និយាយអំពីព្រះតេជព្រះគុណឌិញហ្វាងសឺ ព្រះចៅអធិការវត្តពាមបួនថ្មី សង្កាត់ភូឡើយ ទីក្រុងកឹងធើ តែងបានមាមីងពុទ្ធបរិស័ទគោរពនិងរាប់អាន។ ព្រះអង្គយកអស់ពីកម្លាំងកាយចិត្តកសាងវត្តពាមបួនថ្មី ក្លាយទីអារាមមួយយ៉ាងប្រណីតពីមួយថ្ងៃទៅមួយថ្ងៃ បង្កបានបរិយាកាសសកម្មភាពសាសនាសម្រាប់ធ្វើបុណ្យសុន្ទរ៍ទានដល់ពុទ្ធបរិស័ទក្នុងចំណុះជើងវត្ត។

ព្រះតេជព្រះគុណឌិញហ្វាងសឺ ព្រះចៅអធិការវត្តពាមបួនថ្មី សង្កាត់ភូឡើយ។
ឆ្នាំ១៩៩៨ ព្រះតេជព្រះគុណឌិញហ្វាងសឺ បានឪពុកម្តាយនាំចូលវត្តពាមបួនថ្មីសាង ផ្នួសបួសរៀន។ អាស្រ័យឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ លុះដល់ឆ្នាំ ២០១៨ ព្រះតេជព្រះគុណបានគណៈកម្មការនិងមាមីងពុទ្ធបរិស័ទមានទំនុកចិត្ត ឯកភាពតែងតាំងធ្វើជាព្រះចៅអធិការវត្តរហូតដល់សព្វថ្ងៃ។ ព្រះតេជព្រះគុណឌិញហ្វាងសឺ មានថេរដីកា៖ “វត្តពាមបួនថ្មី កសាងក្មុងឆ្នាំ១៩៦៤ ឆ្លងកាត់ព្រះចៅអធិការ ១៣ ជំនាន់ ហើយអាត្មាភាពគឺជាព្រះចៅអធិការជំនាន់ទី១៣នេះឯង។ នៅពេលទើបទទួលតំណែងជាព្រះចៅអធិការមូលដ្ឋាន សម្ភារៈរបស់វត្តនៅមានការលំបាកជាច្រើន ផ្នែកសំណង់នីមួយៗចាស់ទ្រុឌទ្រោម។ ថ្វីដ្បិតដូច្នោះក្តី ដោយសារការសាមគ្គីរបស់ព្រះសង្ឃ គណៈកម្មការវត្ត ព្រមទាំងការព្រួតដៃរួមវិភាគទានពីពុទ្ធបរិស័ទនិងសប្បុរសជន ចាប់ពីឆ្នាំ ២០១៨ មក សំណង់ជាច្រើនបានសាងសង់និងបង្កើនកម្រិត ដូចជា៖ កសាងសម្រេចជាស្ថាពរនូវបង្គោលទង់ ក្រាលបេតុងជុំវិញបរិវេណ គិតជាតម្លៃទឹកប្រាក់ជាង ៣ ពាន់លានដុង; កសាងសាលាមួយខ្នងតម្លៃជាង ២ ពាន់លានដុង; សមណកុដិ២ខ្នងតម្លៃទឹកប្រាក់សរុបជិត ៧ ពាន់លានដុង។ ពិសេស សំណង់ព្រះវិហារកំពុងបានកសាងតាមការគ្រោងទុកសម្រេចជាស្ថាពរនិងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០២៨ តម្លៃថវិកាសរុបជិត ១២ ពាន់លានដុង បានមកពីពុទ្ធបរិស័ទជិតឆ្ងាយរួមវិភាគទាន”។
មិនត្រឹមតែផ្តោតទៅលើការកសាងមូលដ្ឋានសម្ភារៈប៉ុណ្ណោះទេ ព្រះអង្គថែមទាំងយកព្រះទ័យទុកដាក់ដល់ការរៀនសូត្ររបស់ព្រះសង្ឃ ព្រមទាំងបើកថ្នាក់បង្រៀនអក្សរខ្មែររដូវវិស្សមកាលជូនកូនចៅពុទ្ធបរិស័ទជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនោះ ព្រះអង្គដឹកនាំ ដាស់តឿនការរចនាស្ថាបត្យកម្មវត្ត អភិរក្សក្បូរក្បាច់ប្រកបដោយលក្ខណៈពិសេសដែលជាវប្បធម៌របស់ខ្មែរ ដោយមានរូបបដិមាធ្លាប់ស្គាល់ ដូចជា៖ នាគ គ្រុឌ រាជសីហ៍ មករ៘ រៀងរាល់ឆ្នាំ ព្រះតេជព្រះគុណថែមទាំងចលនាសប្បុរសជននិងពុទ្ធបរិស័ទរួមវិភាគទានអំណោយបានជាង ១០០ ចំណែក ដើម្បីឧបត្ថម្ភមាមីងមានជីវភាពខ្វះខាត គិតជាទឹកប្រាក់សរុបជាង ១០០ លានដុង រួមចំណែករីកសាយភាយស្មារតីប្រកបដោយមេត្តា ចែករំលែកក្នុងសហគមន៍។
លោកត្រឹងកឿង ប្រធានគណៈកម្មការវត្តពាមបួនថ្មី ឱ្យដឹង៖ “វត្តមានភាពប្រណីតដូចសព្វថ្ងៃ គឺអាស្រ័យការគ្រប់គ្រងដឹកនាំរបស់ព្រះតេជព្រះគុណឌិញហ្វាងសឺ ពីព្រោះបានមាមីងពុទ្ធបរិស័ទនិងគណៈកម្មការវត្តជឿជាក់លើការកសាងបានសំណង់ជាច្រើន ដោយមានការរួមវិភាគទានពីពុទ្ធបរិស័ទនិងសប្បុរសជន ម្ល៉ោះហើយ សំណង់ជាច្រើនបានសម្រេចជាស្ថាពរយ៉ាងឆាប់រហ័ស”៕
ដាលីន - លីសៀ