ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/02/2026 - 23:19

ទូទាំងប្រព័ន្ធនយោបាយប្រញាប់រួសរាន់ ទទួលខុសត្រូវ ចាត់តាំងធ្វើការម៉ឺងម៉ាត់ចាប់តាំងពីដើមឆ្នាំ 

នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស តូឡឹម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈលេខា ផ្តល់មតិយោបល់លើរបាយការណ៍ស្តីពីស្ថានភាពលេចធ្លោមួយចំនួនក្នុងការអនុវត្តបទបញ្ជាលេខ ៥៥-CT/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥ របស់គណៈលេខា ស្តីពីការចាត់តាំងបុណ្យចូលឆ្នាំថ្មីប៊ិញង៉ ឆ្នាំ២០២៦។ អញ្ជើញចូលរួម មានសមាជិកការិយាល័យនយោបាយ និងប្រចាំការនៃគណៈលេខា ត្រឹងកឹមទូ ។

អគ្គលេខាបក្ស តូឡឹម អញ្ជើញជាអធិបតីក្នុងអង្គប្រជុំនៃគណៈលេខា ផ្តល់មតិយោបល់លើរបាយការណ៍ស្តីពីស្ថានភាពលេចធ្លោមួយចំនួន ក្នុងការអនុវត្តបទបញ្ជាលេខ ៥៥-CT/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥ របស់គណៈលេខា ស្តីពីការចាត់តាំងបុណ្យចូលឆ្នាំថ្មីប៊ិញង៉ ឆ្នាំ២០២៦។

តាមរបាយការណ៍នៅក្នុងអង្គប្រជុំ អនុវត្តបទបញ្ជាលេខ ៥៥ របស់គណៈលេខា ការិយាល័យនយោបាយ គណៈលេខានិងរដ្ឋាភិបាល ម្ចាស់ការចង្អុលការឆាប់រហ័សក្នុងការរៀបចំបុណ្យចូលឆ្នាំថ្មី ប៊ិញង៉ ឆ្នាំ២០២៦ ហើយឧស្សាហ៍ចង្អុលការ ដាស់តឿនឱ្យអនុវត្ត។ បណ្តាក្រសួង ផ្នែកមជ្ឈិម និងគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ ផ្សព្វផ្សាយអនុវត្តព្រមៗគ្នា គ្រប់ជ្រុងជ្រោយ និងហ្មត់ចត់ក្នុងការត្រៀមនិងចាត់តាំងជូនប្រជាជនបានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយស្មារតីធានាថា "គ្រប់ផ្ទះ គ្រប់រូប សុទ្ធតែបានទទួលបុណ្យចូលឆ្នាំថ្មីសប្បាយរីករាយ កក់ក្តៅ សុវត្ថិភាពនិងប្រិតសំចៃ"។ តាមការសន្និដ្ឋានរួម កម្មាភិបាល បក្ខជននិងប្រជាជន មានក្តីសប្បាយរីករាយ និងរំភើបចិត្ត ចំពោះការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ទាន់ពេលវេលា និងប្រកបដោយមនុស្សធម៌ ក្នុងការគិតគូបុណ្យចូលឆ្នាំថ្មីរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ វាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ និងអង្គការនយោបាយ-សង្គមគ្រប់ថ្នាក់ ក្នុងសកម្មភាពគិតគូបុណ្យចូលឆ្នាំនៅតាមភូមិភាគ; នៅចំពោះមុខទិដ្ឋភាពប្រទេសជាតិមានភាពស្រស់បំព្រង បៃតង-ជ្រះ-ស្អាត ពង្រឹងក្តីជំនឿទុកចិត្តលើការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ និងពង្រឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិ...

ថ្លែងបិទអង្គប្រជុំ អគ្គលេខាបក្ស តូឡឹម បានស្ងើចសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស អង្គការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ កងកម្លាំងប្រដាប់អាវុធរបស់កងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកនិងនិយោជិត ដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចចង្អុលការរបស់គណៈលេខា ក្នុងការធានាឱ្យប្រជាជនអំណរបុណ្យចូលឆ្នាំថ្មីបានសប្បាយរីករាយ កក់ក្តៅ ប្រកបដោយមនោសញ្ចេតនា សន្តិសុខនិងសុវត្ថិភាព បង្កបានជាបរិយាកាសដ៏ល្អប្រសើរ ដើម្បីបោះជំហានឈានចូលឆ្នាំថ្មី។

ទោះជាដូច្នោះក៏ដោយ ប៉ុន្តែភារកិច្ចចំពោះមុខគឺធ្ងន់ធ្ងរខ្លាំងណាស់ អគ្គលេខាបក្សបានស្នើឱ្យទូទាំងប្រព័ន្ធនយោបាយ ត្រូវតែចាប់ផ្តើមការងារភ្លាម; ប្រញាប់នាំយកសកម្មភាពទាំងអស់ត្រឡប់ទៅរកភាពប្រក្រតីវិញ មិនបណ្តោយឱ្យការងារយឺតយ៉ាវឡើយ។

គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់ថ្នាក់ គប្បីចាត់តាំងធ្វើការម៉ឺងម៉ាត់ចាប់តាំងពីដើមឆ្នាំ ដាច់ខាតមិនទុកឱ្យស្ថានភាពលេងបុណ្យចូលឆ្នាំអូសបន្លាយ ធ្វេសប្រហែសក្នុងភារកិច្ច រឹតបន្តឹងវិន័យរដ្ឋបាល វិន័យការងាររដ្ឋ​។ អ្នកនាំមុខស្ថាប័ន អង្គភាព និងភូមិភាគ ត្រូវធ្វើជាគំរូ និយាយទន្ទឹមនឹងធ្វើ បង្ករបរិយាកាសធ្វើការមមាញឹកចាប់តាំងពីដើមឆ្នាំ ហើយទទួលខុសត្រូវផ្ទាល់ ប្រសិនបើកើតមានស្ថានភាពយឺតយ៉ាវ អូសបន្លាយដោះស្រាយការងារជូនប្រជាជន និងអាជីវកម្ម។

ដោយឡែកក្នុងត្រីមាសទី ១ ឆ្នាំ២០២៦ អគ្គលេខាបក្សបានស្នើ ត្រូវបង្ហើយការបញ្ជ្រាប និងផ្សព្វផ្សាយកសាង បំពេញបន្ថែមនូវកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី XIV ក្នុងទូទាំងបក្ស; ចាត់តាំងជោគជ័យការបោះឆ្នោតតំណាងរដ្ឋសភាព នីតិកាលទី XVI និងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ នៅថ្ងៃទី ១៥ ខែមីនាខាងមុខនេះ។ ទន្ទឹមនឹងនោះ ត្រូវបង្ហើយរាល់ខ្លឹមសារការងារដើម្បីចាត់តាំងជោគជ័យនូវ សន្និបាតលើកទី ២ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី XIV និងបង្ហើយបណ្តាខ្លឹមសារកម្មវិធី ចាត់តាំងជោគជ័យសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី XVI ។

អគ្គលេបក្សបានសង្កត់ធ្ងន់ ត្រូវជំរុញអនុវត្តបណ្តាសន្ទស្សន៍សេដ្ឋកិច្ច-សង្គម ផ្តុំកម្លាំងដោះស្រាយការលំបាកសម្រាប់ការផលិត ពាណិជ្ជកម្ម ជំរុញវិនិយោគរដ្ឋ​ ផ្តលផ្ទេរ​ទុនវិនិយោគរដ្ឋ​ បើកចំហរាល់ប្រភពធនធានសម្រាប់កំណើន ក្ដាប់ច្បាស់ស្ថានភាពទីផ្សារការងារ និងការងារធ្វើក្រោយបុណ្យចូលឆ្នាំថ្មី ដោះស្រាយទាន់ពេលបញ្ហាដែលកើតឡើង ព្រមទាំងខិតខំសម្រេចនិងលើសផែនការដែលបានកំណត់ ចាប់តាំងពីថ្ងៃដំបូងនៃខែ និងត្រីមាសដំបូងនៃឆ្នាំ ២០២៦។

ក្នុងឱកាសនេះដែរ អគ្គលេខាបក្សក៏បានសំណូមពរ ត្រូវបង្កើនការងារព័ត៌មាន ផ្សព្វផ្សាយ ដើម្បីតាមរយៈនោះ រក្សានិងលើកកម្ពស់បរិយាកាសសប្បាយរីករាយក្នុងទូទាំងសង្គម ក្តីជំនឿក្នុងប្រជាជន ដើម្បីប្តេជ្ញាចិត្តសម្រេចជោគជ័យនូវរាល់គោលដៅ និងភារកិច្ចក្នុងឆ្នាំ ២០២៦ នេះ៕

ង្វៀងហុងដេប

ចែករំលែកអត្ថបទ