មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/02/2026 - 06:40

អ្នក​មាន​ប្រិយ​ភាព​គំ​រូ​ 

ពេល​រំលឹក​ដល់​លោក​សើុង​គាង នៅ​ភូមិ​ត្រា​យ៉ ឃុំ​ឡឹម​តឹង ទី​ក្រុង​កឹង​ធើ បង​ប្អូន​ខ្មែរ​គ្រប់​រូប​សុទ្ធ​ស្គាល់​និង​កោត​សរ​សើរ​យ៉ាង​ខ្លាំង។ ដ្បិត​ថា គាត់​មិន​ត្រឹម​តែ​ជា​អ្នក​ឧស្សាហ៍​ព្យា​យាម ស៊ូ​ទ្រាំ​លំ​បាក​ក្នុង​ការ​ប្រ​កប​ការ​ងារ​ចិញ្ចឹម​ជី​វិត​ ដើម្បី​ជីវ​ភាព​គ្រួ​សារ​ធូរ​ធារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​បុគ្គល​គំរូ មាន​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ភូមិ​ស្រុក​ទៀត​ផង។

លោក​សើុង​គាង​ទទួល​បាន​ប័ណ្ណ​សរ​សើរ​របស់​រដ្ឋ​មន្រ្តី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ។

រស់​នៅ​ក្នុង​គេ​ហដ្ឋាន​យ៉ាង​សម​រម្យ លោក សើុង​គាង បាន​បង្ហាញ​ទឹក​មុខ​រីក​រាយ​ចំ​ពោះ​សមិទ្ធ​ផល​ដែល​សម្រេច​បាន។ ក្រៅ​ពី​ផ្ទះ លោក​គាង​នៅ​ទាំង​មាន​ដី​ស្រែ​ជាង ៣ ហិក​តា ព្រម​ទាំង​មាន​ទម្រង់​ចិញ្ចឹម​ជ្រូក​និង​គោ​រាប់​សិប​ក្បាល។ លោក គាង ឱ្យ​ដឹង៖ “ពេល​រៀប​ការ​ដំ​បូង ឪ​ពុក​ម្តាយ​ចែក ដី​ស្រែ​ឱ្យ​បាន ៦ កុង និង​ដី​ធារ​សម្រាប់​សង់​ផ្ទះ ដូច្នេះ ខ្ញុំ​ក៏​បាន​កែ​ប្រែ​ដី​ជុំ​វិញ​ផ្ទះ​ដើម្បី​ដាំ​បន្លែ ចិញ្ចឹម​ជ្រូក និង​បិត​ស្រា​លក់​ដើម្បី​រក​ប្រាក់​ចំ​ណូល។ ខ្ញុំ​គិត​ថា រស់​នៅ​តំ​បន់​ជន​បទ លុះ​ណា​មាន​ដី​ស្រែ​ច្រើន ទើប​អាច​ធ្វើ​ជា​អ្នក​មាន​បាន”។

ជា​មួយ​នឹង​របៀប​គិត​បែប​នេះ លោក​គាង​បាន បន្ត​ផលិត​ស្រូវ ដាំ​បន្លែ ចិញ្ចឹម​ជ្រូក​និង​បិត​ស្រា។ ប្រាក់​សន្សំ​បាន​មក​ទាំង​ប៉ុន្មាន គាត់​យក​ទៅ​វិនិយោគ លើ​ការ​ជួល​និង​ទិញ​ដី​ស្រែ​បន្ថែម រហូត​ធ្វើ​ឱ្យ​ជីវ​ភាព​កាន់​តែ​ធូរ​ធារ​ឡើង​ជា​លំ​ដាប់។ លោក​គាង ឱ្យ​ដឹង​បន្ថែម៖ “បិត​ស្រា​ផ្សំ​ការ​ចិញ្ចឹម​ជ្រូក​គឺ​ជួយ​បន្ថយ​ចំ​ណាយ​ឱ្យ​ចំ​ណី​ជ្រូក​ហើយ​ជ្រូក​ឆាប់​ធំ ធាត់​ទៀត​ផង​។ ក្នុង​មួយ​ឆ្នាំ ខ្ញុំ​ចិញ្ចឹម​ជ្រូក​បាន ៣ លើក រៀង​រាល់​៣​ខែ​ខ្ញុំ​លក់​ម្ដង បាន​ពី​២០ ទៅ ៣០ ក្បាល។ ទម្ងន់​មួយ​ក្បាល​ជាង ១០០ គី​ឡូ​ក្រាម រក​បាន​ប្រាក់​ចំ​ណេញ​ជា​មធ្យម​ពី ២ ទៅ ៣ លាន​ដុង​ក្នុង​មួយ​ក្បាល។ ក្រៅ​ពី​នេះ ខ្ញុំ​ថែម​ទាំង​ធ្វើ​ឡ​ឧស្ម័ន ដើម្បី​កុំ​ឱ្យ​ប៉ះ​ពាល់​ដល់​បរិ​ស្ថាន​ផង​និង​មាន​ហ្គាស​សម្រាប់​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ​ផង។ អា​ស្រ័យ​ធ្វើ​ការ​រក​ស៊ី​មាន​ប្រ​សិទ្ធ​ភាព​និង​សន្សំ​សំ​ចៃ រហូត​មក​ទល់​ពេល​នេះ​ខ្ញុំ​មាន​ដី​ស្រែ ៣០ កុង”។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​គាង នៅ​បន្ត​វិនិ​យោគ​លើ​ការ​ចិញ្ចឹម​គោ​ពូជ​បង្កាត់​ស៊ីន ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​សម្រាប់​គ្រួ​សារ។ ជា​ច្រើន​ឆ្នាំ​មក​នេះ គាត់​បាន​បន្ត​ការ​ចិញ្ចឹម​គោ​ពី​៥ ទៅ​៦​ក្បាល។ ថ្មី​ៗនេះ គាត់​ទើប​លក់​គោ ៣ ក្បាល រក​បាន​ប្រាក់​ចំ​ណេញ​ជាង ៥០ លាន​ដុង។

មិន​ត្រឹម​តែ​ពូ​កែ​ខាង​ធ្វើ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ លោក​គាង ថែម​ទាំង​ចិញ្ចឹម​កូន ២ នាក់​ឱ្យ​រៀន​សូត្រ​បាន​ចប់​ចុង​ចប់​ដើម មាន​ការ​ងារ​ធ្វើ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ទៀត​ផង។ ជា​ច្រើន​ឆ្នាំ​មក​នេះ ក្នុង​តួ​នា​ទី​ជា​អ្នក​មាន​ប្រិយ​ភាព លោក​គាង នៅ​ទាំង​បាន​ចល​នា​មា​មីង​ខ្មែរ​ឱ្យ​អនុ​វត្ត​ល្អ​តាម​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ ព្រម​ទាំង​ចូល​រួម​បរិច្ចាគ​ដី​ដើម្បី កសាង​ផ្លូវ​ជន​បទ រក្សា​អនា​ម័យ​បរិ​ស្ថាន​ ដាំ​ផ្កា និង​រួម​ចំ​ណែក​ជា​ថវិកា​សម្រាប់​ដំ​ឡើង​អំ​ពូល​ភ្លើង បំ​ភ្លឺ​ផ្លូវ​ជន​បទ​។ល។ ដើម្បី​កសាង​ភូមិ​ស្រុក​ឱ្យ​មាន​ភាព​ស្អាត​និង​ស្រស់​បំ​ព្រង។

លោក​ លីវ​ទ្រិញ​ហ្វី ប្រ​ធាន​កា​រិយា​ល័យ​វប្ប​ធម៌ និង​សង្គម​ឃុំ​ឡឹម​តឹង ឱ្យ​ដឹង៖ “លោក​សើុង​គាង ជា​អ្នក​មាន​ប្រិយ​ភាព​គំ​រូ ចូល​រួម​យ៉ាង​សកម្ម ក្នុង​ការ​ចលនា​របស់​ភូមិ​ភាគ។ មិន​ត្រឹម​តែ​ពូ​កែ​ខាង​ធ្វើ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ លោក​គាង ថែម​ទាំង​អនុ​វត្ត​តួ​នា​ទី​យ៉ាង​ល្អ​ក្នុង​នាម​ជា​ស្ពាន​តភ្ជាប់​រវាង បក្ស រដ្ឋ​អំ​ណាច​ជា​មួយ​ប្រ​ជា​ជន និង​ចូល​រួម​សម្រុះ​សម្រួល​ដោយ​ជោគ​ជ័យ​ករណី​វិវាទ​ក្នុង​គ្រួ​សារ​ជម្លោះ​ដី​ធ្លី និង​សុ​វត្ថិ​ភាព​ចរា​ចរណ៍​។ល។ នៅ​ឆ្នាំ ២០២៣ លោក​សើុង​គាង បាន​ទទួល​ប័ណ្ណ​សរ​សើរ​ពី​រដ្ឋ​មន្ត្រី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ អំ​ពី​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ងារ​ជន​ជាតិ​និង​គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ”៕

                                   យ្វី​អាញ់-ដា​លី​ន

ចែករំលែកអត្ថបទ