ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/02/2026 - 06:47

ឆ្ពោះទៅកាន់ទិវាបុណ្យធំរបស់ទូទាំងប្រជាជន 

ដោយស្មារតីសកម្មនិងការទទួលខុសត្រូវ គ្រប់ថ្នាក់ គ្រប់ផ្នែកនៅទីក្រុងកឹងធើ បានផ្តោតលើការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីគោលបំណង អត្ថន័យ និងសារៈសំខាន់នៃការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១។ តាមរយៈនេះ បានរួមចំណែកបង្ករការឯកភាពក្នុងការយល់ដឹង និងសកម្មភាពរបស់កម្មាភិបាល បក្ខជននិងប្រជាជនគ្រប់ជាន់ស្រទាប់ បង្កបរិយាកាសសប្បាយរីករាយ ឆ្ពោះទៅកាន់ទិវាបុណ្យធំរបស់ទូទាំងប្រជាជន។

ទីក្រុងកឹងធើ បានព្យួរផ្ទាំងប៉ាណូនិងបដាជាច្រើន ដើម្បីផ្សព្វផ្សាយអំពីការបោះឆ្នោតនៅតាមបណ្តោយដងវិថីសំខាន់ៗ ។ ក្នុងរូបភាព៖ ផ្ទាំងប៉ាណូមានទំហំធំមួយបានដំឡើងលើវិថី វ៉ង្វៀងយ៉ាប់ សង្កាត់ហឹងភូ។

សម្ព័ន្ធយុវជនទីក្រុងកឹងធើ បានសហការជាមួយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុង និងអនុមហាវិទ្យាល័យវប្បធម៌សិល្បៈកឹងធើ ចាត់តាំងប្រឡងគូរគំនូរ ដើម្បីអបអរសាទរការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ បានទាក់ទាញសិស្សានុសិស្សជាច្រើនចូលរួម។

ក្រុមសម្ព័ន្ធយុវជនសង្កាត់វីថាញ និងសាខាសមាគមនិស្សិតវីថាញ (សាកលវិទ្យាល័យកឹងធើ) បានបង្ហាញទម្រង់ "សន្លឹកឆ្នោតនៃការទទួលខុសត្រូវ" ដើម្បីផ្សព្វផ្សាយអំពីអត្ថន័យ សិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់។​

សាច់រឿងខ្លីរបស់សមាគមអតីតយុទ្ធជនសង្កាត់ង៉ាបៃ ដែលចូលរួមប្រឡងស្វែងយល់អំពីសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សគ្រប់ថ្នាក់ អាណត្តិកាល ២០២៥-២០៣០ ការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ ដែលចាត់តាំងដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ង៉ាបៃ និងអង្គការនយោបាយ - សង្គមនានាក្នុងសង្កាត់។

សរុបចំនួនតំណាងរដ្ឋសភា នីតិកាលទី១៦ បានបោះឆ្នោតជ្រើសរើស

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានកំណត់ចំនួនតំណាងរដ្ឋសភា នីតិកាលទី ១៦ ដែលត្រូវបោះឆ្នោតជ្រើសរើស គឺ ៥០០រូប។

មាត្រា ៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជន បានកំណត់៖ យោងទៅលើចំនួនតំណាងរដ្ឋសភាដែលបម្រុងបោះឆ្នោតជ្រើសរើស បន្ទាប់ពីមានការឯកភាពយោបល់ជាមួយគណៈប្រចាំការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងតំណាងអង្គការនយោបាយ - សង្គមនានា យ៉ាងយឺតបំផុតគឺ ១០៥ ថ្ងៃ មុនថ្ងៃបោះឆ្នោត គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងបម្រុងអំពីរចនាសម្ព័ន្ធ និងសមាសភាពតំណាងរដ្ឋសភា; ចំនួនអ្នកឈរឆ្នោតរបស់អង្គការនយោបាយ អង្គការនយោបាយ-សង្គម អង្គការសង្គម កងកម្លាំងប្រដាប់អាវុធប្រជាជន និងស្ថាប័នរដ្ឋ នៅថ្នាក់មជ្ឈិមនិងភូមិភាគ ដែលបានឧទ្ទេសនាមឈរឆ្នោតតំណាងរដ្ឋសភា ដើម្បីធានាសមាមាត្រតំណាងសមស្របនៃស្រទាប់ប្រជាជនក្នុងរដ្ឋសភា។

អនុវត្តតាមបទប្បញ្ញត្តិខាងលើ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានចេញសេចក្តីសម្រេចចិត្តលេខ ១៨៩៧​/NQ-UBTVQH១៥ ចុះថ្ងៃទី ១៨-១១-២០២៥ ស្តីពីការបម្រុងចំនួនអ្នកឈរឆ្នោតរបស់អង្គការនយោបាយ អង្គការនយោបាយ-សង្គម អង្គការសង្គម កងកម្លាំងប្រដាប់អាវុធប្រជាជន និងស្ថាប័នរដ្ឋ នៅថ្នាក់មជ្ឈិមនិងភូមិភាគ ដែលបានឧទ្ទេសនាមឈរឆ្នោតតំណាងរដ្ឋសភា  នីតិកាលទី ១៦។

ការបម្រុងអំពីរចនាសម្ព័ន្ធ សមាសភាពនិងការបែងចែកចំនួនអ្នកដែលបានឧទ្ទេសនាមឈរឆ្នោតជាតំណាងរដ្ឋសភា  របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានផ្ញើទៅកាន់ក្រុមប្រឹក្សាបោះឆ្នោតជាតិ គណៈ​ប្រចាំការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម គណៈកម្មាធិការបោះឆ្នោតនៅតាមខេត្តនិងទីក្រុង និងគណៈប្រចាំការនៃគណៈកម្មាធិការមាតុភូមិវៀតណាមថ្នាក់ខេត្ត៕

(យោងតាមសំណួរ ចម្លើយ អំពីការបោះឆ្នោត - ក្រុមប្រឹក្សាបោះឆ្នោតជាតិ)

បទយកការណ៍ដោយរូបភាព៖ ក្វឹកថាយ-ពេជ្រសឿន

ចែករំលែកអត្ថបទ