មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

25/03/2026 - 06:42

ភាព​រីក​ចម្រើន​នៃ​ភូមិ​ស្រុក​ថាញ់​ថើយ​អាង 

ជា​ច្រើន​ឆ្នាំ​មក​នេះ ឃុំ​ថាញ់​ថើយ​អាង (ទី​ក្រុង​កឹង​ធើ) មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន។ អា​ស្រ័យ​ដោយ​ពង្រីក​ឧត្តម​ភាព​កសិ​កម្ម វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​អនុវត្ត​កម្ម​វិធី​សុ​ខុ​មាល​ភាព​សង្គម​មាន​ប្រ​សិទ្ធ​ភាព ជីវ​ភាព​ប្រ​ជា​ជន​ជា​ជំ​ហានៗ​បាន​ប្រ​សើរ​ឡើង ទិដ្ឋ​ភាព​ជន​បទ​កាន់​តែ​ជឿន​លឿន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ប្រ​ជា​ជន​រួម​គ្នា​សម្អាត​សម្រាម​នៅ​តាម​ផ្លូវ​ជន​បទ​ថ្មី។

នៅ​ឆ្នាំ ២០២៥ ផ្ទៃ​ដី​ធ្វើ​ស្រែ​សរុប​នៅ​ក្នុង​ឃុំ​សម្រេច​ជាង ១២​.១០០ ហិក​តា ទិន្ន​ផល​មធ្យម​ជិត ៦ តោន​ក្នុង​មួយ​ហិក​តា។ គ្រួ​សារ​ជា​ច្រើន​បាន​ផ្លាស់​ប្តូរ​ទម្រង់​ផលិត ដោយ​រួម​បញ្ចូល​ការ​ធ្វើ​ស្រែ ចិញ្ចឹម​បង្គា​និង​ត្រី ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។

លោក​ពូ​តាំង​បូរ៉ា អ្នក​មាន​ប្រិយ​ភាព​នៅ​ភូមិ​តាក់​ប៊ឺម ចែក​រំ​លែក៖ “ដោយ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជំ​នួយ​បច្ចេក​ទេស​ផលិត និង​វិនិ​យោគ​ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ មា​មីង​ធ្វើ​ស្រែ ចិញ្ចឹម​បង្គា​មាន​ភាព​ងាយ​ស្រួល​ជាង។ ប្រាក់​ចំ​ណូល​របស់​គ្រួ​សារ​ខ្ញុំ​មាន​ស្ថិរ​ភាព​ជាង​មុន ហើយ​ជីវ​ភាព​ក៏​ប្រ​សើរ​ឡើង”។

រួម​ជា​មួយ​នឹង​ការ​អភិ​វឌ្ឍ​ផលិត ឃុំ​ថាញ់​ថើយ​អាង បាន​យក​ចិត្ត​ទុក​ដាក់​ជា​ពិ​សេស​ចំ​ពោះ​ការ​វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​គមនា​គមន៍​ជន​បទ​បន្តិច​ម្តងៗ។ ផ្លូវ​តភ្ជាប់​ភូមិ​ជា​ច្រើន​បាន​ចាក់​បេ​តុង និង​ស្ពាន​ជន​បទ​បាន​កសាង​ថ្មី ជួយ​ដល់​ការ​ធ្វើ​ដំ​ណើរ​និង​ការ​ដឹក​ជញ្ជូន​កសិ​ផល​របស់​ប្រ​ជា​ជន​កាន់​តែ​ងាយ​ស្រួល។ ប្រ​ព័ន្ធ​អគ្គិ​សនី និង​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស់​ក៏​បាន​កែ​លម្អ​គួរ​ឱ្យ​កត់​សម្គាល់ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​ក្នុង​ភូមិ​ភាគ។

ក្នុង​អំ​ឡុង​ពេល​ដំ​ណើរ​ការ​កសាង​ជន​បទ​ថ្មី ភូមិ​ភាគ​បាន​ផ្តោត​លើ​ការ​អនុវត្ត​ល្អ​ការ​ងារ​សុខុ​មាល​ភាព​សង្គម។ មាន​កម្ម​វិធី​ជា​ច្រើន​ឧបត្ថម្ភ​ផ្ទះ​នៅ​ដល់​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ស្ថិត​ក្នុង​ស្ថាន​ភាព​លំ​បាក​បាន​អនុ​វត្ត ជួយ​ឱ្យ​គ្រួ​សារ​ជា​ច្រើន​ឱ្យ​មាន​លំ​នៅ​ឋាន​ស្ថិរ​ភាព ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត។ ទន្ទឹម​នឹង​នោះ អង្គ​ការ​និង​សមា​គម​នា​នា ដូច៖ សម្ព័ន្ធ​យុវ​ជន សមា​គម​នារី​និង​សមា​គម​កសិ​ករ តែង​ចាត់​តាំង​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត ដូច​ជា​ការ​ជួស​ជុល​ស្ពាន និង​ផ្លូវ​ជន​បទ អនា​ម័យ​បរិ​ស្ថាន​និង​ដាំ​ដើម​ឈើ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​កាន់​តែ​ទូលំ​ទូលាយ និង​ស្រស់​ស្អាត។

អា​ស្រ័យ​ការ​ព្រួត​ដៃ​របស់​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ប្រ​ជា​ជន អត្រា​ភាព​ក្រី​ក្រ​របស់​ឃុំ បច្ចុ​ប្បន្ន នៅ​ត្រឹម​ប្រ​មាណ ០,៤២% ប៉ុណ្ណោះ ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​បើ​ប្រៀប​នឹង​ពី​មុន។ ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ប្រ​ជា​ជន​មាន​ភាព​ប្រ​សើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោក ឡេ​ទ្រុង​ទ្វឹង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាញ់​ថើយ​អាង មាន​ប្រ​សាសន៍៖ “សមិទ្ធ​ផល​ទាំង​នេះ គឺ​អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រប់​ថ្នាក់ និង​គ្រប់​ផ្នែក រួម​ជា​មួយ​នឹង​ការ​គាំ​ទ្រ​របស់​ប្រ​ជា​ជន​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​និង​ការ​កសាង​ជន​បទ​ថ្មី។ នា​ពេល​ខាង​មុខ ឃុំនឹង​បន្ត​ពង្រីក​ឧត្តម​ភាព​វិស័យ​កសិ​កម្ម ជំ​រុញ​ការ​អនុវត្ត​វិទ្យា​សាស្ត្រ បច្ចេក​ទេស​ក្នុង​ការ​ផលិត ទន្ទឹម​នឹង​ការ​បន្ត​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍ និង​ឧបត្ថម្ភ​លំ​នៅ​ឋាន​ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក ដើម្បី​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន”៕

   វឌ្ឍា-មេង​លី

ចែករំលែកអត្ថបទ