ជាច្រើនឆ្នាំកន្លង អ្នកមានប្រិយភាពនៅតំបន់ជនជាតិភាគតិចជាគំរូលេចធ្លោក្នុងការផ្សព្វផ្សាយចលនាប្រជាជនគោរពអនុវត្តតាមគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ ទន្ទឹមនឹងនោះ នៅទាំងរួមចំណែកអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ។ ជាក់ស្តែងដូចលោកយ័ញហិន នៅភូមិង៉ាប៉ាក់ ឃុំសាភៀង ទីក្រុងកឹងធើ។

លោកយ័ញហិន (ខាងឆ្វេង) អ្នកមានប្រិយភាពនៅភូមិង៉ាប៉ាក់ ឃុំសាភៀង ទីក្រុងកឹងធើ។
ជាអ្នកមានប្រិយភាពនៅក្នុងភូមិស្រុក លោក យ័ញហិន តែងនាំមុខក្នុងការចលនារបស់ភូមិភាគ ចលនាកសាងសំណង់សុខុមាលភាព បម្រើជីវភាពនិងស្មារតីដល់ប្រជាជន។ សំណេះ សំណាលជាមួយយើងខ្ញុំ គាត់ចែករំលែក៖ “កាលនោះ ជីវភាពមាមីងនៅជួបការលំបាកច្រើន បំផុត គឺក្នុងការអភិវឌ្ឍផលិត ដោយសារខ្វះប្រភពទឹកស្រោចស្រព ដីជ្រាបជាតិប្រៃ ធ្វើឱ្យប៉ះពាល់ដល់ទិន្នផល គុណភាពកសិផល សង្កេតឃើញបញ្ហាប្រឈមទាំងនោះ ខ្ញុំបានខិតខំបញ្ចេញកម្លាំងចលនាដោយស្មារតី រដ្ឋនិងប្រជាជនរួមគ្នាធ្វើ ដើម្បីការចលនាសម្រេចប្រសិទ្ធភាព ខ្ញុំបាទត្រូវធ្វើជាគំរូ ពេលអ្នកទាំងឡាយសង្កេតឃើញមានប្រសិទ្ធភាព នឹងរៀនសូត្រតាម។ ហេតុនេះ គ្រួសារខ្ញុំបានរួមវិភាគទានប្រាក់ជិត ៦០០ លានដុង ដើម្បីសាងសង់ស្ថានីយបូមទឹកបម្រើការផលិត”។ ដោយឃើញទង្វើដូចពោលខាងលើនាំមកប្រសិទ្ធភាពជាក់ស្តែង ម៉្លោះហើយ ការចលនារបស់គាត់ក្រោយៗមក សុទ្ធតែទទួលបានការគាំទ្រយ៉ាពេញទំហឹងពីសំណាក់ប្រជាជន ដូច្នេះនៅឆ្នាំ ២០២២ គាត់ចលនាប្រាក់បានជាង ៤០០ លានដុង ដើម្បីរួមជាមួយរដ្ឋសាងសង់ស្ថានីយបូមទឹក ២ កន្លែង ជួយមាមីងលំនឹងការផលិត បង្កើនទិន្នផលដាំណាំ កែលម្អជីវភាព។
ក្រៅពីការរួមចំណែកកសាងសំណង់នានានៅមូលដ្ឋាន លោកយ័ញហិន ថែមទាំងអនុវត្តល្អតួនាទី ប្រធានគណៈកម្មការវត្តពោធិវណ្ណវង្សា (កាយរន្តខាងកើត) ឃុំសាភៀង។ សង្កេតឃើញផ្នែកសំណង់ជាច្រើនក្នុងវត្តមានភាពទ្រុឌទ្រោម ឆ្នាំ ២០២២ គាត់រួមជាមួយគណៈកម្មការវត្ត ចលនាមាមីងរួមវិភាគទានជាទឹកប្រាក់បាន ៦០០ លានដុង និងកម្លាំងពលកម្ម ២៤០ ថ្ងៃ ដើម្បីសាងសង់រោងភត្ត ដល់ឆ្នាំ ២០២៣ គាត់បន្តចលនាមាមីងរួមវិភាគទានប្រាក់បានជាង ១០០ លានដុង ជួសជុលកុដិ សាលា ដើម្បីព្រះសង្ឃនិងមាមីងពុទ្ធបរិស័ទមានកន្លែងសមរម្យសម្រាប់ប្រជុំជីវភាពសាសនានៅថ្ងៃសីល និងថ្ងៃបុណ្យទានប្រចាំឆ្នាំ។ ព្រះតេជព្រះគុណ ឡឹមវង្ស ព្រះចៅអធិការវត្តពោធិវណ្ណវង្សា កាយរន្តខាងកើត មានថេរដីកា៖ “ពុទ្ធបរិស័ទចំណុះជើងវត្ត អ្នកណាក៏គោរពស្រឡាញ់លោកយ័ញហិន ពីព្រោះគាត់មានចរិតស្លូតបូត តែងនាំមុខជាគំរូ ដូច្នេះ ពេលឃោសនា ចលនាកសាងផ្នែកការងារអ្វី តែងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មាមីងពុទ្ធបរិស័ទទាំងសកម្មភាពចលនារបស់មូលដ្ឋាននិងផ្នែកការងាររបស់វត្ត”។
តាមប្រសាសន៍របស់សមមិត្ត ផាងវ៉ាំងលិន ប្រធានគណៈកម្មាធិការប្រជាជនឃុំសាភៀង ជីវភាពប្រជាជនបានលើកស្ទួយ ភូមិស្រុកកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះ មានការរួមចំណែកជាក់ស្តែងរបស់អ្នកមានប្រិយភាព។ ពួកគាត់គឺជាស្ពានតភ្ជាប់ដ៏រឹងមាំរវាងឆន្ទៈបក្ស ទឹកចិត្តប្រជាជន រួមចំណែកនាំមកភាពសុខសាន្តនិងភាពរីកចម្រើន ក្នុងការអនុវត្តនូវគោលការណ៍ គោលនយោបាយជនជាតិ កសាងភូមិភាគឱ្យកាន់តែស៊ីវិល័យនិងរីកចម្រើន៕
ថាញវ៉ាង-មុនី