិ​ភាគបាន​អនុ​វត្ត​សម្រេច​ភាគ​កម្រិត​ដែល​បាន​ដាក់​ចេញ ១៣/​១៣ ។

បច្ចុប្បន្ន សេដ្ឋ​កិច្ច​ឃុំ​ទ្រី​តូង​បន្ត​រក្សា​សន្ទុះ​កំ​ណើន​បង្គួរ ជា​មួយ​នឹង​ល្បឿន​កំ​ណើន​តម្លៃ​ផលិត​ផល​សរុប​សម្រេច​បាន​ជាង ១០%។ ចំ​ណូល​មធ្យម​សម្រាប់​មនុស្ស​ម្នាក់ៗ សម្រេច​ជាង ៦៥ លាន​ដុង​ក្នុង​មួយ​ឆ្នាំ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​នៅ​ត្រឹម ២,៤២%។ ក្នុង​នោះ វិស័យ​កសិ​កម្ម​នៅ​តែ​ជា​បង្គោល​គ្រឹះ​ដ៏​សំ​ខាន់ ដោយ​មាន​ផ្ទៃ​ដី​បង្ក​បង្កើន​ផល​ជាង ១០​.០០០ ហិក​តា និង​ទិន្ន​ផល​ស្រូវ​សម្រេច​បាន​ជាង ៦៨​.០០០ តោន។

ទន្ទឹម​នឹង​វិស័យ​កសិ​កម្ម វិស័យ​ឧស្សា​ហកម្ម -សិប្ប​កម្ម និង​ពា​ណិជ្ជ​កម្ម​-សេវា​កម្ម ក៏​មាន​ជំ​ហាន​អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​ស្ថិរ​ភាព​ផង​ដែរ។ បច្ចុប្បន្ន ទូ​ទាំង​ឃុំ​មាន​មូល​ដ្ឋាន​ផលិត​ជាង ២០០ កន្លែង ក្នុង​នោះ មាន​មុខ​របរ​ប្រ​ពៃ​ណី​ជា​ច្រើន ដូច​ជា ស្ករ​ត្នោត​និង​ចង្ក្រាន​ដី​បាន​រក្សា​និង​ពង្រីក។

ពិ​សេស វិស័យ​ទេស​ចរណ៍​កំ​ពុង​ក្លាយ​ជា​ចំ​ណុច​លេច​ធ្លោ​របស់​ឃុំ​ទ្រី​តូង តាម​រយៈ​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​រាប់​សែន​នាក់​ក្នុង​មួយ​ឆ្នាំៗ។ ជាក់​ស្ដែង​ដូច​ជា តំ​បន់​ទេស​ចរណ៍​អាង​ទឹក​ភ្នំតា​ប៉ា វត្ត​តា​ប៉ា និង​អាង​ទឹក​ភ្នំ​ស្វាយ​ស​ជា​ដើម បាន​កែ​លម្អ​ទេស​ភាព​បៃ​តង - ជ្រះ - ស្អាត ដើម្បី​ផ្សព្វ​ផ្សាយ​រូប​ភាព​ភូមិ​ភាគ។ ព្រឹត្តិ​ការណ៍​វប្ប​ធម៌ កី​ឡា ដូច​ជា បុណ្យ​ប្រ​ណាំង​គោ​តំ​បន់បៃ​ណូយ និង​ការ​ប្រ​កួត​ឆ័ត្រ​យោង ក៏​បង្ក​កម្លាំង​ទាក់​ទាញ​យ៉ាង​ខ្លាំងជំ​រុញ​ការ​អភិ​វឌ្ឍ​សេវា​កម្ម និង​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន។

ទន្ទឹម​នឹង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ចឃុំ​ទ្រី​តូង យក​ចិត្ត​ទុក​ដាក់​ជា​ពិ​សេស​លើ​ការ​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ។ សំ​ណង់​គមនា​គមន៍ និង​ការ​រៀប​ចំ​សោ​ភណ​ភាព​ទី​ប្រ​ជុំ​ជន ត្រូវ​បាន​អនុវត្ត​ដោយ​មាន​សរុប​ទុន​វិនិ​យោគ​ទូទាំង​សង្គម​ជាង ៣០០ ពាន់​លាន​ដុង។ គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម បាន​អនុវត្ត​ទាន់​ពេល​វេលា ជា​ពិ​សេស​គឺ​កម្ម​វិធី​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន និង​ទ្រុឌ​ទ្រោមសម្រេច​តាម​ផែន​ការ ១០០% ជួយ​ឱ្យ​គ្រួ​សារ​ក្រី​ក្រ​រាប់​រយ​គ្រួ​មាន​លំ​នៅ​ឋាន​ស្នាក់​នៅ​ដ៏​កក់​ក្តៅ។

ក្រៅ​ពី​នេះ ការ​ងារ​កែ​ទម្រង់​រដ្ឋ​បាល​និង​ផ្លាស់​ប្ដូរ​ឌីជី​ថល​ត្រូវ​បាន​ជំ​រុញ​យ៉ាង​ខ្លាំង ដើម្បី​បម្រើ​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព។ យន្ត​ការ “ច្រក​ចេញ​ចូល​តែ​មួយ” និង “៤ នៅ​នឹង​កន្លែង” បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ខ្ពស់ ជា​មួយ​នឹង​អត្រា​ដោះ​ស្រាយ​ឯក​សារ​ជូន​ប្រ​ជា​ជន​ទាន់​ពេល​វេ លា​សម្រេច​បាន​ស្ទើរ​តែ​ទាំង​ស្រុង បង្ក​បាន​នូវ​ទំ​នុក​ចិត្ត​យ៉ាង​ខ្លាំង​ពី​សំ​ណាក់​ប្រ​ជា​ជននិង​អា​ជីវ​កម្ម។

លោក ត្រឹង​វ៉ាំង​កឿង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទ្រី​តូង មាន​ប្រ​សាសន៍៖ “ដោយ​មាន​សាម​គ្គី​ភាព ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រ​ព័ន្ធ​នយោ​បាយ​និង​ការ​ឯក​ភាព​របស់​ប្រ​ជា​ជន បន្ទាប់​ពី​រួម​បញ្ចូល​ឃុំ​ទ្រី​តូង​មាន​ស្ថិរ​ភាព​និង​អភិ​វឌ្ឍន៍​ជា​លំ​ដាប់។ នៅ​ពេល​ខាង​មុខ ឃុំ​នឹង​បន្ត​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន រួម​ចំ​ណែក​កសាង​ភូមិ​ភាគឱ្យ​កាន់​តែ​រីក​ចម្រើន​ប្រ​កប​ដោយ​ចីរ​ភាព ស៊ីវិ​ល័យ និង​ទំ​នើប”៕

            ហុង​ទើ - ថាច់​ធី

ចែករំលែកអត្ថបទ